NGO ចាត់​ទុក​ការ​ចាប់​ឃុំ​សកម្មជន​បក្ស​ប្រឆាំង​ថា​ជា​រឿង​នយោបាយ

ការ​ប៉ះ​អង្គិច​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ ទី១៥ កក្កដា។

ការ​ប៉ះ​អង្គិច​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ ទី១៥ កក្កដា។ ម៉ៃ វីរៈ



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល បាន​ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន និង​ការ​បន្ត​កោះ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​តុលាការ​ថា ជា​រឿង​នយោបាយ និង​បាន​អំពាវ​នាវ​ឲ្យ​ដោះ​លែង និង​បញ្ឈប់​ការ​កោះ​ហៅ​សកម្មជន​ទាំង​នោះ​ដើម្បី​កុំ​ឲ្យ​ស្ថានការណ៍​នយោបាយ​តាន​តឹង​ជា​ថ្មី​ទៀត។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​រៀបចំ​ឡើង​ដោយ​គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទិ្ធ​មនុស្ស​កម្ពុជា (CHRAC) កាល​ពី​ម្សិល​មិញ គណៈ​កម្មាធិការ​បាន​ឲ្យ​ដឹង​ថា បាតុកម្ម «ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ» គឺ​ជា​ប្រធាន​បទ​តំណាង​រាស្រ្ត និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រើ​ក្នុង​បាតុកម្ម​អហិង្សា កាល​ពី​ថ្ងៃ ទី១៥ ខែ កក្កដា ដែល​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់​ឬ​ឃុំ​ខ្លួន និង​ត្រូវ​បាន​កោះ​ហៅ​ជា​បន្ត​បន្ទាប់​ពី​ស្ថាប័ន​តុលាការ ដោយ​ចោទ​ប្រកាន់​ពី​បទ​បះបោរ ឬ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម។

លោក នី ចរិយា ប្រធាន​កម្មវិធី​សិទិ្ធ​មនុស្ស​និង​ជំនួយ​ផ្លូវ​ច្បាប់​នៅ​សមាគម​អាដហុក បាន​ថ្លែង​ថា៖ «ពាក្យ​ស្លោក​នៅ​លើ​បដា សរសេរ​ថា «ដោះ​លែង​ទីលាន​ប្រជា​ធិបតេយ្យ» តើ​នេះ​គឺ​ជា​ការ​ញុះ​ញង់​ឬ? ផ្អែក​លើ​អក្សរ​ដែល​យើង​បាន​មើល​ឃើញ​នៅ​លើ​បដា «ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ» មិន​បង្កើត​កំហឹង​ឲ្យ​អ្នក​អាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទេ។

លោក​បន្ថែម​ថា លោក​ស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ និង​អ្នក​ដទៃ​ទៀត នៅ​ក្នុង​ការ​តវ៉ា បាន​រៀបចំ​បាតុកម្ម​អហិង្សា ហើយ​សុន្ទរកថា របស់​លោក​ស្រី មូរ សុខហួរ បាន​ប្រកាស​ពី​បាតុកម្ម​អហិង្សា «ដូច្នេះ វា​មិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ញុះ​ញង់​ក្រុម​បាតុករ​ឲ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​នោះ​ទេ»។

លោក គល់ បញ្ហា នាយក​ប្រតិបតិ្ត​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ខុមហ្វ្រែល ដែល​ជា​សមាជិក CHRAC បាន​អំពាវ​នាវ​ឲ្យ​គណបក្ស​ប្រជាជន​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បញ្ឈប់​ការ​ចាប់​ខ្លួន និង​កោះ​សកម្មជន ឬ​បេក្ខជន​តំណាង​រាស្រ្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដោះ​លែង​យុវជន​ទាំង ៣ នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ព្រៃ​ស ឲ្យ​មាន​សេរីភាព​ដើម្បី​បញ្ចៀស​ស្ថានការណ៍​នយោបាយ​តាន​តឹង។

លោក​បញ្ជាក់​ថា៖ «ព្រោះ​យើង​ដឹង​ហើយ​ថា បញ្ហា​នេះ គឺជា​បញ្ហា​នយោបាយ ហើយ​បញ្ហា​នយោបាយ​បាន​ប្រែ​ក្លាយ​ជា​កិច្ច​ព្រម​ព្រៀង​រួច​ហើយ ដូច្នេះ​ត្រូវ​តែ​ប្រែ​ក្លាយ​ស្ថានភាព​នយោបាយ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ»។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបតិ្ត​អង្គការ NICFEC ថ្លែង​ថា៖ «ប្រសិន​បើ​រឿង​នេះ មិន​មែន​ជា​បញ្ហា​នយោបាយ មិន​មាន​ការ​ចរចា​នៅ​ពេល​ព្រឹក ហើយ​នៅ​ពេល​ល្ងាច​តំណាង​រាស្រ្ត និង​សកម្មជន​ត្រូវ​បាន​ដោះ​លែង​នោះ​ទេ»។

លោក​បន្ថែម​ថា ការ​ចាប់​ខ្លួន និង​ការ​កោះ​ហៅ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​បំភិត​បំភ័យ​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ដែល​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​បន្ត​ចរចា​ថែម​ទៀត លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ និង​ការ​ជ្រើស​រើស​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នោះ។

ប៉ុន្តែ លោក ទិត្យ សុធា អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​បាន​ធ្វើ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល ហើយ​ថា សង្គម​ស៊ីវិល គួរ​ទាម​ទារ​ឲ្យ​កាត់​ទោស​ក្រុម​ដែល​ប្រព្រឹត្ត​ហិង្សា បណ្តាល​ឲ្យ​សន្តិសុខ​របួស។

លោក​បញ្ជាក់​ថា៖ «ប្រទេស​យើង​ត្រូវ​ឈរ​លើ​នីតិរដ្ឋ ដូច្នេះ​បទ​ល្មើស​ត្រូវ​ដោះ​ស្រាយ​ដោយ​ច្បាប់។ បញ្ហា​នយោបាយ​ខុស​ពី​ឧក្រិដ្ឋកម្ម។ សង្គម​ស៊ីវិល​មិន​អាច​ចង្អុល​មួយ​នេះ​ប្រព្រឹត្ត មួយ​នោះ​មិន​ប្រព្រឹត្ត​នោះ​ទេ»៕


What Next?

Recent Articles

3 Responses to "NGO ចាត់​ទុក​ការ​ចាប់​ឃុំ​សកម្មជន​បក្ស​ប្រឆាំង​ថា​ជា​រឿង​នយោបាយ"

  1. sarika says:

    បិសាចCPP កំពុងលេងល្បិច ស្រឡាញ់មេ បំពេកូន , ល្បិចសុំកូនមុខពុកមិនឱ្យ សុំកូនក្រោយ ចាប់បានយកចោះ និងល្បិចខោកផង អង្អែលផង។
    ការប្រដូច:
    មេ = តំណាងរាស្ត្រCNRP ទាំង55នាក់
    កូន = រាស្ត្រដែលគាំទ្រCNRP
    កូនមុខ = សកម្មជន រឺអ្នកស្មោះស្មគ្រនឹង CNRP
    ពុក = សភាពការណ៍
    កូនក្រោយ = អ្នករេរា, អ្នកមិនទាន់ច្បាស់លាស់នឹង CNRP
    ខោក = ការចាប់សកម្មជនCNRPបីនាក់ដាក់គុក
    អង្អែល = គឺការបកស្រាយយកត្រូវតាមផ្លូវច្បាប់, គឺជាការគំរាមថាគេអាចយកច្បាប់មកចាប់មនុស្សដាក់គុកបាន ដូច្នេះកុំចង់ល។ នេះជាបំណងល្អពីបិសាចCPP

  2. Anonymous says:

    តុលាការ ភ្នំពេញ មានភ្នែក ធ្វើខ្វាក់ ជា តុលាការ ទីងមោង អត់វិញ្ញាណ !

  3. ប្រជាពលរដ្ឋ says:

    ល្បង ទិត្យ សុធា កុំ កាន់ជើង ជនពាល សន្តិសុខ , , ការ ពិត ក្រុម សន្តិសុខ កាន់ដំបងឈើ វ៉ៃ

    ប្រជាពលរដ្ឋ ស្លូតត្រង់ មុន !

    បើ គេ វ៉ៃ ក្បាល ទិត្យ សុធា អែង វិញ តើ គឹត យ៉ាងណា វិញ . ? !