ឃិត សំម៉ាលីស ចូលចិត្ត​បង្អួត​ដើមទ្រូង​ទោះ​គេ​រិះគន់

តារាចម្រៀង​ប្រចាំ​ផលិតកម្ម Diamond Music នាង ឃិត សំម៉ាលីស បង្ហាញ​ភាព​សិចស៊ី​គួរ​ឲ្យ​ព្រឺសម្បុរ។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម Diamond Music នាង ឃិត សំម៉ាលីស បង្ហាញ​ភាព​សិចស៊ី​គួរ​ឲ្យ​ព្រឺសម្បុរ។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ រូបថត​សិចស៊ី​បង្ហាញ​ល្វែង​លើ ដ៏​ទ្រលុកទ្រលន់ របស់​តារាចម្រៀង​ផលិតកម្ម Diamond Music កញ្ញា ឃិត សំម៉ាលីស ជាច្រើន​សន្លឹក​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាងកក្រើក​នៅក្នុង​បណ្តាញ​ហ្វេសប៊ុក អម​ជាមួយ​ប្រយោគ​ខ្លី​ដែល​នាង​សរសេរ​ក្នុង​ហ្វេសប៊ុក​ថា៖ «​ធ្វើ​ម៉េច​ខ្ញុំ​មិន​ស្អាត​ដូច​គេ​រាត្រី​សួស្តី»​។

ប៉ុន្តែ​នៅពេល​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​បង្ហោះ​រូបភាព​បង្ហាញ​ល្វែងលើ​មួយ​ទំហឹង​នេះ កញ្ញា ឃិត សំម៉ាលីស សុំ​មិន​ធ្វើការ​បកស្រាយ​ទាំងអស់។ តែ​ខាង​ផលិតកម្ម បាន​ប្រាប់​ថា កន្លងមក​ធ្លាប់​បាន​ហៅ តារាចម្រៀង​ម្នាក់​នេះ​ទៅ​ធ្វើការ​ណែនាំ​ដែរ តែ​នាង​មិន​ស្តាប់​។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម Diamond Music នាង ឃិត សំម៉ាលីស បង្ហាញ​ភាព​សិចស៊ី​គួរ​ឲ្យ​ព្រឺសម្បុរ។ រូបថត សហការី

ការ​បង្ហាញ​ភាព​សិចស៊ី​រាប់​ភ្លេច របស់​កញ្ញា ឃិត សំម៉ាលីស ត្រូវ​បាន​មហាជន​មួយ​ចំនួន​លើក​ឡើង​ថា តារាចម្រៀង​រូប​នេះ​កំពុង​តែ​លែង​ដើមទ្រូង​ប្រជែង​ជាមួយ​នឹង​តារាសម្តែង​នាង សេង សូណា ហើយ​ក៏​មាន​ការ​លើក​ឡើង​ទៀត​ថា មុន​មាន​តែ សេង សូណា ទេ​ដែល​មាន​ភាព​សិចស៊ី ជាង​គេ​ក្នុង​ពិភព​សិល្បៈ​ខ្មែរ​។ តែ​មក​ទល់​នឹង​ពេល​នេះ បន្ទាប់ពី សេង សូណា ស្ងប់ស្ងាត់​ប្រជាប្រិយភាព​ខាង​សិចស៊ី​នោះ បែរ​ជា​ស្រីស្រស់ ឃិត សំម៉ាលីស ម្នាក់​ទៀត មាន​ចិត្ត​ក្លាហាន​បញ្ចេញ​រង្វះ​ទ្រូង​ឲ្យ​គេ​ឯង​បាន​ឃើញ​ជា​ចំណី​ចក្ខុ​នោះ​។

យ៉ាងណា​មហាជន ដែល​បាន​ឃើញ​នូវ​រូបភាព​របស់ កញ្ញា ឃិត សំម៉ាលីស ដែល​មិនមែន​សីលធម៌​សិល្បៈ​បែប​ខ្មែរ​នោះ ក៏​បាន​សូម​អំពាវនាវ​ទៅ​ដល់​សិល្បករសិល្បការិនី គ្រប់​រូប​ឲ្យ​ចេះ​ថែ​រក្សា​វប្បធម៌​របស់​ខ្មែរ កុំ​ឲ្យ​មាន​ការ​ជ្រាប​ចូល​នូវ​វប្បធម៌​បរទេស​។

ម្ចាស់​គណនី​ឈ្មោះ វិសាល ចាន់ ដែល​កំពុង​រស់នៅ​អាមេរិក បាន​សរសេរ​ថា​៖​«កុំ​ធ្វើអ្វី​ឲ្យ​ហួស​ហេតុ​ពេក ព្រោះ​យើង​ជា​ខ្មែរ​ទេ មិនមែន​ជាតិសាសន៍​បរទេស​ឯណា ល្បី​ដោយ​ភាពសិចស៊ី​នេះ មិន​បាន​យូរ​ទេ ថា​មិន​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​សិល្បៈ​មិន​ដឹង​»។

ជាមួយ​ការ​លើក​ឡើង​នេះ​ម្ចាស់​គណនី​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​ឯ​នាយសមុទ្រ​រូប​នេះ បាន​សរសេរ​បែប​លើក​ទឹកចិត្ត​ថា៖​«កុំ​ខំ​បែប​នេះ ព្យាយាម​យក​សិល្បៈ​ជា​ទុន​ទៅ នោះ​ល្បី​បាន​យូរអង្វែង​ជាង ម៉ាលីស អើយ មើល​ទៅ ដាឡែន ដឹង​ហើយ ព្រោះ​ជ្រុល​ខ្លួន​ភ្លេច​ប្រពៃណី​មួយ​គ្រា នាង​ពិបាក​ងើប​មុខ​ណាស់​ហើយ កុំ​ដើរ​តាម​គេ​នោះ​ទៀត​អី​»។

យ៉ាងណា​ជុំវិញ​ទង្វើ​ឆ្គាំឆ្គង​នេះ តារាចម្រៀង​ដែល​មាន​កេរ្តិ៍​ល្បី​មធ្យម របស់​ផលិតកម្ម Diamond Music រូប​នេះ មិន​ធ្វើការ​បកស្រាយ​អ្វី​ទាំងអស់ ពេល​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទំនាក់ទំនង​ទៅ ដោយ​នាង​លើក​ឡើង​ថា បើ​និយាយ​រឿង​រូបថត​សិចស៊ី ក្នុង​ហ្វេសប៊ុក​នាង​មិន​និយាយ​ទេ តែ​បើ​និយាយ​រឿង​ការងារ​សិល្បៈ​នាង​និយាយ​។ កញ្ញា ឃិត សំម៉ាលីស និយាយ​ក្នុង​ពាក្យ​សំដី​ខ្សាវៗ​ថា៖​«ខ្ញុំ​មិន​និយាយ​ទេ​បង​រឿង​រូបថត​ហ្នឹង តែ​ខ្ញុំ​ប្រាប់​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា​ខាង​មុខ​នេះ ខ្ញុំ​នឹង​ឡើង​យន្តហោះ​ទៅ​ច្រៀង​នៅ​ប្រទេស​ចិន តែ​មិនមែន​ទៅ​តាមរយៈ​ផលិតកម្ម​រៀបចំ​ទេ»។

កញ្ញា សំម៉ាលីស បញ្ជាក់​ថា៖​«ខ្ញុំ​ទៅ​តាមរយៈ​ក្រសួង​ទេសចរណ៍ គេ​ហៅ​ឲ្យ​ទៅ​ច្រៀង ហើយ​តាម​គោលការណ៍​ក្រសួង​រៀបចំ​បទចម្រៀង​ឲ្យ​ច្រៀង​គឺ​បទ​ចិន និង​អង់គ្លេស​»។

ប៉ុន្តែ​ដោយឡែក​ខាង​ផលិតកម្ម Diamond Music ពោល​ថា សកម្មភាព ដែល​រំលេច​ពី​រូបថត​សិចស៊ី របស់​តារា​ផលិតកម្ម​ខ្លួន​ពិតជា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលិកម្ម​។ លោក មុំ មុន្នីរិទ្ធិ ដែល​មាន​នាទី​ជា​អ្នក​គ្រប់គ្រង​តួ​នៅ​ផលិតកម្ម Diamond Music បាន​ឲ្យ​ដឹង​ថា៖​«ជា​គោលការណ៍ ផលិតកម្ម ហាម​ដាច់ខាត រាល់​តារា​សិល្បៈ​ណា​ដែល​សិចស៊ី ជ្រុល​ហួស​ពី​ដែន​ប្រពៃណីខ្មែរ​។ កន្លងមក​ផលិតកម្ម​ក៏​ធ្លាប់​បាន​ណែនាំ​ហើយ​ដែរ តែ​នាង​មិន​បាន​ធ្វើ​តាម​ទេ អ៊ីចឹង​ធ្វើអ្វី​ក៏​ស្រេច​តែ​នាង តែ​ផលិតកម្ម​ក៏​ឈប់​ទទួល​ខុស​ត្រូវ​នូវ​រាល់​សកម្មភាព ដែល​ផ្ទុយ​ពី​គោលការណ៍​របស់​ផលិតកម្ម​ដែរ​»៕


What Next?

Recent Articles

4 Responses to "ឃិត សំម៉ាលីស ចូលចិត្ត​បង្អួត​ដើមទ្រូង​ទោះ​គេ​រិះគន់"

  1. Anonymous says:

    Nothing wrong ………………sexy show off is ok.

  2. K-boy says:

    Sexy is an art and it’s not wrong or mistake. But we must be careful our value khmer culture.

  3. K-boy says:

    Sexy is an art and it’s not wrong or mistake. But we must be careful our value khmer culture.

  4. BB says:

    សិចសីុមិនល្អសំរាប់សិល្បះការនីខ្មែរ។សំខាន់សមត្ថភាព