Fri, 22 August 2014
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ប្រជាជនខ្មែរគ្រប់រូបស្គាល់ច្បាស់ថា រុក្ខជាតិត្នោត គឺជាគ្រឿងកត់សម្គាល់នូវអត្តសញ្ញាណកេរដំណែលវប្បធម៌ជាតិខ្មែរតាំងពីដូនតាមក ដោយវាមានអត្ថប្រយោជន៍ជាច្រើនដែលអាចកែច្នៃជាអាហារ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃដូចជាមួកពាក់ការពារកម្តៅថ្ងៃរបស់ប្រជាជនខ្មែរតាំងពីយូរលង់មកហើយនៅតាមតំបន់ស្រែចម្ការ។ មួកត្នោតថែមទាំងជាគ្រឿងលម្អកាយយ៉ាងស្រស់ស្អាត និងបង្កប់អត្ថន័យជាអ្នកថែរក្សាកេរដំណែលវប្បធម៌ជាតិខ្មែរទៀតផង។
ទាក់ទិននឹងប្រវត្តិមួកត្នោត លោក ម៉ៅ សុវណ្ណឌី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានថ្លែងថា៖ «ចំពោះរឿងសំណៅឯកសារជាក់លាក់ យើងដូចជាពុំមានឯកសារណាបានកត់ត្រាច្បាស់ទេ»។
ប៉ុន្តែលោកបានបញ្ជាក់តាមដំណើររឿងដែលបានចងចាំតាមការសិក្សារបស់ព្រឹទ្ធាចារ្យច្រើនជំនាន់មកថា៖ «បើយើងនិយាយពីត្នោត រុក្ខជាតិនេះមានកំណើតមកពីប្រទេសឥណ្ឌា នៅក្នុងសម័យកាលហ្វូណនមកម្ល៉េះ។ វាត្រូវបានប្រជាជនហ្វូណនដាំវាដើម្បីធ្វើជារបងព្រំដែនដីរបស់ខ្លួន។ សម័យហ្វូណននេះ ប្រជាជនខ្មែរក៏បានកាប់ធាងត្នោតដែលមានស្លឹកមកដាក់បាំងកម្តៅថ្ងៃ នាពេលពួកគេប្រកបការងារកសិកម្មផងដែរ។ ចំណែកពាក់ព័ន្ធរឿងកំណើតមួកត្នោតវិញ គេអាចសន្និដ្ឋានបានថា ទំនងជាមានកំណើតនៅកំពង់ផែអូកែវ នាសម័យហ្វូណន។ មួកត្នោតនេះទំនងជាមានឥទ្ធិពលពីចិនសម័យនោះ តែមួកចិនមិនមានសណ្ឋានដូចមួកត្នោតខ្មែរឡើយ»។
«មួកត្នោតខ្មែរ» គឺជាទំព័រហ្វេសប៊ុកមួយ ដែលផ្ដើមការផ្សព្វផ្សាយរបស់ខ្លួននាដើមខែសីហាឆ្នាំ២០១៤ ដោយក្រុមនិស្សិតជាយុវជន១៥រូប ក្នុងនោះមានស្រី៦រូប។ ទំព័រ «មួកត្នោតខ្មែរ» បានបង្ហោះរូបថតស្តីពីសកម្មភាពនានារបស់ភ្ញៀវទេសចរទាំងខ្មែរ និងបរទេស គ្រប់វ័យ និងភេទ បានពាក់មួកត្នោតខ្មែរនាពេលធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរណ៍នានា ទោះបីជាលក្ខណៈថ្មើរជើងក្តី ជិះកង់ក្ដីគឺពួកគេមានទឹកមុខញញឹមញញែមស្រស់ស្រាយជានិច្ច។
ម្ចាស់ទំព័រខាងលើបានឲ្យដឹងពីប្រវត្តិ និងគោលបំណងរបស់ខ្លួនថា៖ «ដំបូងឡើយជាក្រុមនិស្សិតមកពីតំបន់ខេត្តក្រុងនានានៃប្រទេសកម្ពុជា បានណាត់ជួបជុំគ្នានៅតំបន់ប្រាសាទបុរាណខេត្តសៀមរាប ដែលមានគ្នាប្រមាណ៨០នាក់ ស្រីពាក់កណ្តាល កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ក្នុងគោលបំណងនាំគ្នាជិះកង់កម្សាន្តនៅតំបន់រមណីយដ្ឋានខេត្តសៀមរាបដោយបានកំណត់គ្នាទិញមួកត្នោតខ្មែរពាក់ទាំងអស់គ្នា។ ក្រោយមកក្រុមយើងបានបង្កើតទំព័រ មួកត្នោតខ្មែរ នៅដើមខែសីហាឆ្នាំ២០១៤ ក្នុងគោលបំណងលើកស្ទួយតម្លៃ និងការពារផលិតផលកែច្នៃពីត្នោតខ្មែរ»។
ស្ថាបនិកទំព័រមួកត្នោតខ្មែរមានសារផ្តាំផ្ញើមួយថា៖ «សូមឲ្យយុវជន និងបងប្អូនខ្មែរទាំងអស់ចូលរួមជួយថែរក្សា និងអភិរក្សការពារនូវគុណតម្លៃរបស់ផលិតផលត្នោតខ្មែរជាដំណែលដូនតាខ្មែរទាំងអស់គ្នា»។
លោកក៏សំណូមពរដែរថា៖ «សូមបងប្អូនដែលផលិតមួកត្នោតមេត្តាប្រើប្រាស់ ឬកាប់ស្លឹកត្នោតមកធ្វើមួកនោះឲ្យបានត្រឹមត្រូវតាមអាយុកាលវា និងមានឆន្ទៈរួមចំណែកអភិរក្សវាផង។ រីឯអាជីវករលក់មួកត្នោតវិញ សូមមេត្តាជួយរក្សាការលក់ដូរមួកត្នោតនេះឲ្យមានកម្រិតសមតុល្យជាមួយតម្លៃទិញពីអ្នកផលិត និងការលក់ឲ្យភ្ញៀវទេសចរផង»៕

ពិតជាមានគនិតច្នៃប្រឌិតម៉ែន យុវជនខ្មែរ សូមបន្តសកម្មភាពរបស់អ្នកតទៅមុខទៀត
Good khmer youth, pls go ahead
ពួកអាឆ្កែខ្មែរ អស់នេះ គ្មានដឹងគុណវៀតណាម អីបន្តិច ពួកហ្អែងបានរស់ដោយសារវៀត ណាម ត្រូវដឹងគុណ និងគោរព កត្តញូ ចំពោះជនជាតិវៀតណាមបានត្រូវ ។ ពួកឆ្កែ ខ្មែរ អារមើលគុណ ចាំមើលបន្តិចទៀត ពួកអាខ្មែរ អស់អែង និងដឹងខ្លួនមិនខាន ។ ពួកអាខ្មែរ កញ្ជះគេ ។