Fri, 22 August 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ទើបតែលេចឮថា តារាសម្តែងស្រីសម្តីស្រទន់មានមន្តស្នេហ៍នាង នី មុនីនាថ បែកបាក់ស្នេហាជាមួយនឹងតារារៀមច្បងរស់នៅអាមេរិកនោះ ស្រាប់តែកាលពីពេលថ្មីៗនេះ គេបានឃើញតារាសម្តែងរូបនេះបានបង្ហោះរូបថតកៀកកើយយ៉ាងស្និទ្ធស្នាលជាមួយនឹងបុរសវ័យក្មេងម្នាក់នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលគេអះអាងថា បុរសម្នាក់នោះជាអ្នកជួយស្អំបេះដូងរបស់ នី មុនីនាថ ឲ្យកក់ក្តៅ។
បើដូចជាការលើកឡើងរបស់ប្រិយមិត្តទស្សនិកជន អាចនិយាយបានថា ស្នេហាថ្មីរបស់ នី មុនីនាថ មិនខុសអីពីស្នេហាផ្លេកបន្ទោរនោះទេ ព្រោះមុននេះបន្តិច អ្នកណាក៏ដឹងដែរថា តារាសម្តែងស្រីដ៏មានទេពកោសល្យរូបនេះទើបតែផ្តាច់ទំនាក់ទំនងស្នេហាឆ្លងទ្វីបជាមួយអតីតតារាសម្តែង កែវ កុសល។
បុរសដែលចូលខ្លួនមកថ្នាក់ថ្នមបមបីស្រីស្រស់នាង នី មុនីនាថ ដែលទស្សនិកជនបានមើលឃើញយ៉ាងច្បាស់ថា ជាស្នេហាវ័យក្មេង ហើយពួកគេបានបង្ហោះរូបថតកៀកកើយពេញហ្វេសប៊ុកនោះ ត្រូវបានគេស្គាល់ថាឈ្មោះ រិទ្ធី វុទ្ធ ប៉ុន្តែជីវប្រវត្តិយ៉ាងណានោះគេនៅមិនទាន់បានដឹងច្បាស់នៅឡើយ។
ជុំវិញចំណងស្នេហាថ្មីដែលទស្សនិកជនបានលើកឡើងនេះ ភ្នំពេញ ប៉ុស្តិ៍ នៅមិនទាន់ទទួលការអះអាង និងបកស្រាយច្បាស់លាស់ពី មុនីនាថ ឬក៏ម្តាយរបស់នាងដូចមុនៗនៅឡើយ។
នៅពេល ភ្នំពេញ ប៉ុស្តិ៍ ទាក់ទងកាលពីព្រឹកម្សិលមិញ បុរសម្នាក់លើកទូរស័ព្ទ នី មុនីនាថ ហើយអះអាងថាជាប្អូនប្រុសនោះ ហាក់និយាយបង្វាងដូចជាធ្វើមិនដឹងរឿងនោះទេ។ លុះដល់ថ្ងៃរសៀល ពេលព្យាយាមទាក់ទងទៅជាថ្មីម្តងទៀត ដោយប្តូរលេខទូរស័ព្ទ នី មុនីនាថ បានលើកទូរស័ព្ទ ហើយនៅពេលដឹងពីការជជីកសួររឿងដដែលនាងបានប្រាប់ថា កំពុងជាប់រវល់។
ទោះបីជាយ៉ាងណានៅលើបណ្តាញសង្គមហ្វេសប៊ុក គេបានមើលឃើញយ៉ាងច្បាស់ថា នី មុនីនាថ ពិតជារីករាយជាមួយនឹងភាពផ្អែមល្ហែមដែលបុរសម្នាក់នោះផ្តល់ឲ្យ ហើយចំពោះរឿងនេះ អ្នកនៅក្នុងសង្គមសិល្បៈក៏បានដឹងឮច្រើនដែរ។
ជាមួយនឹងការបង្ហោះរូបថតកាន់នំខេក កៀកកើយគ្នា មានអ្នកសួរនាំជាច្រើនថា តើពួកគេជាគូស្នេហ៍នឹងគ្នា? ជាគូស្នេហ៍ថ្មី? ហើយអ្នកខ្លះទៀតក៏បានអបអរសាទរពួកគេទាំងពីរផងដែរ។ ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើល និងធ្វើឲ្យទស្សនិកជនដឹងថា ពួកគេពិតជាគូស្នេហ៍នឹងគ្នាមិនអាចប្រកែកបាននោះគឺលោក រិទ្ធី វុទ្ធ បានថតរូបគ្រប់សកម្មភាពជាមួយ នី មុនីនាថ រួចបង្ហោះនៅលើហ្វេសប៊ុក ហើយរូបមួយលោកបានបញ្ជាក់យ៉ាងច្បាស់ថា ពួកយើងទាំងពីរលើសពីគូស្នេហ៍ទៅទៀត។
ដូច្នេះមហាជនកំពុងអង្គុយចាំមើលថា តើស្នេហាមួយនេះ អាចនឹងវិវត្តន៍ដល់ដំណាក់កាលណា៕
change like a clothes …………….
យកពួកតារាមកធ្វើប្រពន្ធ នោះអ្នកនឹងទទួលបានទឹកភ្នែកនាថ្ងៃអនាគត ព្រោះពួកគេគ្នានស្នេហ៏ស្មោះនោះទេ
It seems Cambodian’s stars try to lie their audiences.
ខំលក់យូហេីយម្តេចក្រដាច់ម្លេស??????????
ចុយស្រួលណាស់!!១២០០ដុល្លារអាវ៉ា!!!!