​សកម្មជន​ដីធ្លី ៣​នាក់​ត្រូវ​ចាប់ខ្លួន ខណៈ​តវ៉ា​នៅ​ជិត​កន្លែង​ប្រជុំ​របស់​លោក ហ៊ុន សែន​​

ដោយ៖​ ជន ស្រី​ណុ​ច​ និង ស៊ុន ណារិន​
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

អ្នកបឹងកក់បីនាក់ ត្រូវបានចាប់ខ្លួន (រូបថតដោយជន ស្រីណុច)

​អ្នក​មាន​ជម្លោះ​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​កងសន្តិសុខ​ខណ្ឌ ស្របពេល​ដែល​ស្ត្រី​ទាំងនោះ​ព្យាយាម​យក​ញត្តិ​ដាក់​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីឲ្យ​ដល់​ដៃ​លោក​ហ៊ុន​ សែន បណ្តាល​ឲ្យ​សន្លប់​ស្ត្រី​បីនាក់ និង​ចាប់ខ្លួន​បី​នាក់​ទៀត ក្នុង​រយៈពេល​ខ្លី។​

អ្នក​មាន​ជម្លោះ​ដីធ្លីទាំងនោះ រួមមាន អ្នក​បឹងកក់ បុរី​កីឡា និងថ្មគោល ដែល​ពួកគេដាក់​ញត្តិ​ជា​ថ្មី​ទៀត​នេះ ដោយសារតែ​លោក ហ៊ុន សែន អះអាងថា មិន​ដែល​បាន​ទទួល​ញត្តិ​ពី​អ្នក​មាន​ជម្លោះ​ដីធ្លី​។​

​អ្នកស្រី​ឆាយ គឹម​ហ៊​ន មក​ពី​បុរី​កីឡា បាន​សន្លប់​បន្ទាប់​ពី​រុញច្រាន​ជាមួយ​សមត្ថកិច្ច​ចម្រុះ​នោះ រៀបរាប់​ពី​ទុក្ខលំបាក​របស់​ខ្លួន ដែល​រស់នៅ​លើ​គំនរ​សំរាម តែ​មិន​មាន​មន្ត្រី​រដ្ឋាភិបាល​ណា​មួយ​ជួយ​ពួក​ខ្លួន​ឡើយ «ព្រោះតែតាមរយៈខ្សែរយៈនេះហើយ បានញត្តិខ្ញុំមិនដែលទៅ។ រស់នៅរយៈពេលបីឆ្នាំនេះហើយ ពួកខ្ញុំរស់នៅទាំងភាពអត់បាន អត់ឃ្លាន គ្រប់សព្វបែបយ៉ាងទាំងអស់។ បើពូបានឃើញទិដ្ឋភាពដែលខ្ញុំរស់នៅ បានពូជឿថា ពួកខ្ញុំរស់នៅដោយភាពវេទនាណាស់ រស់នៅក្រុមសំយាបជណ្តើរគេ មិនត្រឹមតែប៉ុននោះទេលើគំនរសំរាម ដ៏ស្អុយរលួយទៀតសម្រាប់ពួកខ្ញុំ»។

​ស្ត្រី​បឹងកក់​ម្នាក់​ដែល​ត្រូវបាន​រុញច្រាន​ដោយ​ក្រុម​សន្តិសុខ និង​ចាប់​ដាក់​រថយន្ត​ទៅ​ទម្លាក់ចោល​គឺ អ្នកស្រី បូ ឆវី មានប្រសាសន៍ថា គាត់​មាន​ភាពអាម៉ាស់​យ៉ាង​ខ្លាំង​ ដែលក្រុម​សន្តិសុខ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​ថែ​សួន ប្រតាយប្រតប់​ធ្វើឲ្យ​អ្នក​ប៉ះពាល់​រាងកាយ​ស្ត្រីខ្មែរ នៅ​ទី​សាធារណៈ​ «គឺពួកអាវខៀវ បានចាប់ខ្ញុំបោកច្រានដួលត្រឡប់ត្រឡិន ជនសន្តិសុខ បានមកចាប់ខ្ញុំរបួតខោរបួតអាវរលាត់ខោអាវអស់ ខ្ញុំមានការអៀនខ្មាសណាស់ ព្រោះខ្ញុំជាស្ត្រី គាត់ក៏មានម្តាយជាស្ត្រីបងប្អូនស្រីដែរ ហេតុអីគាត់ធ្វើហិង្សា មកចាប់ខ្ញុំរបួតខោរបួតអាវយ៉ាងដូច្នេះ គឺខ្ញុំមានការឈឺចាប់ខ្លាំងណាស់ តែខ្ញុំមិនចុះចាញ់ទេ ខ្ញុំរឹតតែមានកំហឹងខ្លាំងឡើង ខ្ញុំនឹងតស៊ូ លុះត្រាខ្ញុំអស់ជីវិត»។

សកម្មជន​ដីធ្លី​ឈានមុខ អ្នកស្រី​ទេព វ​ន្នី បាន​ស្រែក​ខ្លាំងៗ ហើយ​រិះគន់ក្រុម​សមត្ថកិច្ច​ចម្រុះ ដែល​រារាំង​ពលរដ្ឋមិន​ឲ្យ​ដាក់​ញត្តិ​នោះ​ថា ល្មើស​នឹង​បទបញ្ជា​របស់​លោក​ហ៊ុន សែន ខណៈ​ថ្មីៗ​នេះ លោក​បាន​ថ្លែងថា មិន​ដែល​ទទួលបាន​ញត្តិ​ពី​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ផ្ទាល់​ដៃ​ទេ «ពួកខ្ញុំពេលនេះ មានការឈឺជាប់ណាស់ ម្តងហើយម្តងទៀត ដដែលៗ អត់មានការកែប្រែបន្តិចសម្រាប់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារដីធ្លី ដំណោះស្រាយក៏អត់មាន ការតស៊ូជួបជុំគ្នា ដោយសន្តិវិធីនៅតែមានការបិទសិទ្ធិ នៅតែមានការចាប់ចង នៅតែការប៉ុនប៉ងធ្វើអំពើហិង្សា។ សម្រាប់ពួកខ្ញុំ ខ្ញុំឈឺចាប់ខ្លាំងបំផុត ឯណាទៅអនុសាសន៍របស់សម្តេចដែលទើបនិយាយថ្ងៃទ១៨ថ្មីៗនេះ អត់ដែលមានប្រសិទ្ធិភាពសម្រាប់ប្រជាជនទាល់តែសោះ។ តើឲ្យពួកខ្ញុំរស់នៅពឹងនាយករដ្ឋមន្ត្រីរបៀបណាទៅ»។

ក្រោយពី​មាន​ស្ត្រី​តវ៉ា​សន្លប់​ជា​បន្តបន្ទាប់​ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក ខួ​ង ស្រេង បាន​ចេញ​មិន​យក​ញត្តិ​ពលរដ្ឋ​ទាំង​នោះ ដោយ​លោក​អះអាងថា​នឹង​បញ្ជូន​ញត្តិ​នេះទៅ​ថ្នាក់លើ ហើយ​ថា​ការរារាំង​នៅថ្ងៃនេះ​ដើម្បី​ការពារ​សណ្តាប់ធ្នាប់។

​នៅ​ព្រឹក​នេះដែរ អាជ្ញាធរ​រាប់រយ​នាក់​បាន​រារាំង​អ្នកភូមិ​ឡ​ពាង ដែល​មក​ស្នាក់នៅ​ភ្នំពេញ មិនឲ្យ​ចេញ​ពី​សហគមន៍​បឹងកក់ ទៅ​គាំទ្រ​ការដាក់​ញត្តិ​របស់​អ្នក​មាន​ជម្លោះ​ដីធ្លី​ផ្សេង​ទៀត​ទេ៕​

អ្នកបឹងកក់អ្នកស្រី បូ ឆវី ដែលត្រូវបានចាប់ខ្លួន

សូមសរសេរមកកញ្ញា ជន ស្រីណុច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

3 Responses to "​សកម្មជន​ដីធ្លី ៣​នាក់​ត្រូវ​ចាប់ខ្លួន ខណៈ​តវ៉ា​នៅ​ជិត​កន្លែង​ប្រជុំ​របស់​លោក ហ៊ុន សែន​​"

  1. meta says:

    These securities didn’t listen to the advice of our Prime Minister.

    Our Prime Minister left an order to solve all problem related to land dispute.

    Why these men took action against those people who came to complaint for his/her land?

    Did these securities take legal or illegal action??

    ** Within these period there is no any comment of PHD (Bandit) show on TV abuot
    the situation today. Maybe they passed away or escaped of our belove country.
    If they did our next generation will be exellent lives, fairs and free.

  2. CountryStudent says:

    shared from facebook

    ហ៊ុនសែនប្រើភាសាពាលបានពីរោះសមជាអ្នកដឹកនាំអាយ៉ងយួនមែន !!!
    ស្តាប់សំដីសំដាច់ហ៊ុនសែនកំពុងនិយាយកោកៗហ្នឹង ខ្ញំុរ៉ាបិរីម៉ាគីហាក់ដូចជាឆ្ងល់យ៉ាងខ្លាំង ឆ្ងល់ចង់ធ្លាយប្រដាប់គិត ឆ្ងល់នឹងភាសានាយករដ្ឋមន្ត្រីម្នាក់នេះ មិនដឹងថាជាអ្នកណាក្មេងល្ងង់ អ្នកណាក្មេងភ្លើទេ ។ ភាសាអញឯង អាល្ងង់ អាព្រហើន អាអីៗៗៗដែលនិយាយចេញពីមាត់សំដាច់ហ៊ុនសែនកាលពីថ្ងៃទី 21 សីហាមកពិតជាសក្តិសមនឹងសំដីក្មេងពាល ក្មេងព្រហើន ក្មេងគ្មានម៉ែឪប្រដែប្រដៅមែន ហើយបញ្ជាក់ច្បាស់ថាមិនមែនជាមនុស្សចាស់ទំុមានការអប់រំសោះ ។ និយាយអ៊ីចឹង តិចថាខ្ញំុចោទប្រកាន់ដាក់លើសំដាច់ទៅចុះ មិនមែនទេ គឺខ្ញំុនិយាយតាមសំដីក្មេងពាល ក្មេងព្រហើនតែប៉ុណ្ណោះ ។ គិតទៅមនុស្សល្ងង់ មនុស្សគ្មានការអប់រំ ឬមានការអប់រំដែរ តែអប់រំកម្រិតទាប សិក្សាបានតិចហើយកំបិុចឡើងខ្ពស់ វាយឫកធំ មានតែអញ ចង់វាយប្រហារអ្នកណាក៏បាន បែបភាសាព្រៃនៃសិស្សមហាវិទ្យាល័យវ៉ៃចក្រពត្តិអាមេរិក ឬពួកវណ្ណៈអធនផ្តាច់ការតាមទ្រឹស្តីយួនហូជីមិញតែប៉ុណ្ណឹងឯង ។ អេសហេ ហ៊ុនសែនប្រើភាសាព្រៃសម័យឈ្លោះជាមួយសេរីកុសលឆ្នាំ 1997 ទៀតហើយ គឺបើក្បាលប៉ានដែកសាកមើលទៅ …អញមានទូរទស្សន៍បួនដប់ហ្អា៎ … គួរអស់សំណើចណាស់ ។ ដល់តែអ៊ីចឹងទើបខ្ញំុរ៉ាបិរីម៉ាគីបានដឹងច្បាស់ថាអ្នកណាជាមនុស្សមានចរិតបែបក្មេងពាល ព្រហើនពិតប្រាកដ ប្រសិនបើគេជាអ្នកមានគំនិតចាស់ទំុ មានការអប់រំខ្ពស់ទោះខឹងចង់បែកអំបែងក្បាលក៏គេនៅតែប្រើភាសាថ្លៃថ្នូរ ភាសាការទូតដែរ មិនមែនភាសាព្រៃអាមឹង អញឯងបែបក្មេងពាល ក្មេងព្រហើនរបៀបនេះឡើយ ។

  3. says:

    ឥឡូវសម្តេចបានបន្ថែមកំលាំងការពារទៀតហើយ​គឺកំលាំងពិសេសបាតុដៃទី៣ដែល
    សម្តេចបង្កើតដោយផ្ទាល់ហើយមានអ្នកឧបត្តមគឺកាកបាទ ខ្មែរក្រហមដែលដឹងនាំដោយ
    អគតិ ប៊ុនរ៉ានី ហ៊ុនសែន។