ដោយ៖ ណាត សុភាព និង ឡាយ សាមាន
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com
ស្តាប់សំឡេង៖
មើលរូបភាពបន្ថែម
អ្នកតវ៉ាមកពីតំបន់បឹងកក់ ត្រូវសន្តិសុខខណ្ឌចាប់ដាក់ឡាន កាលពីព្រឹកមិញ (រូបថត៖ Krishan)
មន្ត្រីសង្គមស៊ីវិលយល់ថា ប្រសាសន៍នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមិនចង់ឃើញការបង្ក្រាប និងចាប់ខ្លួន អ្នកមានជម្លោះដីធ្លី មិនមានប្រសិទ្ធិភាពទេ ដោយសារតែនៅថ្ងៃសុក្រនេះ សន្តិសុខខណ្ឌដូនពេញ ចាប់អ្នកតវ៉ាដាក់ក្នុងរថយន្តយកទៅទម្លាក់ចោល ខណៈពួកគេប្រមូលផ្តុំដាក់ញត្តិ នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី។
ប្រធានលេខាធិការដ្ឋាន នៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ យល់ថា ប្រសាសន៍របស់លោក ហ៊ុន សែន មិនមានប្រសិទ្ធិភាពទេ ព្រោះមន្ត្រីក្រោមឱវាទមិនគោរពតាម។ លោកថា បើមន្ត្រីគណបក្សប្រជាជនមិនកែទម្លាប់របស់ខ្លួនទេ នោះនៅអាណត្តិខាងមុខនឹងធ្វើឲ្យបាត់បង់អ្នកគាំទ្រ
«ប្រសិនមន្ត្រីថ្នាក់ក្រោម គាត់មិនគោរពតាមច្បាប់ គួរតែចាត់វិធានការភ្លាមៗ ដើម្បីជាការព្រមាន និងដើម្បីជាការអប់រំដល់អ្នកខាងក្រោមហ្នឹង ដើម្បីឲ្យគាត់មានការគោរពច្បាប់»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា លោកមិនទាន់បានដឹងពីការចាប់ខ្លួននេះទេ ហើយលោកថាលោកនឹងតាមដានករណីនេះ។
មន្ត្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ប្រសាសន៍របស់នាយករដ្ឋមន្ត្រីដែលថា មិនបានទទួលញត្តិរបស់អ្នកមានជម្លោះដីធ្លីជាសិទ្ធិរបស់គាត់ ប៉ុន្តែលោកថា នៅពេលទទួលបានហើយគួរតែដោះស្រាយឲ្យមានប្រសិទ្ធភាព «ចំនុចហ្នឹងហើយ ដែលយើងទាមទារថា ធម្មតាជាទូទៅ ការអនុវត្តច្បាប់ គេមិនត្រូវអនុវត្តទៅតាមមនុស្សដែលបញ្ជាដោយការភ័យខ្លាចនោះទេ គឺគេត្រូវធ្វើទៅតាមតួនាទីដែលច្បាប់កំណត់ អ៊ីចឹងនៅប្រទេសយើង យើងឃើញភាគច្រើន គឺប្រើប្រាស់តាមការខ្លាច តាមការរអែង ឬតាមការគិតថានេះអ្នកធំ នោះអ្នកតូចជាដើម។ វប្បធម៌នេះឯង ដែលធ្វើឲ្យអយុត្តិធម៌ច្រើននោះ។ អ៊ីចឹងយើងខ្ញុំខាងសង្គមស៊ីវិល យើងចង់ឲ្យប្រើយន្តការច្បាប់ហ្នឹង ឲ្យបានទូលំទូលាយ ហើយអ្នកណាក៏ស្ថិតនៅក្រោមច្បាប់ទាំងអស់គ្នា»។
កម្លាំងសន្តិសុខខណ្ឌរាប់សិបនាក់ បានប្រទុស្តសារាយដោយហិង្សា ជាមួយអ្នកតវ៉ា និងចាប់ខ្លួនស្ត្រីពីរនាក់ និងបុរសម្នាក់ ដែលជាប្រជាពលរដ្ឋមកពីតំបន់បឹងកក់។ ប៉ុន្តែត្រូវបានដោះលែងវិញហើយនៅម៉ោងជិត១០ព្រឹកនេះ។
ការតវ៉ានៅថ្ងៃនេះ គឺចំពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា នៅថ្ងៃនេះអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ចូលប្រជុំដើម្បីកំណត់ថាតើមេទាហាន មេប៉ូលិស មេប៉េអឹម នឹងត្រូវគ្រប់គ្រង ដោះស្រាយរបៀបម៉េច ហើយត្រូវទទួលញត្តិយកទៅណា ពេលប្រជាពលរដ្ឋមានជម្លោះដីធ្លីតវ៉ា៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com និងលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
តើសំដីរបស់នាយករដ្ផមន្ត្រីខ្មែរពិតជាលែងមានមន្ត្រីក្រោមបង្គាប់គោរព?ពិតជាលែងមានតំលៃហើយ
??ឬមួយគ្រាន់តែនិយាយអោយតែលឺសូរ??ឬមួយគ្រាន់តែនិយាយអោយតែពីរោះស្តាប់????????????
សំដីនាយករដ្ឋមន្រ្តីប្រៀបបីដូចក្ថោសំរាបដាក់លាមកអញ្ចឹង។
មន្ត្រីសង្គមស៊ីវិលយល់ថា ប្រសាសន៍នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមិនចង់ឃើញការបង្ក្រាប និងចាប់ខ្លួន
អ្នកមានជម្លោះដីធ្លី មិនមានប្រសិទ្ធិភាពទេ ដោយសារតែនៅថ្ងៃសុក្រនេះ សន្តិសុខខណ្ឌដូនពេញ
ចាប់អ្នកតវ៉ាដាក់ក្នុងរថយន្តយកទៅទម្លាក់ចោល ខណៈពួកគេប្រមូលផ្តុំដាក់ញត្តិ នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី។
……………………………………………………………………………………………………………………….
អាកញ្ចាស់ខួរក្បាលលាមកប្រព្រឹត្តិតែអំពើអាក្រក់ សាងតែបាបហ្នឹងវាចេះតែបោកប្រាស់កុហក់ជាតិនិងអន្តរជាតិទៅ
កាពិតអ្នកណាក៍ដឹងខួរក្បាលលាមកវានៅតែលាមកថោកទាបដដែលហ្នឹងឯង !