មន្ត្រី​ក្រសួង​ការងារ​៖ កម្មករ​ដួលសន្លប់​ដោយសារ​បញ្ហា​សុខភាព មិនមែន​ដោយសារ​សារធាតុ​គីមី​ទេ​​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃសៅរ៍ ទី23 សីហា 2014
http://vodhotnews.com

​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថា បញ្ហា​កម្មករ​ដួលសន្លប់ គឺ​មិនមែន​ដោយសារ​សារធាតុ​គីមី​ពុល​នៅតាម​រោងចក្រ​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​បញ្ហា​សុខភាព​។​

​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ លោក​ឡេង តុង មានប្រសាសន៍​បែប​នេះ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ​កាលពី​ថ្ងៃ​១៩ សីហា​។ លោក​ឡេង តុង បញ្ជាក់ថា មាន​កត្តា​រួមផ្សំ​ជាច្រើន​បណ្ដាលឲ្យ​កម្មករ​ដួលសន្លប់ ក្នុងនោះ​កត្តា​ធំ​បំផុត​គឺ​ការ​ធ្វើការ​លើស​ម៉ោង បណ្ដាលឲ្យ​កើត​ជំងឺស្ត្រេស ការហូបចុក​មិន​គ្រប់គ្រាន់ មិន​មាន​ការ​ហាត់ប្រាណ បញ្ហា​បរិយាកាស​ក្ដៅ​ខ្លាំង និង​បញ្ហា​មួយចំនួនទៀត​។​
​លោក ឡេង តុង ឲ្យដឹង​ដែរថា នៅ​ឆ្នាំ​២០១៤ នេះ​ចំនួន​កម្មករ​ដួលសន្លប់ មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០១៣៕

សូមសរសេរមកកាន់លោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

What Next?

Recent Articles

2 Responses to "មន្ត្រី​ក្រសួង​ការងារ​៖ កម្មករ​ដួលសន្លប់​ដោយសារ​បញ្ហា​សុខភាព មិនមែន​ដោយសារ​សារធាតុ​គីមី​ទេ​​"

  1. នីឡុង says:

    និយាយដូចមនុស្សចឹង
    បញ្ហសុខភាព
    មនុស្ស សន្លប់ម្តងរាប់រយនាក់ចឹង
    ឡប់សតិ
    បើគ្មានលទ្ធភាពដោះស្រាយ បញ្ហា គួរតែប្រាប់ថាគ្មានទៅ
    យ៉ាប់មេះ អា

  2. crazyman says:

    So it cause by health issue. Why? 6 grade level students can easily answer why?
    Poor pay lead to less income then less money for foods, less nutrition can lead to poor health, then can’ t perform job as expected. So…Don’t need to be at the level of ministry to know…simple and straight self explannatory.