លោក រ៉ុង ឈុន នឹង​រៀបការ​នៅ​ពេល​មាន​ការ​ផ្លាស់​ប្តូរ​របប​ដឹក​នាំ​ផ្តាច់​ការ

លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ។

លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

នៅ​ក្នុង​វ័យ ៤៥​ឆ្នាំ លោក រ៉ុង ឈុន បាន​ចំណាយ​ពេល​ជិត ២០​ឆ្នាំ ហើយ ដើម្បី​ធ្វើ​ការ​តស៊ូ​មតិ​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​និង​ឲ្យ​មាន​ការ​គោរព​លក្ខខណ្ឌ​ការងារ​និង​ផ្តល់​ប្រាក់​ខែ​សមរម្យ​ដល់​គ្រូ​បង្រៀន និង​កម្មករ​រោងចក្រ​កាត់ដេរ។ ដោយ​សារ​តែ​ការងារ​តស៊ូ​មតិ​នៅ​ក្នុង​ប្រទេស​ដែល​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ទន់​ខ្សោយ ហើយ​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​គ្រប់​ពេល​នោះ លោក រ៉ុង ឈុន បាន​សម្រេច​ចិត្ត​មិន​ទាន់​រៀបការ​ទេ ប៉ុន្តែ​ថា លោក​នឹង​រៀបការ នៅ​ពេល​ណា​ដែល​មាន​ការ​ផ្លាស់​ប្តូរ​របប​ដឹក​នាំ​ផ្តាច់​ការ។

បុរស​កំលោះ​ចាស់ ដែល​តែង​តែ​ធ្វើ​ការ​រិះគន់​ឥត​សំចៃ​ទៅ​លើ​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ដោយ​មិន​ចេះ​នឿយ​ហត់​រូប​នេះ កើត​នៅ​ថ្ងៃ ទី១៥ ខែ​កក្កដា ឆ្នាំ​១៩៦៩ នៅ ភូមិ​ចុង​កោះ​តូច ឃុំ​តាលន់ ស្រុក​ស្អាង ខេត្ត​កណ្តាល ដោយ​មាន​បង​ប្អូន​បង្កើត ៤​នាក់។ ប៉ុន្តែ ឪពុក ម្តាយ​របស់​លោក​បាន​ស្លាប់​អស់​ហើយ។

លោក ឈុន បាន​ថ្លែង​មក​កាន់ កម្ពុជា​ចុង​សបា្ដហ៍ នៅ​ក្នុង​ការិយាល័យ​របស់​លោក​ថា ដោយ​សារ​តែ​មាន​ការ​ស្ទាក់​ស្ទើរ ឬ​មិន​ប្រាកដ​ប្រជា នៅ​ក្នុង​ឆាក​ជីវិត ដែល​អាច​នឹង​មាន​គ្រោះ​ថ្នាក់​គ្រប់​ពេល​ក្នុង​ការ​បំពេញ​ការងារ​ជា​អ្នក​តស៊ូ​មតិ​នោះ​លោក បាន​សម្រេច​ចិត្ត​មិន​ទាន់​រៀបការ​ទេ។

នៅ​មុន​របប​ខ្មែរ​ក្រហម អំឡុង​ទសវត្សរ៍ ៦០ លោក រ៉ុង ឈុន ស្ថិត​ក្នុង​វ័យ​កុមារ​រៀនសូត្រ​នៅ​ក្នុង ភូមិ​ចុង​កោះ​តូច។ នៅ​ក្នុង​របប​ខ្មែរ​ក្រហម​លោក ឈុន មិន​បាន​រៀន​សូត្រ​អ្វី​ទេ ហើយ​នៅ​ក្រោយ​ពេល​ដែល​របប​ខ្មែរ​ក្រហម ត្រូវ​បាន​ផ្តួល​រំលំ​ក្នុង ឆ្នាំ​១៩៧៩ ទើប​លោក​បាន​ចូល​រៀន​វិញ។ លោក​និយាយ​ថា៖ «ខ្ញុំ​រៀន​នៅ​សាលា​បឋមសិក្សា តាលន់ នៅ​ក្នុង​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា បន្ទាប់​មក​បាន​ចូល​មធ្យម​សិក្សា​កម្រិត​មួយ (ស្មើ​អនុ​វិទ្យាល័យ) បី​ឆ្នាំ​ក្រោយ​មក​បាន​ប្រឡង​ចូល​មធ្យម​សិក្សា​កម្រិត​ពីរ (វិទ្យាល័យ) ចប់​សញ្ញាបត្រ​មធ្យម​សិក្សា​កម្រិត​ពីរ (មធ្យម​សិក្សា​ទុតិយភូមិ) ប្រឡង​ចូល​សាកល​វិទ្យាល័យ​ភ្នំពេញ ឆ្នាំ​១៩៨៦ ចាប់​យក​មុខ​វិជ្ជា​គណិតវិទ្យា»។

លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ក្នុង ឆ្នាំ​១៩៩៣ ទើប​វិល​ត្រឡប់​ទៅ​វិទ្យាល័យ​ស្អាង បង្រៀន​ផ្នែក​គណិតវិទ្យា គឺ​ចាប់​ផ្ដើម​បង្រៀន​ពី​ថ្នាក់ ទី១០ ដល់​ថ្នាក់ ទី១២ រហូត​ដល់ ឆ្នាំ​១៩៩៦។ លោក ឈុន បាន​ថ្លែង​ថា ក្រោយ​មក​នៅ​ចុង ឆ្នាំ​២០០១ លោក​បាន​ផ្ទេរ​មក​ធ្វើ​ការ​នៅ​ក្រសួង​អប់រំ ហើយ​ក្រសួង​ក៏​បាន​បញ្ជូន​លោក​មក​នាយកដ្ឋាន​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​រហូត​ដល់​សព្វ​ថ្ងៃ ហើយ​ក៏​នៅ​តែ​ជា​មន្រ្តី​ក្រសួង​អប់រំ​នៅ​ក្នុង​ការិយាល័យ​ដោយ​មិន​មាន​តួនាទី​អ្វី​ទេ គ្រាន់​តែ​មន្រ្តី​ធម្មតា។ ដោយ​មើល​ឃើញ​ពី​ភាព​អយុត្តិធម៌ និង​ការ​គាប​សង្កត់​នៅ​ក្នុង​សង្គម​នា ឆ្នាំ​១៩៩៥ លោក​បាន​ចាប់​ផ្ដើម​ចូល​រួម​តស៊ូ​មតិ នៅ​ក្នុង​សង្គម ដែល​ចាប់​ផ្ដើម​នៅ​ក្នុង​វិទ្យាល័យ​ស្អាង ដោយ​ការពារ​សិស្ស​និង​គ្រូ​បង្រៀន ហើយ​ពេល​នោះ ក៏​ឆ្លៀត​ពេល​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ បម្រើ​ការងារ​នយោបាយ​ឲ្យ​គណបក្ស​ជាតិ​ខ្មែរ​ផង​ដែរ ព្រោះ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​សង្គម។

លោក រ៉ុង ឈុន (ចំ​ណ្តាល) ចាប់​ដៃ​ជាមួយ​មេ​ដឹក​នាំ​សហជីព​ផ្សេង​ទៀត​ក្នុង​ពេល​តវ៉ា​កាល​ពី​ពេល​កន្លង​មក។ ផា លីណា

លោក​បាន​បម្រើ​ការងារ​នៅ​ក្នុង​ខុទ្ទកាល័យ​គណបក្ស សម រង្ស៊ី ក្នុង ឆ្នាំ​១៩៩៧។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​សម្រាប់​សកម្មភាព​នយោបាយ​រហូត​ដល់ ឆ្នាំ​១៩៩៨ លោក​បាន​ព្យួរ​ការ​បង្រៀន​ដើម្បី​រៀបចំ​ដឹក​នាំ​កម្មករ​ទាម​ទារ​ប្រាក់​ឈ្នួល​ធ្វើ​យុទ្ធនាការ​ជួយ​ស្វែង​រក​ការ​គាំទ្រ​ឲ្យ​គណបក្ស សម រង្ស៊ី និង​រៀបចំ​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «បន្ទាប់​ពី​ការ​បោះ​ឆ្នោត (ឆ្នាំ​១៩៩៨) ហើយ​ខ្ញុំ​ត្រឡប់​ទៅ​បង្រៀន​វិញ។ ទន្ទឹម​នោះ​ដែរ នៅ​តែ​បន្ត​ពង្រឹង​ចលនា​សហជីព។ ពេល​ដែល​យើង​ធ្វើ​សកម្មភាព​ជួយ​សង្គម​តាម​រយៈ​សហជីព យើង​ឃើញ​ថា កម្មករ​មាន​ការ​ផ្លាស់​ប្ដូរ​បើ​ប្រៀប​ធៀប​ទៅ​នឹង ឆ្នាំ​១៩៩៥ ដែល​ប្រាក់​ឈ្នួល​របស់​កម្មករ​ទទួល​បាន​ប្រហែល ២៦​ដុល្លារ ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ហើយ​នៅ​ពេល​មាន​ចលនា​សហជីព​ចូល​ទៅ​ក្នុង​ជួរ​រោងចក្រ ឃើញ​ថា ទាំង​សេរីភាព​និង​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់»។ លោក រ៉ុង ឈុន ក៏​បាន​ចាប់​ផ្ដើម​បង្កើត​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ។ លោក​មាន​ប្រសាសន៍​ថា៖ «នៅ​ខែ ៣ ឆ្នាំ​២០០០ ខ្ញុំ​និង​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​បាន​រៀបចំ​សិក្ខាសិលា ដើម្បី​បង្កើត​សមាគម​គ្រូ​បង្រៀន។

យើង​បង្កើត​បាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ។ ខ្ញុំ​ត្រូវ​បាន​គ្រូ​បង្រៀន រើស​ឲ្យ​ធ្វើ​ជា​ប្រធាន​សមាគម​នា​ពេល​នោះ​រហូត​ដល់​បច្ចុប្បន្ន ហើយ​បាន​ធ្វើ​សកម្មភាព​ជួយ​គ្រូ​បង្រៀន កម្មករ និង​ពលរដ្ឋ»។ នៅ​ក្នុង​ការ​ចូល​រួម​តស៊ូ​មតិ ទាក់​ទង​នឹង​លក្ខខណ្ឌ​ការងារ​គ្រូ​បង្រៀន ប្រាក់​ខែ​គ្រូ​បង្រៀន និង​ប្រាក់​ឈ្នួល​កម្មករ និង​សិទ្ធិ​សេរីភាព «បើ​យើង​មិន​ហ៊ាន​ប្រឈម នោះ​យើង​មិន​មែន​ជា​អ្នក​តស៊ូ​មតិ​ទេ ដោយ​សារ​តែ​រឿង​អយុត្តិធម៌ ទើប​យើង​ហ៊ាន​លះ​បង់​គ្រប់​បែប​យ៉ាង ទោះ​បី​ជា​មាន​ការ​ប្រឈម​បែប​ណា​ក៏​ដោយ ព្រោះ​យើង​ចង់​ឲ្យ​សង្គម​មួយ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស មាន​នីតិរដ្ឋ និង​មាន​ប្រជាធិបតេយ្យ»។

កាល​នៅ​រៀន​លោក រ៉ុង ឈុន មិន​ដែល​គិត​ពី​ការ​តស៊ូ​មតិ​អ្វី​ទេ តែ​ដោយ​សារ​តែ​មាន​ការ​គាប​សង្កត់ ដោយ​អយុត្តិធម៌ ទើប​លោក​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​ការ​តស៊ូ​មតិ​នៅ ឆ្នាំ​១៩៩៣។ «ប្រាក់​ខែ​តិច បើក​មិន​ទៀង​ទាត់ មិន​ទាន់​ពេល​វេលា យើង​គិត​ថា មិន​អាច​ទទួល​យក​បាន​ទេ ត្រូវ​តែ​មាន​ការ​តស៊ូ​មតិ គោល​បំណង​របស់​យើង​មិន​ចង់​ផ្ដួល​នរណា​នោះ​ទេ យើង​ចង់​ឲ្យ​មាន​ការ​កែ​លម្អ»។ លោក​បាន​ថ្លែង​ទៀត​ថា អ្វី​ដែល​លោក​បាន​ធ្វើ​គឺ​ទទួល​បាន​ផល​ច្រើន ដូច​ជា​ករណី​មន្រ្តី​រាជការ​កន្លង​មក ដែល​មិន​ទាន់​មាន​ចលនា​តស៊ូ​មតិ ពេល​នោះ​ប្រាក់​ខែ ៣​ខែ បើក​ឲ្យ​មួយ​ខែ​ដល់​ពេល​មាន​សមាគម​បាន​កាត់​បន្ថយ​រហូត​ដល់​ពេល​នេះ​ភាគ​ច្រើន​គឺ​បាន​បើក​ទាន់​ពេល​វេលា។

លើស​ពី​នេះ បើ​មិន​មាន​ការ​តវ៉ា​ទេ ប្រាក់​ខែ​ក៏​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ដំឡើង​ដែរ​ទាំង​មន្ត្រី​រាជការ​ទាំង​គ្រូ​បង្រៀន ទាំង​កម្មករ បើ​ទោះ​បី​ជា​ការ​ដំឡើង​នៅ​មិន​ទាន់​ដល់​កម្រិត ដែល​អាច​ឲ្យ​គ្រូ​បង្រៀន មន្ត្រី​រាជការ និង​កម្មករ​អាច​រស់​នៅ​បាន​ក្នុង​កម្រិត​ជីវភាព​សមរម្យ​ក៏​ដោយ។ លោក​បញ្ជាក់​ទៀត​ថា៖ «ចំណុច​ដែល​យើង​ទទួល​បាន​ផល​ធំ​ធេង​មួយ​ទៀត​នោះ តាម​រយៈ​យើង​ចុះ​អប់រំ ដោយ​ឲ្យ​គ្រូ​បង្រៀន ជួយ​ធ្វើ​សកម្មភាព​ដល់​សិស្ស​និង​ប្រជា​ពលរដ្ឋ​ផង​នោះ សន្ទុះ​ដែល​យើង​នឹក​ស្មាន​មិន​ដល់​គឺ​នៅ​ថ្ងៃ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ប្រជា​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ទៅ​តាម​ឆន្ទៈ រហូត​ដល់​មាន​អ្នក​ហ៊ាន​រិះ​គន់​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង ដែល​ទាំង​នេះ​ហើយ​ជា​លទ្ធផល​នៃ​ការ​តស៊ូ​មតិ»។

លោក រ៉ុង ឈុន កំពុង​ប្រជុំ​ជាមួយ​សមាជិក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​តាម​ខេត្ត​កន្លង​មក។ រូបថត សហការី

«យើង​ឃើញ​ថា តាម​រយៈ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ប្រជា​ពលរដ្ឋ​ចាប់​ផ្ដើម​ហ៊ាន​និយាយ​ត្រង់ៗ ចំៗ ហ៊ាន​តវ៉ា ដែល​កាល​ពីមុន​ធ្លាប់​មាន​តែ​ពួក​ខ្ញុំ​ពីរ​បី​នាក់​ប៉ុណ្ណោះ»។ លោក រ៉ុង ឈុន បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន ទាំង​ប្រជា​ពលរដ្ឋ ទាំង​គ្រូ​បង្រៀន និង​កម្មករ​មិន​មាន​សន្តិភាព​នៅ​ក្នុង​ផ្លូវ​ចិត្ត​ទេ ដោយ​សារ​តែ​រឿង​អយុត្តិធម៌​ក្នុង​សង្គម ដោយ​សារ​តែ​ការ​រំលោភ​លើ​សិទ្ធិ​លំនៅឋាន ដូចជា ពលរដ្ឋ​នៅ ភូមិ​ឡពាង ការ​បំផ្លាញ​ធនធាន​ធម្មជាតិ បាន​ផល​ទៅ​លើ​តែ​អ្នក​មាន​អំណាច និង​បក្ខពួក​របស់​ពួក​គេ តុលាការ​មិន​យុត្តិធម៌។ លោក​និយាយ​ដោយ​ទឹក​មុខ​ស្មើ​ថា៖ «បុគ្កល​ខ្ញុំ មិន​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ទេ ក្រៅ​ពី​កេរ្តិ៍​ឈ្មោះ ដែល​លះបង់​ដើម្បី​ការពារ​អ្នក​ទន់​ខ្សោយ តាម​រយៈ​ការ​តស៊ូ​មតិ។ ការ​លះបង់​របស់​ខ្ញុំ សរុប​ទៅ​គឺ​ដើម្បី​ប្រយោជន៍​រួម»។ បើ​តាម​លោក ឈុន នៅ​ពេល​នេះ​សមាគម​គ្រូ​បង្រៀន​របស់​លោក មាន​គ្រូ​ជា​សមាជិក​ចំនួន ១៥០០០ នាក់ និង​មាន​សាខា​នៅ ២១ ខេត្ត-ក្រុង។ លោក ឈុន ក៏​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ដែល​មាន​សហជីព​ចំនួន ៦ និង​មាន​កម្មករ​ជា​សមាជិក​ចំនួន ៣៥០០០ នាក់​ផង​ដែរ។

ទាក់​ទង​នឹង​ជីវិត​របស់​លោក​ក្នុង​ពេល​អនាគត លោក​បញ្ជាក់​ថា៖ «ខ្ញុំ​អាច​នឹង​ចូល​ឆាក​នយោបាយ​ដើម្បី​បម្រើ​ជាតិ បើ​ពេល​វេលា​ដល់​តែ​ពេល​នេះ​ខ្ញុំ​គ្រាន់​តែ​ចង់​ជួយ​គ្រូ​បង្រៀន​ឲ្យ​ទទួល​បាន​លក្ខខណ្ឌ​ការងារ​និង​ប្រាក់​ឈ្នួល​សមរម្យ»។ ក្រៅ​ពី​ការ​តស៊ូ​មតិ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ចំពោះ​គ្រូ​បង្រៀន និង​កម្មករ លោក ឈុន ក៏​ជា​អ្នក​តស៊ូ​មតិ​យ៉ាង​ខ្លាំង​ក្លា ចំពោះ​បញ្ហា​ព្រំដែន​ខាង​កើត ដែល​មជ្ឈដ្ឋាន​ជាច្រើន​ដឹង​ឮ​ជា​ទូទៅ​ថា តែង​តែ​ត្រូវ​បាន​ឈ្លាន​ពាន​ដោយ​ប្រទេស​វៀតណាម ផង​ដែរ។ លោក ឈុន បាន​រំឭក​ថា នៅ​ថ្ងៃ ទី១០ ខែ​តុលា ឆ្នាំ ២០០៥ ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល​បាន​ទៅ ទីក្រុង​ហាណូយ ដើម្បី​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ស្ដី​ពី​បញ្ហា​បូរណភាព​ដែន​ដី ឆ្នាំ​១៩៨៥ ជា​មួយ​ភាគី​វៀតណាម។ ក្នុង​នាម​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ឈុន មើល​ឃើញ​ថា សន្ធិ​សញ្ញា ឆ្នាំ​១៩៨៥ នេះ​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​កម្ពុជា ពីព្រោះ​ជា​សនិ្ធ​សញ្ញា​ដែល​ត្រូវ​បាន​ចុះ​ដោយ​ទ្វេ​ភាគី​ក្នុង​ទសវត្សរ៍ ៨០ ខណៈ​ដែល​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់ វៀតណាម ហើយ​សន្ធិ​សញ្ញា​នេះ​ទៀត​សោត ត្រូវ​បាន​និរាករណ៍​ដោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ​១៩៩១ រួច​ទៅ​ហើយ។

ដោយ​សារ​តែ​ធ្វើ​ការ​រិះគន់​ឥត​សំចៃ ទៅ​លើ​បញ្ហា​ព្រំដែន កម្ពុជា រៀតណាម ដែល​តែង​តែ​មាន​ភាព​រសើប​យ៉ាង​ខ្លាំង​នេះ នៅ​ថ្ងៃ ទី១៥ ខែ​តុលា ឆ្នាំ​២០០៥ លោក ឈុន ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ព្រៃ​ស។ «ខ្ញុំ​ត្រូវ​គេ​ចាប់​ដាក់​គុក ខ្ញុំ​ជាប់​គុក​ព្រៃ​ស អស់​រយៈ​ពេល ៩៦​ថ្ងៃ ដោយ​សារ​បញ្ហា​បូរណភាព​ទឹក​ដី»។ ក្រៅ​ពី​ជាប់​ពន្ធនាគារ លោក ឈុន ក៏​តែង​តែ​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ជាច្រើន​ផង​ដែរ។ លោក ឈុន ក៏​ចង់​រៀបការ​មាន​ប្រពន្ធ មាន​កូន មាន​ក្រុម​គ្រួសារ​ដែល​មាន​ភាព​កក់​ក្តៅ គ្រាន់​ជា​ទីពឹង​ដូច​បុរស​ដទៃ​ទៀត​ដែរ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា៖ «ខ្ញុំ​នឹង​រៀបការ​នៅ​ពេល​ដែល​ធ្វើ​ការ​ផ្លាស់​ប្តូរ​របប​ដឹក​នាំ​បែប​ផ្តាច់​ការ​សព្វ​ថ្ងៃ​នេះ​បាន»៕


What Next?

Recent Articles

16 Responses to "លោក រ៉ុង ឈុន នឹង​រៀបការ​នៅ​ពេល​មាន​ការ​ផ្លាស់​ប្តូរ​របប​ដឹក​នាំ​ផ្តាច់​ការ"

  1. ក1 says:

    សូមសរសើរអស់ពីដួងចៃ អោយសារបងអាចសូរទ្រាំមិនយកប្រពន្ឋបាន​៕

  2. Anonymous says:

    He is a symbol Hero for khmer teachers .

  3. Anonymous says:

    He is Hero of Khmer teachers .

  4. Sam Sary says:

    របប​ដឹក​នាំ​ផ្តាច់​ការ Pol Pot ត្រូវបានបំផ្លាញដោយគណបក្សប្រជាជនកម្ពុជា។ ឥឡូវនេះ លោករ៉ុង ឈុនចង់ឱ្យរបបនេះត្រឡប់មកវិញម្តងទៀតឬ?

  5. Fesses says:

    Good person i love him

  6. Di Caprio says:

    All the best !!

  7. Phnom Penh Post is good for writing this article. However, I was wondering how could Mr. Rong Chhun passed his year 12 exams in 1986. It seemed impossible that anyone could finish year 12 after attending school for only 7 years (from 1979 – 1986). It’d be good if the writer of this article check the fact before publishing it.
    Hope Mr. Vong Sokheng respond to my question.

    Chheers,

  8. Chourn says:

    មិនមែនមានតែលោកនោះទេខ្ញុំក៍រង់ចាំការប្តូររបបសេរីពិតប្រាកដមកដល់ទើបខ្ញុំរៀបការដែរ។ ព្រោះ បើរៀបការនៅសម័យបច្ចុប្បន្នគឺគ្មានសប្បាយអីនោះទេមួយថ្ងៃៗឮតែហឹង្សារ ប្រជាជនយុំស្រែក ។ល។និង។ល។តើឲ្យសប្បាយម្តេចកើត។

  9. .. says:

    ឣាមួយនេះឣាយុទើប៤៥ជ្រីវជ្រួញធ្លាក់ភ្នែកជាងមនុស្សឣាយុ៦០ទៀតវ៉ើយ! កាលមុនឣញស្មានតែវាឣាយុ្
    ខ្ទង់ក្បែ៦០តើ! គួរឲ្យចម្លែកគឺមិនទាន់រៀបការ បើតាមយោបល់របស់ឣញបានជានៅដល់ប៉ុណ្ណឹងហើយ
    បង្ហួសបណ្តោយទៅឣាឣ្ហើយ! បានជាខំទ្រាំរហូតដល់មុខដូចក្តក្រឡិតឣញ្ចឹងទៅហើយ ប្រឆឹកដៃជំនួស
    វិញទៅវាមិនខ្វល់កើតរោគផង។ បើមើលទៅមាន២ក្បាលដែរតើក្នុងនេះ ល្មមប្រវាស់ដៃគ្នានហើយវ៉ើយ
    ព្រោះឈ្មោះក៏ស្រដៀងគ្នាផងដែរ។ មិនដឹងថាមុខឣាម្នាក់ទៀតដូចជាឣ្វីដែរ ម៉េចម៉ាកុំមុខដូចក្តតាចាស់
    ចុះ។

  10. .. says:

    ឣាមួយនេះឣាយុទើប៤៥ជ្រីវជ្រួញធ្លាក់ភ្នែកជាងមនុស្សឣាយុ៦០ទៀតវ៉ើយ! កាលមុនឣញស្មានតែវាឣាយុខ្ទង់ក្បែរ៦០តើ! គួរឲ្យចម្លែកគឺមិនទាន់រៀបការ បើតាមយោបល់របស់ឣញបានជានៅដល់ប៉ុណ្ណឹងហើយ
    បង្ហួសបណ្តោយទៅឣាឣ្ហើយ! បានជាខំទ្រាំរហូតដល់មុខដូចក្តក្រឡិតឣញ្ចឹងទៅហើយ ប្រឆឹកដៃជំនួស
    វិញទៅវាមិនខ្វល់កើតរោគផង។ បើមើលទៅមាន២ក្បាលដែរតើក្នុងនេះ ល្មមប្រវាស់ដៃគ្នានហើយវ៉ើយ
    ព្រោះឈ្មោះក៏ស្រដៀងគ្នាផងដែរ។ មិនដឹងថាមុខឣាម្នាក់ទៀតដូចជាឣ្វីដែរ? ម៉េចម៉ាកុំមុខដូចក្តតាចាស់
    ចុះ។

  11. បរិមី ព្រ:វិហារ says:

    រឿងបុគ្គល ខំប្រឹងធ្វើជារឿងរួម និងរឿងវីរជន! យកបាតុកម្មធ្វើអាជីកម្ម តែក៏មានចំនុចល្អមួយចំនួនដែរ បានជួយគាំទ្រ CPP ឱយមានពត៌មានកាន់តែប្រសើសំរាប់ការដឹកនាំរបស់ខ្លួន ។

  12. អ្នកស្រែ says:

    ព្រះវិហារអាចម៍

  13. CountryStudent says:

    បរិមី ព្រ:វិហារ is very stupid and sick in the mind plus having bad idea for Khmer
    He could be the following:
    1- Youn Spy
    2-Youn who knows Khmer
    3-Youn slave
    4-Hun Sen crony
    5-Hun Sen family and or relative
    6- Crooked and corrupted man who benefit from Hun Sen regime

    Get lost asshole

  14. Arun Reah says:

    I really appreciate his struggle for the cause of the whole country.
    May God be with him and protect him from all dangers!!

  15. អ្នកស្រែ says:

    CNRP ត្រូវតែដាក់បញ្ចូលបេក្ខភាពតំណាងរាស្ត្ររបស់គាត់នៅអាណត្តិក្រោយ ហើយលប់បំបាត់បក្សពួកនិយម គ្រួសារនិយមក្នុងបក្ស ដោយជ្រើសរើសយកអ្នកតស៊ូពិតប្រាកដទើបបក្សខ្លាំង ។ កុំយកតម្រាប់តាមCPP និងក្រុមព្រះ !!!!

    សូមស្នើដាក់បេក្ខភាពគាត់ ទើបមានសម្លេងគាំទ្រខ្លាំងជាងនេះ!!!!

    តំណាងរាស្ត្របច្ចុប្បន្នរបស់ CNRP មានអ្នកខ្លះដូចជាមិនសក្តិសមទេ !!!!!!!!! សូមពិនិត្យឡើងវិញ!!!

  16. KH says:

    ចុះហេតុអីមេបក្សសង្រ្គោះជាតិ សម រង្សី មិនរកមុខតំណែងមួយឲវិរះបុរស ស្នេហាជាតិសែ ឈុន បានធ្វើជាតំណាងរាស្ត្រឬក៏ស្អីមួយនិងគេពី
    ព្រោះខ្លួនបានចូលស្នេហានយោបាយតាំងតែពីឆ្នាំ១៩៩៧ជាមួយបក្ស សម រង្សី មកទល់សព្វថ្ងៃនេះសុកចិត្តមិនយកប្រពន្ធក៏ព្រោះតែការស្នេហាជាតិបុ៉ណ្ណិងហើយនូវតែលោកមេបក្សមើលមិនឃើញទៀតហ្ន ?