Sat, 23 August 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ដោយផ្តើមជីវិតនៅក្នុងគ្រួសារមានសន្តានព្រះធម៌ពេញខ្លួន លោកស្រី ញ៉ឹក ប៊ុនថា បានថ្វាយជីវិតរបស់ខ្លួនទៅនឹងព្រះពុទ្ធសាសនាស្ទើរពេញមួយជីវិតទៅហើយ ហើយនៅជីវិតចុងក្រោយនេះ ស្ត្រីដែលលះបង់កិលេសមិនយកគ្រួសារដើម្បីសាសនារូបនេះ បាននិងកំពុងលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងកៀរគរពុទ្ធសាសនិកទាំងអស់សាងសង់នូវមហាសំណង់ប្រាសាទដ៏អស្ចារ្យបំផុតមានកម្ពស់រហូតដល់ទៅ ៩២,៧០ ម៉ែត្រនៅលើស្ថានសួគ៌បៃតងភ្នំគិរីរម្យ ដោយដាក់ឈ្មោះថា «មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា»។
លោកស្រី ញ៉ឹក ប៊ុនថា អាយុ ៦៣ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្វាយជ្រំ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកស្រីបានរើផ្ទះមករស់នៅភ្នំពេញក្រោយរបប ប៉ុល ពត ត្រូវបានផ្តួលរំលំ ហើយលោកស្រីក៏បានចូលបម្រើការងាររដ្ឋផ្នែកគយ នៅក្រសួងពាណិជ្ជកម្ម ហើយលោកស្រីត្រូវបានគេដឹងថា ជាមនុស្សដ៏មានឥទ្ធិពលម្នាក់នៅជំនាន់លោកស្រី ម៉ែន សំអន។
ប៉ុន្តែស្ត្រីរូបនេះបានសម្រេចចិត្តដើរចេញពីការងាររដ្ឋក៏ងាកមករកស៊ីធ្វើជំនួញដោយខ្លួនឯងនៅ ឆ្នាំ១៩៩១ ដោយធ្វើជំនួញនាំចេញនាំចូលអីវ៉ាន់គ្រប់ប្រភេទនៅព្រំដែន ខេត្តកោះកុង ហើយក្រោយមកលោកស្រីក៏បានផ្លាស់ប្តូរមករកស៊ីផ្នែកអចលនទ្រព្យទិញលក់ដីធ្លី និងលក់ជួលផ្ទះសម្បែង សល់ទ្រព្យមិនតិចនោះទេ តែយ៉ាងណាលោកស្រីក៏មិនភ្លេចការធ្វើបុណ្យទាននោះដែរ។
លោកស្រីបញ្ជាក់ថា៖ «ដោយសារតែខ្ញុំមានឈាមជ័រឪពុកម្តាយ ដូនតាជាអ្នកធម៌អាថ៌ ធ្វើបុណ្យទាន ទោះបីរវល់ការងារយ៉ាងណា ក៏ខ្ញុំមិនភ្លេចការធ្វើបុណ្យដែរ។ ដំបូងឡើយខ្ញុំធ្វើការ ៧០ ភាគរយ តែក្រោយ ឆ្នាំ១៩៩៤ មកខ្ញុំធ្វើបុណ្យ ៧០ ភាគរយ ធ្វើការតែ ៣០ ភាគរយទេ»។
ដោយមើលឃើញពីកិលេសតណ្ហា និងភាពឈឺផ្សានៅក្នុងសង្គមកាន់តែកើតឡើងនោះ លោកស្រីក៏បានពិចារណាឃើញថា មានតែព្រះធម៌ប៉ុណ្ណោះជាផ្លូវស្ងប់អាចនាំជីវិតរបស់លោកស្រីទៅកាន់ទីសុខរំលត់ទុក្ខនោះ ដូច្នេះតាំងពី ឆ្នាំ១៩៩៥ មកលោកស្រីក៏បានដើរលើផ្លូវព្រះធម៌ រៀនសូត្រគម្ពីរពុទ្ធវចនៈ និងគម្ពីរព្រះត្រៃបិដកទាំង ១១០ ភាគចប់ ២ លើក។ ជាមួយនឹងចំណេះដឹងយ៉ាងជ្រៅជ្រះលោកស្រីក៏បានក្លាយជាបុគ្គលដ៏មានឥទ្ធិពល និងកេរ្តិ៍ឈ្មោះមួយរូបលើផ្លូវពុទ្ធសាសនា ហើយលោកស្រីបានទទួលងារជាឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត និងស្នាដៃជាច្រើនផ្នែកសាសនា។ សព្វថ្ងៃ មហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ជាប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនា។ អ្វីដែលជាមោទនភាពបំផុតនោះគឺលោកស្រី ញ៉ឹក ប៊ុនថា បានទទួលពានមគ្គុទេ្ទសក៍ពុទ្ធសានិកឆ្នើមពិភពលោក ដែលពាននេះត្រូវបានគេដឹងថា មានតែសម្តេច ជួន ណាត តែមួយអង្គគត់បានទទួលនោះ។
ដោយប្រាស្រ័យជីវិតគ្មានគ្រួសារ ប្តីកូននោះ នៅជីវិតចុងក្រោយនេះ លោកស្រី ញ៉ឹក ប៊ុនថា នឹងប្រើទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអម្បាលម៉ានដែលខ្លួនមាន ដើម្បីសម្រេចបំណងប្រាថ្នាមួយគឺការកសាង «មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» ដើម្បីជាប្រយោជន៍រួមរបស់មនុស្សជាតិកម្ពុជាទាំងមូល។
លោកស្រី ញ៉ឹក ប៊ុនថា បានមានប្រសាសន៍ថា៖ «នៅពេលនាងខ្ញុំទៅបំពេញបុណ្យ និងចូលរួមសន្និបាតថ្នាក់អន្តរជាតិជាច្រើនប្រទេសមក ខ្ញុំឃើញថា ប្រទេសគេមានមជ្ឈមណ្ឌលវប្បធម៌បែបសាសនានេះ អស់ហើយ ដូច្នេះខ្ញុំចង់ឲ្យកម្ពុជាមានដែរ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិ»។
«មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» ត្រូវសាងសង់ឡើងនៅលើផ្ទៃដី ១២៦ ហិកតា ស្ថិតនៅក្នុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយការចាប់ផ្តើម ១០០ ភាគរយនឹងធ្វើនៅ ខែតុលា ដោយសារតែមានភាពយឺតយ៉ាវផ្នែកសិក្សាប្លង់ និងការធ្វើស្ពានផ្លូវឡើងភ្នំ។ គម្រោងប្លង់នេះ មានរាងសណ្ឋានជាស្លឹកពោធិ៍ ហើយនៅក្នុងបរិវេណទាំងក្រៅ និងក្នុងនឹងសាងសង់ទិដ្ឋភាពចម្រុះពាក់ព័ន្ធព្រះពុទ្ធសាសនា។
ឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានឲ្យដឹងថា នៅលើផ្ទៃដី ១២៦ ហិកតា នោះ នៅចំកណ្តាលយើងនឹងសាងសង់ព្រះមហាចុល្លាមុនីចេតិយព្រះសមណគោតម ដ៏ធំបំផុតមានទទឹង ៨០ ម៉ែត្រ និងកម្ពស់រហូតដល់ទៅ ៩២,៧០ ម៉ែត្រ សម្រាប់តម្កល់ព្រះអដ្ឋិធាតុព្រះពុទ្ធអង្គដែលបានសុំមកពី ប្រទេសឥណ្ឌា។ ព្រះមហាចេតិយនេះ មានកម្ពស់ ១១ ជាន់ដែលក្នុងនោះមានសាលសន្និសីទ សាលប្រជុំ សាលពិព័រណ៍ បណ្ណាល័យ រដ្ឋបាល និងកន្លែងជាច្រើនទៀត។
ឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បន្តថា បន្ទាប់មក យើងមានមហាប្រាសាទចំនួន ១២ បែងចែកជាពីរជួរព័ទ្ធជុំវិញ។
ជួរ ទី១ ប្រើសម្រាប់តម្កល់គម្ពីរ ក្បួនច្បាប់សាសនា និងផ្ទាំងថ្មចារគម្ពីរព្រះត្រៃបិដកទាំង ១១០ ភាគ។ មហាប្រាសាទជាន់ ទី២ ប្រើសម្រាប់តម្កល់ព្រះពុទ្ធរូបចំនួន ៤០០០០ ព្រះអង្គ សង់ឡើងពីថ្មភ្នំ។ បន្ទាប់មកយើងនឹងមានគូទឹកព័ទ្ធជុំវិញសម្រាប់ធ្វើពិធីសាសនាធំៗ។
ក្រៅពីនោះ «មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» មានសាងសង់កន្លែងទាក់ទិននឹងប្រវត្តិរបស់ព្រះពុទ្ធអង្គកប់នៅក្នុងព្រៃ ដើម្បីឲ្យមហាជនបានស្វែងយល់បន្ថែម មានសាងសង់ព្រះពុទ្ធអង្គដ៏ធំចំនួន ៤ ទិស មានសាងសង់វត្តអារាម កន្លែងសំណាក់ធម៌របស់លោកតាលោកយាយ កន្លែងដាំផ្កាសម្រាប់ជាតង្វាយព្រះ និងក្បួនប្រាសាទជាច្រើនទៀត។
ឧបាសិការូបនេះមានប្រសាសន៍ថា៖ «គម្រោងមជ្ឈមណ្ឌលនេះធ្វើឡើងតាមរចនាប័ទ្មខ្មែរសុទ្ធសាធ ហើយប្រាសាទនីមួយៗ គឺមានរចនាប័ទ្មផ្សេងៗគ្នាទៅតាមសម័យកាលរបស់ខ្មែរ»។ លោកស្រីបានបញ្ជាក់ថា៖ «តាមការសិក្សា គម្រោងនេះ អាចនឹងចំណាយថវិកាប្រមាណជាង ១០ លានដុល្លារអាមេរិក ហើយត្រូវប្រើពេលកសាងប្រហែលពី ៥ ទៅ ៧ ឆ្នាំ ទើបរួចរាល់»។
ការកសាងសំណង់ដ៏ធំស្កឹមស្កៃនេះ ត្រូវបានឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងដើម្បីលើកតម្កើងព្រះពុទ្ធសាសនា ទ្រទ្រង់ពុទ្ធវចនៈឲ្យគង់នៅ។ ទី២ គឺដើម្បីបុណ្យកុសលមនុស្សទូទៅ និងខ្លួនឯង និង ទី៣ គឺដើម្បីទុកជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ។
ទោះបីជានៅពេលនេះ លោកស្រីមានថវិកាផ្ទាល់ខ្លួនតែ ២ ទៅ ៣ លានដុល្លារ តែលោកស្រីបញ្ជាក់ថា គម្រោងដ៏ធំនេះនឹងអាចបញ្ចប់ដោយជោគជ័យ ដោយសារតែកម្លាំងសទ្ធារបស់ពុទ្ធសាសនិកនៅពេលនេះមានសន្ទុះខ្លាំងក្លា។ មនុស្សដ៏មានសទ្ធាជ្រះថ្លារូបនេះបន្តថា៖ «ក្រៅពីថវិកាផ្ទាល់ខ្លួន យើងពឹងផ្អែកលើសទ្ធារបស់ពុទ្ធបរិស័ទ ហើយខ្ញុំគិតថា ពួកគេពិតជាមានសទ្ធា ព្រោះពេលនេះ មានពុទ្ធបរិស័ទជួយកសាងផ្ទាំងសិលាចារគម្ពីរព្រះត្រៃបិដកចំនួន ១០០០ ផ្ទាំងហើយ»។
លោកស្រីបានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា ពលរដ្ឋកម្ពុជានឹងមានសទ្ធាជ្រះថ្លា និងជួយចូលរួមជាបច្ច័យនៅក្នុងដំណើរការកសាងនេះជាក់ជាមិនខានដើម្បីទទួលបាននូវផលបុណ្យទាំងអស់គ្នា»៕
It’s more valuable and useful to use this budget to support Khmer patriots who give up their lives and families to protect the country and nation from youn aggressor; by doing that you save the whole country and Buddha bless you more; nothing is bigger than the nation; if the nation is sustainable, the Buddha Center will stay on too
What happen to the one at Phnom- Press -Reach- Cha -Troap; King Sihanouk kept Buddha’s Bone over there already; why need to move the location??
វត្តស្រុកយើងដុះដូចផ្សឹត មើលយូរចង់ស្រវ៉ាំងភ្នែក។បើមាន២លានដូចយាយវិញខ្ញុំសង់ផ្ទះល្វែងជូនអ្នកក្រីក្រឬជួយកុមារកំព្រាអោយគ្នាមានអនាគត
ហ្នោះបានបុណ្យជាងអ្វីៗទាំងអស់។តាមគំនឹតខ្ញុំយាយថាគាត់យកមុខទេ។
waste money to build temple , temple too many in cambodia . Keep money to build the hospital to help people life better than waste money like Thean vuthy …….!!!
មហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថាពពួកមនុស្សបុណ្យក៏ធ្វើឈើក៏កាប់មនុស្សក៏សំលាប់
សាសនាក៏ក្បត់!!!
បោះនុយបបក់ត្រីរស់ឫ?
មហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថាពពួកមនុស្សបុណ្យក៏ធ្វើឈើក៏កាប់មនុស្សក៏សំលាប់
សាសនាក៏ក្បត់!!!
បោះនុយបបក់ត្រីរស់ឫ?
ឫក៏ព្រះសេអារ្យមេត្រីមួយទៀតហើយដូចអាអន្ទិតធានវុទ្ធីដែរ??
មិនសំខាន់ក្នុងសង់សំនង់ធំៗទេវានៅលើចិត្តបើសម័យមហាចោរលោកសង្ឃបង់វិន័យ
សត្វត្រៃភពបង់ព្រះធរណីយាយជីឯវាស៊ីផ្លីបន្លាដល់ពួកតាអាចារ្យពុលក្តួច!!!
When Youn take all over Cambodia and fully control in its hand, it will not allow Khmer Buddhist People to practice freedom of religion like Kampuchea Krom today
Cambodia is small country and small population , but it has extra excessive Buddhist Temples and Buddhist Centers
Unfortunately in general, Cambodians including Monk, Yai -Chi and Ah-Cha who claim themselves Buddhism have a zero understanding about Buddha and Buddha’s rules
The best thing is to spend money to establish Buddhist Study Programs in school and at community nation wide; abundance and abolish all fail and lie statement about Buddha that manipulate and confuse people
Country Student, I note that your comments and Yourn racist ideology is became non-sense and you will soon pass the red line. If all khmers share the same thoughts and spylosophy, this kingdom will completedly lost from this world. We know that some Yourns have been living in this kingdom for generations since Angkor period, and we pushed them out and then they came in. There is no absolute solution to stop this kind aggression, therefore if we have no proper strategy to address this issue, we will damage ourselves. However, we strongly believe that through taking steps to strengthen our societies from religious activities to social, economic and human resources developments as well as security and immigrants, thus we can protect our nation in a professional manner and it may avoid wars with Yourns. We must get our nation to become richer than Yourns, and getting our societies and economic to become stronger than Yourns, more well educated people than Yourns, more wealthiest people than Yourns …
បើមហាពុករលួយដូចនេះ តើសេដ្ធកិច្ចប្រភេទណាដែលអាចឈ្នះយួនបាននោះ?,មេឃាទៅ។
បរិមី ព្រ:វិហារ is very stupid and sick in the mind plus having bad idea for Khmer
He could be the following:
1- Youn Spy
2-Youn who knows Khmer
3-Youn slave
4-Hun Sen crony
5-Hun Sen family and or relative
6- Crooked and corrupted man who benefit from Hun Sen regime
Get lost asshole
sffb
មិត្តភាពឬសម្ព័ន្ធភាពជាមួយយួន គឺខ្មែរជាអ្នកខាត បាត់បង់ទឹកដី !!!
របបហ៊ុនសែនដែលលើកបន្តុបដោយយួនហាណូយ មិនមែនជារឿងចៃដន្យឬគាប់ជួនទេ ខ្ញំុរ៉ាបិរីម៉ាគីហ៊ានអះអាងថាជារឿងលេបទឹកដីកម្ពុជាតាមគម្រោងផែនការដ៏យូរអង្វែងរបស់យួនហូជីមិញ ។ ប្រវត្តិសាស្ត្របានបញ្ជាក់ថា ទឹកដីកម្ពុជាក្រោមជាដីខ្មែរ តែចោរយួននេះហើយដែលបានលេបយកយ៉ាងងាយតាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពយួន-ខ្មែរនេះឯង ដែលស្តេចយួនបានលើកបុត្រីថ្វាយស្តេចល្មោភកាមឈ្មោះជ័យចេស្តាឬជ័យជេដ្ឋាទីីីII ធ្វើជាមហេសី ។ រយៈកាល 30 ឆ្នាំកន្លងទៅនេះ យួននៅតែប្រើល្បិចថោកទាបដដែល តាមរយៈចំណងមិត្តភាពមុឺនឆ្នាំយួន-ខ្មែរហើយជាបន្តបន្ទាប់ គឺខ្មែរជាអ្នកចាញ់ និងបាត់បង់ទឹកដីជាបណ្តើរៗ ដូចជាកោះត្រល់ ក្រចកសេះ ដីស្រែចំការតាមព្រំដែននានារវាងខ្មែរនឹងយួននេះ សូម្បីអង្គរវត្ត ភ្នំបូកគោ និងដីសម្បទាន99 ឆ្នាំមួយចំនួនទៀតអាចក្លាយជារបស់យួនដោយស្វ័យប្រវត្តិទៅអនាគតដ៏ឆាប់ៗ ។ ពិតជាអាម៉ាស់មុខខ្លាំងណាស់ដែលខ្មែរមានអ្នកដឹកនាំភ្លើដល់កម្រិតនេះ ហើយមិនខុសពីសំដីចោទប្រកាន់របស់ប្រជាពលរដ្ឋហៅថ្នាក់ដឹកនាំCPP មានហ៊ុនសែន ជាសីុម ហេងសំរិន ហោណាំហុង ជាមយាប ឈាងវុន… ជាអាយ៉ងយួន ឬកញ្ជះយួននោះឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីសូមបញ្ជាក់ថាហេងសំរិនដែលទៅទទួលបទបញ្ជាពីចៅហ្វាយយួន នឹងស្តាប់តាមបញ្ជាយួនជារៀងរហូត និងផ្ទុយពីពាក្យបន់ក្តិតឆ្កែឆ្កួតឈ្មោះង្វៀងវុនដែលថាហេងសំរិនហ៊ានតវ៉ាជាមួយយួនដើម្បីផលប្រយោជន៍ប្រជារាស្ត្រខ្មែរ ជាការកុហកបោកប្រាស យើងសំុផ្តាំហែៗទៅផងថាប្រជាពលរដ្ឋខ្មែរអស់ជំនឿលើពួកអាយ៉ងយួនឯងទៀតហើយ ។
សួរថាមហាសំណង់ដ៍ធំស្គឹមស្កៃនេះមានអ្នកណានៅពីក្រោយខ្នងជួយគាំទ្រ? ការពិតអ្នកដែលចូល រួមជាមួយលោកយាយគឺមានតែហ៊ុនសែនទេ។ ហ៊ុនសែនចង់ប្រគួតស្នាដៃជាមួយសម្តេចតាហើយ ចង់ធ្វើអ្វីដែលអស្ចារ្យជាងសម្តេចតាតែធ្វើទៅមិនរួច ហើយពេលនេះហ៊ុនសែនក៍មានជំនឿតាមគ្រូ ទាយផងដែរថា ត្រូវតែសង់មហាចេតីនៅទិសខាងលិចទើបនាំសំណាងឲ្យហ៊ុនសែនបានកាន់ តំណែងជានាយករដ្ឋមន្ត្រីបន្តរទៀតបានដូច្នេះហ៊ុនសែនក៍បញ្ចេញអ្នកអនុវត្តដោយខ្លួននៅពីក្រោយ ខ្នង។
តាមប្រវត្តព្រះពុទ្ធគឺព្រះពុទ្ធបានលះបង់ភាពស្កឹមស្កី ដែលមានសំណង់ប្រាសាទ មាសពេជ្រ អំណាច ចុះហេតុអ្វីពេលខ្លះ អ្នកប្រតិបត្តិធ្វើផ្ទុយនឹងព្រះអង្គទៅវិញ ។
ចំពោះប្រទេសកម្ពុជា, ភាពចាំបាច់គឺការបណ្តុះធនធានមនុស្ស ពិសេសកម្មករ យុវជនបោះបង់ការសិក្សា ដែលគ្មានជំនាញពិតប្រាកដក្នុងការចាប់យកឳកាសក្នុងសេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥ ។ គួរចំណាយថវិកានេះទៅធ្វើរឿងនេះប្រសើរជាង ។
បើតាមខ្ញុំដឹងវត្តជាច្រើនមានអគារស្អាត តែគ្មានព្រះសង្ឃស្នាក់នៅទេ ? ហើយព្រះពុទ្ធព្រះអង្គរស់តែក្នុងព្រៃ ហេតុអ្វីរកសច្ចធម៌ឃើញ ?????????????
It’s a pity! If you have the money, why didn’t you study about you need to be done urgently.
According to the current situation, Cambodian people don’t need that sort of building or center. Cambodian people need freedom of speech, respect of human right, factual information, land issues, good leadership, just to name a few.
So why waste so much money? Soldiers at the borders are poor and destitute. They keep begging for money and food from any tourists visiting the Preah Vihear temple. Some people are blind by not seeing the suffering of the poor and pitiful Cambodian people.
It a waste of money and a waste of beautiful land. Mrs. Nhek Buntha should help protect our remaining environment.
Think before you leap!!!
Buddha will never bless and reward a traitor, killer, crooked, corrupted and dictator; Buddha will only advice “don’t do that” it will get back to you and family; you do good, you get good; you do bad, you get bad; all you do is a sin Hun Sen
ខេត្តមណ្ឌលគិរី នឹងរតនគិរី នឹងត្រូវបាត់បង់ពៅពេលខាងមុខនេះ ប្រជាជននៅរតនគិរីខ្មែរ30%យួន70%
បានដៃកាប់ឈើទៀតហើយ
ហេតុអ្វីក៏មានពពួកប្រេត តាមរិះគន់ គាត់កសាងដើម្បីជាតិ ហើយ នៅមិនត្រូវចិត្តប្រេតទៀត
ពួកអាប្រេតហែងងាប់ទៅគ្មានបានចាប់ជាតិទេ. ហែងមើលសំណង់ នេះមើល វានិងក្លាយជាក្តេរតំណែលជាតិ និយាយយ៉ាងណាក៏ពួកអាប្រេតហែងមិនយល់ដែរ ព្រោះហែងមានចរិតជាប្រេត ងាប់ទៅគ្មានថ្ងៃចាប់ជាតិទេ
Buddhist temples in Kampuchea Krom are not doing any good for Khmer Krom because they are under controlled of Vietnamese; the Vietnamese government does not allow Khmer Krom to practice freedom of religion; the same thing will happen to that Buddhist Center and cometary in Cambodia when Vietnamese fully take over in its hand
អ្នកមានមតិទាំងអស់សុទ្ធតែត្រូវ តែយើងត្រូវរកវិធីណាដែលជួយជាតិយើងបាន។ ជាការពិតណាស់ ព្រៃឈើ (គីរីរម្យជាព្រៃស្រល់ ដែលមានតម្លៃរកអ្វីមកប្រដូចបាន សត្វព្រៃក៏មានច្រើន តាមការនិទានរបស់ហ្មដំរីម្នាក់(គាត់ស្លាប់ហើយ) ថា នៅក្នុងតំបន់ភ្នំគីរីរម្យនេះ (ប្រហែលជាក្លាយមកពីពាក្យ គីរីជុំ ឬប្រជុំគីរី ដែលមានន័យសម្រាយថា តំបន់ប្រជុំទៅដោយភ្នំ) មានភ្នំមួយមានសត្វត្មាតនៅច្រើនណាស់ ហើយក៏មានក្អែបភ្នំធំៗ នៅផងដែរ ក្រៅពីនេះនៅមានសត្វព្រៃជាច្រើនប្រភេទទៀតផង។ ខ្ញុំសូមឲ្យលោកអ្នកដែលចង់កសាងមជ្ឈមណ្ឌលនេះពិចារណាផងទៅ ក្រែងហិនហោចព្រៃឈើអស់ធ្វើឲ្យអាកាសធាតុកាន់តែប្រែប្រួលណា ។ នៅក្នុងស្រុកខ្មែរយើងមានវត្តច្រើនណាស់ ហើយក៏មានមជ្ឈមណ្ឌលពុទ្ធសាសនាមួយដែរនៅក្នុងខេត្តកណ្តាល ទៅខាងស្រុកគគីរធំ នោះ បើយកលុយទៅកសាងបន្ថែមនៅទីនោះវិញមានប្រយោជន៍ច្រើនជាងទេដឹង? សូមពិចារណាផងទៅ។ ម្យ៉ាងវិញទៀតcountry studentនិយាយនោះគឺជាការត្រឹមត្រូវហើយ មិនមែនតែខេត្តរតនៈគីរី មណ្ឌលគីរីទេ សូម្បីតែនៅក្នុងខេត្តកំពត (ភ្នំកំចាយ និងកន្លែងមួយទៀតខ្ញុំអត់ស្គាល់ទេ) មានទាំងលោកយួនទៅសំងំទីនោះទៀតផង កាសែតធ្លាប់ចុះផ្សាយពីរបីដងហើយតែមិនឃើញមានវិធានការអីទេ។ រឿងនេះខ្ញុំមិនជឿទេពីដំបូង តែពេលទៅជួប២០១២ ទើបខ្ញុំុំភ្ញាក់ ខ្ញុំបានសួរជាភាសាយួន (តាមពិតទៅខ្ញុំមិនចូលចិត្តភាសាយួនសៀមទេ តែដោយសារចង់ដឹងប្រវត្តនិងពាក្យនិយាយរបស់ពួកគេ ខ្ញុំក៏រៀន ហើយក៏ចេះតែម្តង) លោកអង្គនោះបាននិយាយថាលោកមកនៅតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ ខ្ញុំសួរថាហេតុអ្វីក៏ស្គាល់? លោកឆ្លើយថាធ្លាប់មកកាលពីជំនាន់សង្រ្គាមវ៉ៃជាមួយខ្មែរក្រហម និងធ្លាប់មកកាលពីតូចជាមួយឪពុក។ នេះបញ្ជាក់ថាយួនធ្លាប់ចូលមកច្រើនលើកហើយ តែអាជ្ញាធរក្នុងតំបន់ដូចជាបិទភ្នែក ព្រោះតែខ្លាចបាត់បង់អំណាច និងលុយដុល្លារក៏មិនដឹង។ ហើយនៅតាមដងស្ទឹងសែនក្នុងខេត្តព្រះវិហារខ្ញុំបានជួបយួន៤ទូក(ទូកស្នាក់នៅ) កំពុងតែរកត្រី និងលក់ឥវ៉ាន់ទៀតផង ។ ហេតុនេះមើលឃើញថាយួននៅគ្រប់កន្លែង។ ទាំងអស់នេះគ្រាន់តែជាមតិយោបល់ និងអ្វីដែលខ្ញុំបានឃើញ និងបានជួបយកមកចែករំលែកជួនលោកអ្នកទាំងអស់គ្នាឲ្យបានជ្រាបតែប៉ុណ្ណោះ ពីព្រោះថាខ្ញុំមានវ័យចាស់ណាស់ហើយមិនអាចជួយអ្វីបានជាកម្លាំងនោះឡើយ។ សូមអរគុណ និងសូមការខន្តីអភ័យទោសប្រសិនបើមានការខុសឆ្គង។