​ពលរដ្ឋ​ខ្មែរ​ខេត្ត​ស្វាយរៀង​ត្អូញត្អែរថា​វៀតណាម​ចូល​មក​រស់នៅ និង​ដណ្តើម​ទីផ្សារការងារ​ក្នុង​ស្រុក​ខ្មែរ​​

ដោយ៖​ ជន ស្រីណុច ឡេង ចាន់​រតនា និង ជា សុ​បញ្ញា​
ថ្ងៃពុធ ទី27 សីហា 2014
http://vodhotnews.com

ប្រជា​ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​ខេត្ត​ស្វាយរៀង ត្អូញត្អែរ​ពី​ការបាត់បង់​ការងារ ដោយសារ​ជនជាតិ​វៀតណាម​ចូល​មក​រស់នៅ និង​ដណ្ដើម​ការងារ​នៅ​កម្ពុជា​។​

​ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង លោក ហ៊ុន ចាន់ បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន VODនៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ សីហា​ថា ជា​រៀងរាល់ថ្ងៃ ជនជាតិ​វៀតណាម​ចូលមក​តាំង​ទីលំនៅ​លើ​ទឹកដី​កម្ពុជា​តាម​អំពើ​ចិត្ត ហើយ​ពួកគេ​ដណ្ដើម​ការងារ​ពី​ពលរដ្ឋ​ខ្មែរ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់ស្រុក​ក្រីក្រ​លំបាក​។ 

​លោក​ហ៊ុន ចាន់ បញ្ជាក់ថា លោក​យក​បញ្ហា​នេះ​មក​និយាយ មិន​មែន​ក្នុង​បំណង​រើសអើង​ជាតិ​សាសន៍​នោះទេ ប៉ុន្តែ​លោក​ថា ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ លោក​មាន​ការសោកស្តាយ ដែល​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋាភិបាល​ខ្មែរ មិន​ទប់ស្កាត់​ការហូរចូល​មក​នូវ​ជ​ន​ជាតិ​វៀតណាម​នេះ​។​

​ពលរដ្ឋ​ម្នាក់ទៀត​ជា​អ្នកលក់ដូរ​នៅក្នុង​ស្រុក​ចន្ទ្រា សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយថា ស្ទើរ​គ្រប់​ទី​កន្លែង​នៅក្នុង​ខេត្ត​ស្វាយរៀង​មាន​សុទ្ធតែ​ជនជាតិ​វៀតណាម មិនតែប៉ុណ្ណោះ​ទំនិញ​របស់​ខ្មែរ​មិន​សូវ​មាន​ទេ ។ ពលរដ្ឋ​រូបនេះ​បន្ថែមថា នៅក្នុង​ខេត្ត​ស្វាយរៀង គេ​និយម​ចាយ​លុយ​ដុង​របស់​វៀតណាម ជាង​លុយ​រៀល​របស់​ខ្មែរ​។​

​ទាក់ទង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​មក​កម្ពុជា មេឃុំ​ត្នោត លោក នាង សឺ​ង មានប្រសាសន៍ថា សព្វថ្ងៃនេះ​មិន​មាន​ជនជាតិ​វៀតណាម​ចូលមក​កម្ពុជា​ច្រើន​ទេ ព្រោះ​កម្ពុជា​មិនសូវ​សម្បូរ​ការងារ​។ 

​ដោយឡែក​លោក​អនុប្រធាន​ភូមិ​មួយ​នៅ​ឃុំ​ត្នោត​មានប្រសាសន៍ថា ប្រជាជន​វៀតណាម​ពិតជា​ចូលមក​កម្ពុជា​ច្រើន​មែន​។ លោក​ថា នៅពេល​ដែល​ពលរដ្ឋ​ខ្មែរ​ជួល​ដី​ឲ្យទៅ​ជនជាតិ​វៀតណាម រយៈពេល​៤-៥​ឆ្នាំ ដី​នោះ​នឹង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​វៀតណាម ។

​ពលរដ្ឋ​ម្នាក់ទៀត ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ឲ្យដឹងថា រដ្ឋាភិបាល​វៀតណាម លើកទឹកចិត្ត និង​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​ជនជាតិ​វៀតណាម​ណា ដែល​ចូលមក​រស់នៅ​លើ​ទឹកដី​កម្ពុជា ចំណែកឯ​ជនជាតិខ្មែរ​ម្ចាស់​ស្រុក​វិញ រដ្ឋាភិបាល​ខ្មែរ​មិន​បាន​យកចិត្តទុកដាក់​គិតគូរ​ដល់​ពួកគេ​ទេ ជា​ហេតុ​ធ្វើឲ្យ​ជនជាតិ​វៀតណាម មាន​ជីវភាព​ល្អ​ជាង​ជនជាតិខ្មែរ​។​

​មន្ត្រី​សម្របសម្រួល​អង្គកា​រលី​កាដូ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូ​ពិ​ណ្ណា​រ័ត្ន មានប្រសាសន៍ថា ជនជាតិ​វៀតណាម​ពិតជា​ចូលមក​កម្ពុជា​ច្រើន​មែន ហើយ​ជនជាតិ​វៀតណាម ចូលមក​រកស៊ី​ជួញដូរ​ដណ្តើម​ទីផ្សារ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ខណៈ​ទីផ្សារការងារ​នៅ​កម្ពុជា​មិនសូវ​សម្បូរបែប​នៅឡើយ​។ លោក​បន្តថា តាម​លោក​សង្កេតឃើញ ជនជាតិ​វៀតណាម​ចូលមក​កម្ពុជា​យ៉ាង​ងាយស្រួល ពេលខ្លះ​ពួកគេ​ដឹកជញ្ជូន​កូនចៅ​សម្ភារៈ​ផ្សេងៗ​មក​រស់នៅ​លើ​ទឹក​ខ្មែរយ៉ាង​សប្បាយ ។ 

​លោក នុត បូ​ពិ​ណ្ណា​រ័ត្ន បន្ថែមថា ប្រសិនបើ​កម្ពុជា​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យបាន​ត្រឹមត្រូវ នោះ​កម្ពុជា​នឹង​ទទួលបាន​ចំណូល​ច្រើន​ពី​ជនអន្តោប្រវេសន៍​វៀតណាម​ទាំង​នោះ ហើយ​ពលរដ្ឋ​ខ្មែរ​ក៏​មិន​ព្រួយបារម្ភ​ពី​បញ្ហា​ខ្វះ​ការងារ​ធ្វើ ឬក៏​ការបាត់បង​ទឹក​ដី​ផង​៕ 

សរសេរមកកាន់កញ្ញាជន ស្រីណុច តាមរយៈsreynoch@vodhotnews.com

What Next?

Recent Articles

One Response to "​ពលរដ្ឋ​ខ្មែរ​ខេត្ត​ស្វាយរៀង​ត្អូញត្អែរថា​វៀតណាម​ចូល​មក​រស់នៅ និង​ដណ្តើម​ទីផ្សារការងារ​ក្នុង​ស្រុក​ខ្មែរ​​"

  1. CountryStudent says:

    ប្រទេសលាវបានបង្កើតរដ្ឋាភិបាលនិរទេសដើម្បីរំដោះប្រទេសពីការ
    គ្រប់គ្រងរបស់យួន ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ព្រោះសម័យ
    នេះហើយគេមិនដែលឲ្យឣ្នកឯងមកគ្របគ្រងងាយទេ
    មិនមែនសម័យសង្គ្រាមលោកទេ

    ————————————
    ————————————

    ឈ្លាសវៃ
    August 22, 2014 at 4:33 pm

    យួនត្រូវតែកែប្រែទំម្លាប់អាក្រក់របស់ខ្លួនរវាងប្រទេសជិតខាង បើមិនដូច្វោះទេអ្នកប្រវត្តិសាស្រ្ត
    ជាតិនិយមខ្មែរ​ និងលាវប្រាកដជាទូទាត់ជាមួយយួននៅថ្ងៃណាមួយក្នុងពេលខាងមុខនេះជាមិនខាន
    ទ្បើយ។​​

    បើមិនអាចទូទាត់ជាមួយយួនបានដោយសង្រ្គាម​ ប់ុន្តែគឺទូទាត់ដោយកំហឹងប្រជាជន​ និងច្បាប់អន្តរជាតិ។​ កុំគិតថាឈ្នះគេរហូតនោះអាកំពូជយួនថោកទាប​ ពួកឯងចាំមើលទៅវាមិនខុស
    អីពីការប្រកួតកីទ្បាទ្បើយ។​ សំខាន់គឺអាស្រ័យទៅអ្នកដឹកនាំមានភាពឈ្លាសវៃប៉ុណ្ណោះ។