ខៀវ សានសាណា បដិសេធរឿងរៀបការ​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ខៀវ សានសាណា កាលពីកន្លងទៅ

​ដំណឹង​ចុងក្រោយ​ដែល​បែកធ្លាយ​ចេញ​ពី​ក្រុមហ៊ុន​Herbalife បាន​អះ​អា​ថា ចំណង​ស្នេហ៍​ថ្មោងថ្មី​រវាង​អ្នក​មេម៉ាយ ខៀវ សាន​សា​ណា និង​បុរស​ពោះម៉ាយ​វ័យ​៦០​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី ហាក់​មិន​បានរ​លូន​ដូច​មុន​នោះទេ បើ​ប្រៀបធៀប​នឹង​ដំណាក់កាល​មុន​។ យ៉ាងណាក៏ដោយ អ្នក​ទាំង​ពីរ នឹង​នៅ​មាន​ពន្លឺ​អាពាហ៍ពិពាហ៍ បន្ទាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ធំ​មួយ​រួចរាល់​។ 

​បុគ្គលិក​របស់​ក្រុមហ៊ុន Herbalife Cambodia និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ចំណង​ស្នេហ៍​រវាង​អ្នកនាង​ខៀវ សាន​សា​ណា និង​លោក Seraj Sutton  អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន​នេះ មាន​គម្រោង​រៀបការ​បើក​ចំហរ​នៅ​អំឡុង​ខែ​តុលា​ខាងមុខនេះ​។ ប៉ុន្តែ​ពេល​នេះ គម្រោង​ទាំងមូល ត្រូវ​លើក​ពេល​ហើយ ដោយ​ថែម​ទាំង​គ្មាន​ការកំណត់​ជាថ្មី​។ ការកែប្រែ​នេះ បាន​កើតឡើង​ទន្ទឹមនឹង​ភាព​ល្អូកល្អិន​ដែល​ធ្លាប់​ស​ម្ញ៉ែង​ក៏​ត្រូវ​រយាល​ម្ខាងៗ​។ ចម្លើយ​មួយ​ដែល​នាង​បកស្រាយ​ទៅកាន់​អ្នក​ដឹងឮ គឺ​ភាព​មមាញឹក នាំ​ឲ្យ​នាង និង​លោក Seraj Sutton មិន​អាច​ចាត់ចែង​មង្គលការ​។ ប៉ុន្តែ​នៅ​ក្រោយ​បញ្ហា​ដ៏​ចម្រូងចម្រាស​នេះ ត្រូវ​គេ​ព្រលយ​ថា មក​ពី​ហេតុផល​អតីត​ស្វាមី ដែល​ជា​មន្ត្រី​នៅ​អង្គការសហប្រជាជាតិ​ទៅវិញ​ទេ​។ 

​រហូតមកទល់​ពេលនេះ មាន​ដំណឹង​ថា អ្នកនាង និង​ស្វាមី មិន​មាន​លិខិត​លែងលះ​ឡើយ ទើប​ធ្វើឲ្យ​លោក Seraj Sutton បាត់បង់​ទំនុកចិត្ត​។ គាប់​ជួន​ជា​លោក​មិន​ចង់​បន្ថែម​បន្ទុក​ឲ្យ​សាណា រង​ការចោទប្រកាន់​ក្នុង​ពេល​លោកដូ​ឡា​ល់ដ៍ បូ​វ​សឺ​រ (Donald Bowser) មិន​ទាន់​ឯកភាព​រឿង​លែងលះ​ឲ្យ​ផង ទើប​ភាព​ផ្អែមល្ហែម​របស់​អ្នក​ទាំង​ពីរ ត្រូវ​ប្រមូល​ខ្ចប់​ទុក​មួយ​អន្លើ​សិន​។ 

​ខៀវ សាន​សា​ណា ប្រាប់​VOD​ថា​អត់​មាន​គម្រោង​រៀបការ​ឆាប់ៗ​នោះទេ​។ នាង​និយាយថា​«​ដូចជា​អត់​មាន​គម្រោង​រៀបការ​អី​ផង ហើយ​ខ្ញុំ​និង​គាត់​(Seraj) មេ និង កូនចៅ​តើ​!»​។ ជាមួយ​ការបដិសេធ​មិន​និយាយ​លម្អិត​ពី​រឿង​ឯកជន នាង​ប្រាប់ថា សព្វថ្ងៃ​រវល់​ណាស់​រឿង​សិល្បៈ ដូច្នេះ​សម្រាប់​នាង គឺ​អត់​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​គិតគូរ​រឿង​ស្នេហ៍​ចាស់ ឬ​ស្នេហ៍​ថ្មី​នោះ​ទេ​។​

លោក Seraj Sutton និងអ្នកនាង ខៀវ សាន​សា​ណា (រូបថតពីហ្វេសប៊ុក)

​ប្រភព​ដដែល​និយាយថា ខៀវ សាន​សា​ណា ក៏​មិន​ទាន់​ទុក​ចិត្ត​លោក Seraj ទាំងស្រុង​ដែរ ដោយសារ​តែ​រយៈកាល​កន្លងមក លោក​Seraj មិន​ផ្ដល់​អ្វី​ជា​ដុំកំភួន ក្រៅ​ពី​ជួយ​នាង​ឲ្យ​ពូកែ​ស្វែងរក​កូនក្រុម ក្នុង​ការងារ​ជា​ប្រព័ន្ធ​នោះ​នៅឡើយ​។ ជាក់ស្ដែង​មុន​នេះ​បន្តិច អ្នកណា​ក៏​ដឹង​ដែរ​ថា លោក Seraj Sutton មានបំណង​ទិញ​ដី​ធំ​មួយ​សង់​វីឡា​នៅ​ជ្រោយចង្វារ ឲ្យ​ខៀវ សាន​សា​ណា សប្បាយចិត្ត ប៉ុន្តែ​ការសន្យា​នៅ​តែ​ត្រឹម​ជា​ខ្យល់​។ ប្រភព​បន្តថា «​ពួកគេ​ឥឡូវ​ដូចជា​មិន​ទុកចិត្ត​គ្នា​យ៉ាងម៉ិច​ទេ ព្រោះ​Seraj​ភ័យ​រឿង​សា​ណា លែង​ប្ដី​មិន​ទាន់​ដាច់ ឯ​សា​ណា​ភ័យខ្លាច Seraj  មិន​ប្រាកដប្រជា​»​។ យ៉ាងណាក៏ដោយ អ្នក​ទាំង​ពីរ នៅ​តែ​បង្ហាញ​ភាពស្និទ្ធិស្នាល និង​ផ្អែមល្ហែម​ដាក់គ្នា​ម្ដង​ម្កាល រាល់​ពេលទំនេរ​ជួបគ្នា ដោយ​គ្រាន់តែ​ទំនាក់ទំនង​ហាក់​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​រៀងៗ​ខ្លួន​ប៉ុណ្ណោះ​។ 
​តាម​ការបញ្ជាក់ លោក Seraj  មិន​ខ្វះ​លុយកាក់​សង់​វីឡា និង​ផ្ដល់​ភាព​ហ៊ឺហារ​ឲ្យ​គូស្នេហ៍​នោះ​ទេ ប៉ុន្តែ​មក​ពីសា​ណា​លែង​ស្វាមី​មិនទាន់​ដាច់ ទើប​ការទាក់ទង ត្រូវ​ស្ថិត​ក្នុង​ការ​ស្ទាប​ស្ទង់​។ ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ លោក Seraj Sutton  បាន​បើក​ការិយាល័យ​Herbalife​ថ្មី​មួយ នៅ​ម្ដុំ​វិមានឯករាជ្យ ដើម្បី​ឲ្យ​ខៀវ សាន​សា​ណា និង​មេ​បណ្ដាញ​ទាំងឡាយ បណ្ដុះបណ្ដាល និង​ស្វែងរក​កូនក្រុម  ប៉ុន្តែ ខៀវ សាន​សា​ណា បែរជា​ត្រូវ​សមាជិក​ភាគច្រើន​ប្រាប់ថា​មិន​សូវ​ប្រឹងប្រែង​ដូច​មុន​។​

VOD មិនអាច​ទាក់ទង​លោក Seraj Sutton ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​

​ដំណឹង​ចុងក្រោយ​ប្រាប់ថា ពេល​នេះ​កូនប្រុស​ច្បង​របស់​នាង​គឺ សេ​មមី បូ​វ​សឺ​រ​(Sammy Bowser ) ត្រូវបាន​អតីត​ស្វាមី​យក​ទៅ​រស់នៅ​កាណាដា​បាត់​ហើយ​៕

​សរសេរ​មកកាន់​លោក​វង្ស សុ​ម៉ា​លីន តាមរយៈ​vongsomalin@yahoo.com 

What Next?

Recent Articles

3 Responses to "ខៀវ សានសាណា បដិសេធរឿងរៀបការ​"

  1. konh-konh says:

    his guy older than her dad

  2. ឆ្មាខ្មៅ says:

    ប្តីមួយមិនស្កប់ ចង់យកមួយទៀត។គិតទៅតារាខ្មែរច្រើនតែអញ្ចឹង ផ្តល់គំរូអាក្រក់ដល់ទស្សនិកជន អញ្ចឹងហើយបានជាគេមិនចង់ផ្តល់ការគាំទ្រដល់តារាខ្មែរទាំងនោះ។

  3. Anonymous says:

    ម្ហូបច្រើនមុខច្រើនឆ្ងាញ់ពិសារ នាងញ៉ាំប៉ុន្មានមុខក៏បានដែរមិនជាអីទេ…..ខ្លះមានស្បែករុំក្បាល ខ្លះគ្មានស្បែករុំក្បាលគឺសាច់សុទ្ធ….