ដោយ វោហារ ជាតិ
2014-08-28
RFA

យុវជនបក្សសង្គ្រោះជាតិ លោក អាន បឋម ចូលរួមកម្មវិធីកិច្ចពិភាក្សារបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៨ សីហា ២០១៤។ Photo: RFA
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី នៅថ្ងៃទី២៨ សីហា បានសម្រេចដាក់យុវជនបក្សសង្គ្រោះជាតិម្នាក់ទៀត គឺលោក អាន បឋម អោយស្ថិតក្រោមការតាមដានរបស់តុលាការ។
លោក អាន បឋម ឲ្យដឹងក្រោយពេលតុលាការសាកសួរថា លោកចៅក្រម កែវ មុនី បានសាកសួរលោកជាច្រើនទាក់ទងទៅនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យ តែលោកមិនបានដឹង និងមិនបានពាក់ព័ន្ធរឿងនោះទេ៖ «(តុលាការ)សួរច្រើនណាស់ខ្ញុំចាំអត់អស់ដែរ សួរតែរឿងពាក់ព័ន្ធនៅទីលាន (ប្រជាធិបតេយ្យ)។ ខ្ញុំ (ឆ្លើយ) អត់ដឹង ព្រោះខ្ញុំអត់ដឹង។ ខាងតុលាការគេនៅតាមដានសំណុំរឿងបន្តទៀត គាត់អត់មានឃុំខ្លួនទេ តែគាត់ដាក់លក្ខខណ្ឌឲ្យយើង»។
លោក អាន បឋម បន្តថា លោកចៅក្រមបានដាក់ខ្លួនលោកក្នុងការតាមដានយ៉ាងតឹងតែង ដូចជាត្រូវចូលខ្លួនទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ២ដងក្នុង១ខែ ត្រូវសុំអនុញ្ញាតពីចៅក្រមស៊ើបសួរ បើសិនជាលោកចង់ផ្លាស់ប្ដូរទីលំនៅ ឬធ្វើដំណើរទៅបរទេសជាដើម។
សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅសកម្មជនបក្សសង្គ្រោះជាតិ ៥នាក់ ឲ្យចូលខ្លួនបំភ្លឺទាក់ទងរឿងប្រើអំពើហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ដែលបណ្ដាលឲ្យកងសន្តិសុខនិងអ្នកតវ៉ាជិត ៤០នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករជាអ្នកគាំទ្របក្សសង្គ្រោះជាតិ។
សកម្មជនដែលតុលាការកោះហៅទាំងនោះមានដូចជា លោក សាន សីហៈ លោក អ៊ុក ពេជ្រសំណាង លោក ទេព ណារិន លោក អាន បឋម និងលោក មៀច សុវណ្ណារ៉ា ជាដើម។
តុលាការបានសាកសួរសកម្មជនទាំងនោះ ៣នាក់ហើយ នៅក្នុងខែសីហា នេះ។ នៅសល់តែលោក ទេព ណារិន ដែលនឹងត្រូវចូលខ្លួនបំភ្លឺនៅថ្ងៃទី២៩ សីហា និងលោក មាជ សុវណ្ណារ៉ា នឹងចូលខ្លួនបន្តនៅពេលក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សិក្ខាសាលាស្ដីពី«យុវជន ការអប់រំ និងការងារ»
- យុវជនពិការភ្នែកខាងស្ដាំម្នាក់ចោលការសិក្សាមកប្រកបរបរលក់សណ្ដែកដីនៅភ្នំពេញ
- យុវជនបក្សសង្គ្រោះជាតិម្នាក់ត្រូវតុលាការដាក់ឱ្យស្ថិតក្រោមការតាមដាន
- តុលាការខេត្តពោធិ៍សាត់បង្គាប់ឲ្យពលរដ្ឋម្នាក់ចូលបំភ្លឺរឿងកាប់រានព្រៃសហគមន៍នៅថ្ងៃ២៨
- សកម្មជនបក្សសង្គ្រោះជាតិម្នាក់ត្រូវតុលាការដាក់ឲ្យឋិតក្រោមការត្រួតពិនិត្យ
- តើតំណាងរាស្ត្របក្សប្រឆាំងអាចធ្វើអ្វីបានខ្លះក្រោយចូលកាន់តំណែង?
- CCIM ស្នើឲ្យតុលាការរកយុត្តិធម៌ជូនអ្នកយកព័ត៌មានវិទ្យុវី.អូ.ឌី
- ក្រសួងអប់រំគ្រោងរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងបច្ចេកវិទ្យានិងសហគ្រិនភាព
- សាលាឧទ្ធរណ៍ដោះលែងយុវជនបក្សប្រឆាំង៣នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
ពួកអាឆ្កែខ្មែរ អស់នេះ គ្មានដឹងគុណវៀតណាម អីបន្តិច ពួកហ្អែងបានរស់ដោយសារវៀត ណាម ត្រូវដឹងគុណ និងគោរព កត្តញូ ចំពោះជនជាតិវៀតណាមបានត្រូវ ។ ពួកឆ្កែ ខ្មែរ អារមើលគុណ ចាំមើលបន្តិចទៀត ពួកអាខ្មែរ អស់អែង និងដឹងខ្លួនមិនខាន ។ ពួកអាខ្មែរ កញ្ជះគេ ។