ដោយ វណ្ណ វិចារ
2014-08-23
RFA

អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៥។ Photo: RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងប្រតិកម្មរឿយៗទៅកាន់មន្ត្រីសង្គមស៊ីវិល ដែលបានបញ្ចេញទស្សនៈរិះគន់ប្រសាសន៍របស់លោក តាមរយៈបណ្ដាញសារព័ត៌មាន។ លោក ហ៊ុន សែន ហៅអ្នកទាំងនោះថា អស់លោក ពេលខ្លះហៅថា អាល្ងង់ ឬហៅថា អាព្រហើន។
ការជេរប្រទេចនេះ ប្រហែលដោយសារលោកគិតថា មន្ត្រីសង្គមស៊ីវិល និងអ្នកកាសែតសែតយល់ខុសពីខ្លឹមសារនៃប្រសាសន៍របស់លោក។
តើកត្តាអ្វីខ្លះជាប្រភពនៃសង្គ្រាមពាក្យសម្ដីទាំងនេះ?
យូរៗម្តង ប្រជាពលរដ្ឋកម្ពុជា បានស្តាប់អាយ៉ៃឆ្លើយឆ្លងរវាងមេដឹកនាំកំពូលនៃរាជរដ្ឋាភិបាល និងមន្ត្រីសង្គមស៊ីវិល មួយរោង។ ខុសពីអាយ៉ៃដែលធម្មតាដែលអ្នកច្រៀង ច្រៀងលែបខាយអោយគ្នា អ្នកមើលសប្បាយចិត្ត តួសម្ដែងដែលជាប្រមុខដឹកនាំកំពូលរបស់ជាតិ កាន់ក្បាលមេក្រូស្រែកជេរប្រទេចគេឯងដោយសម្ដីគំរោះគំរើយ រួចអួតអាងថា ខ្លួនមានលទ្ធភាពគ្រប់យ៉ាងក្នុងការផ្សព្វផ្សាយ។
ទោះជាអួតអាងយ៉ាងនេះក្តី ទំនាស់ពាក្យសម្ដីនេះអាចបណ្ដាលមកពីការមិនបានផ្តល់ព័ត៌មានពិតជូនសាធារណជន និងសមត្ថភាពថ្លែងសន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី។
កាលពីថ្ងៃទី១៨ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសព្រមាន និងគំរាមមន្ត្រីរបស់ខ្លួនជុំវិញរឿងរ៉ាវទំនាស់ដីធ្លីនៅក្រចេះ ថា កុំស្ទក់ពេក។ ស្ទក់រហូតដល់ប្រជាពលរដ្ឋមកដល់នាំគ្នាខ្ទប់ យកប៉ូលិសទៅខ្ទប់ រួចហើយទទួលយកញត្តិ។ ញត្តិនេះមិនដឹងទៅដល់កន្លែងណាទេ? លោកក៏ប្រាប់ពលរដ្ឋថា ញត្តិនោះមិនដល់ដៃលោកទេ។ ផ្អែកតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បែបនេះ មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ក៏ចាប់ផ្តើមបាញ់ផ្ទួនៗតាមបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមភ្លាមៗ។ អ្នកខ្លះថាជារឿងគួរឲ្យអស់សំណើច។ អ្នកខ្លះក៏ឆ្ងល់ថា លោកនាយករដ្ឋមន្ត្រីមានចារកិច្ចរាប់ពាន់នាក់ ម៉េចក៏មិនដឹង? អ្នកខ្លះក៏ថា ផ្ទះរបស់ លោក ហ៊ុន សែន បំពាក់កាមេរ៉ារាប់ភ្លេច ម៉េចលោកមិនមើល? រហូតដល់មានអ្នកខ្លះសង្ស័យពីកម្រិតវិជ្ជាជីវៈក្នុងការបំពេញការងាររបស់មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីទៀតផង។ ថាហេតុអ្វីក៏មន្ត្រីទាំងនោះថ្លើមធំ ហ៊ានលាក់ព័ត៌មានបែបនេះ? មិនខ្លាចបាត់ ២២កៅអីដូចអាណត្តិមុនទេឬ?
ជាការឆ្លើយតបនឹងមតិរិះគន់ទាំងអស់នេះ នៅថ្ងៃទី២១ ខែសីហា លោក ហ៊ុន សែន គំរាមឲ្យមន្ត្រីសង្គមស៊ីវិលម្នាក់ឲ្យប្រយ័ត្ន កុំចេះតែហ៊ានមាត់ផ្ដេសផ្ដាស។ លោកហៅមន្ត្រីសង្គមស៊ីវិលម្នាក់នោះថា អាក្មេងព្រហើន អាក្មេងភ្លើ ដែលមិនស្គាល់ប្រវត្តិរបស់លោកច្បាស់ ថាលោកជានរណា។ លោកក៏លើកពីប្រវត្តិរបស់លោកក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីជាច្រើនកន្លែង រហូតដល់លោកបង្កើតក្រុមនិស្សិត ចុះវាស់ដីធ្លីជូនពលរដ្ឋបានជាង ១លានហិកតារ ដើម្បីបញ្ចប់ឫសគល់នៃបដិវត្តន៍ដីធ្លីនៅស្រុកខ្មែរទៀត។ ប៉ុន្តែ គ្រាន់តែសាធារណជនមិនបានដឹងថា លោកនាយករដ្ឋមន្ត្រីដោះស្រាយវិវាទបានច្រើនកន្លែងរួចហើយនោះទេ។ ការនេះ ទំនងជាលោកមិនបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែបរបស់ខ្លួនឲ្យមានប្រសិទ្ធភាព។ ម្យ៉ាង មកពីទំនាស់ដីធ្លីនៅក្រោមក្លៀកធំៗពីរកន្លែង គឺដីនៅតំបន់បុរីកីឡា និងនៅបឹងកក់ មិនត្រូវបានដោះស្រាយ។
ចំពោះប្រសិទ្ធភាពនៃការផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយគាំទ្របក្សកាន់អំណាចវិញ គឺដល់ចិត្តតាហ្មង។ ពលរដ្ឋមិនសូវជឿនោះឡើយ។ តាមការស្រាវជ្រាវរបស់វិទ្យាស្ថានសាធារណៈរដ្ឋ អាយ.អ.អាយ (IRI) ឆ្នាំ២០១៣ បង្ហាញថា ពលរដ្ឋខ្មែរភាគច្រើនទុកចិត្តលើវិទ្យុអន្តរជាតិ ដែលផ្សាយជាភាសាខ្មែរ ជាងស្ថាប័នផ្សាយព័ត៌មានក្នុងស្រុក។ ស្ថាប័នផ្សាយព័ត៌មានក្នុងស្រុកភាគច្រើន និយមផ្សាយព័ត៌មានបែបលើកជើង ព័ត៌មានបែបពិធីការ និងស្ថិតក្រោមសម្ពាធនយោបាយទៀតផង។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងនៅក្នុងពិធីជួបជុំជាមួយអ្នកកាសែតនៅព្រឹទ្ធសភា កាលពីថ្ងៃទី២០ ខែសីហា ថា មានឯកឧត្តមម្នាក់នោះបានបង្គាប់ឲ្យទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក ផ្សាយព័ត៌មានពីពិធីបុណ្យឆ្លងចេតិយរបស់ឪពុកម្ដាយខ្លួន។ លោករដ្ឋមន្ត្រីទទួលស្គាល់ថា ការផ្សាយព័ត៌មានបែបនេះ ធ្វើឲ្យស្ថាប័នព័ត៌មានរបស់ជាតិមួយទាំងមូលងាប់ ព្រោះតែពលរដ្ឋលែងមើល និងលែងជឿ។ ពលរដ្ឋលែងសូវមើល លែងសូវជឿស្ថាប័នផ្សាយព័ត៌មានរបស់ខ្លួនប៉ុណ្ណឹងហើយ មន្ត្រីរដ្ឋាភិបាលភាគច្រើនក៏មិនសូវនិយាយជាមួយអ្នកកាសែតឯករាជ្យទៀតផង។
នៅស្រុកខ្មែរ មានអ្នកកាសែតមិនច្រើនទេ ដែលហ៊ានសួរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់នោះ ព្រោះថា បើបុរសដ៏មានអំណាចមិនសប្បាយចិត្ត គាត់នឹងជេរមិនប្រណីមាត់ឡើយ។ អ្នកកាសែតទាំងនោះ អាចនឹងត្រូវស្ពឹកមុខជាយថាហេតុ។ មួយវិញទៀត អស់លោកមន្ត្រីធំៗទាំងនោះ ក៏មិនមានទម្លាប់និយាយជាមួយអ្នកកាសែតនោះដែរ។ សូម្បីតែពេលប្រជុំអាស៊ាននៅកម្ពុជា មន្ត្រីការទូតប្រទេសដទៃទៀត ពេលមុនប្រជុំ គេជួបអ្នកកាសែត ពេលប្រជុំចប់ ក៏មកនិយាយពីខ្លឹមសារប្រាប់អ្នកកាសែត ព្រមទាំងត្រៀមឯកសារហើយស្រេចសម្រាប់ចែកឲ្យអ្នកកាសែត។ រីឯឯកឧត្តមអស់លោកមន្ត្រីរបស់កម្ពុជា វិញ ដល់កហើយ ឯកសារក៏មិនសូវមាន និងថែមទាំងដើរគេចអ្នកកាសែតទៀត មិនដឹងថា តើពួកគាត់ខ្លាចជ្រុះមាសពីមាត់ ឬខ្លាចត្រូវព្រនូង ពេលបង្ហើបព័ត៌មានប្រាប់អ្នកកាសែតនោះ?
មិនតែប៉ុណ្ណោះទេ រាជរដ្ឋាភិបាលសម័យកែទម្រង់ស៊ីជម្រៅនេះ បានបង្កើតឲ្យមានអ្នកនាំពាក្យគ្រប់ក្រសួងស្ថាប័នរួចហើយ ប៉ុន្តែអ្នកនាំពាក្យដែលឆ្លើយសំណួរអ្នកកាសែត មានតែប៉ុន្មានស្ថាប័នប៉ុណ្ណោះ។ កាសែតឧស្សាហ៍សម្ភាសបាននោះមាន អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន និងលោក ជាម យៀប អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អ្នកនាំពាក្យប៉េអិមផ្ទៃប្រទេស លោក ខេង ទីតូ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យជំនាន់ថ្មីរបស់ក្រសួងអប់រំ លោក រស់ សាលីន។ ម្តងម្កាល អ្នកនាំពាក្យទាំងនោះ ក៏រៀបឫកជាគ្រូកាសែត រៀបឫកជាអ្នកចេះដឹង ពេលខ្លះក៏ព្រលះអ្នកកាសែតមិនសំចៃមាត់ ឯអ្នកកាសែតចេះតែទ្រាំទៅ ព្រោះថាអស់ជម្រើសទៅហើយ។ ចំពោះក្រសួងស្ថាប័នរដ្ឋដទៃទៀត ភាគច្រើនមិននិយាយជាមួយអ្នកកាសែតតាហ្មង។ អ្នកខ្លះយកលេសថារវល់ អ្នកខ្លះប្រាប់ថាកំពុងហាត់ប្រាណ អ្នកខ្លះមិនលើកទូរស័ព្ទ ហើយបើលើកទូរស័ព្ទវិញ និយាយប៉ាតណាប៉ាតណី យកជាការមិនបាន។
មិនមែនតែមន្ត្រីទេ គេហទំព័រក្រសួងមួយចំនួនធំ និងអាជ្ញាធរជាតិនានា ក៏អសកម្មដែរ។ គេហទំព័រសវនកម្មជាតិដែលជាស្ថាប័នត្រួតពិនិត្យថវិកាជាតិមួយទាំងមូល បែរជាបង្ហោះព័ត៌មានតាំងពីជាង ១ឆ្នាំមុន ហើយមិនមានផុសព័ត៌មានថ្មីណាមួយសោះ។ អាជ្ញាធរឯករាជ្យដែលចាយលុយជាតិវាល់លានដុល្លារក្នុង១ឆ្នាំៗនេះ បែរជាបង្ហោះរបាយការណ៍សវនកម្មជាតិតាំងពីឆ្នាំ២០០៦។
មន្ត្រីអ្នកនាំពាក្យភាគច្រើន មិននិយាយជាមួយអ្នកកាសែត គេហទំព័រក្រសួងស្ថាប័ននានាមិនមានព័ត៌មាន រដ្ឋមន្ត្រីក្រសួងនីមួយៗក្លាយជាអធិរាជក្នុងក្រសួង។ ប្រការទាំងនេះ ជាហេតុផលគ្រប់គ្រាន់ធ្វើឲ្យអ្នកកាសែតភាគច្រើនផ្សាយព័ត៌មានមិនមានតុល្យភាពគ្រប់ជ្រុងជ្រោយ និងជាឱកាសដ៏ល្អសម្រាប់មន្ត្រីបក្សប្រឆាំង ក្នុងការប្រជែងយកឈ្នះលើសមរភូមិសារព័ត៌មាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល ជាកញ្ចក់ឆ្លុះបញ្ចាំងមន្ត្រីអាក្រក់ៗរបស់លោក។ ប៉ុន្តែបើបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល អ្នកកាសែតរិះគន់លោក លោកនឹងព្រមានគំរាមបំបែកកញ្ចក់វិញភ្លាម។ លោកតែងថ្លែងសុន្ទរកថាវែងអន្លាយ ហើយពេលខ្លះគ្រាន់តែចំណាយពេលជេរគេឯង ក៏អស់រាប់សិបនាទីដែរ។ សន្ទរកថាមួយចំនួនបានព្រៀងទុក និងមួយចំនួនទៀត លោកមានប្រសាសន៍ស្រេចតែចិត្តតែម្តង។ ជេរស្តីបន្ទោស ព្រមានដកមន្ត្រី ជាប្រធានបទក្តៅដែលអ្នកកាសែតស្រង់ប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល យកទៅផ្សាយបន្ត ចំណែកឯពលរដ្ឋខ្មែរដែលស្ងាត់ៗកេះឆ្នាំងបាយធ្លុះ ក៏ចាំបោះឆ្នោតទម្លាក់នៅពេលដែលប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី មិនមានប្រសិទ្ធភាព។ បើសិនជារដ្ឋាភិបាលនៅតែត្បៀតព័ត៌មាន មិនទម្លាយ ហើយចាំតែប្រតិកម្មនោះ ការចូលរួមរបស់ពលរដ្ឋ នឹងមិនបានពេញលេញឡើយ។ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក៏ទំនងជាមិនជោគជ័យដែរ។ ហើយបើយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះមិនជោគជ័យហើយ កុំស្រមៃថា គណបក្សប្រជាជនកម្ពុជា អាចរក្សាអាសនៈសភាបាន ៦៨អាសនៈទៀតឲ្យសោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បទវិភាគ៖ តើបក្សទាំងពីរអាចរួមដៃគ្នាដោះស្រាយវិបត្តិដីធ្លីបានដែរឬទេ?
- បទវិភាគ៖ យុត្តិធម៌មិនពេញលេញពីសាលាក្ដីខ្មែរក្រហម
- បទវិភាគ៖ តើបក្សសង្គ្រោះជាតិអាចធ្វើអ្វីបានជូនម្ចាស់ឆ្នោតបន្ទាប់ចូលសភា?
- បទវិភាគ៖ តើការចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងធ្វើឲ្យរដ្ឋាភិបាលចំណេញឬខាត?
- បទវិភាគ៖ តើកម្ពុជាអាចអនុវត្តច្បាប់អន្តោប្រវេសន៍ដូចថៃបានដែរឬទេ?
- បទវិភាគ៖ តើជម្លោះរវាងចិននិងវៀតណាមអាចជំរុញឲ្យកម្ពុជារើសយកមិត្តមួយណា?
- បទវិភាគ៖ ការប្រើហិង្សាវាយបំបែកបាតុករចំណេញដល់បក្សកាន់អំណាចឬទេ?
- បទវិភាគ៖ តើមានអ្វីនៅពីក្រោយនៃការបិទទីលានប្រជាធិបតេយ្យ?
- បទវិភាគ៖ ហេតុអ្វីបានជារដ្ឋាភិបាលមិនឲ្យធ្វើបាតុកម្ម?
ចុះបើមន្រ្តី CPP ធំៗ ម្នាក់ៗសុទ្ធតែឆ្កែដំបៅក្បាលទៅហើយ
ធ្វើម៉េចហ៊ានឱ្យអ្នកការសែតដែលជារុយមាសចោមរោម…ម៉្លោះហើយមានតែរត់គេចខ្លួនអញ្ចឹងហើយ
ខ្លាចរុយមាសចោះក្បាលដំបៅឈឺខ្លាំងលើសដើម …..។
ហ៊ុន សែន ប្រកាសគំរាមមន្រ្តីគ្រាន់តែយកចំណេញនយោបាយ ដើម្បីបោកប្រាស់ប្រជាជនតែប៉ុណ្ណោះ
ការពិត គ្រប់ការប្ដេជ្ញាកែទម្រង់ស៊ីជម្រៅរបស់ ហ៊ុន សែន ដែលបានប្ដេជ្ញានោះគ្មានកើតជាផ្លែផ្កាអ្វីទេ
រហូតដលខ្ញុំក៍ជ្រិញ !អ្នកក៍ជ្រិញ ! សង្គមស៊ីវិលក៍ជ្រិញ ! ហើយអស់លោកអ្នកក៍ជ្រិញ !
ដល់ពេលមានគេក្រើនរំលឹក អាម៉ាស់មុខឈឺខួរខ្លាំងនិងពាក្យសំដីបោកប្រាស់របស់ខ្លួន អត់អីឆ្លើយតប
មានតែកើតជម្ងឺឆ្កួតខឹងក្ដៅក្រហាយនិងគេតែប៉ុណ្ណោះឯង ហើយដើម្បីបំបិទមាត់គេ ប្រើអំណាចព្រមាន
ទាំងកម្រោលបំពានលើគេតែម្ដង គ្មានឫកពាសមជានាយករដ្ឋមន្រទីអីបន្តិចសោះហើយ ។
shared from facebook
ប្រទេសលាវបានបង្កើតរដ្ឋាភិបាលនិរទេសដើម្បីរំដោះប្រទេសពីការ
គ្រប់គ្រងរបស់យួន ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ព្រោះសម័យ
នេះហើយគេមិនដែលឲ្យឣ្នកឯងមកគ្របគ្រងងាយទេ
មិនមែនសម័យសង្គ្រាមលោកទេ
ហ៊ុន សែន ប្រកាសគំរាមមន្រ្តីគ្រាន់តែយកចំណេញនយោបាយ ដើម្បីបោកប្រាស់ប្រជាជនតែប៉ុណ្ណោះ
ការពិត គ្រប់ការប្ដេជ្ញាកែទម្រង់ស៊ីជម្រៅរបស់ ហ៊ុន សែន ដែលបានប្ដេជ្ញានោះគ្មានកើតជាផ្លែផ្កាអ្វីទេ
រហូតដល់ខ្ញុំក៍ជ្រិញពាក្យប្ដេជ្ញា ! អ្នកក៍ជ្រិញ ! សង្គមស៊ីវិលក៍ជ្រិញ ! ហើយអស់លោកអ្នកក៍ជ្រិញ !
ដល់ពេលមានគេក្រើនរំលឹក អាម៉ាស់មុខឈឺខួរខ្លាំងនិងពាក្យសំដីបោកប្រាស់របស់ខ្លួន អត់អីឆ្លើយតប
មានតែកើតជម្ងឺឆ្កួតខឹងក្ដៅក្រហាយនិងគេតែប៉ុណ្ណោះឯង ហើយដើម្បីបំបិទមាត់គេ ប្រើអំណាចព្រមាន
ទាំងកម្រោលបំពានលើគេតែម្ដង គ្មានឫកពាសមជានាយករដ្ឋមន្រ្តីអីបន្តិចសោះហើយ ។
Wait and see, a landslide lose for CPP in 2017 and 2018 elections. CPP officials are so arrogant with their materialism due to their systematic corruption fron their power base to the top at each ministry! Each minister becomes a king in their ministry! A landslide lose in the whole country! A corrupted leadership which most people never trust and vote for ! Reform in the paper! Reform in the mouth! Rule law in the paper! Rule of law for CPP but not for the kingdom of Cambodia and people! Rule of law of the rich and powerful! Social unjustice everywhere! No new mindset, no action, no tangible result! Old attitude, and old policy! Public services is only a theory! But a very corrupted public service deliverance!
នាយករដ្ធមន្រ្តីឡប់ទឹកមាំ។
តើគួរបោះឆ្នោតអោយនាយករដ្ផមន្ត្រីមិនដឹងទៀតឬយ៉ាងណា???នាយករដ្ផមន្ត្រីមិនដឹងស្អីក៏មិនដឹង?
?តែបើនិយាយខ្សឹបសោះប៉ះត្រូវដឹងភ្លាមម៉ង????????គួរអោយសែនឆ្ងល់???សង្ស័យដឹងធ្វើថ្លង់ច្រើន
ជាង????????????
តើក្នុងពិភពលោកយើងនេះមាននាយករដ្ផមន្ត្រីប្រទេសណាខ្លះដែលប្រើវោហាស័ព្ទប្រហែលសម្តេចខ្មែរដែរឬទេ???????
Funny priminister in the Cambodia
លេខ១ពីក្រោម, រកគ្មានក្នុងលោក
តាចាស់ ហ៊ុន សែន ធ្វើ ខុស បើ មិនកែខ្លួន ទេ នឹង ត្រូវ ជីករណ្តៅ កប់ខ្លួនអែង ជា មិនខាន !
Pm should learn to talk little but action a lot is better to play good model for generation leader! CPP old minister should quit the job, and young generation leader come replace. Old leadership with old men could nothing for people! VN and china change their old leaders and letting the young generation leaders ome to power! Why not in Cambodia! Old men, old ministers with full of corrupted mind! Could not work quickly! Most workers in each ministry are not treated well by their minister! Each minister never take care of their workers!
CPP has money and power, but could not win the heart of people in the whole country! Why????? CPP has big machine of media but could not cheat people, and most people never listen cpp controlled radio and watch TV ? Why???? May be something wrong with the contents of news, news with political manipulation for the interest of CPP but not for the interest of people and nation! News which never reflecting to the reality of facts and situation on the spot! News is not news, news with commentary make no sense! Too much political coverage, not on economic, agricultural and trade! People learn little about entrepreneurship skill, business skill, agricultural development, markets to export their product! Day by day people hear about land grab and eviction, rape, accidents, logging, deforestation, wage increase demands, corruption, social injustice everywhere, poor and corrupted public service provision etc! See little actions taken by the CPP ruled government! CPP never learn to protect peaceful protest, but learn to physically crackdown on protesters!
យកពេលវេលាដើរទៅអង្គុយហាលមុខដូចលាសហាល ចែកសញ្ញាបត្រប្រូបោកកូនសិស្សច្រើនពេក
ទើបមិនបំពេញកិច្ចការមានតម្លៃជួយដោះស្រាយបញ្ហាដីធ្លីជូនប្រជាជនក្រីក្រ គ្រាន់តែចែកសញ្ញាបត្រឱ្យសិស្ស
ទុកឱ្យនាយកសាលាធ្វើក៍បានដែរ មិនចាំបាច់យកមុខមាត់ជ្រុលពេក ភ្លេចបំពេញតួនាទីខ្លួនអញ្ចឹងទេ ។
មិនដឹងថារវាងអង្គកាសង្គមសុីវិលនិងហ៊ុនសែនមួយណាជាអាល្ងង់ពិតប្រាកដនោះទេ។ បើតាមដឹង ភាសាអាមឹងកាប់ចាក់គឺភាគច្រើនបាននិយាយតាមទីសាធារណះហើយនណាក៍បានដឹងដែរថាតើ ហ៊ុនសែនជាអាល្ងង់ឬយ៉ាងណា? តាមការយល់……………
Lay Sokha, I take note on your comments as some of them are relevants and make sense, some of them we need to review about. In general and practice, we must understand demand and supply theory! Demands keep changing, thus supply must keep changing as well to meet the demands. Within our societies after decades of wars, there is a big gap for this demand and supply acquiescent. Let getting patents and trying to improve our societies through promotion of democratic developments and rules of law.
Polpot did not know about killing field why ?
ហ៊ុន សែន គ្រាន់តែជាសត្វឆ្កែ ដែលឆ្គួតតែប៉ុណ្ណោះ ជិតដល់ថ្ងៃអន្សារហើយ អាឆ្កែកញ្ចាស់
sffb
មិត្តភាពឬសម្ព័ន្ធភាពជាមួយយួន គឺខ្មែរជាអ្នកខាត បាត់បង់ទឹកដី !!!
របបហ៊ុនសែនដែលលើកបន្តុបដោយយួនហាណូយ មិនមែនជារឿងចៃដន្យឬគាប់ជួនទេ ខ្ញំុរ៉ាបិរីម៉ាគីហ៊ានអះអាងថាជារឿងលេបទឹកដីកម្ពុជាតាមគម្រោងផែនការដ៏យូរអង្វែងរបស់យួនហូជីមិញ ។ ប្រវត្តិសាស្ត្របានបញ្ជាក់ថា ទឹកដីកម្ពុជាក្រោមជាដីខ្មែរ តែចោរយួននេះហើយដែលបានលេបយកយ៉ាងងាយតាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពយួន-ខ្មែរនេះឯង ដែលស្តេចយួនបានលើកបុត្រីថ្វាយស្តេចល្មោភកាមឈ្មោះជ័យចេស្តាឬជ័យជេដ្ឋាទីីីII ធ្វើជាមហេសី ។ រយៈកាល 30 ឆ្នាំកន្លងទៅនេះ យួននៅតែប្រើល្បិចថោកទាបដដែល តាមរយៈចំណងមិត្តភាពមុឺនឆ្នាំយួន-ខ្មែរហើយជាបន្តបន្ទាប់ គឺខ្មែរជាអ្នកចាញ់ និងបាត់បង់ទឹកដីជាបណ្តើរៗ ដូចជាកោះត្រល់ ក្រចកសេះ ដីស្រែចំការតាមព្រំដែននានារវាងខ្មែរនឹងយួននេះ សូម្បីអង្គរវត្ត ភ្នំបូកគោ និងដីសម្បទាន99 ឆ្នាំមួយចំនួនទៀតអាចក្លាយជារបស់យួនដោយស្វ័យប្រវត្តិទៅអនាគតដ៏ឆាប់ៗ ។ ពិតជាអាម៉ាស់មុខខ្លាំងណាស់ដែលខ្មែរមានអ្នកដឹកនាំភ្លើដល់កម្រិតនេះ ហើយមិនខុសពីសំដីចោទប្រកាន់របស់ប្រជាពលរដ្ឋហៅថ្នាក់ដឹកនាំCPP មានហ៊ុនសែន ជាសីុម ហេងសំរិន ហោណាំហុង ជាមយាប ឈាងវុន… ជាអាយ៉ងយួន ឬកញ្ជះយួននោះឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីសូមបញ្ជាក់ថាហេងសំរិនដែលទៅទទួលបទបញ្ជាពីចៅហ្វាយយួន នឹងស្តាប់តាមបញ្ជាយួនជារៀងរហូត និងផ្ទុយពីពាក្យបន់ក្តិតឆ្កែឆ្កួតឈ្មោះង្វៀងវុនដែលថាហេងសំរិនហ៊ានតវ៉ាជាមួយយួនដើម្បីផលប្រយោជន៍ប្រជារាស្ត្រខ្មែរ ជាការកុហកបោកប្រាស យើងសំុផ្តាំហែៗទៅផងថាប្រជាពលរដ្ឋខ្មែរអស់ជំនឿលើពួកអាយ៉ងយួនឯងទៀតហើយ ។
បរិមី ព្រ:វិហារ is very stupid and sick in the mind plus having bad idea for Khmer
He could be the following:
1- Youn Spy
2-Youn who knows Khmer
3-Youn slave
4-Hun Sen crony
5-Hun Sen family and or relative
6- Crooked and corrupted man who benefit from Hun Sen regime
Get lost asshole
sffb.
ហេតុអ្វីបានជាកូនខ្មែរអត់បានសិក្សាពីប្រវត្តិសាស្ត្រជាតិរបស់ខ្លួន?
មកដល់ថ្ងៃនេះ ថ្មារនេះ និងថ្ងៃស្អែកជាបន្តបន្ទាប់ទៅ ល្មមកូនខ្មែរភ្ញាក់ខ្លួន ភ្ញាក់ស្មារតីហើយថាហេតុអ្វីបានជាក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំនៃរបបហ៊ុនសែន គេមិនឲ្យកូនខ្មែររៀនពីប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យនគរភ្នំ សម័យចេនឡាដីគោកដីទឹក សម័យអង្គរ ក្រោយអង្គរ សម័យលង្វែក ឧដុង្គ សម័យអាណាព្យាបាលបារាំង និងសម័យប្រទេសកម្ពុជាបានឯករាជ្យបែបនេះ ? ខ្ញំុរ៉ាបិរីម៉ាគីសំុបញ្ជាក់ថា ក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេចនរោត្តមសីហនុ សម័យសាធារណរដ្ឋខ្មែររបស់លោកលន់ណុល កូនខ្មែរទាំងអស់សុទ្ធតែបានសិក្សាអំពីពង្សាវតារខ្មែរ យល់ដឹងអំពីរបាក្សត្រខ្មែរ ពីជម្លោះក្នុងរាជវង្ស និងជម្លោះរវាងសត្រូវជិតខាងរបស់ខ្មែរមានសៀមនិងយួននេះដែលតែងតែមានមហិច្ឆតាចង់ពុះប្រទេសកម្ពុជាជាពីរដោយយកទន្លេមេគង្គធ្វើជាព្រំប្រទល់ចែកគ្នា។ យើងឃើញច្បាស់ថាចាប់ពីឆ្នាំ1979 ដែលជាឆ្នាំយួនហាណូយចូលមកធ្វើអាណានិគមនិយមលើប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ន កូនខ្មែរទាំងអស់អត់បានដឹងពីប្រវត្តិសាស្ត្រនៃប្រទេសជាតិរបស់ខ្លួនទេ ។ នេះហើយជានយោបាយលេបទឹកដីខ្មែរពីសំណាក់យួនហាណូយដែលមានអាយ៉ងរបស់វានៅក្តាប់ត្រួតត្រា ហើយពេលណាមានបញ្ហាអ្វីមួយ យួនតែងហៅថ្នាក់ដឹកនាំខ្មែរអាយ៉ងឲ្យទៅហាណូយដើម្បីទទួលផែនការសម្រាប់ដោះស្រាយជានិច្ច ដូចជាហ៊ុនសែន ហេងសំរិនត្រូវយួនកោះហៅថ្មីៗនេះជាដើម ។ ខ្ញំុរ៉ាបិរីម៉ាគីយល់ថាបើកូនខ្មែរមិនយល់ពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិរបស់ខ្លួនទេ តើឲ្យពួកគេមានគំនិតជាតិនិយមមកពីណា ព្រោះពួកគេមិនដឹងថាពួកគេជាអ្នកណា មកពីណា ទៅណា និងដើម្បីអ្វីផងនោះ ?
ខេត្តមណ្ឌលគិរី នឹងរតនគិរី នឹងត្រូវបាត់បង់ពៅពេលខាងមុខនេះ ប្រជាជននៅរតនគិរីខ្មែរ30%យួន70%
Have leader lop that y the stuff the same too
The leader stupit that y the stuff the same too
So that means any Vietnamese people can enter Cambodia illegally, freely, any time, any where and then Khmer authority will just issue them legal immigration card and that’s it??????? ??????????????????
What kind of immigration law is this?????????????????????????????
The right and good immigration law of any independent country in the world is the following:
(I just indicate one point only)
Any foreigner who enter another country must first have legal permission for entry (Visa or other form required)
Any foreigner who illegally enter another another country with out permission will be arrested and prosecuted; after serving their time in jail, they will be deported back to their home land
Illegal immigrant could be arrested along the border and or all over the country; the police job is to search and check for the suspect; the people of the own country must report the suspect to authority and the police must strictly enforce the immigration law
Whoever flow illegal immigrant to the country is a traitor and must be brought up to trail
All foreigner must respect and go through immigration law of the country, and that is not discrimination against race at all; it’s practiced of all countries in the world including Vietnam and Thailand
Vietnam and Thailand enforce and practice their immigration law 1000 times more strictly than Cambodia !!!
All cursing words below should be use to curse Hun sen, Heng Sam Rin , Chea Sim and all their CPP members; they don’t apply to all other Cambodians
————————————————
Nguen Tiha
September 2, 2014 at 4:02 pm
អាឆ្កែណាហ៊ាន ចាប់គ្នាអញ ។ ពួកអាឆ្កែខ្មែរអស់អែង សុទ្ធតែជាកញ្ជះអញទាំងអស់ អញចង់ចាប់ ចុយ មីណា កាប់អាឆ្កែណាក៏បានដែរ ។ អាណាហ៊ានធ្វើអីអញ ????? ពួកអាខ្មែរ អាក្រពើ ម៉េចចង់ប្តឹងស្អី? ថ្ងៃក្រោយ អញចូលទៅកាប់ដល់ក្នុងប៉ុស្តិក៏គ្មានអាឆ្កែណា ហ៊ានធ្វើអីអញបានដែរ ។ ពួកអាខ្មែរ អាខួរក្បាលបង្កង ពួកអាខ្មែរ ក្រ ពួកអាខ្ជិល ពូជអាខ្ញុំកញ្ជះគេ ៕
ជយោឯកឧត្តម ហ៊ុន ម៉ាណែត អនាគត មេដឹកនាំដ៏ឆ្នើមរបស់យើង !!! ជយោ Kingdom of Cambodia !!! ជយោ ចំណងមិត្តភាព ម៉ឺនឆ្នាំ !!! សម្តេចតេជោ ជាវិរៈបុរស ខ្មែរ ដ៏មហិមា ល្អជាង ព្រះបាទជ័យរវ្ម័ន ទី ៧ ទៅទៀត ។
បរាជ័យអាក្បត់ជាតិ សម រង្សី និងអាមេចោរ កឹម សុខា ។
គាំទ្រសម្តេចតេជោ សម្តេចគតិព្រឹទ្ធបណ្ឌឹត និងកូនចៅ និងគ្រួសារ សម្តេច លុះក្ស័យ ។ អាណាហ៊ាន ប៉ះសម្តេច និងគ្រួសារ ពួកយើងស្ម័គ្រស្លាប់ ការពារ សម្តេច និងគ្រួសារ លុះក្ស័យ ។ ជយោ សម្តេចតេជោ អនាគត ជាគ្រួសារ រាជវង្ស នៅកម្ពុជា !!!!!!