ដោយ៖ នួន បូរិន
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ថ្នាក់ដឹងនាំ និងតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ (រូបថតពី៖ បណ្តាញសង្គម)
ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងអះអាងថា មេដឹកនាំបក្សសង្គ្រោះជាតិល្បីៗបានប្រជ្រៀតចូលកាន់កាប់ក្បាលម៉ាស៊ីនរដ្ឋសភាបានហើយ ចាប់ពីថ្ងៃនេះ ខណៈលោកសន្យាថានឹងនាំលោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ ចូលទៅកាន់តំណែងប្រធានគណៈកម្មការរដ្ឋសភាឲ្យបាននៅពេលខាងមុខនេះ។
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានថ្លែងដូចនេះ នៅក្នុងពិធីជប់លៀងមួយជាមួយក្រុមយុវជនគណបក្សសង្គ្រោះជាតិ កាលពីយប់ថ្ងៃពុធម្សិលមិញ។ នៅក្នុងពិធីនោះ ប្រធានគណបក្សប្រឆាំងរូបនេះ ទំនងជាចង់មានន័យថា គេមិនត្រូវគិតទៅរកការបរាជ័យ នៅពេលខ្លួនដើរដល់សមរភូមិ ដើម្បីប្រយុទ្ធនោះទេ ហើយម្យ៉ាងទៀតកម្លាំងគូប្រយុទ្ធទាំងពីរមានកម្លាំងប៉ុនគ្នា។
សាររបស់លោក សម រង្ស៊ី ថ្លែងថា ចាប់ពីថ្ងៃនេះតទៅមេដឹកនាំបក្សសង្គ្រោះជាតិល្បីៗ បានប្រជ្រៀតចូលកាន់កាប់ក្បាលម៉ាស៊ីនរដ្ឋសភាបានហើយ ដែលជាផ្នែកមួយនៃការដឹកនាំរដ្ឋ និងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងមួយឲ្យមានតម្លាភាព និងគណនេយ្យភាពសង្គម។
លោកបានបញ្ជាក់ថា គឺសមល្មមនៃវេលាមួយដែលមេដឹកនាំបក្សសង្គ្រោះជាតិ ចូលដឹកនាំក្បាលម៉ាស៊ីនរដ្ឋសភា ដែលពុំធ្លាប់មានពីមុនមក។ លោកមានប្រសាសន៍ថា «ថ្ងៃនេះ យើងបានប្រជ្រៀត បានចូលទៅក្តាប់ ទៅកាន់ ទៅរួមចំណែកដឹកនាំក្បាលម៉ាស៊ីន យើងកាច់ចង្កូតហើយ យើងចូលទៅកាច់ចង្កូតរដ្ឋសភាទើបតែថ្ងៃនេះតើ។ ថ្ងៃនេះ ទើបតែរសៀលនេះ ម៉ោង២យើងកាច់ចង្កូតហើយ ចាំឲ្យយើងធ្វើដំណើរបានបន្តិចសិន។ បានន័យថា អូហ៍ យុត្តិសាស្ត្រយើងចូលទៅកាច់ចង្កូតហ្នឹងត្រឹមត្រូវ ឬមិនត្រូវត្រឹម»។
លោករិះគន់គណបក្សប្រជាជនកម្ពុជា ថាជាក្រុមអ្នកនយោបាយកំសាក ដែលមិនហ៊ានទទួលយកលោក យឹម សុវណ្ណ និងលោកស្រី មូរ សុខហួរ ជាប្រធានគណៈកម្មការរដ្ឋសភា។ លោកបានហៅលោកយឹម សុវណ្ណ និងលោកស្រី មូរ សុខហួរ ជាវីរជនរបស់គណបក្សសង្គ្រោះជាតិ។
បើទោះជាយ៉ាងណា លោកអំពាវនាវឲ្យពលរដ្ឋខ្មែរ ចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីលើកទឹកចិត្តអ្នកស្នេហាជាតិ ដែលបានចូលខ្លួនបម្រើប្រទេសជាតិ តាមរយៈរដ្ឋសភា។
ជាមួយគ្នាលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ក៏បានបញ្ចេញសារនយោបាយ លើទំព័បណ្ដាញសង្គមរបស់លោក ដោយអបអរសារការជាប់ឆ្នោតធ្វើជាប្រធាន និងអនុប្រធានគណៈកម្មការសភារបស់គណបក្សទាំងពីរ កាលពីថ្ងៃពុធម្សិលមិញ។
សាររបស់លោកហ៊ុន សែន បន្តថា «សូមអបអរសាទរចំពោះឯកឧត្តម និងលោកជំទាវទាំងអស់ ដែលត្រូវបានសមាជិក សមាជិការរដ្ឋសភាបោះឆ្នោតគាំទ្រ ហើយសំខាន់បន្ទាប់ពីពេលនេះគឺរួមគ្នាដោះស្រាយបញ្ហាសង្គម ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខ»៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
សំណូមពរលោកប្រធានសមរង្សីមេត្តាឈប់ប្រើពាក្យនិយាយតាមបក្សកុំម្មុយនីស្ត៍អាយ៉ងយួនទៀត ទៅខ្ញុំដូចជាមានអារម្មណ៍ថាលោកបានចូលដៃចូលជើងជាមួយកុំម្មុយនីស្ត៍អញ្ចឹង។ សូមឈប់ប្រើពាក្យ (ក្បាលម៉ាសុីនដឹនាំរដ្ឋសភាទៀតទៅ ត្រូវជំនួសពាក្យថា ថ្នាក់ដឹកនាំរដ្ឋសភាវិញទើបសមអ្នកប្រជាធិ បតេយ្យ)។ ពាក្យថា (ក្បាលម៉ាសុីន) (អង្គការចាត់តាំង) ទាំងនេះសុទ្ធតែជាពាក្យកុំម្មុយនីស្ត៍ប្រើទេ។
Chourn ជាក្មេងគង្វាលឆ្កែទេតើ ម៉េចក៏ចេះដឹងអីម្លេះ ពាក្យទាំងនោះប្រើបានដូគ្នាតើ ឯងយកអីមកសម្អាង ហើយឯងរៀនពីគ្រណាវ៉ើយ???។
អ្នកចាញ់មិនដែលសារភាពថាចាញ់ទេ!!!
ជយោអញបរាជ័យហ្នែង!!!!
តែរលាយជាតិខ្មែរ???ណា!!