​បទសម្ភាសន៍​៖​ លោកស្រី មូរ សុខ​ហួរ នៅតែ​មាន​លទ្ធភាព​ចូល​ក្នុង​គណៈកម្មការ​ទី​៨​ដដែល​

ដោយ៖​ អុឹង ប៊ុនថន​
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រមណ្ឌលបាត់ដំបង (រូបថត៖ ញឹម សុខន)

តំណាងរាស្ត្រ​ស្ទើរតែ​ទាំងអស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាននាំគ្នា​បោះឆ្នោត​ទម្លាក់បេក្ខជន​ពីរ​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈរឈ្មោះ​ជា ប្រធាន​គណៈកម្មការ​ជំនាញនៃ​រដ្ឋសភា​។ បេក្ខភាព​ពីរ​រូប​នោះ គឺ​លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង និងលោក យឹម សុវណ្ណ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​។​

នៅក្នុង​បទសំភាសន៍​ជាមួយ លោក អុឹង ប៊ុនថន នៃ​VOD និង​លោកស្រី មូរ សុខ​ហួរ នៅថ្ងៃនេះលោកស្រី នៅតែ​រំពឹងថា នៅ​មាន​លទ្ធភាព​ចូល​ក្នុង​គណៈកម្មការ​ទី​៨ គឺ​ទទួល​បន្ទុក​កិច្ចការនារី សុខាភិបាល និង​សង្គមកិច្ច​។​

លោក អុឹង ប៊ុនថន៖  កាល​ពី​ម្សិលមិញ​នេះ តំណាងរាស្ត្រ​គណបក្សកាន់អំណាច បាន​បោះឆ្នោត​ទម្លាក់​លោកស្រី មូរ សុខ​ហួរ រួមទាំង​លោក យឹម សុវណ្ណ​ ផងដែរ នៅពេល​ដែល​ឈរឈ្មោះ​ជា​ប្រធាន​គណៈកម្មការ​ទី​៨ និង​ទី​១០​។ តើ​លោកស្រី​មានប្រតិកម្ម​យ៉ាងណា​ចំពោះ​បញ្ហា​នេះ​?

លោកស្រី មូរ សុខ​ហួរ​៖ ចំពោះ​ខ្ញុំ ខ្ញុំ​បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ ខ្ញុំ​មាន​កិត្តិយស ហើយ​សូម​អរគុណ​បងប្អូន​ទាំងអស់​ដែល​បោះឆ្នោត​ឲ្យ​សង្គ្រោះ​ជាតិ ហើយ​ឲ្យ​ខ្ញុំ​បាន​ជាប់​ជា​អ្នកតំណាង​ដើម្បី​បាន​បម្រើ​បងប្អូន​។ ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ជាមួយ​ពលរដ្ឋ ដោះស្រាយ​បញ្ហា​ពលរដ្ឋ រួមគំនិត​ទាំងអស់គ្នា​ជា​ខ្មែរ​តែមួយ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​។ ក្នុង​គោលការណ៍​នេះ ដែល​ខ្ញុំ​នៅក្នុង​បក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​ទទួល​យក គាំទ្រ ហើយ​គោរព​គោលការណ៍​នៃ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ពលរដ្ឋ​ដែល​បោះឆ្នោត​ឲ្យ​សង្គ្រោះ​ជាតិ ដោយសារ​ហ្នឹងហើយ​ខ្ញុំ​បាន​បម្រើ​បងប្អូន​។​

លោក អុឹង ប៊ុនថន៖​ លោកស្រី​ធ្លាប់ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ច​នារី ក្នុង​កូតា គណបក្សហ្វ៊ុន​ស៊ិនប៉ិច​។ បន្ទាប់មក​លោក​ស្រី បាន​លាឈប់​ពី​គណបក្ស​នេះ មក​ចូល​ជាមួយ​គណបក្ស សម រង្ស៊ី ហើយ​បន្តបន្ទាប់​មក​ទៀត លោកស្រី មាន​ការប្តឹង​ផ្តល់​ជា​មួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ផង​ដែរ​។ តើ​លោកស្រី គិតថា មូលហេតុ​ដែល​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា មិន​បោះឆ្នោត​គាំទ្រ​លោក​ស្រី​នេះ ទាក់ទង​នឹង​បញ្ហា​ណាមួយ​?

លោកស្រី មូរ សុខ​ហួរ​៖ ខ្ញុំ​មិន​បារម្ភ​រឿង​ហ្នឹង ខ្ញុំ​ក៏​មិន​ចង់​គិត​រឿង​ហ្នឹង​ដែរ​។ អ្វី​ដែល​សំខាន់ ខ្ញុំ​ចង់​បម្រើ​ជាតិ ខ្ញុំ​ចង់​បម្រើ ជា​ពិសេស​ស្ត្រី ជនក្រីក្រ កុមារ អ្នក​ដែល​រង​ទុក្ខវេទនា ដោយសារ​ជម្លោះដីធ្លី អំពើហិង្សា ខ្វះខាត​ជីវភាព​របស់ពួក​អស់លោក ជា​ប្រជាពលរដ្ឋ​ក្រីក្រ​។ ដូច្នេះ​អ្វី​ដែល​ជា​គំនិត​យកចិត្តទុកដាក់ យើង​ត្រូវតែ​ជជែក​គ្នា រួមគំនិត​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ មិនមែន​បោះឆ្នោត​ដើម្បី​បុគ្គល​ទេ​។ បោះឆ្នោត​ដើម្បី​ធ្វើ​ការដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ក្រីក្រ​របស់​យើង​។​

លោក អុឹង ប៊ុនថន៖​ នៅ​ពេល​ថ្មីៗ​នេះ មុន​ពេល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ស្បថ អាជ្ញាធរ​បាន​ចាប់វាយ​ខ្នោះ ឃុំខ្លួន​លោកស្រី​អស់​ប្រហែល​មួយ​សប្តាហ៍​។ បញ្ហា​នេះ​មាន​ការលើកឡើង​ថា នេះ​ជា​ការ​សងសឹក​ទៅលើ​លោក​ស្រី ដោយសារ​លោក​ស្រី​ជា​ស្ត្រី​ឈាន​មុខ​មួយ ហើយ​លោកនាយក​រដ្ឋមន្ត្រី ធ្លាប់​ហៅ​លោក​ស្រី​ថា ជា​ស្ត្រី​ជើង​ខ្លាំង​ទៀតផង​។ រហូត​មក​ពេល​នេះ លោកស្រី បាន​ឈរ​ជា​ប្រធាន​គណៈកម្មការ​កិច្ចការនារី សុខាភិបាល ដែល​អាច​ជួយ​ដល់​ស្ត្រី​ដូចគ្នា​ហ្នឹង មិន​ត្រូវបាន​គេ​គាំទ្រ​ទេ​។ តើ​លោកស្រី​ចាត់ទុកថា នេះ​ជា​ការ​សងសឹក​ឬ​ជា​ការរើសអើង​ទេ​?

លោកស្រី មូរ សុខ​ហួរ​៖ សម្តេចនាយក ធ្លាប់​មាន​ប្រសាសន៍​ហើយ អត់​មាន​វប្បធម៌ទឹក​ឡើង​ត្រី​ស៊ី​ស្រ​មោច ទឹក​ហោចស្រ​មោចស៊ី​ត្រីទេ​។ លោក​ប្រធាន​សម រង្ស៊ី ក៏​មាន​ប្រសាសន៍​ហើយ គឺ​រួមគំនិត​គ្នា ឲ្យមាន​វប្បធម៌​ចរចា​ក្នុងកា​រ​ដោះស្រាយ​បញ្ហា​ជាតិ ហើយ​មិន​យក​ខ្មែ​រណា​ជា​សត្រូវ​។ អត់​មាន​ការគុំកួនគ្នា គឺមាន​តែ​ការយោគយល់​គ្នា ដោះស្រាយ​បញ្ហា​ជាតិ​។ នេះ​គឺជា​ស្មារតី​នៃ​កិច្ចព្រមព្រៀង ស្មារតី​នៃ​យើង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គោរព ហើយ​បាន​បោះឆ្នោត​ទៅតាម​ការគោរព នៃ​កិច្ចព្រមព្រៀង​ថ្ងៃ២២ កក្កដា​។​

លោក អុឹង ប៊ុនថន៖ ឥឡូវនេះ ថ្វីត្បិតតែ​លោក​ស្រី មិន​បាន​ជាប់​ជា​ប្រធាន​គណៈកម្មការ​ទី​៨ តាម​ការគ្រោងទុក និង​តាម​ការតែងតាំង​របស់​បក្ស​មែន តើ​លោកស្រី​មាន​លទ្ធភាព​ធ្វើ​កិច្ច​នេះ​បាន​ទេ​?

លោកស្រី មូរ សុខ​ហួរ​៖ ដូច​បាន​ជ្រាប​ហើយ​! ខ្ញុំ​មិនមែន​ធ្វើ​កិច្ចការ​នេះ​តែ​ថ្ងៃនេះ ឬ​មួយ​ទាល់តែ​ជាប់ ទើប​ខ្ញុំ​មាន​ឆន្ទៈ​ធ្វើការ​នេះ​ទេ​។ ជំហរ​របស់​ខ្ញុំ​មាន​ជាង​២០​ឆ្នាំ​មកហើយ ហើយ​ខ្ញុំ​តែងតែ​និយាយថា ការឈឺចាប់​របស់​ប្រជាពលរដ្ឋ​មាន​ភាព​ធំធែង​ណាស់ ទាល់តែ​យើង​ទាំ​ងអស់​គ្នា ទាំង​អ្នក​រងគ្រោះ អ្នក​មិន​រងគ្រោះ រួម​កម្លាំង​គ្នា​ដោះស្រាយ​។ យើង​ឃើញ​ហើយ​ថា ពលរដ្ឋ​បាន​រួម​កម្លាំង​គ្នា បោះឆ្នោត​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ហើយ​។ ដូច្នេះ​មិនមែន​មាន​តែ​បុគ្គល​ម្នាក់ ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​ទេ​។ ការឈាន​ទៅ​មុខ ត្រូវតែ​ទៅ​មុខ​ជា​និច្ច ទោះជា​យើង​តួនាទី​អ្វី​ក៏ដោយ​។​ បញ្ហា​នេះ​មិន​អាច​ដោះចេញ​ដោយ​បក្ស​តែ​មួយ​បាន​ទេ គឺ​ត្រូវ​សហការ​គ្នា​ដោះស្រាយ​។​

លោក អុឹង ប៊ុនថន៖​ លោកស្រី​! សមាជិក​នៃ​គណៈកម្មការ​ទី​៨​នេះ មាន​៥​រូប មក​ពី​បក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​នៅពេល​លោកស្រី មិន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈកម្មការ​នេះ មានន័យ​ថា ក្នុង​គណៈកម្មការ​នេះ ខ្វះ​ម្នាក់​។ តើ​លោកស្រី​ផ្ទាល់ ឬ​គណបក្ស អាច​ស្នើ​ដាក់​បេក្ខភាព​លោកស្រី​បញ្ជូលទៅ​ក្នុង​គណៈកម្មការ​នេះ​ឡើង​វិញ​ទេ​?

លោកស្រី មូរ សុខ​ហួ​៖ លោក​ប្រធាន​បាន​មានប្រសាសន៍ កាល​ពី​ម្សិលមិញ​ហើយ គឺ​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ សុំឲ្យ​[CPP]​មាន​ការគោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ថ្ងៃទី​២២​កក្កដា​កន្លងមកនេះ​។ ដូច្នេះ បេក្ខភាព​របស់​យើង​ទាំងពីរ នឹង​ដាក់​បញ្ចូល​ជា​ថ្មី​ម្តងទៀត ដើម្បី​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ បង្គ្រប់​ចំនួនសមាជិកទាំង​៥​រូប មក​គណបក្ស​សង្គ្រោះ​ជាតិ​។ ដល់​ពេល​បោះឆ្នោត​ជាប់ ជា​សមាជិក​រួម​៥​នាក់ ព្រម​ទាំង​ខាង​គណបក្ស​ប្រជាជន​៤​នាក់​ទៀត ទាំងអស់​៩​រូបនេះ គណៈកម្មការ​ទាំងមូល នឹង​បោះឆ្នោត ជ្រើសរើស​យក​ប្រធាន​របស់​ខ្លួន​។​

លោក អុឹង ប៊ុនថន៖​ ​លោកស្រី រំពឹង​យ៉ាង​ម៉េច ចំពោះ​ការបោះឆ្នោត​លើក​ទី​២ បន្ទាប់​ពី​បោះឆ្នោត​លើក​ទី​១ មិន​បាន​ជាប់​?

លោកស្រី មូរ សុខ​ហួរ​៖ នេះ​គឺជា​កិច្ចការ​នយោបាយ រវាង​គណបក្ស​ទាំងពីរ ដែល​ចុះហត្ថលេខា រួមគំនិត​គ្នា សន្យា​គោរព​កិច្ចព្រមព្រៀង មាន​ស្មារតី ត្រូវតែ​គោរព​។ ដូច្នេះ​បក្ស​ទាំង​ពីរ​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ផ្ទាល់​៕

សូមសរសេរមកលោក​ អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

4 Responses to "​បទសម្ភាសន៍​៖​ លោកស្រី មូរ សុខ​ហួរ នៅតែ​មាន​លទ្ធភាព​ចូល​ក្នុង​គណៈកម្មការ​ទី​៨​ដដែល​"

  1. ទឺកភ្នែកជនរងគ្រោះ says:

    ទោះបីយ៉ាងណាក៏ប្រជាជននៅទូទាំងប្រទេសបានឃើញនិងយល់ច្បាស់ណាស់អំពីវិរៈភាព

    របស់លោកស្រីក្នុងការស្វែងជួយប្រជាជនដែលរងការលំបាកនិងបាត់សេរីភាព និងត្រូវបាន

    បក្សប្រជាជនគៀបសង្កត់តាមគ្រប់រូបភាព ពិសេសគឺធនធានធម្មជាតិរបស់ប្រទេសជាតិបាន

    ត្រូវរលាយស្ទើគ្មានសល់ក្រោមការដឹកនាំរបបបក្សប្រជាជន។

    សូមគាំទ្រអ្នកស្រីជារៀងរហូត! សូមអ្នកស្រីកុំបាក់ទឹកចិត្តនូវទង្វើគ្មានការទទួលខុសត្រូវរបស់

    បក្សប្រជាជននៅក្នុងរដ្ឋសភា ។ ពួកវាគឺសុទតែពួកក្បត់ជាតិ ពួកបំផ្លាញប្រទេសជាតិ

    ពួកធ្វើឲ្យប្រជាជនខ្មែរក្រីក្រល្ហេងល្ហាម ។ ពួកវានេះប្រជាជនបានស្គាល់ច្បាស់ណាស់

    ថាជាពួកបំរើបក្សយួន ។ មានតែបងប្អូនកូនខ្មែរទាំងអស់ត្រូវតែចារទុកនិងកត់ទុកនូវ

    ពួកថោកទាប ពួកបំផ្លាញប្រទេសជាតិ និងនាំគ្នាក្រោកឈសាមគ្គីគ្នាជាធ្លុងមួយ

    ផ្ឌួលរំលំរបបផ្ដាច់ការនេះឲ្យខាងតែបាន។

  2. pingpong says:

    ១. អាមេធំត្រូវគេទិញក្បាលបាន!
    ២. អាមេបន្ទាប់ត្រូវគេកៀបនិងសម្លត់បាន!
    ៣. សង្ឃឹមយ៉ាងមុតមាំថា៖ នឹងកែទម្រង់ការបោះឆ្នោតដ៍ធំមួយ ហើយអាចឈ្នះហ៊ុនសែន! ពួកអាផេះ ហ៊ុនសែនអោយឈ្នះតាមកែទម្រង់ហ្នឹង? គួរអោយអស់សំណើច!
    ៤. លោកម៉ងសូណង់ដូរធ្លាប់និយាយថា៖ អាពីរនាក់ហ្នឹងអត់បានការទេ!

  3. ✿Ƹ̴Ӂ̴Ʒ✿Ƹ̵̡Ӝ̵̨̄Ʒ✿ ♥*´ says:

    ពួកបនឧទ្ទាមសភាបក្សប្រជាជន ហ៊ុនសែន វាមិនបោះឆ្នោតតំណាងរាស្រ្តបក្សសង្រ្គោះជាតិទេ
    ព្រោះពួកវាសុទ្ធតែពួកចោរពុករលួយហុតឈាមជាតិ ប្លដីធ្លីប្រជាជនក្រីក្រលក់ឱ្យឈ្មួញ ។
    សូមបងប្អូនខ្មែរដែលស្រឡាញ់សេចក្តីសុខរបស់ខ្លួននិងក្រុមគ្រួសារលោកអ្នកយល់ឱ្យច្បាស់
    ពីគំនិតអាក្រក់ពួកតំណាងរាស្រ្តបក្សប្រជាជន ។
    នៅពេលបោះឆ្នោតអណត្តិក្រោយ ដើម្បីជាសផុតពីបនចោរពុករលួយ ប្លន់ដីធ្លីលោកអ្នកសូមបងប្អូនប្រជាជនខ្មែរ
    ទាំងអស់នាំគ្នាបោះឆ្នោតឱ្យបក្សសង្រ្គោះជាតិដឹកនាំប្រទេសជាតិយើង
    ទើបបងប្អូនរួចផុតពីទុក្ខវេទនាក្រោមអំណាចគាបសង្្កត់របស់មន្រ្តីហុតឈាម ដែលដឹកនាំដោយមេចោរក្បត់ជាតិ
    ហ៊ុន សែន និង ហេង សំរិន ។

  4. ✿Ƹ̴Ӂ̴Ʒ✿Ƹ̵̡Ӝ̵̨̄Ʒ✿ ♥*´ says:

    ពួកបនឧទ្ទាមសភាបក្សប្រជាជន ហ៊ុនសែន វាមិនបោះឆ្នោតឱ្យតំណាងរាស្រ្តបក្សសង្រ្គោះជាតិទេ
    ព្រោះពួកវាសុទ្ធតែពួកចោរពុករលួយហុតឈាមជាតិ ប្លន់ដីធ្លីប្រជាជនក្រីក្រលក់ឱ្យឈ្មួញ ។
    សូមបងប្អូនខ្មែរដែលស្រឡាញ់សេចក្តីសុខរបស់ខ្លួននិងក្រុមគ្រួសារលោកអ្នកយល់ឱ្យច្បាស់
    ពីគំនិតអាក្រក់ពួកតំណាងរាស្រ្តបក្សប្រជាជន ។
    នៅពេលបោះឆ្នោតអណត្តិក្រោយ ដើម្បីជាសផុតពីបនចោរពុករលួយ ប្លន់ដីធ្លីលោកអ្នកសូមបងប្អូនប្រជាជនខ្មែរ
    ទាំងអស់នាំគ្នាបោះឆ្នោតឱ្យបក្សសង្រ្គោះជាតិដឹកនាំប្រទេសជាតិយើង
    ទើបបងប្អូនរួចផុតពីទុក្ខវេទនាក្រោមអំណាចគាបសង្្កត់របស់មន្រ្តីហុតឈាម ដែលដឹកនាំដោយមេចោរក្បត់ជាតិ
    ហ៊ុន សែន និង ហេង សំរិន ។