ដោយ៖ ឡាយ សាមាន
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោក យឹម សុវណ្ណ និងលោកស្រី មូរ សុខហួរ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ
ក្រុមអ្នកវិភាគ យល់ឃើញខុសគ្នា ទៅលើការបោះឆ្នោតទម្លាក់បេក្ខភាពតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប មិនឲ្យធ្វើជាប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មិនបានបោះឆ្នោតគាំទ្រ លោក យឹម សុវណ្ណ ធ្វើជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយទេ ចំណែកលោកស្រី មូរ សុខហួរ ក៏មិនជាប់ជាប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីផងដែរ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ករណីនេះបង្ហាញពីឥទ្ធិពលនយោបាយរបស់គណបក្សកាន់អំណាចថា ការសម្រេចអ្វីមួយក្នុងសភា គឺមិនអាស្រ័យលើបក្សប្រឆាំងចង់បាននោះទេ។ លោកបន្តថា អ្នកនយោបាយមិនដែលស្រឡាញ់គ្នានោះទេ បើស្រឡាញ់មែនមិនចាំបាច់បង្កើតគណបក្សផ្សេងគ្នានោះទេ។ តែទោះជាយ៉ាងណា លោកសង្កត់ធ្ងន់ថា ករណីនេះក៏ជាមេរៀនមួយដើម្បីឲ្យអ្នកនយោបាយមានភាពចាស់ទុំ ត្រូវគិតឲ្យបានល្អិតល្អន់មុននឹងឈានចុះកិច្ចព្រមព្រៀងជាមួយគ្នា។ លោកមានប្រសាសន៍ថា «នេះគ្រាន់ជាលេសទេ អ៊ីចឹងមិនមែនសីហនុ ទៅជួយប៉ុលពត ហើយក្លាយជាបិតាបង្រួបបង្រួមជាតិទេ កុំយកភាសាទិន្នន័យនេះមកនិយាយ។ កាលណានយោបាយ ស្មានតិចណាស់ឬ សមរង្ស៊ី មានបញ្ហា ហ៊ុនសែន ដេញចេញក្រៅស្រុកម៉េចមកឱបគ្នា សម្តេចតេជោ ពេញមាត់។ កុំយករឿងហ្នឹងមកនិយាយ នេះជាកម្សោយនៃនីតិវិធី របស់ខ្លួននៃគណបក្សសង្គ្រោះជាតិ»។
លោក សុខទូច យល់ថា ទាក់ទងករណីផ្សេងទៀតដូចជាលោក ស្រី មូរ សុខហួរ ធ្លាប់ប្តឹងផ្តល់ជាមួយនាយករដ្ឋមន្ត្រី គ្រាន់តែជាលេស ឬរឿងបុគ្គលប៉ុណ្ណោះ សំខាន់បំផុតគឺជាភាពកម្សោយរបស់បក្សនេះ ដែលមិនបានចែងពីគោលការណ៍ធំនៃការចចារ និងគោលនយោបាយធំៗរបស់បក្សទាំងពីរ។
ចំណែកប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជាលោក ហ៊ាង រិទ្ធី យល់ថា ករណីនេះបណ្តាលមកពីគណបក្សសង្គ្រោះជាតិ ព្រមចូលសភាជាមួយបក្សកាន់អំណាច ហើយមិនបានគិតគូរដល់សមាជិកក្នុងបក្សថ្នាក់ក្រោមឲ្យបានល្អិតល្អន់។ លោកបន្តថា លោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ គឺជាមនុស្សស្នេហាជាតិ និងជាអ្នកប្រឆាំងពិតប្រាកដ ដូចនេះពួកគេមិនចង់ឲ្យអ្នកទាំងពីរចាត់ចែង ឬមានតួនាទីក្នុងសភាទេ ខ្លាចខូចគោលនយោបាយបក្សកាន់អំណាច។ លោកបញ្ជាក់ថា «ហេតុអ្វីលោកកឹម សុខា គាត់ជេរវ៉ោកៗ ម៉េចគេទទួលយកលោកកឹម សុខា ចុះលោកសម រង្ស៊ី ជេរវ៉ោកៗដូចគ្នា ជេរលោកហ៊ុនសែន ដៀលគ្នាទៅវិញទៅមក ម៉េចទទួលយកលោកសមរង្ស៊ី លោក កឹម សុខា អ្នកផ្សេងទៀត រឿងនេះខ្ញុំជម្រាបជូនថា អ្នកដែលត្រូវរ៉ូវជាមួយលោក កឹម សុខា សមរង្ស៊ី និងលោកហ៊ុនសែន គឺត្រូវតែគេគាំទ្រអ៊ីចឹងហើយ ហើយអ្នកដែលត្រូវ អ្នកដែលស្នេហាជាតិពិត នៅក្នុងបក្សសង្គ្រោះជាតិហ្នឹង គេមិនគាំទ្រ គេមិនបោះឆ្នោតទុកចិត្ត ឲ្យអ្នកហ្នឹងបានមានឱកាស ធ្វើប្រធានគណៈកម្មការក្នុងសភានោះទេ»។
កាលពីឆ្នាំ២០០៩ លោកស្រី មូរ សុខហួរ ជាអតីតតំណាងរាស្ត្រគណបក្សសម រង្ស៊ី នៅខេត្តកំពត ធ្លាប់មានប្រវត្តិប្តឹងផ្តល់ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីនាយករដ្ឋមន្ត្រីបាននិយាយដោយមិនចេញឈ្មោះនៅខេត្តកំពតថា កន្លងទៅមានស្ត្រីជើងខ្លាំងមួយរូបនៅក្នុងគណបក្សប្រឆាំង ពូកែខាងបង្ករឿងញុះញង់។
ទោះជាលោកនាយករដ្ឋមន្ត្រី មិនបញ្ចេញឈ្មោះ តែអ្នកឃ្លាំមើលដឹងថា លោកសំដៅដល់លោកស្រី មូរ សុខហួរ។
ពាក្យសម្ដីនេះបាននាំឲ្យលោកស្រី មូរ សុខហួរ ដែលជាតំណាងរាស្ត្រគណបក្សសម រង្ស៊ី នៅខេត្តកំពត លើកឡើងថា ជាការមើលងាយស្ត្រី ហើយលោកស្រីបានប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍។
ប៉ុន្តែក្រោយពីការប្រកាសប្តឹងរបស់លោកស្រី មូរ សុខហួរ ភ្លាមនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសប្តឹងលោកស្រីតបវិញពីបទបរិហារកេរ្តិ៍ដូចគ្នានេះដែរ ហើយតុលាការក៏កាត់ឲ្យលោកស្រី ចាញ់ក្តីលោក ហ៊ុន សែន។
ចំណែកអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មើលឃើញថានេះជាចេតនារបស់បក្សកាន់អំណាច ក៏ជាផ្នែកមួយដើម្បីដាក់គំនាបបក្សប្រឆាំងតាមបែបលិទ្ធិប្រជាធិបតេយ្យនៃបោះឆ្នោតនេះ។ លោក បន្តថា នេះក៏ជាចេតនាដើម្បីបំបាក់មុខមនុស្សសំខាន់ក្នុងបក្សសង្គ្រោះជាតិ និងមិនចង់ឲ្យមនុស្សខ្លាំង កាន់កាប់គណៈកម្មការប្រឆាំងពុករលួយ។ លោកបញ្ជាក់ថា «គេយកលទ្ធិប្រជាធិបតេយ្យ មកធ្វើហើយ គេមើលអ្នកណាដែលជាមនុស្សសំខាន់ៗ នៅក្នុងគណបក្សប្រឆាំងពីដើម គេនឹងបំបាក់អ្នកហ្នឹងទាំងអស់ គេមិនឲ្យអ្នកឯងមានការពាក់ព័ន្ធ ក្នុងគណៈកម្មការណាមួយ។ ខ្ញុំគិតថា កន្លែងខ្លះធ្វើស្រដៀង គ្នានឹងអ្វី ដែលគេធ្វើជាមួយហ្វ៊ុនស៊ិនប៉ិច»។
អ្នកនយោបាយស្ត្រីជើងចាស់ លោកស្រី មូរ សុខហួរ ដែលបច្ចុប្បន្នជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅមណ្ឌលបាត់ដំបង ក៏ធ្លាប់ចេញមុខទាមទារសិទ្ធសេរីភាព និងឲ្យបើកទីលានប្រជាធិបតេយ្យ ហើយតុលាការធ្លាប់ឃុំខ្លួនលោកស្រីផងដែរ។
ចំណែកលោក យឹម សុវណ្ណ ធ្លាប់ជាអ្នកដែលតស៊ូមតិដ៏មុះមុតក្នុងរដ្ឋសភា និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលហ៊ានចេញមុខរិះគន់រដ្ឋាភិបាល។ មួយវិញទៀត លោក យឹម សុវណ្ណ ជាមនុស្សខ្លាំងក្នុងបក្ស ដែលករណីនេះ អ្នកវិភាគ យល់ថា អាចធ្វើឲ្យមន្ត្រីបក្សកាន់អំណាចមានភាពរអា នៅពេលលោកឡើងធ្វើជាប្រធាន គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ទើបតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មិនបានបោះឆ្នោតគាំទ្រ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
វិភាគដូចក្មេងក្របី អត់ចូលត្រចៀកអញសោះ។
១. អាមេធំត្រូវគេទិញក្បាលបាន!
២. អាមេបន្ទាប់ត្រូវគេកៀបនិងសម្លត់បាន!
៣. សង្ឃឹមយ៉ាងមុតមាំថា៖ នឹងកែទម្រង់ការបោះឆ្នោតដ៍ធំមួយ ហើយអាចឈ្នះហ៊ុនសែន! ពួកអាផេះ ហ៊ុនសែនអោយឈ្នះតាមកែទម្រង់ហ្នឹង? គួរអោយអស់សំណើច!
៤. លោកម៉ងសូណង់ដូរធ្លាប់និយាយថា៖ អាពីរនាក់ហ្នឹងអត់បានការទេ!
លោក យឹម សុវណ្ណ ជាមនុស្សដែលមានសមត្ថភាពខ្ពស់ ដូចនេះមន្ត្រីតំណាងរាស្ត្របក្សប្រជាជនមន ហ៊ានបោះឆ្នោអោយទេ ព្រោះមន្ត្រីទាំងនេះដែលបានប្រព្រឹទ្ធអំពើពុករលួយ ខ្លាញលោកយឹមសុវណ្ណបង្ហាញស្នាដៃទៅប៉ះពាល់ដែលគេ ។
ម្យ៉ាងទៀតមានតែបក្សប្រជាជនទេដែលភាគច្រើនប្រើមនុស្សគ្មានសមត្ថភាព ហើយេតែមន្ត្រីនេះជាអែបអប និងលើកជើងទៅបានហើយ ដូចជាគ្រាន់តែចាប់ចោរមួយក្បាលសោះ សុទ្ធតែទទួលបញ្ជាពីលោកឩត្តសេនីយ៍នេះចង្អុលបង្ហាញពីលោកនេះ ដឹកនាំផ្ទាល់ពីលោកនោះ អញ្ជឹងក្នុងនាមខ្លួនឯងជាមន្ត្រីស៊ីប្រាក់ខែប្រជាពលរដ្ឋមិនដឹងពីតួនាទីខ្លួនឯងទេឬយ៉ាងណា? មិនចេះបែកចែកថាគួរចាប់ឬមិនគួរចាប់ទេឬយ៉ាងណា? អួតថាខ្លួនឯងសុទ្ធតែបានទៅបន្តរការសិក្សារពីប្រទេសវៀតណាមទៀត នៅវៀតណាមគេមិនដែលធ្វើការរៀបនេះផង។
បើចង់ដិងរឿងច្បាស់សូមនាក់វិភាគបល់បាយទៅសួរប្រធានបក្សសង្រ្គោះជាតិលោក សម រង្សី ហើយនិងអនុប្រធានបក្សលោក កិម សុខាទៅដិងហើយ ? មូលហេតុគឺមានតែមួយគទ់ចែកមុកតំណែងគ្នាមិនត្រូវ?