ដោយ មុំ សុផុន
2014-08-28
RFA

អតីតយុទ្ធជនពិការ និងទាហានរំសាយប្រមាណ៥០នាក់ នាំគ្នាមកតវ៉ារឿងទំនាស់ដីធ្លីជាមួយមេទាហាន នៅខាងមុខវត្តបទុមវតីជិតផ្ទះលោកនាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៤។ RFA/Mom Sophon
អតីតយុទ្ធជនពិការ និងទាហានរំសាយប្រមាណ៥០នាក់ តំណាងអោយ២៣០គ្រួសារ រស់នៅម៉ាឡៃ ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ២៩ ខែ សីហា នាំគ្នាមកតវ៉ា នៅខាងមុខវត្តបទុមវតីជិតផ្ទះលោកនាយករដ្ឋមន្ត្រី ដើម្បីដាក់ញត្តិជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី សុំអន្តរាគមន៍ធ្វើប្លង់កម្មសិទ្ធិដីធ្លី ដែលរដ្ឋាភិបាលបានចែករបបអោយកាលពីឆ្នាំ១៩៩៦មក។
ក្រុមអ្នកតវ៉ាអះអាងថា ពួកគាត់មួយគ្រួសារទទួលបានដីទំហំ៥ហិចតា ដើម្បីបង្កបង្កើនផល។ ប៉ុន្តែដីនោះបែរជាត្រូវមេទាហានមួយចំនួនកាត់លក់ទៅអោយក្រុមហ៊ុនមួយ ដែលធ្វើអោយប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់ទាំង២៣០គ្រួសារ ដោយពួកគាត់មិនអាចបង្កបង្កើនផលបាន។ អ្នកតវ៉ាបញ្ជាក់នៅក្នុងញត្តិ ដែលដាក់ទៅខុទ្ទកាល័យលោក នាយករដ្ឋមន្ត្រីនោះថា មេទាហាននោះរួមមានឈ្មោះ ព្រាប សារុន មេបញ្ជាការ កងពលតូច៥១ ម៉ៅ គិរី មេបញ្ជាការនាយសេនាធិកាវរៈសេនាធំអឺ៦៧ និងរស់ ធឿន ជាមេបញ្ជាការរង។
អ្នកតវ៉ាបញ្ជាក់ដែរថា មកដល់ពេលនេះ ក្រុមហ៊ុន ដែលបានទិញនោះបានជួលទាហានអោយយាមកាមមិនអនុញ្ញាតអោយពួកគាត់ចូលទៅដីចម្ការពួកគាត់បានឡើយ។ ក្នុងការតវ៉ានៅព្រឹកនេះមន្ត្រីខុទ្ទកាល័យបានចេញទទួលញត្តិពួកគាត់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរចាប់តំណាងអ្នកបឹងកក់៤នាក់ និងបណ្ដាលឲ្យសន្លប់១នាក់
- អ្នកភូមិនៅព្រៃវែងចោទអាជ្ញាធរមូលដ្ឋានថាឃុបឃិតគ្នាលក់ដីសាលាឆទាន
- ក្រសួងមហាផ្ទៃព្រមានចាត់វិធានការចំពោះអ្នកគប់ពងមាន់លើស្ថានទូតសិង្ហបុរី
- ក្រុមហ៊ុនចិនគ្រោងជម្លៀសពលរដ្ឋចេញពីតំបន់ស្ទឹងឆាយអារ៉ែងដើម្បីសង់ទំនប់វារីអគ្គិសនី
- ជនជាតិដើមភាគតិចនៅកំពង់ធំបារម្ភខ្លាចបាត់បង់ដីព្រៃចម្ការវិលជុំ
- កម្លាំងអាជ្ញាធររារាំងអ្នកតវ៉ារឿងដីមិនឲ្យទៅជួបតំណាងរាស្ត្រនៅសភា
- អ្នកភូមិនៅរតនគិរីចោទក្រុមហ៊ុនសម្បទានរំលោភយកដី
- ពលរដ្ឋមានជម្លោះដីចោទអភិបាលរងខេត្តកំពតថារំលោភលើកិច្ចសន្យាទិញលក់ដី
- តុលាការខេត្តពោធិ៍សាត់បង្គាប់ឲ្យពលរដ្ឋម្នាក់ចូលបំភ្លឺរឿងកាប់រានព្រៃសហគមន៍នៅថ្ងៃ២៨
តើលោកអ្នកដឹងទេថានៅពេលប្រជាជនគាត់តវ៉ាតែងតែកានរូបពីរនាក់ប្តីប្រពន្ធនេះពីព្រោះពូក
គាត់ចង់បញ្ចាក់ថាពីនាក់ប្តីប្រពន្ធនេះជាអ្នកបញ្ចាអោយលួចដីរបស់ពួកគាត់អោយទៅឈ្មួញទើប
ពួកគាត់ទៅអោយមេចោរញឺ ឈ្មូលពីក្បាលនេះប្រគល់អោយពួកគាតវិញ។
Corruption is seen everywhere. The deep reform as pledged won’t get a success. ACU is merely an arch scaring a crow. Victims and those affected by the corruption become force of the opposition. the more corruption the RGC commits , the more support the opposition gains.
poor cambodian people ‘in this king dum of cambodia who ever have a power they can do what they wanted no law that communist style.the rich try to rip people of and the poor try to survive leaving big gap between rich and poor and some rich people no heart no mercy like the case of 14y boy noly a few coconuts he got beaten so hard ,poor boy’ if he have food properly he wouldn’t do that.all the riches people ‘please have a mercy to the poor donate to the poor .too much money when you die you can’t take money with you.