ដោយ ទីន ហ្សាការីយ៉ា
2014-08-28
RFA

តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ចេញពីកិច្ចប្រជុំវិសាមញ្ញបោះឆ្នោតជ្រើសតាំងសមាសភាពគណៈកម្មការជំនាញរដ្ឋសភា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤។ RFA/Vann Vichar
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ទម្លាក់បេក្ខភាព លោក យឹម សុវណ្ណ និងអ្នកស្រី មូរ សុខហួរ មិនឲ្យកាន់តំណែងជាប្រធានគណៈកម្មការទី៨ និងទី១០ នៃរដ្ឋសភា កាលពីថ្ងៃទី២៧ សីហា នោះ គឺជារឿងដែលគណបក្សសង្គ្រោះជាតិ នឹកស្មានមកដល់។
ការបោះឆ្នោតទម្លាក់នេះ មិនមែនមានន័យថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ស្អប់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទាំងពីរនាក់នេះទេ។ បញ្ហានេះ គឺជារូបភាពនយោបាយដ៏ធំមួយនៅពីក្រោយខ្នងរឿងនេះ ដែលអ្នកវិភាគលើកឡើងថា គណបក្សសង្គ្រោះជាតិ ត្រូវតែចងចាំមេរៀននេះ។
ការបរាជ័យរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ពីររូប ក្នុងការទទួលយកតួនាទីជាប្រធានគណៈកម្មការទី៨ និងគណៈកម្មការទី១០ នៃរដ្ឋសភា មិនមែនជាការបរាជ័យរបស់បុគ្គលពីររូបនេះទេ គឺជាការបរាជ័យរបស់គណបក្សនេះទាំងមូល។
អ្នកវិភាគលើកឡើងថា គណបក្សប្រជាជនកម្ពុជា មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការប្រកួតប្រជែងនយោបាយ និងផ្ដួលគូប្រកួត។ ហើយសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់ អ្នកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ នេះ គណបក្សប្រជាជនកម្ពុជា ចង់បង្ហាញថា គណបក្សសង្គ្រោះជាតិ មិនអាចទាមទារអ្វីបានស្រេចតែចិត្តនោះទេ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ចង់ធ្វើការសាកល្បងមួយ ចំពោះការបោះឆ្នោតទម្លាក់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទាំងពីរនេះ ថាតើគណបក្សសង្គ្រោះជាតិ មានទំហំប្រតិកម្មដូចម្ដេច? ពីព្រោះថា នៅពេលខាងមុខ អ្វីដែលសំខាន់នោះ សភានឹងត្រូវបោះឆ្នោតជ្រើសសមាសភាព គ.ជ.ប ទៀត។ បើសិនជាគណបក្សប្រជាជនកម្ពុជា គិតថា សមាសភាពនោះគណបក្សកាន់អំណាចពិបាកធ្វើការជាមួយ គឺសភានឹងមិនបោះឆ្នោតឲ្យទៀត៖ «រូបមន្តទី២ដូចដែលខ្ញុំលើកឡើងអ៊ីចឹង រូបមន្ត ៥០បូក១ នៅក្នុងគណៈកម្មការបោះឆ្នោត គណៈអចិន្ត្រៃយ៍ សភាពេញអង្គ គណបក្សសង្គ្រោះជាតិ មិនអាចធ្វើអ្វីបានទេ។ ទី៣ គណបក្សប្រជាជន គាត់ដឹងថា អ្នកណាអាចធ្វើការជាមួយគាត់បាន អ្នកណាដែលអត់ធ្វើការជាមួយបាន។ ទី៤ គណបក្សសង្គ្រោះជាតិ គាត់ធ្លាប់អះអាងថា គាត់បានចំណេញច្រើនចេញពីកិច្ចព្រមព្រៀងនយោបាយ ចឹងគណបក្សប្រជាជនកម្ពុជា អត់អាចធ្វើអីបាន គណបក្សប្រជាជនគេចង់សាកល្បងអាហ្នឹង ដើម្បីកុំឲ្យប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិបន្ថែមទៀត»។
អ្នកស្រី មូរ សុខហួរ ត្រូវបានគណបក្សសង្គ្រោះជាតិ ដាក់ជាបេក្ខភាពប្រធានគណៈកម្មការទី៨ ទទួលបន្ទុកសុខាភិបាល និងសង្គមកិច្ច កិច្ចការនារី នៃរដ្ឋសភា។ ចំណែក លោក យឹម សុវណ្ណ ឈរឈ្មោះជាប្រធានគណៈកម្មការជំនាញទី១០ ទទួលបន្ទុកអង្កេត និងប្រឆាំងអំពើពុករលួយ។ តែអ្នកទាំងពីរ ត្រូវបានសភាបោះឆ្នោតគាំទ្រមានចំនួន ៥៦សំឡេងស្មើគ្នា ក្នុងចំណោមសមាជិកសភា ១២២រូប ដែលបានចូលរួមប្រជុំ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ថា លោកនៅតែមានជំនឿថា នឹងសម្រេចបាននូវអ្វីដែលគណបក្សសង្គ្រោះជាតិ ចង់បាន ព្រោះភាគីគណបក្សទាំងពីរ បានព្រមព្រៀងគ្នាធ្វើកំណែទម្រង់នូវអ្វីដែលខុសឆ្គង និងខាតពីមុនមក៖ «ឥឡូវយ៉ាងហោចណាស់បណ្ដោះអាសន្ន យើងបានរូបមន្តប៉ុណ្ណឹង ដើម្បីដំណើរការទៅមុខ ប៉ុន្តែយើងនឹងទាមទារ ដើម្បីឲ្យអនុវត្តឲ្យពេញលេញ ឲ្យបានត្រឹមត្រូវនូវអ្វីដែលយើងគ្រោងទុកពីដើមទី»។
ក្រោយពី លោក យឹម សុវណ្ណ និងអ្នកស្រី មូរ សុខហួរ ត្រូវបានសភាបោះឆ្នោតទម្លាក់នោះ គណបក្សសង្គ្រោះជាតិ ក៏ផ្លាស់ប្ដូរសមាសភាពជំនួសអ្នកទាំងពីរភ្លាមៗ កាលពីថ្ងៃទី២៧ សីហា។ នៅត្រង់ចំណុចនេះ អ្នកវិភាគពន្យល់ថា គណបក្សសង្គ្រោះជាតិ មានជំហរមិនរឹងមាំ គណបក្សនេះនឹងមិនផ្លាស់ប្ដូរសមាសភាពផ្សេងទេ រហូតដល់មានកិច្ចព្រមព្រៀងថ្មីមួយទៀត។
ក្រៅពីនេះទៀត ការលេងល្បែងនយោបាយបែបនេះ មិនមែនជារឿងមួយថ្មីទេសម្រាប់គណបក្សប្រជាជនកម្ពុជា។ គណបក្សនេះធ្លាប់លេងជាច្រើនលើកច្រើនសាជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី ផង ពីព្រោះថា នេះជាទម្លាប់ត្រួតត្រាគ្រប់ស្ថាប័នរដ្ឋទៅហើយ ដែលគណបក្សប្រជាជនកម្ពុជា ចង់ធ្វើអ្វីក៏បាន។ ការបោះឆ្នោតមិនគាំទ្រ លោក យឹម សុវណ្ណ និងអ្នកស្រី មូរ សុខហួរ នេះ មិនមែនជារឿងចៃដន្យនោះឡើយ គឺគណបក្សប្រជាជនកម្ពុជា បានរៀបចំផែនការច្បាស់លាស់ជាមុន។
មួយវិញទៀត ក៏មិនមែនមានន័យថា គណបក្សប្រជាជនកម្ពុជា មិនគោរពកិច្ចព្រមព្រៀងនយោបាយ កាលពីថ្ងៃទី២២ កក្កដា ដែលគណបក្សជាប់ឆ្នោតទាំងពីរ យល់ព្រមបញ្ចប់ជម្លោះនយោបាយនោះដែរ ដោយហេតុថា នៅក្នុងកិច្ចព្រមព្រៀងនេះ គណបក្សប្រជាជនកម្ពុជា យល់ព្រមផ្ដល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាចំនួន៥ តែមិនបានដាក់នៅក្នុងកិច្ចព្រមព្រៀងថា លោក យឹម សុវណ្ណ និងអ្នកស្រី មូរ សុខហួរ ត្រូវតែជាបេក្ខភាពប្រធានគណៈកម្មការទី៨ និងទី១០ នៃរដ្ឋសភាទេ។ ប្រការនេះ ជាការថ្លោះធ្លោយរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចចរចាកាលពីថ្ងៃទី២២ កក្កដា នោះ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា នេះជាការបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅតែជិះសេះលែងដៃដដែល ដោយសារតែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបោះឆ្នោតដោយសំឡេង ៥០បូក១ ឬភាគច្រើនដាច់ខាតនេះ។ លោកបញ្ជាក់ថា នេះជាសារនយោបាយមួយដែលធ្វើឲ្យគណបក្សសង្គ្រោះជាតិ មានការប្រុងប្រយ័ត្នក្នុងកិច្ចព្រមព្រៀងនយោបាយណាមួយនោះ៖ «ហើយគណបក្សប្រជាជន គេប្រយ័ត្នណាស់ គេប្រយ័ត្ន ប្រយ័ត្នម្ដងនៅពេលគណបក្សប្រជាជន និងគណបក្សហ៊្វុនស៊ិនប៉ិច ចងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ដំបូងគេសិក្សាថាគណបក្សទាំងពីរហ្នឹង មិនអាចចូលគ្នាទេ ព្រោះឪឈ្លោះដោយឪ កូនឈ្លោះដោយកូន ប៉ុន្តែគេភ្លេចទ្រឹស្ដីនយោបាយថាធ្វើនយោបាយ សូម្បីតែកាន់លាមកក៏កាន់ដែរឲ្យតែឈ្នះ»។
គណបក្សប្រជាជនកម្ពុជា ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមនុស្សមានឥទ្ធិពលនៅក្នុងគណបក្ស និងនៅក្នុងស្ថាប័នរដ្ឋផ្សេងៗ។ ជាទូទៅ គេកត់សម្គាល់ឃើញថា លោកអាចបញ្ជាបញ្ហាអ្វីគ្រប់បែបយ៉ាងទៅតាមឆន្ទៈនយោបាយដែលលោកចង់បាន។ ក្រៅពីនេះទៀត គណបក្សប្រជាជនកម្ពុជា មានបទពិសោធន៍គ្រប់គ្រាន់កាលពីជាប់គាំងនយោបាយ កាលពីឆ្នាំ២០០៣ ដែលគណបក្ស សម រង្ស៊ី និងគណបក្សហ៊្វុនស៊ិនប៉ិច បានចងសម្ព័ន្ធភាពជាមួយគ្នា ក្រោយពេលបោះឆ្នោតនោះ ដែលគណបក្សប្រជាជនកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់តាំងពីពេលនោះមក។
ការជាប់គាំងនយោបាយកាលពីឆ្នាំ២០០៣ នោះ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ជោគជ័យសំខាន់ៗ ៣ចំណុច។ ទី១ គណបក្សប្រជាជនកម្ពុជា ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបោះឆ្នោតជាកញ្ចប់។ ទី២ គណបក្ស សម រង្ស៊ី ឯកភាពទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបោះឆ្នោតពី ២ភាគ៣ ទៅ សំឡេង ៥០បូក១ និងទី៣ ធ្វើឲ្យសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពីព្រះប្រធានសភា។ ទន្ទឹមនឹងនេះ អ្នកវិភាគពន្យល់ថា គណបក្សប្រជាជនកម្ពុជា នឹងប្រើយុទ្ធសាស្ត្រដដែលនេះទៀត ដើម្បីយកឈ្នះលើគូប្រជែង ទោះបីជាក្នុងរូបភាពណាក៏ដោយ។
លោកបណ្ឌិត សុខ ទូច បន្ថែមថា គណបក្សប្រជាជនកម្ពុជា យកប្រៀបលើគណបក្សសង្គ្រោះជាតិ ម្ដងទៀត នៅពេលបោះឆ្នោតជ្រើសរើសប្រធានសភា និងនាយករដ្ឋមន្ត្រីជាកញ្ចប់។ រីឯការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការបោះឆ្នោតជាសម្ងាត់ លោកបញ្ជាក់ថា បើសិនជាបោះឆ្នោតជាសម្ងាត់ គឺត្រូវបោះឆ្នោតជាសម្ងាត់ទាំងអស់៖ «ហេតុអីបានជាគណបក្សសង្គ្រោះជាតិ ឆក់ល្វែងកន្លែងហ្នឹង? ចំណុចទី២ បើសិនជាគេរំលាយសភាទាំងស្រុងនៃសភា យើងឃើញហើយ ទុកតែប្រធានសភា១ អនុប្រធានទី២ និងគ្រប់គណៈកម្មការបោះឆ្នោតជាថ្មី អ៊ីចឹងបើតាមច្បាប់ ត្រូវតែអាលាយខ្លួនឯង បើមិនអាលាយត្រូវតែសងទៅសងមក ថាឥឡូវរដ្ឋាភិបាលនៅតែរក្សានៅតែឯងចុះ តែខ្ញុំត្រូវតែចងគណៈកម្មការដែរ ត្រូវតែដាក់មិនបាច់បោះឆ្នោតទេ»។
អ្នកវិភាគលើកឡើងថា គណបក្សប្រជាជនកម្ពុជា នឹងមានយុទ្ធសាស្ត្រជាច្រើនទៀត ដើម្បីផ្ដួលគូប្រកួត ពីព្រោះថា ភ្នំដ៏ធំដែលបាំងគណបក្សកាន់អំណាចប្រមាណ ៣០ឆ្នាំមកហើយនៅពេលនេះ គឺមានតែគណបក្សសង្គ្រោះជាតិ ហើយគណបក្សប្រជាជនកម្ពុជា តាមមើលទៅមិនងាយឲ្យគណបក្សផ្សេងដណ្ដើមយកប្រជាប្រិយភាពពីខ្លួនបានឡើយ។ គណបក្សនេះនឹងប្រើគ្រប់យុទ្ធសាស្ត្រនយោបាយ ដើម្បីផ្ដួលគណបក្សសង្គ្រោះជាតិ បើសិនជាគណបក្សសង្គ្រោះជាតិ មិនប្រុងប្រយ័ត្ន និងរកវិធីទប់ទល់ទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- “កាកបាទក្រហមកម្ពុជាស្ថិតក្រោមការជ្រៀតជ្រែកនយោបាយ”
- អ្នកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ មិនជាប់ជាប្រធានគណៈកម្មការជំនាញរដ្ឋសភា
- ជប៉ុននឹងជួយកែទម្រង់ការបោះឆ្នោតបន្ទាប់ពីកម្ពុជាបង្កើត គ.ជ.ប ថ្មី
- កម្ពុជាសម្រេចទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី
- សកម្មជនបក្សសង្គ្រោះជាតិម្នាក់ត្រូវតុលាការដាក់ឲ្យឋិតក្រោមការត្រួតពិនិត្យ
- មេទ័ពជាន់ខ្ពស់ថៃនឹងមកទស្សនកិច្ចនៅកម្ពុជាចុងខែសីហា
- លោក កឹម សុខា ក្លាយជាអនុប្រធានទី១រដ្ឋសភាជាផ្លូវការ
- តើតំណាងរាស្ត្របក្សប្រឆាំងអាចធ្វើអ្វីបានខ្លះក្រោយចូលកាន់តំណែង?
- អង្គការខ្មែរ-អាមេរិកាំងគ្រោងរៀបចំវេទិកាស្ដីពីស្ថានការណ៍នយោបាយនៅកម្ពុជា
១. អាមេធំត្រូវគេទិញក្បាលបាន!
២. អាមេបន្ទាប់ត្រូវគេកៀបនិងសម្លត់បាន!
៣. សង្ឃឹមយ៉ាងមុតមាំថា៖ នឹងកែទម្រង់ការបោះឆ្នោតដ៍ធំមួយ ហើយអាចឈ្នះហ៊ុនសែន! ពួកអាផេះ ហ៊ុនសែនអោយឈ្នះតាមកែទម្រង់ហ្នឹង? គួរអោយអស់សំណើច!
៤. លោកម៉ងសូណង់ដូរធ្លាប់និយាយថា៖ អាពីរនាក់ហ្នឹងអត់បានការទេ!
លោក យឹម សុវណ្ណ ជាមនុស្សដែលមានសមត្ថភាពខ្ពស់ ដូចនេះមន្ត្រីតំណាងរាស្ត្របក្សប្រជាជនមន ហ៊ានបោះឆ្នោអោយទេ ព្រោះមន្ត្រីទាំងនេះដែលបានប្រព្រឹទ្ធអំពើពុករលួយ ខ្លាញលោកយឹមសុវណ្ណបង្ហាញស្នាដៃទៅប៉ះពាល់ដែលគេ ។
ម្យ៉ាងទៀតមានតែបក្សប្រជាជនទេដែលភាគច្រើនប្រើមនុស្សគ្មានសមត្ថភាព ហើយេតែមន្ត្រីនេះជាអែបអប និងលើកជើងទៅបានហើយ ដូចជាគ្រាន់តែចាប់ចោរមួយក្បាលសោះ សុទ្ធតែទទួលបញ្ជាពីលោកឩត្តសេនីយ៍នេះចង្អុលបង្ហាញពីលោកនេះ ដឹកនាំផ្ទាល់ពីលោកនោះ អញ្ជឹងក្នុងនាមខ្លួនឯងជាមន្ត្រីស៊ីប្រាក់ខែប្រជាពលរដ្ឋមិនដឹងពីតួនាទីខ្លួនឯងទេឬយ៉ាងណា? មិនចេះបែកចែកថាគួរចាប់ឬមិនគួរចាប់ទេឬយ៉ាងណា? អួតថាខ្លួនឯងសុទ្ធតែបានទៅបន្តរការសិក្សារពីប្រទេសវៀតណាមទៀត នៅវៀតណាមគេមិនដែលធ្វើការរៀបនេះផង។
ពួកអាឆ្កែខ្មែរ អស់នេះ គ្មានដឹងគុណវៀតណាម អីបន្តិច ពួកហ្អែងបានរស់ដោយសារវៀត ណាម ត្រូវដឹងគុណ និងគោរព កត្តញូ ចំពោះជនជាតិវៀតណាមបានត្រូវ ។ ពួកឆ្កែ ខ្មែរ អារមើលគុណ ចាំមើលបន្តិចទៀត ពួកអាខ្មែរ អស់អែង និងដឹងខ្លួនមិនខាន ។ ពួកអាខ្មែរ កញ្ជះគេ ។
នៅយុគសម័យណាក៏ដូចគ្នាដែរ ខ្មែរយើងមិនព្រមលះបង៉គំនិតនេះចោលទេ ពួកយួន និងសៀមវាចាប់ចំណុចនេះបាន ទើបខ្មែរដើរទៅមុខមិនរួច។ នៅប្រទេសគេ គេយកយុវជនធ្វើដំណើរឈានមុខ ចំណែកប្រទេសខ្មែរយើងវិញទោះបីជាមនុស្សរញីរញ័រក៏នៅធ្វើការបានដែរ។ ដូចករណីនេះដែរ ខ្ញុំនឹកថាគណៈបក្សសង្រ្គោះជាតិអាចនឹងមានមនុស្ស៣នាក់ដែលកាន់ជា ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយនេះ គឺមាន លោកសមរង្សី លោកសុន ឆ័យ និងលោកយឹមសុវណ្ណ តែចុងក្រោយសូន្យតែម្តង ប្រហែលជាបានចូលសភា ឡើងបុណ្យបន្តិចភ្លេចអស់ ភាពលំបាកជាមួយគ្នា។ អស់កម្លាំង
នេះជាបញ្ហាផ្តៃក្នុងរបស់បក្សសង្រ្គោះជាតិ មិនមែនជារឿងរបស់បក្សប្រជាជនកម្ពុជាទេ គឹមូលហេតុការចែកអំណាចគ្នាមិនត្រូវរបស់បក្សសង្រ្គោះជាតិ ? បើសិនជាបក្សប្រជាជនក្បដ់ពាក្យសន្យាចុះហេតុអីបានជាមានតំណាងរាស្ត្រ មកពីបក្សសង្រ្គោះជាតិលោកស្រី កែវ សុណ្ណរតន៍ ភរិយាលោក យិម សុវណ្ណ មកកាន់តំណែងប្រធានគណះកម្មការទី៨ រីអែមុកតំណែងប្រធានគណះកម្មការទី១០ឲទៅលោក ហូរ វា៉ន់ ទៅវិញបេក្ខជនទាំងពីរនាក់សុទ្ធតែជាតំណាងរាស្ត្រមកពីបក្សសង្រ្គោះជាតិទាំងអស់ ។ សុំកុំចេះតែបៀមអាចម៍ព្រោះដាក់គេនោះសង្រ្គោះជាតិអើយ ។
ah fucking nguen tiha you are the dog eater the crocodile and the robber the killer and you are the crook people in the earth.
អ្វីដែលគណបក្សប្រជាជនធ្វើ គឹមិនមែនដើម្បីខ្មែរទេ គឹដើម្បីបរទេសឲខានតែបាន។
Nguen Tiha: che who? Kmer leader or Cambodian? I think that he and his native are what he thought, cos this dog didn’t know the war between North and South Vietnam’s war. Who help you A Dog Nguen Tinha. Tatourt A eng ot told Te or A eng cheat chhker ches Te proud Te?
កូនមីឆ្កែ កូនអាឆ្កែរចោរយួនប្លន់ទឹកដីខ្មែរក្រោម ពូជយួនដូនតាអ្ហែងទេដែលជាសត្វក្រពើវង្វេងបឹង
រមិលគុណខ្មែរជាម្ចាស់ដីខ្មែរក្រោម ឱ្យដីនៅយូរៗ ស៊ីឆ្អែតមានកម្លាំងនាំគ្នាប្លន់ទឹកដីខ្មែរក្រោម កូនឆ្កែយួនក្រពើរមិលគុណខ្មែរ
កូនមីឆ្កែ កូនអាឆ្កែរចោរយួនប្លន់ទឹកដីខ្មែរក្រោម ពូជយួនដូនតាអ្ហែងទេដែលជាសត្វក្រពើវង្វេងបឹង
រមិលគុណខ្មែរជាម្ចាស់ដីខ្មែរក្រោម ឱ្យដីនៅយូរៗ ស៊ីឆ្អែតមានកម្លាំងនាំគ្នាប្លន់ទឹកដីខ្មែរក្រោម
កូនមីឆ្កែ កូនអាឆ្កែយួនសត្វក្រពើរមិលគុណខ្មែរ យកមាត់ហែងទុកបៀមក្ដស៊ីអាចម៍ខ្មែរទៅ ។
ពួកបនឧទ្ទាមសភាបក្សប្រជាជន ហ៊ុនសែន វាមិនបោះឆ្នោតឱ្យតំណាងរាស្រ្តបក្សសង្រ្គោះជាតិទេ
ព្រោះពួកវាសុទ្ធតែពួកចោរពុករលួយហុតឈាមជាតិ ប្លន់ដីធ្លីប្រជាជនក្រីក្រលក់ឱ្យឈ្មួញ ។
សូមបងប្អូនខ្មែរដែលស្រឡាញ់សេចក្តីសុខរបស់ខ្លួននិងក្រុមគ្រួសារលោកអ្នកយល់ឱ្យច្បាស់
ពីគំនិតអាក្រក់ពួកតំណាងរាស្រ្តបក្សប្រជាជន ។
នៅពេលបោះឆ្នោតអណត្តិក្រោយ ដើម្បីជាសផុតពីបនចោរពុករលួយ ប្លន់ដីធ្លីលោកអ្នកសូមបងប្អូនប្រជាជនខ្មែរ
ទាំងអស់នាំគ្នាបោះឆ្នោតឱ្យបក្សសង្រ្គោះជាតិដឹកនាំប្រទេសជាតិយើង
ទើបបងប្អូនរួចផុតពីទុក្ខវេទនាក្រោមអំណាចគាបសង្្កត់របស់មន្រ្តីហុតឈាម ដែលដឹកនាំដោយមេចោរក្បត់ជាតិ
ហ៊ុន សែន និង ហេង សំរិន ។
បក្សប្រឆាំងកំពុងឈានទេាំកាចាញបេាកហេីយ???????????????
Nguen Tiha, កំណើតកើតចេញពីចោរសមុទ្រចិនភាគខាងត្បួង គ្មានទឹកដីអីបន្តិចសោះ និយាយឲ្យខ្មែរម្ចាស់ស្រុកដឹងគុណពួកអ្ហែងជាចោរហ្នឹង។ ប្រុសធ្វើចោរ ស្រីធ្វើសំផឹង គ្មានថ្ងៃណាឲ្យខ្មែររស់សុខសាន្តទេកូនខ្មែរទាំងអស់ត្រូវដឹង ហើយឆាប់ភ្ញាក់រលឹកឡើង កុំចាំហួសពេលទើបនាំគ្នាការពារនោះឥតប្រយោជន៍ទេ។ចឹងគ្រប់ជនរួមឈាមខ្មែរត្រូវធ្វើម៉េច? រូបរូមគ្នាឡើងដើម្បីរកវិធីសាស្រ្តការពារឲ្យបានតាមរយះគោលនយោបាយ ច្បាប់នានាដែលមានធមាន យកមកអនុវត្ត ធ្វើវាឲ្យមានប្រសិទ្ធិភាព។
គណៈបក្សសង្រ្គោះជាតិមិនអាចរួមគ្នាធ្វើការជាមួយជនក្បាត់ជាតិ ក្បត់ប្រជាជនបានទ្បើយ ព្រោះអី
គណៈបក្សទាំងពីរប្រៀបដូចជាទឹកហើយនិងប្រេងអញ្ចឹងបើគណៈបក្សសង្រ្គោះជាតិមិនប្រញ៉ាប់ប្រញ៉ាល់រកយុទ្ធសាស្រ្តថ្មីទប់ទល់ជាមួយគណៈកូនជឹងយួនទេនោះនិងធ្វើអោយប្រជាពលរដ្ឋអស់ជំនឿជាមិនខាន។
All cursing words below should be use to curse Hun sen, Heng Sam Rin , Chea Sim and all their CPP members; they don’t apply to all other Cambodians
————————————————
Nguen Tiha
September 2, 2014 at 4:02 pm
អាឆ្កែណាហ៊ាន ចាប់គ្នាអញ ។ ពួកអាឆ្កែខ្មែរអស់អែង សុទ្ធតែជាកញ្ជះអញទាំងអស់ អញចង់ចាប់ ចុយ មីណា កាប់អាឆ្កែណាក៏បានដែរ ។ អាណាហ៊ានធ្វើអីអញ ????? ពួកអាខ្មែរ អាក្រពើ ម៉េចចង់ប្តឹងស្អី? ថ្ងៃក្រោយ អញចូលទៅកាប់ដល់ក្នុងប៉ុស្តិក៏គ្មានអាឆ្កែណា ហ៊ានធ្វើអីអញបានដែរ ។ ពួកអាខ្មែរ អាខួរក្បាលបង្កង ពួកអាខ្មែរ ក្រ ពួកអាខ្ជិល ពូជអាខ្ញុំកញ្ជះគេ ៕
ក្បាចអុករីសាមកុកគីគេរុញគេាលអេាយដែគូរម្ខាងដេញបេីហានដេញគេនឹងសុីពីហេីយដាច់ចំណងទឿត???????????????