ដោយ៖ ញឹម សុខន
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បញ្ជាក់នៅថ្ងៃសុក្រនេះថា ការធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី១៤ ខែកក្កដា បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ គឺដោយសារបញ្ហាបច្ចេកទេសនៃការបើកបរ។
បន្ទាប់ពីពិធីបិទវគ្គកងពលតូចថ្នើរជើងលេខ៧០ នៅភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ លោក ទៀ បាញ់ ថ្លែងទៅកាន់អ្នកសារព័ត៌មានយ៉ាងខ្លីថា លោកមិនចង់រំឭកពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឲ្យមនុស្សស្លាប់នោះទេ។ លោកបញ្ជាក់ថា ការធ្លាក់ឧទ្ធម្ភាគចក្រនោះ គឺដោយសារបញ្ហាបច្ចេកទេសនៃការបើកបរ មិនមែនដោយសារបញ្ហាម៉ាស៊ីនទេ។
បន្ទាប់ពីឧបទ្ទវហេតុកើតឡើង ជនរងគ្រោះដែលនៅរស់រានពីការធ្លាក់ឧទ្ធម្ភាគចក្រ លោក ចេង សុខសំបូរ មិនអាចបញ្ជាក់ពីមូលហេតុច្បាស់លាស់ នៃការធ្លាក់ឧទ្ធម្ភាគចក្របាននៅឡើយទេ ដោយហេតុផលថាឧបទ្ទវហេតុនោះ កើតឡើងលឿនពេក ដែលមិនអាចចងចាំបាន។ លោក ចេង សុខសំបូរ ជាសិស្សរៀនហ្វឹកហាត់ ក្នុងពេលឧទ្ធម្ភាគចក្រធ្លាក់។
ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនេះ បានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង១នាក់រងរបួស និងត្រូវជួយសង្គ្រោះទាន់ពេល។ តាមក្រដាសស្រង់ឈ្មោះពីកន្លែងកើតហេតុ ឲ្យដឹងថាមនុស្សទាំង៥នាក់នោះ មានឈ្មោះ អ៊ុក ប៉ុណ្ណាហា អៀង ចាន់ណារិទ្ធ ថន វ៉ាន់ឌី ខាំ ប៊ុនណាន និងចេង សុខសំបូរ ដែលនៅរស់រានមានជីវិត។
សាកសពដែលត្រូវបានស្រង់ពីទឹក មានស្លាកស្នាមរបួស និងឈាមលើដៃ និងរាងកាយ ហើយត្រូវបានរកឃើញទាំងជាប់ខ្សែក្រវ៉ាត់ការពារនឹងកៅអី។
ឧទ្ធម្ភាគចក្របានធ្លាក់ក្នុងរណ្តៅធំ និងជ្រៅមួយ នៅម្តុំពន្ធនាគារព្រៃស ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃចន្ទ ទី១៤ខែកក្កដា ឆ្នាំ២០១៤៕
សរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com

ទោះជាវាអន់ដូចម្តេចក៏មិនហ៊ានថាយន្តហោះលួចចំលងគេរបស់ចិនអេតចាយដែរ!!!!
ចេះតែថាហើយទាបាញ់នេះ គ្រាន់តែខ្ញុំឃើញហេតុការធ្លាក់នោះក៍ខ្ញុំអាយល់ដឹងថាយន្តហោះចិននោះ វាដំណើរការខុសពីធម្មតាបើទោះបីជាអ្នកបើកបរខំបញ្ជារដោយល្អយ៉ាងណាក៍ដោយក៍យន្តហោះនោះ ប្រទាញបញ្ជារលែងកើតតែម្តង។ បើទោះបីជាអ្នកស្ទាត់ជំនាញបើកបរមកពីឋានសួគ៌ក៍បញ្ចារមិនកើត ដែរព្រោះយន្តហោះចិនអេតចាយ។
ធ្វើពីជ័រទេដឹង…។
That is what made in China!