សិស្សប្រឡងជាប់ថ្នាក់ទី១២ មានតែ២៥,៧២ភាគរយប៉ុណ្ណោះ​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com

​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ថា​បេក្ខជន​ជាប់​ជា​ស្ថាពរ​នៃ​ការប្រឡង​ថ្នាក់​ទី​១២ មាន​ចំនួន​២៣១២៦​នាក់ ត្រូវជា​២៥,៧២​ភាគរយ​តែ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣ មាន​ទៅ​ដល់​៨៦,៧៧​ភាគរយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ឲ្យដឹងថា សិស្ស​ប្រឡង​ថ្នាក់​ទី​១២ មាន​ចំនួន​៨៩៩៣៧​នាក់​។ សេចក្តីប្រកាស​បន្ត​ថា​ដំណើរការ​វិញ្ញាសាសរសេ​រ កំណែ និង​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ធ្វើ​ឡើង​ប្រកបដោយ​ជោគជ័យ ពុំ​មាន​ឧបទ្ទវហេតុ​អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ប្រកាស​ថា​ក្រសួង​នឹង​រៀបចំ​ឲ្យមាន​ការបង្រៀន​ដល់​សិស្សក្រី​ក្រ ដែល​ប្រឡង​ធ្លាក់​បាក់​ឌុប ដើម្បី​ត្រៀម​ខ្លួន​សា​ជា​ថ្មី​ក្នុង​ការប្រឡង​លើក​ទី​២ ដែល​គ្រោង​នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​ខែ​តុលា​ខាង​មុខ​។​លោក​បន្តថា ចំពោះ​សិស្ស​ប្រឡង​ថ្នាក់​ទី​១២​ធ្លាក់ ក្រសួង​មាន​គម្រោង​ធ្វើ​ជា​មេរៀន ដើម្បី​ជួយ​ដល់​សិស្ស​ក្នុង​ការរៀនសូត្រ ដើម្បី​ប្រឡង​លើក​ទី​ពីរ​ជាប់​។​

​លោក ហង់ ជួន ណារ៉ុន បន្ត​ថា​ការប្រឡង​បាក់​ឌុប​លើក​ទី​ពីរ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៣​និង​ទី​១៤​ខែតុលា ឆ្នាំ​២០១៤​។​

​ការប្រកាស​លទ្ធផល​នៃ​ការប្រឡង​ថ្នាក់​ទី​១២ នឹង​ត្រូវ​ធ្វើឡើង​នៅ​ចន្លោះ​ម៉ោង​២​និង​៣​រសៀល​ថ្ងៃ​សុក្រ ទី​២៩​ខែ​សីហា ឆ្នាំ​២០១៤ សម្រាប់​មណ្ឌល​នៅ​ភ្នំពេញ និង​ខេត្ត​កណ្តាល​។​ចំណែក​នៅ​តាម​បណ្តា​ខេត្ត នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​៣០​ខែ​សីហា ឆ្នាំ​២០១៤​។​

​ការប្រឡង​លើក​ទី​២​នេះ ក្រសួង​នឹង​ផ្តល់​សិទ្ធិ​ប្រឡង​ចំពោះ​សិស្ស ដែល​មិន​ទទួលបាន​មធ្យមភាគ​ជាប់​តាម​ការកំណត់​របស់​ក្រសួង​ប៉ុណ្ណោះ ចំណែក​សិស្ស​ដែល​អវត្តមាន អ្នក​ដែល​គេ​ប្រឡង​ជំនួស និង​អ្នក​បាន​ប្រព្រឹត្ត​មិន​សមរម្យ​លើ​អ្នក​ឃ្លាំមើល មិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចូលរួមប្រ​ឡង​ជា​លើក​ទី​២​ឡើយ​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

3 Responses to "សិស្សប្រឡងជាប់ថ្នាក់ទី១២ មានតែ២៥,៧២ភាគរយប៉ុណ្ណោះ​"

  1. _ says:

    ការប្រលងលើកទី២ មិនមែនជាជំរើសដ៏ប្រសើរជាងគេក្នុងដំណោះស្រាយបញ្ហាគុណភាពនៃការអប់រំ ក្នុងស្ថានភាពអន្តរកាលនេះទេ ។
    មានជំរើសមួយក្នុងចំណោមជំរើសផ្សេងៗនោះគឺ អនុញ្ញាតិអោយសិស្សដែលប្រលងធ្លាក់នេះ អាចចូលរៀនមុខវិជ្ជាជំនាញថ្នាក់បិរិញ្ញាប័ត្ររង ព្រោះថាមានសិស្សមួយចំនួនមានមូលដ្ខានសមល្មម ក្នុងការបន្តសិក្សាជំនាញដែលខ្លួនចូលចិត្ត ហើយមានមូលដ្ឋានសមរម្យ ។
    ក្រៅពីនេះ តំរូវអោយមានការធ្វើតេស្តក្រោមការត្រួតពិនិត្យពីក្រសួងអបរំ មុននឹងផ្ទេរការទទួលខុសត្រូវ បន្តទៅអោយគ្រឹះស្ថានឧត្តមសិក្សាមិនថា គ្រឹះស្ថានឯកជនឫរដ្ឋនោះទេ ។
    និតិវិធិដែលគួរពិចារណានោះគឺ
    ១- សិស្សទាំងនោះត្រូវដាកពាក្យទៅគ្រឹះស្ថានដែលមានកម្មវិធីជំនាញដែលសមស្របទៅនឹង មូលដ្ឋាន ចំណេះដឹងដែលខ្លួនមាន ឩ. សិស្សដែលប្រលងធ្លាក់នៅមានចំនេះដឹងគ្រប់គ្រាន់ ក្នុងមុខវិជ្ចា ជីវៈវិជ្ជា និង គីមី ប៉ុន្តែប្រលងមិនជាប់ដោយសារមិនមានចំណេះដឹងគ្រប់គ្រាន់ លើមុខវិជ្ជាផ្សេងទៀត ។ សិស្សប្រភេទនេះមានលក្ខណៈគ្រប់គ្រាន់ក្នុងការសិក្សាផ្នែកកសិកម្ម ឫ គ្រូបង្រៀនគីមី….. ។ល។ បើសិស្សដែលធ្លាក់នោះពូកែគណិតវិទ្យា ហើយទទួលពិន្ទូសមរម្យ ដែលមុខជំនាញពាក់ព័ន្ធនោះអាចទទួលអោយបន្តការសិក្សាបាននោះ ត្រូវតែអនុញ្ញាតិអោយ សិក្សាមិខជំនាញនោះ ។
    ២- ចំពោះសិស្សដែលធ្លាក់ ហើយចង់បន្តការសិក្សាមុខជំនាញដែលខ្លួនចូលចិត្តនោះ គួរតែអនុញ្ញាតិអោយបន្តការសិក្សាថ្នាក់ត្រៀមសំរាប់មុខជំនាញនោះ ហើយត្រូវឆ្លងកាត់ការវាយតម្លៃនៅចុងឆ្នាំ ក្រោមការរៀបចំនិងត្រួតពិនិត្យដោយក្រសួងអប់រំ មុននឹងអនុញ្ញាតិអោយបន្តចូលឆ្នាំទី ១ កំរិតបិរិញ្ញាប័ត្ររងនោះ ។
    បើមិនដូច្នេះទេ ប្រសិនបើការរៀបចំការប្រលងលើកទី ២ នេះ ក្នុងគោលបំណង ៖
    ១- បន្ធូរបន្ទុកចំនួនសិស្សត្រួតថ្នាក់នោះ មិនមានន័យថាសិស្សដែលប្រលងជាប់លើកទី ២ នេះមាន សមត្ថភាពគ្រប់គ្រាន់នោះទេ ។
    ២- បើចំនួនសិស្សដែលប្រលងលើកទី ២ នេះជាប់តែ ៥០ ភាគរយ មានន័យថាសិស្សដែលត្រូវ រៀនត្រួតថ្នាក់នោះគឺប្រហែល ៣០ ភាគរយនៃសិស្សក្នុងឆ្នាំ ២០១៣-២០១៤ នោះ ។ ក្នុងករណីនេះ ទោះបីជាសិស្សដែលត្រូវរៀនត្រួតថ្នាកតែ ១៥ ភាគរយនៃសិស្សសរុបក្នុងឆ្នាំនេះក៏ដោយ ក៏សាលារៀនមិនអាចមានគ្រូនិងថ្នាក់រៀនអោយបានសមរម្យដែរ ។ ជាផលវិបាកគុណភាពនៃការអប់រំនៅតែមិនអាចលើកកំពស់បាន ។ នេះមិននិយាយពីកត្តាផ្សេងៗទៀត ដែលជាឧបស័គ្គក្នុងការលើកស្ទួយគុណភាពនៃវិស័យអប់រំ នោះឡើយ ។

  2. Hun Nal says:

    តឹងចុះ តឹងឡើង ប្រលងឡើងវិញដដែល!នេះសអោយឃើញថា វិស័យអប់រំនៅកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង គឺជិតដូចរបប បុ៉ល ពតទៅហើយ!
    នេះជាការដឹកនាំ របស់បុរស អវិជ្ជា មិនដែលធ្លាប់ប្រលងបាក់ឌុបម្តងសោះនោះ…ដែលបានបំបែកឋកគទ្ទកម្ម ប្រលងបាក់ឌុប ២ដង មិនដែលមាន ក្នុងប្រវត្តិសាស្ត្រប្រទេសខ្មែរយើង។

  3. pingpong says:

    ១. ហេតុអ្វី សម័យសម្តេចជោរហ៊ុនសែនសិស្សប្រឡង់ធ្លាក់ច្រើនម្ល៉េះ? តើមកពីកត្តាអ្វី?
    ២. ខ្ញុំក៍ធ្លាប់រៀនដែរ ហើយធ្លាប់មានអារម្មណ័ជាសិស្សដែរ!! កត្តាសំខាន់ គឺ អយុត្តិធម៌នៃសង្គមហ៊ុនសែន ឬអាចនិយាយបញ្ច្រាសទៅវិញថា អត់អោយតម្លៃអ្នករៀនទេ!! អោយតម្លៃតែបក្ខពួកគ្រួសារហ៊ុនសែនប៉ុណ្ណោះ នេះជាសច្ចៈភាពដែរយើងទាំងអស៉គ្នាសុទ្ធតែដឹងឮ?
    ៣. ឥឡូវមកប៉ះរដ្ឋមន្រ្តីអប់រំស្ទាវ គ្មានបទពិសោធន័ពីសច្ចះភាពនៃសង្គមហ៊ុនសែន បានមកហែកខោហ៊ុនសែនអោយគេឃើញពងគ្រប់គ្នា! ព្រះអើយធ្លាក់ដល់ក មិនដែលមានទេលើលោក!!
    ៤. ពង្រឹងគុណភាព អ្នកពូកែជាប់! ចំណែកអ្នកខ្សោយធ្លាក់ នេះជាជោគជ័យដ៍មហាលោតផ្លោះមហាអស្ចារ្យ!!
    ៥. ស្រាប់តែមានប្រឡងបាក់ឌុបលើកទី២ ដើម្បីចម្រាញ់សិស្សគ្មានគុណភាពអោយជាប់ដែរ!! ម្តាយអើយ !!!