Fri, 29 August 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បន្ទាប់ពីចំណងស្នេហ៍ក្បែរពីរឆ្នាំកាន់តែរឹងមាំនោះ សុខ សោម៉ាវត្តី តែងនិយាយដោយបើកចំហថា នាងស្រឡាញ់លោកប្តីរបស់នាងណាស់ គ្មានអ្វីប្រៀបបាននឹងស្នេហារបស់ប្តីនាងមកលើរូបនាងនោះទេ។ ពិតដូចជាការលើកឡើងរបស់តារារូបនេះ លោក ទូច ដាណារ៉ា ជាប្តីបានរៀបចំកម្មវិធីខួបកំណើតដ៏ភ្ញាក់ផ្អើលមួយឲ្យភរិយារបស់ខ្លួន ដើម្បីជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ស្នេហាកាន់តែរឹងមាំ។
តែយ៉ាងណា ទស្សនិកជនបានមើលឃើញយ៉ាងច្បាស់ថា ចំណងស្នេហ៍របស់បុរសបម្រើការក្នុងជួរមន្ត្រីប៉ូលិសសេដ្ឋកិច្ចលោក ទូច ដាណារ៉ា និងពិធីការិនីសម្បូរវោហារ និងជាតារាសម្តែងក្រមិចក្រមើមនាង សុខ សោម៉ាវត្តី មិនមែនទើបតែផ្អែមល្ហែមចាក់ទឹកមិនលេចនៅពេលនេះទេ តាមពិតស្នេហារបស់ពួកគេបានផ្តើមភាពរឹងមាំ និងបាត់មុខគ្នាមិនបានតាំងពីពីរឆ្នាំមុនរៀបការឯណោះ ពោលគឺស្ទើររាល់ថ្ងៃ ក្រោយពេលចប់កិច្ចការងាររៀងៗខ្លួនពួកគេទាំងពីរតែងនាំគ្នាទៅញ៉ាំអាហារ ឬក៏ដឹកគ្នាដើរលេងនៅពេលល្ងាច។
ការប្រឹងរឹតចំណងស្នេហ៍របស់ពួកគេទាំងពីរបានធ្វើឲ្យឪពុកម្តាយខាងប្រុសរំជួលចិត្ត ខណៈនៅពេលនោះ អ្នកណាក៏គេបានដឹងថា គ្រួសាររបស់លោក ទូច ណារ៉ុថ អតីតស្នងការរាជធានីភ្នំពេញ ហាក់មិនសូវពេញចិត្តឲ្យកូនរបស់ខ្លួនមានគ្រួសារជាអ្នកសិល្បៈនោះទេ រហូតធ្វើឲ្យចំណងស្នេហារបស់ពួកគេត្រូវអូសបន្លាយរយៈពេលជាច្រើនឆ្នាំ មុននឹងពួកគេត្រូវបានចាស់ទុំទាំងសងខាងសម្រេចរៀបចំពិធីមង្គលការយ៉ាងគគ្រឹកគគ្រេងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២នោះ។
មកទល់នឹងពេលនេះ កូនស្រីរបស់ សុខ សោម៉ាវត្តី ដែលមានឈ្មោះថា ទូច ណារ៉ាសោម៉ារី ហៅចាស្មីន មានវ័យជាង១ខួបហើយ ហើយខួបកំណើតរបស់កូនស្រីគួរឲ្យស្រឡាញ់របស់តារារូបនេះក៏បានធ្វើកាលពីខែឧសភា កន្លងមកនេះយ៉ាងគគ្រឹកគគ្រេងដែរ តែមិនមានវត្តមានអ្នកសិល្បៈច្រើននោះទេ។
បន្ទាប់ពីចំណាយប្រាក់ទាំងដុំធ្វើខួបឲ្យកូនដើម្បីបញ្ជាក់ពីក្តីស្រឡាញ់នោះ នៅពេលនេះ លោក ទូច ដាណារ៉ា ក៏បានជះប្រាក់យ៉ាងច្រើនធ្វើខួបកំណើតឲ្យភរិយាជាទីស្រឡាញ់របស់ខ្លួនវិញម្តង តែលើកនេះគឺ ធ្វើនៅក្នុងហាងមួយអត់ធ្វើនៅផ្ទះដូចមុនៗនោះទេ។
នៅក្នុងពិធីនោះ គេមើលឃើញថា នាងមិនបានអញ្ជើញភ្ញៀវជាអ្នកសិល្បៈច្រើននោះទេ ពោលគឺនាងអញ្ជើញតែមនុស្សជំនិតបំផុត។ សុខ សោម៉ាវត្តី ហាក់ត្រេកអរបិទមាត់មិនជិតនោះទេ ហើយរូបនាង និងស្វាមី ក៏បានច្រៀងលេងឆ្លើយឆ្លងយ៉ាងពីរោះកំដរពិធីទៀតផង។
ក្រៅពីថ្លែងអំណរគុណភ្ញៀវកិត្តិយស សោម៉ាវត្តី ក៏បានបញ្ជាក់គួរឲ្យរំភើបថា៖«ខ្ញុំស្រឡាញ់លោកប្តីខ្ញុំណាស់»៕

ខំប្រឹងប្រព្រិត្តអំពើពុករលួយអោយខ្លាំង ដើម្បីយកលុយមកផ្គាប់ចិត្តប្រពន្ឋ។
ចាយលុយខ្ជះខ្ចាយ ខណះជនក្រីក្ររកលុយត្រឹមទិញបាយសីុមិនបាន នេះហើយសង្គមពុករលួយ រស់មិនបានយូរនោះទេ។
ខំប្រឹងប្រព្រិត្តអំពើពុករលួយអោយខ្លាំង ដើម្បីយកលុយមកផ្គាប់ចិត្តប្រពន្ឋ។
ចាយលុយខ្ជះខ្ចាយ ខណះជនក្រីក្ររកលុយត្រឹមទិញបាយសីុមិនបាន នេះហើយសង្គមពុករលួយ រស់មិនបានយូរនោះទេ។
ខំប្រឹងប្រព្រិត្តអំពើពុករលួយអោយខ្លាំង ដើម្បីយកលុយមកផ្គាប់ចិត្តប្រពន្ឋ។
ចាយលុយខ្ជះខ្ចាយ ខណះជនក្រីក្ររកលុយត្រឹមទិញបាយសីុមិនបាន នេះហើយសង្គមពុករលួយ រស់មិនបានយូរនោះទេ។