អភិបាល​រាជ​ធានី​លើក​សរសើរ​កង​រាជ​អាវុធ​ហត្ថ​ ដោយ​ផ្ដល់​អំណោយ​ជាប្រាក់​

ដោយ | August 29, 2014

ខេមបូឌា ដេលី

កាលពី​ម្សិលមិញ លោក ប៉ា សុជាតិវង្ស អភិបាល​រាជ​ធានីភ្នំពេញ បាន​ចែក​ប្រាក់​សរុប​៣០.០០០ដុល្លារ ​ដល់​កង​រាជអាវុធហត្ថ​ប្រហែល​១.០០០​នាក់​នៅ​ក្នុង​ពិធី​មួយ​ ដោយ​លើក​សរសើរ​ពីការ​បំពេញ​​​ការ​ងារ​ និង​គោរព​វិន័យ​ “បាន​ល្អ​ប្រសើរ​” ​របស់​ពួកគេ​បន្ទាប់​ពី​ឆ្នាំ​ដែល​មានអំពើ​ហិង្សា​ជាច្រើន​ និង​នៅ​ពេល​ខ្លះ​មាន​ការ​តវ៉ា​ ដែល​​បាន​​​បណ្ដាល​ឲ្យ​​បាត់​បង់​អាយុជីវិត​មនុស្ស​​ផង​​នោះ​។front

ថ្លែង​ទៅ​កាន់​កង​រាជ​អាវុធ​ហត្ថ​​ដែល​ឈរ​ជា​ជួរ​ៗ​នៅ​ក្នុង​បរិវេណ​​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​បន្ទោស​ភាព​ចលាចល​ភាគ​ច្រើន​កាល​ពី​ឆ្នាំ​មុន​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។

គណបក្ស​នេះ​បាន​ដឹក​នាំ​បាតុកម្ម​ជាច្រើន​ ដែល​ភាគ​ច្រើន​ជា​បាតុកម្ម​អហិង្សា​នៅ​ក្នុង​រាជ​ធានីភ្នំពេញ ប្រឆាំង​នឹង​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​កាលពីខែ​កក្កដា ឆ្នាំ​២០១៣​ ដែល​ខ្លួនចាត់​ទុក​ថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ដឹក​នាំ​ប្រទេស​បាន​៥ឆ្នាំ​បន្ត​ទៀត​នោះ។

ប៉ុន្តែ​​ការ​ធ្វើ​បាតុកម្មទ្រង់ទ្រាយ​ធំៗ​ទាំង​នេះ​ ក៏ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កាត់​ដេរ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​នាំ​ឲ្យ​កើត​​មាន​ការ​តវ៉ា​ដ៏ហិង្សា​មួយ​ចំនួន​ ដែល​​កង​រាជ​អាវុធ​ហត្ថ​ និង​នគរ​បាល​បាន​ឆ្លើយ​តប​ដោយ​​ប្រើ​កម្លាំង​ហួស​ហេតុ​របស់​ខ្លួន​ ហើយ​បណ្ដាល​​ឲ្យ​មនុស្ស​ចំនួន​ប្រាំ​នាក់​បាន​បាត់​បង់ជីវិត និង​រាប់​សិប​នាក់​ទៀត​បាន​រង​របួសកាលពី​ដើម​ខែ​មករា​នោះ។

លោក បា៉ សុជាតិវង្ស បាន​មាន​ប្រសាសន៍​ដោយ​មិន​រៀប​រាប់​ច្រើន​ថា ” ការ​ពិត​ទៅ​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​នាំ​បាតុកម្ម​ចំនួន​៨៦​លើក ហើយ​ធ្វើ​ឲ្យ​ផ្ទុះ​​អំពើ​ហិង្សា​ចំនួន​បីលើក​”។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​អនាធិបតេយ្យ​ កង​កម្លាំង​នៃ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ និង​នគរ​បាល​បាន​បំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ​ ហើយ​បាន​​​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹមជីវិត​​​របស់​ខ្លួន​បាន​ជា​ធម្មតា​វិញ​។ ដោយ​ការ​ទទួល​បាន​​ជោគ​ជ័យ​ដ៏ធំនេះ​ ខ្ញុំ​អាច​និយាយ​បាន​ថា កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​មាន​វិន័យ​ពិតប្រាកដ​ ហើយ​គោរព​តាម​បញ្ជា​មន្ត្រី​ថ្នាក់​លើ​​​​”។military-police

លោក​អភិបាល​រាជ​ធានី​បាន​​លើក​ឡើង​ទៀត​ថា ការ​សម្រេច​ចិត្ត​ថ្មីៗ​នេះ​របស់​គណបក្ស​ប្រឆាំង​ដើម្បី​ទទួល​អាសនៈ​សភា​របស់​ខ្លួន​ បន្ទាប់ពី​ធ្វើ​ពហិការ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក បាន​ជួយ​​ធ្វើ​ឲ្យ​មាន​សណ្ដាប់ធ្នាប់មួយ​ចំនួន​ឡើង​វិញ​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ការ​ងារ​របស់​កង​រាជ​អាវុធ​ហត្ថ​មិនទាន់​ចប់​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” វា​ទំនង​ជា​មាន​បាតុកម្ម​ថ្មីៗ​ទៀត។ កូដកម្ម​ត្រូវ​បាន​ដឹក​នាំ​ដោយ​សហជីព​នៅ​តាម​រោងចក្រ​ ហើយ​សកម្មជន​សិទ្ធិមនុស្ស​ និង​សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​បាតុកម្ម​ ដោយ​មាន​បំណង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ និង​ធ្វើ​ឲ្យមាន​អសន្តិសុខ​”។

ឧត្តម​​សេនីយ៍ទោ រ័ត្ន ស្រា៊ង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ក៏​បាន​ថ្លែង​ទៅ​កាន់​កង​រាជ​អាវុធ​ហត្ថ​ជា​ច្រើន​ដើម្បី​ការ​ពារ​ចំពោះ​ការ​ប្រើ​ប្រាស់​កាំភ្លើង​របស់​ពួកគេ​ផង​ដែរ។ លោក​បានមាន​ប្រសាសន៍​ថា “ហេតុអ្វី​បាន​ជា​យើង​ប្រើ​កំាភ្លើង​អាកា​បែប​នេះ​? យើង​កាន់​អាវុធ​បែប​នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋជន ដែល​ចង់​​​ប្រឆាំង​នឹង​កង​រាជ​អាវុធ​ហត្ថ​”។

រដ្ឋាភិបាល និង​កង​សន្តិសុខ​ត្រូវ​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​ចំពោះ​ការ​ប្រើ​ប្រាស់​កម្លាំង​ហួស​ហេតុ​ដើម្បី​ឆ្លើយ​តប​នឹង​អ្នក​តវ៉ា​កាលពី​ខែ​មករា។ រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ខ្លួន​​បាន​ស៊ើប​អង្កេត​លើ​ហេតុការណ៍​បាញ់​សម្លាប់​ទាំង​នោះ​​ហើយ ប៉ុន្តែ​​នៅ​មិន​ទាន់​បាន​ចេញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ​។

លោក បា៉ សុជាតិវង្ស បាន​បញ្ចប់​ពិធី​នេះ​​ដោយ​ចែក​ប្រាក់​សរុប​៣០.០០០​ដុល្លារ​ទៅ​ឲ្យមន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដែល​បាន​មក​ជួប​ជុំគ្នា​។ ​ប្រាក់​នេះ​ គឺ​ជា​​​អំណោយ​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​យក​មក​ចែក​តាម​រយៈ​លោក​ ប៉ា សុជាតិវង្ស​៕ គឹមហឿន​​​​​​​​​​​

 

 

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។


What Next?

Recent Articles

6 Responses to "អភិបាល​រាជ​ធានី​លើក​សរសើរ​កង​រាជ​អាវុធ​ហត្ថ​ ដោយ​ផ្ដល់​អំណោយ​ជាប្រាក់​"

  1. meta says:

    These units get salary from people but they don’t serve the to their own people.

  2. Lay Sokha says:

    Who shot and killed workers on Veng Senf Street? You sent them to jail? How About the ompensation for the victims? Never talk shit hitting on your face! So shameful!

  3. ?? says:

    the cancer of our nation is very difficult to treat . this patient is waiting for the last breadth if no medicine from GOD. as I mention on my comment about why our nation was a very unfortunate nation in the whole world. for example, it just like a beautiful girl standing in the middle of two accretion man. the policy of the man from the west was going too deep in our society . from the helped of the blood relative of this beauty girl the west man just about to get her. this beautiful girl knew herself that the man from the west was away threatening her. he was abuse her in the past. that mad her remember for the rest of her life. the best way for her to get away from all this man is>>> get merry whit the western community that was a largest organization in the world. this organization allowing her to have freedom every thing she always wanted.(democracy is what I mean) please analyse my comment widely and you will understand what I mean. and please come as one nation to fitting whit this cancer, be for times running out. my wisdom is based on the true history of our nation. I wishing all the best to our nation*********************************************************

  4. ((●益●)) says:

    ណឹងជាឆ្អឹងថ្លៃឈ្នួលដែលពួកចោរលួចជាតិទិញក្បាលបោះឆ្អឹងឱ្យពួកហ្អែងអង្គាម
    ដើម្បីការពារអំណាចពួកវាក្បត់ជាតិ ដូចនេះពួកហ្អែងជាសត្វឆ្កែអង្គាមឆ្អឹងពួកវាក៍មានឈ្មោះក្បត់ជាតិដែរ
    ពួកអាសំគិះ ។

  5. សែនសែន says:

    ពួកអាឆ្កែយកចោរធ្វើឪពុក ពួកអ្ហែងឈាមថោកណាស់ ។