Fri, 29 August 2014
ឃុត សុភចរិយា
ភ្នំពេញប៉ុស្តិ៍
សៀមរាបៈ អាជ្ញាធរអប្សរា កាលពីថ្ងៃពុធបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការកាត់ដើមស្ពង់ដ៏ធំមួយដើម ដែលមានអាយុកាលជាច្រើនទសវត្សរ៍និងដែលបានដុះគ្របសង្កត់លើតួប្រាសាទតាព្រហ្ម មួយកំណាត់ចេញដើម្បីការពារ និងសង្គ្រោះប្រាសាទបុរាណដ៏មានវ័យចំណាស់មួយនេះ ពីការបាក់រលំដើមឈើដួលសង្កត់ដោយប្រការណាមួយជាយថាហេតុ។
យោងសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរា ដែលចេញផ្សាយនៅថ្ងៃ ទី២៧ ខែសីហា ឆ្នាំ២០១៤ ការធ្វើដំណើរទស្សនាប្រាសាទ ឬការ ឆ្លងកាត់របស់ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិរួមនឹងមគ្គុទេ្ទសក៍ទេសចរណ៍ទៅកាន់ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ក្នុង ក្រុង-ខេត្តសៀមរាប នឹងត្រូវបានហាមឃាត់មួយរយៈ ដោយរាប់គិតចាប់ពីថ្ងៃ ២៨ ខែសីហា ឆ្នាំ២០១៤ នេះទៅ ដើម្បីសម្រួលដល់ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរអប្សរា ក្នុងការចាត់វិធានការកាត់តម្រឹមដើមស្ពង់ដ៏ចំណាស់មួយនោះ ចេញពីតួប្រាសាទតាព្រហ្មនេះ។
កាលពីពេលថ្មីៗនេះ ក្រុមអ្នកអភិរក្សព្រៃឈើរបស់អាជ្ញាធរអប្សរាបានធ្វើការកាប់លះមែកដើមស្ពង់នេះម្តងរួចមកហើយ ព្រមទាំងបានដាក់រន្ទានិងចងខ្សែកាបទាញដើម្បីទល់ទ្រការពារផង។ ប៉ុន្តែក្រោយពីធ្វើការតាមដានឃើញថា ឫសដើមស្ពង់នេះបានហើបឡើងកាន់តែខ្ពស់ ដែលអាចដួលរលំនៅពេលណាមួយដែលនឹងបង្កមហន្តរាយដល់តួប្រាសាទទាំងមូលបាន។
ក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា៖ «បន្ទាប់ពីបានសិក្សាពីផលប៉ះពាល់និង រិះរកវិធានការចំពោះដើមស្ពង់នេះមកខាងអាជ្ញាធរអប្សរា បានសម្រេចរុះរើរន្ទាព្រមទាំងខ្សែកាប ដែលចងទប់នោះចេញ ហើយកាត់តម្រឹមមួយកំណាត់ចេញដើម្បីសម្រាលទម្ងន់សង្កត់ តែរក្សាកំណាត់ខាងគល់ឲ្យនៅរស់»៕

ដើមស្ពង់មានអាយុកាលរាប់សិបឆ្នាំហើយ ហេតុអ្វីទើបនឹឃើញកាប់ចោលនៅថ្ងៃនេះ!
Very regretful, but no choice.
Do what we are supposed to do. Very regretful, but no choice.
កាត់ឱ្យដល់គល់តែម្ដងទៅ ទុកពាក់កណ្ដាលរកម៉ែហ្អែងអីពួកអាកំជិលផេះ ។
Need to study and investigate thoroughly, you never know Youn Sok Kong may want to eliminate the famous and wonder of Khmer thousand year old tree growing together with world greatest temple; the world amaze with this tree growing and living on rock temple for thousand years; the tree and temple are a miracle and supporting each other