ដោយ៖ ប្រែង សត្យាភិរក្ស
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
រូបភាពពីហ្វេសប៊ុក
ជនល្មើសពីររូប ដែលបានធ្វើទារុណកម្មលើក្មេងប្រុសម្នាក់ ហើយថតរូបបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយចោទថាបានលួចផ្លែដូងរបស់ខ្លួននោះ ត្រូវអាជ្ញាធរឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃសុក្រនេះ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការ។
នាយផ្នែកព្រហ្មទណ្ឌស្រុកពារាំង លោក ទុយ រ៉ន ប្រាប់VODនៅព្រឹកថ្ងៃសុក្រនេះថា ជនល្មើសទាំងពីររូប ទីមួយមានឈ្មោះ ហេង ដាណេ ជាជនដៃដល់ និងម្នាក់ទៀតឈ្មោះ ហេង វណ្ណី ជាអ្នកថតរូប ដែលជនទាំងពីរនេះ គឺជាបងប្អូនបង្កើតនឹងគ្នា។ លោកបញ្ជាក់ថា ជនល្មើសត្រូវបានឃាត់ខ្លួននៅម៉ោង៩ព្រឹកថ្ងៃសុក្រនេះ ហើយកំពុងធ្វើការសួរចម្លើយបន្ត ខណៈជនល្មើសទាំងពីរនេះ បានសារភាពនូវរាល់ទង្វើរបស់ខ្លួនហើយដែរ។
លោក ទុយ រ៉ន បន្ថែមថា ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី២៨ ខែសីហា កន្លងទៅ នៅភូមិសាស្ត្រ ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ពាក់ព័ន្ធនឹងករណីនេះដែរមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកទង្វើនេះថាអមនុស្សធម៌ និងបំពានលើច្បាប់។ លោកបន្ថែមថា បើទោះជាក្មេងរងគ្រោះនោះបានធ្វើទង្វើដូចការចោទប្រកាន់ពិតមែនក៏ដោយ ក៏ជនល្មើសទាំងពីររូបមិនមានសិទ្ធិ ធ្វើទារុណកម្មតាមតែអំពើចិត្តរបស់ខ្លួនទេ។ លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធដាក់ទោសជនល្មើសទៅតាមច្បាប់។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃនេះ មានការសម្ដែងមតិបញ្ចេញកំហឹង និងរិះគន់យ៉ាងធ្ងន់ធ្ងរ ទៅលើរូបភាពនៃការធ្វើទារុណកម្មនោះ ហើយពួកគេទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនជនល្មើសដើម្បីមកដាក់ទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន៕
សរសេរមកកាន់លោក ប្រែង សត្យាភិរក្ស តាមរយៈ phireak1988.kth@gmail.com
គ្រាន់តែអប់រំគ្នាទៅបានហើយចាំបាច់អីធ្វើទារុណកម្មគ្នាដល់ថ្នាក់និង អ្នកប្រព្រិត្តទារុណកម្មលើក្មេងប្រុសនេះត្រូវតែទទួលទោសតាមច្បាប់
សូមរសើរដែលបានចាប់ជនល្មើសរំលោភសិទ្ធមនុស្សបានហើយសូមអំពាវនាវថែមទៀតមេត្តា តាមរកចាប់ឈូកបណ្ឌឹតឲ្យបានឆាប់ផង។
សូមសរសើរដល់អជ្ញាឍថរមានសមត្ថកិច្ច ដែលបានចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់…តែក៏មសនការសោកស្តាយផងដែរ ដែលអជ្ញាធរ ចាប់បានតែជនល្មើសតូចតាច គ្មានខ្សែ គ្មានខ្នងបង្អែក…តែជនល្មើសដែលមានអ្នកធំនៅពីក្រោយ សមត្ថកិច្ចមានដែលចាប់បានឡើយ ដូចជា ឈូក បណ្ឌិត ,ជនល្មើសបាញ់សម្លាប់កម្ករនៅផ្លូវវ៉េងស្រេង ស្ទឹងមានជ័យ ក្បាលថ្នល់ និងវាយលោក ឡាយ សាមាន ….អជ្ញាធរចាប់មិនបានឡើយ…!!!
តើហេតុអ្វី?
ចាប់បានតែអាចោរលួចដូង រីអាចោរលួចព្រៃជឹតអស់ម៉ាស្រុកអត់ដែលចាប់បាន។
ចេះតែឆ្ងល់!!។
នេះបានត្រឹមត្រូវប្រទេសមានច្បាប់ត្រូវតែធ្វើតាមច្បាប់ ដែលល្អបំផុត។
មិនបាច់ឆ្ងល់ទេមាន់ពងលើស្រូវវាស៊ីស្ូវហើយវាមិនភ្លើទៅស៊ីអាចម៏ទេ ជាពិសេសអ្នកដែលឆ្ងល់នឹងក៏ដូចគ្នាដែរ
សូមអោយប្រជាពលរដ្ឋ ឬអ្នកសារពត៍មានជួយតាមដានពីការចាប់ និងការនាំខ្លួនជនប្រព្រិត្តអំពើសាហាវនេះអោយបានច្បាស់ថា ពួកនេះទទួលទោសកំរិតណា និងរយះពេលនៃការដាក់ទោស ឬគ្រាន់តែនាំមកថតហើយពេលស្ងាត់២ ៣ ថ្ងៃលែងអា២ក្បាលនេះវិញ ។
សូមអោយជួយតាមដានប្រយ័ត្នគ្រាន់តែនាំខ្លួនមកថតហើយស្ងាត់លួចលែងតាមទ្វាក្រោយ ។ ចូលរួមមើលទាំងអស់គ្នា សូមអបអរសាទរដល់កងកំលាំង