ដោយ៖ ញឹម សុខន
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន (រូបថត៖ ញឹម សុខន)
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ប្រកាសឲ្យកងពលតូចថ្មើរជើងលេខ៧០ ជ្រើសរើសកងទ័ព៧០០នាក់ បន្ថែមទៀត តាមតម្រូវការជាក់ស្តែង ដើម្បីការពារសន្តិសុខផ្ទៃក្នុង និងបូរណភាពដែនដី។
ការប្រកាសនេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកងទ័ព នៅបន្ទាយកងពលតូចថ្មើរជើងលេខ៧០ ដែលមានទីតាំងនៅជាប់ជើងភ្នំម្រះព្រៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ។
ក្នុងពិធីនោះ លោក ទៀ បាញ់ ថ្លែងថា ថ្មីត្បិតតែពេលនេះ ស្ថានការនយោបាយផ្ទៃក្នុង បានចុះកម្ដៅបន្តិចវិញក៏ដោយ ក៏ប៉ុន្តែស្ថានការណ៍នៅព្រំដែនថៃ រឿងប្រាសាទព្រះវិហារ ចលនាតវ៉ារឿងដីធ្លីនៅក្នុងប្រទេស មិនទាន់បានដោះស្រាយចប់ទេ។ លោកថា ដូចនេះជាតម្រូវការចាំបាច់ ក្រសួងការពារជាតិសម្រេចឲ្យកងពលនេះ ជ្រើសរើសកងទ័ពចំនួន៧០០នាក់បន្ថែមទៀតនៅឆ្នាំ២០១៥។
លោក ទៀ បាញ់ ឲ្យដឹងទៀតថា ទាំងនាយទាហាន ទាំងពលទាហាន ក្នុងកងពលតូចថ្មើរជើងលេខ៧០នេះ បានបំពេញការងារ សហការបានល្អ ជាមួយកងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ទប់ស្កាត់ចលនាបាតុកម្ម កន្លងទៅធ្វើឲ្យស្ថានការណ៍នយោបាយមានលំនឹង។ ពិសេសករណីនៅផ្លូវវ៉េងស្រេង ដែលលោកយល់ថា ជាចលនាទាមទាឲ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ស្ងប់ស្ងាត់ទៅវិញ។

លោក ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកងទ័ព នៅបន្ទាយកងពលតូចថ្មើរជើងលេខ៧០ កាលពីព្រឹកមិញ (រូបថត៖ ញឹម សុខន)
ព្រឹត្តិការណ៍បង្ក្រាបនៅផ្លូវវ៉េងស្រេងនោះ បណ្តាលឲ្យកម្មករយ៉ាងតិច៥នាក់ ត្រូវបានបាញ់សម្លាប់នៅនឹងកន្លែង ប្រមាណជា៤០នាក់បាញ់ឲ្យរងរបួស និងមួយចំនួនទៀតត្រូវសមត្ថកិច្ចចាប់ឃុំខ្លួន។
ព្រឹត្តិការណ៍បាញ់សម្លាប់នោះ ត្រូវក្រុមអង្គការសង្គមស៊ីវិលថ្កោលទោស រដ្ឋាភិបាលថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជំរុញឲ្យរដ្ឋាភិបាលវែកមុខជនដៃដល់ និងអ្នកនៅពីក្រោយខ្នងមកផន្ទាទោស។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ឲ្យដឹងទៀតថា លោកមិនចង់និយាយពាក់ព័ន្ធនឹងរឿងនយោបាយទេ ប៉ុន្តែលោកថា ការទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចុះចេញពីតំណែង ជារឿងដែលមិនអាចទទួលយកបាន។
មុនលោក ទៀ បាញ់ ថ្លែងសុន្ទរកថាបិទវគ្គហ្វឹកហ្វឺននេះ កងទ័ពថ្មើរជើងជាសិក្ខាកាមចំនួនជាង៥០០នាក់ បើកយុទ្ធនាការ ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយចល័តរថគ្រោះ១២គ្រឿង ប្រភេទBMP អាវុធគាំទ្រ ប្រភេទ៦០និង៨០មីលីម៉ែត B41 និងអាវុធស្វ័យប្រវត្តិមួយចំនួនទៀត ជាការបង្ហាញពីភាពប៉ិនប្រសប់ក្រោយពីបានហ្វឹកហាត់រយៈពេល៣ខែកន្លងទៅ។
យ៉ាងនេះក្តី លោក ទៀ បាញ់ បានក្រើនរំឭកដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលថា បើពួកគេហ្វឹកហាត់ ទទួលបានចំណេះប្រកបដោយជំនាញពិតប្រាកដ ពួកគេនឹងទទួលបានជោគជ័យ រាល់កិច្ចការដែលពួកគេយកទៅអនុវត្តជាក់ស្តែង។
ប៉ុន្តែលោកថា បើការហ្វឹកហាត់នោះ ទទួលបានចំណេះដឹងមិនច្បាស់លាស់នោះ ពួកគេអាចថ្លោះធ្លោយ ដូចករណីធ្លាក់ឧទ្ធម្ភាគចក្រ ពេលហ្វឹកហាត់នាពេលកន្លងទៅ។
ការធ្លាក់ឧទ្ធម្ភាគចក្រនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ប៉ុន្តែលោក ទៀ បាញ់ បានបួងសួងឲ្យវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ ទៅកាន់សុគតិភពផងដែរ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
អាចុយម្រ៉ាយ ទៀបាញ់ កូនមីឆ្កែវាយអែបស៊ីអបអាខ្វាក់ ចាស់ជិតងាប់ស្អែកៗហើយ
នៅមិនព្រមសាងបុណ្យធ្វើទឿនអីសោះ
អាយោមបាលទាញជីវិតឆាប់ៗអ្ហែងមុខតែងាប់តៃហោងទាន់ហន់មិនខាន ។
គឺពិតជាត្រឹមត្រូវក្នុងនាមរដ្ធាភិបាលត្រូវតែរក្សាររបៀបរៀបរយ អ្នកដែលជេរនឹងប្រយត្ន័អាយមរាជអញចាប់ឲ្យក្រពើរស៊ីវើយ កុំភ្លេចថា យមរាជ ធំជាង យោមបាលណា
just remember Mr BANH TEIR you are not a military commander for any persons or any party. do you understanding the word military of KHEMERAK PHOMEN. you should be a natural person by not involve whit political arena. your possession is to serve and protecting this nation. military is in action when some thing happen in the country. like natural disaster, helping people in argent need be for some thing may accurst in shot warning , take care of sovereignty of the nation. the word you said was completely wrong and the action in the past you should take responsibility for what you done to this nation . I did not know you be for . rather you are the former comrade whit HUN SEN . but what you done was again this country constitution. peace for all CAMBODIAN
So it is good time for CRNP TO SEND PEOPLE TO gradually INFILTRATE the ranks and files.
Lotus flower blossom strategy.
ពួកក្រុមពាលនិងបាតផ្សារជាសេនាពពុះទឹក(យួន)
ដល់ពេលផ្គរលាន់គ្រប់ទិសាហើយ!!!!
តើនៅក្នុងប្រទេសកម្ពុជាមានប្រជាជនហ៊ានស្ម័ក្រស្លាប់ដើម្បីជាតិ ដើម្បីប្រជាជននិងទឹកដី
ចំនួនប៉ុន្មាននាក់??? តាមប្រវត្តិសាស្រ្តដូចជាមិនមានសោះមានតែលក់ដីនិងលក់ជាតិឲ្យ
ប្រទេសជិតខាងតែប៉ុណ្ណោះ។ ជាក់ស្ដែងដូចសព្វថ្ងៃនេះពុំមានអ្នកដឹកនាំប្រទេសកម្ពុជាណា
ម្នាក់ដែលអាចការពារបូរណៈភាពដែនដីបានមួយចំណិតសោះឡើយ។ ផ្ទុយទៅវិញបែរជា
បំរើមហិច្ឆតាឈ្លានពានទឹកដីខ្មែរឲ្យបរទេសគឺវៀតណាមបន្តិចម្ដងៗ ។ បំរើមហិច្ឆតាបំផ្លាញ
ធនធានព្រៃឈើ ជលផល រ៉ែមាសត្បូង ប៊ុកស៊ីត ។ល។ ឲ្យបរទេស ។ បំរើមហិច្ឆតាបំបែក
បំបាក់ផ្ទៃក្នុងប្រជាជនខ្មែរដោយដេញបង្ខំឲ្យចាកចេញពីលំនៅឋាន ទុកឲ្យបរទេសរស់នៅ។
កូនខ្មែរម្ចាស់ស្រុកត្រូវរត់រកទីរស់នៅយ៉ាងលំបាក។
បើកូនខ្មែរមិនភ្ញាក់រលឹកទាន់ពេលទេទឹកដីខ្មែរពិតជាខ្លាយជានគរចំប៉ាទីពីរមិនខាន។
ប្រជាជនវៀតណាមគេហ៊ានពលីជីវិតដើម្បីកូនចៅរបស់គេជាក់ស្ដែងដូចជាហូជីមិញ
ដើរនយោបាយជាមួយស្ដេចខ្មែរដើម្បីយកទឹកដីព្រៃនគរសុខចិត្តអត់ដង្ហើមស្លាប់បំបិត
ភស្តុតាង និងបញ្ចប់កិច្ចសន្យាជាមួយស្ដេចខ្មែរពេលកងទព័ខ្មែរជួយវាយបណ្ដេញចក្រ
ភពឈ្លានពានអាមេរិកាំងនៅតាំងស៊ីញឹកនិងព្រៃនគរ។
មើលមកកម្ពុជាវិញតើមានបន្សល់ពូជក្រឡាហោមគង្គ អាចាស្វាពោកំបោរ អាចាហែមជៀវ
និងវិរៈជនឆ្នើមជំនាន់អាណានិគមបារាំងនោះទេ???
បើរើសកងទព័ពេលនេះសម្រាប់បំរើផលប្រយោជន៍ឈ្លានពានឲ្យផែនការរបស់ហូជីមិញ
ដំណើរឆ្ពោះទៅទិសខាងលិចនោះតើប្រជាជនខ្មែរព្រមទទួលទេ??? ជាក់ស្ដែងដូចព្រិត្តការ
ដែលធ្លាប់បានកើតមានកន្លងមកបន្ទាប់ពីបោះឆ្នោតរើសអ្នកដឹកនាំប្រទេសគេប្រើកងទព័
មកបាញ់សម្លាប់ប្រជាពលរដ្ឋទាមទារឲ្យមានការផ្លាស់ប្តូរ ព្រោះតែការស្រេកឃ្លានសិទ្ធិសេរី
ភាព យុត្តិធម៌ក្នុងសង្គម ការការពារធនធានព្រៃឈើ ការពារដែនដី ការពារសិទ្ធិក្នុងការរស់
នៅ បែរជាគេបង្កើតច្បាប់គៀបសង្កត់ចាប់ដាក់គុក ដាក់ច្រវ៉ាក់និងសម្លាប់គ្មានមេត្តា៕
សូមបងប្អូនពិចារណារហើយធ្វើការសម្រេចចិត្តដោយខ្លួនឯងចុះ។
និយាយភាសាខ្មែរមិនច្បាស់ផង តើមានហេតុផលអី ដែលថាលោក ទៀ បាញ់ ឯងគិតពីផលប្រយោជន៏ ជាតិ និងសុខទុកស្រឡាញ់ប្រជាជនខ្មែរនោះ ពួកអាថោកទាប គង់មានថ្ងៃណាមួយពួកអ្ហែងនិងត្រូវ រន្ទះបាញ់ងាប ទេ ពួកអាឈាម ថោក ដើម្បីអំណាច ផលប្រយៅជន៏ បន្តិចបន្តួចសុខចិត្ត វាយសំឡាប់ បង្ហូរឈាមខ្មែរ ដូចគ្នា
our good leader who protect country from veitcong invader is mr lon-nol.ho chi minh cheat sihanouk by tell him secretly when we win south veitnam we will give back most of provinces to you and sihanouk beleived ho chi minh but when veitcong troops come moor and moor and spread the war to cambodia ho chi minh killed himself to erase all promise with sihanouk and sihanouk really panic and told american to bomb (b-52)moor because he can’t kick veitcong out of the country.i hope all young students learn moor about history about youn-seam ,they are crocodiles they want to swallow our cambodia.GOD bless all cambodian people’
ខ្ញុំ និងប្រជាជនទូរទាំងប្រទេស សូមគាំទ្រគោលការណ៏ជ្រើសរើសកងទ័ពថ្មី
កម្ពុជាត្រូវតែពង្រឹងវិស័យយោធាឲ្យបានរ៉ឹងមាំ ប្រកបដោយសមត្ថភាពខ្ពស់
ក្រពើរស៊ីក្បាលឆ្កែយមរាជ ឡប់សតិ អាកញ្ចាស់ ទៀបាញ់ស្អីហ្នឹង
ឱ្យទៅកាពារដីព្រះវិហារដែលតុលាការឡាអេកាត់ឱ្យខ្មែរស្រាប់ ធ្វើល្ងីល្ងើៗកំសាកខ្លាចសៀម
ឥឡូវមកឡប់រកបាញ់ប្រជាជនក្នុងស្រុកម្រ៉ាយវាស្អី អាមេទាហានចោរម្សៀត ។