​សិស្ស​ប្រឡង​ធ្លាក់​ថ្នាក់​ទី​១២​ឆ្នាំនេះ បន្ទោស​ក្រសួង​ថា រិត​បន្តឹង​ពេក​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ទិដ្ឋភាពសិស្សដែលប្រលងធ្លាក់ថ្ងៃប្រកាសលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ នៅមណ្ឌលវិទ្យាល័យបឹងកេងកង (រូបថត៖ Krishan)

​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ថា​បេក្ខជន​ជាប់​ជា​ស្ថាពរ​នៃ​ការប្រឡង​ថ្នាក់​ទី​១២ មាន​ចំនួន​២៣១២៦​នាក់ ស្មើនឹង​២៥,៧២​ភាគរយ​តែ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣ មាន​ទៅ​ដល់​៨៦,៧៧​ភាគរយ​។​

​ប៉ុន្តែ​ក្រុម​សិស្ស​មួយចំនួន​ដែល​ធ្លាក់​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៤​នេះ បន្ទោស​ថា មកពី​ក្រសួង​អប់រំ​រិត​បន្តឹង​ខ្លាំងពេក ។

​យុវតី​ពុទ្ធ​នី មក​ពី​សាលា​ឯកជន ប៊ែល​ធី ដែល​ប្រឡង​នៅ​មណ្ឌល​ជាស៊ីម​បឹង​កេងកង និយាយថា​ខ្លួន​មាន​ការសោកស្តាយ​យ៉ាងខ្លាំង ខណៈ​ខ្លួន​បាន​ខំ​ប្រឹងប្រែង​រៀនសូត្រ មិន​បាន​សម្រាក តែ​លទ្ធផល​ត្រូវ​ធ្លាក់ ។ យុវតី​រូបនេះ​បន្តថា នេះ​ដោយសារ​តែ​ការប្រឡង​មាន​លក្ខណៈ​តឹងតែង​ខ្លាំងពេក តែ​ខ្លួន​នៅតែ​មាន​សង្ឃឹម​លើ​ការប្រឡង​ម្តងទៀត ។

​ជាមួយគ្នានេះ​ដែរ​យុវតី​ពី​នាក់​ទៀត​មក​ពី​សាលា​ឯកជន​ប៊ែល​ធី និង​វិទ្យាល័យ​ទួល​ទំពូង សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយថា​ពួកគេ​មានការ​រន្ធត់ចិត្ត នៅពេល​ដែល​លទ្ធផល​ចេញ​បែបនេះ តែ​ទោះជា​យ៉ាងណា​ពួកគេ​នឹង​ត្រៀមខ្លួន​ប្រឡង​ជាថ្មីទៀត ។

​ដោយឡែក​សិស្ស​ដែល​ប្រឡង​ជាប់​ដោយ​តឹងតែង​នេះ យុវតី ស៊ុន សិរី​នី​តា និង សួស សៀវ​ហ៊ុយ មក​ពី​វិទ្យាល័យ ទួល​ទំពូង សំដែង​ការ​ត្រេកអរ បើ​ទោះបីជា​ពួកគេ​ទទួលបាន​លទ្ធផល​និទ្ទេស ​E ​ក៏ដោយ ហើយ​ថា​ពួកគេ​នឹង​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​។

​តំណាង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា ចំពោះ​លទ្ធផល​ប្រឡង​ថ្នាក់​ទី​១២ ឆ្នាំនេះ គឺ​ជោគជ័យ​ក្នុង​ការកែទម្រង់​ប្រព័ន្ធ​អប់រំ ។ លោក​គាំទ្រ ការឲ្យមាន​ប្រលង​លើក​ទី​ពីរ​ចំពោះ​អ្នក​ដែល​ធ្លាក់ តែ​ថាមិន​គួរ​ជា​គំរូ​ទៅ​ឆ្នាំក្រោយៗ​ទេ ។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ឲ្យដឹងថា សិស្ស​ប្រឡង​ថ្នាក់​ទី​១២ មាន​ចំនួន​៨៩៩៣៧​នាក់​។ បេក្ខជន ជាប់​និទ្ទេស A  សរុប​១១​នាក់ គឺ​៣​នាក់​នៅ​ភ្នំពេញ និង ៨​នាក់​ទៀត​នៅតាម​ខេត្ត​។​

​​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ប្រកាស​ថា​ក្រសួង​នឹង​រៀបចំ​ឲ្យមាន​ការបង្រៀន​ដល់​សិស្សក្រី​ក្រ ដែល​ប្រឡង​ធ្លាក់​បាក់​ឌុប ដើម្បី​ត្រៀម​ខ្លួន​សា​ជា​ថ្មី​ក្នុង​ការប្រឡង​លើក​ទី​២ ដែល​គ្រោង​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែ​តុលា​ខាង​មុខ​។ លោក​បន្តថា ចំពោះ​សិស្ស​ប្រឡង​ថ្នាក់​ទី​១២​ធ្លាក់ ក្រសួង​មាន​គម្រោង​ធ្វើ​ជា​មេរៀន ដើម្បី​ជួយ​ដល់​សិស្ស​ក្នុង​ការរៀនសូត្រ ដើម្បី​ប្រឡង​លើក​ទី​ពីរ​ជាប់​៕

សូមសរសេរមកកាន់កញ្ញា ជន ស្រី​ណុ​ច​​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

7 Responses to "​សិស្ស​ប្រឡង​ធ្លាក់​ថ្នាក់​ទី​១២​ឆ្នាំនេះ បន្ទោស​ក្រសួង​ថា រិត​បន្តឹង​ពេក​​"

  1. soyet30 says:

    បើរិតបណ្តឹងជាងនេះទៀតកាន់តែល្អ។

  2. ជាតិ says:

    អាឆ្កែ. គេបន្តឹង. កុំអោយលួចមើល. ឬសូកលុយសោះ.

  3. pingpong says:

    ១. ហេតុអ្វី សម័យសម្តេចជោរហ៊ុនសែនសិស្សប្រឡង់ធ្លាក់ច្រើនម្ល៉េះ? តើមកពីកត្តាអ្វី?
    ២. ខ្ញុំក៍ធ្លាប់រៀនដែរ ហើយធ្លាប់មានអារម្មណ័ជាសិស្សដែរ!! កត្តាសំខាន់ គឺ អយុត្តិធម៌នៃសង្គមហ៊ុនសែន ឬអាចនិយាយបញ្ច្រាសទៅវិញថា អត់អោយតម្លៃអ្នករៀនទេ!! អោយតម្លៃតែបក្ខពួកគ្រួសារហ៊ុនសែនប៉ុណ្ណោះ នេះជាសច្ចៈភាពដែរយើងទាំងអស៉គ្នាសុទ្ធតែដឹងឮ?
    ៣. ឥឡូវមកប៉ះរដ្ឋមន្រ្តីអប់រំស្ទាវ គ្មានបទពិសោធន័ពីសច្ចះភាពនៃសង្គមហ៊ុនសែន បានមកហែកខោហ៊ុនសែនអោយគេឃើញពងគ្រប់គ្នា! ព្រះអើយធ្លាក់ដល់ក មិនដែលមានទេលើលោក!!
    ៤. ពង្រឹងគុណភាព អ្នកពូកែជាប់! ចំណែកអ្នកខ្សោយធ្លាក់ នេះជាជោគជ័យដ៍មហាលោតផ្លោះមហាអស្ចារ្យ!!
    ៥. ស្រាប់តែមានប្រឡងបាក់ឌុបលើកទី២ ដើម្បីចម្រាញ់សិស្សគ្មានគុណភាពអោយជាប់ដែរ!! ម្តាយអើយ !!!

  4. សមុទ្ទ says:

    មាសសុទ្ធមិនខ្លាចភ្លើង បើយើងមានសមត្តភាពខ្លាចអីប្រលងប៉ុនហ្នឹង

  5. Anonymous says:

    បើទោះជាគ្មានសញ្ញាប័ត្រមធ្យមសិក្សាក៏អាចកាន់តំណែងជានាយករដ្ផមន្ត្រីនិងជាប្រធានសភាបាន
    តើ???ចាំបាច់យំតូចចិត្តធ្វើអ្វី??????

  6. Hun Nal says:

    កុំបន្ទោសក្រសួងអី មកពីយើងមិនប្រឹងរៀន…!
    ខ្ញុំគាំទ្រ អោយមានការប្រលងរបៀបនេះជារៀងរហូត ខ្ញុំមិនថា តឹងតែងអីទេ អោយតឹងជាងនេះទៀត រឹតតែល្អ..់លោករដ្ឋមន្រ្តីថ្មីថា ចេះជាប់ មិនចេះធ្លាក់..!