កម្មករ​ស៊ី​ឈ្នួល​ធ្វើ​របង​ក្រុមហ៊ុន​នៅ​ភូមិ​ឡពាង​ដាក់​ញត្តិ​ឲ្យ​ជួយ​រក​យុត្តិធម៌

ដោយ ឡេង ម៉ាលី
2014-08-30
RFA

កម្មករ​ស៊ី​ឈ្នួល​ខេ.ឌី.ស៊ី កំពង់ឆ្នាំង ៦២០
៣០-សីហា-២០១៤៖ រូបថត​តំណាង​កម្មករ និង​ជា​អ្នក​របួស​មួយ​រូប​ឈ្មោះ ស៊ិន ឃីម ដែល​ត្រូវ​របួស​ក្នុង​ពេល​ធ្វើ​របង​ឲ្យ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដោយ​ចម្ពាម​កៅស៊ូ និង​ដុំ​ថ្ម។ Provided Photo

តំណាង​កម្មករ​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ចំនួន ៦​រូប និង​អ្នក​គាំទ្រ​ជាង ២០០​នាក់ ដាក់​ញត្តិ​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់​ដែល​រង​បួស។ ក្រុម​កម្មករ​ទាំង​នេះ ក៏​តវ៉ា​ចំពោះ​ការ​ដោះ​លែង​អ្នក​ភូមិ​ឡពាង ៥​នាក់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង។

តំណាង​កម្មករ​សំណង់​នៅ​ការដ្ឋាន​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី ចំនួន ៦​រូប នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កំពុង​ស្វែង​រក​យុត្តិធម៌​ដែល​គាត់​អះអាង​ថា បាន​រង​របួស​ដោយសារ​អ្នក​ភូមិ​ឡពាង គប់​ដុំ​ថ្ម និង​បាញ់​ចម្ពាម​កៅស៊ូ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។ ពួក​គាត់​មិន​ពេញ​ចិត្ត​ទៅ​នឹង​ការ​ដោះ​លែង​អ្នក​ភូមិ​ឡពាង ៥​នាក់ កាល​ពី​ថ្ងៃ​២៩ សីហា ទេ។

តំណាង​កម្មករ និង​ជា​អ្នក​របួស​មួយ​រូប​ឈ្មោះ ស៊ិន ឃីម ថ្លែង​នៅ​ថ្ងៃ​ទី​៣០ សីហា ថា ការ​ដោះ​លែង​អ្នក​ភូមិ ៥​នាក់​នោះ ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួក​លោក ព្រោះ​លោក​មិន​ទាន់​បាន​ទទួល​សំណង​សម្រាប់​ការ​រង​របួស៖ «គឺ​មិន​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ទេ។ បើ​សិន​ជា​ដោះ​លែង​ក៏​យើង​ត្រូវ​តែ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់ កុំ​ឱ្យ​យើង​ដោះ​លែង​ជន​ដៃ​ដល់​អ៊ីចឹង មាន​ន័យ​ថា ពួក​ហ្នឹង​ប្រព្រឹត្ត​បទល្មើស អ៊ីចឹង​ហើយ​បែរ​ជា​អត់​មាន​ទទួល​ខុស​ត្រូវ​អ្វី ដែល​ខ្លួន​បាន​ធ្វើ​អ៊ីចឹង​វា​ពិបាក និង​ក្លាយ​ជា​ប្រទេស​អត់​ច្បាប់»

លោក ស៊ិន ឃីម ថ្លែង​ថា ពួក​លោក ៦​នាក់​បាន​រង​របួស ក្នុង​ពេល​ដែល​កំពុង​ធ្វើ​របង​ឱ្យ​ក្រុមហ៊ុន ខេ.ឌី.ស៊ី ថ្ងៃ​ទី​២២ ខែ​កក្កដា ហើយ​មាន​អ្នក​ភូមិ​ឡពាង ប្រហែល ៣០​នាក់ មក​វាយ​ទម្លុះ​របង គប់​ដុំ​ថ្ម និង​បាញ់​ចម្ពាម​កៅស៊ូ​លើ​ពួក​លោក។

ក្រោយ​ហេតុការណ៍​នោះ អ្នក​ភូមិ​ឡពាង ៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង ជា​បន្តបន្ទាប់ ដោយ​ចោទ​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ អ្នក​ភូមិ​ទាំង ៥​នាក់ ត្រូវ​បាន​តុលាការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ នៅ​រសៀល​ថ្ងៃ​ទី​២៩ សីហា ដែល​ខាង​កម្មករ​ហៅ​ថា​អយុត្តិធម៌។

លោក ស៊ិន ឃីម ហៅ​ការ​បង្ក​របួស​ស្នាម​លើ​រូប​លោក​ថា ជា​ការ​ប្រមាថ​ជីវិត​លោក ហើយ​សន្យា​ថា នឹង​បន្ត​ការ​តវ៉ា​របស់​ពួក​លោក​រហូត​ដល់​មាន​ដំណោះស្រាយ៖ «ខ្ញុំ​នៅ​តែ​តវ៉ា​រហូត ដូច លោកស្រី អ៊ុំ សុភី អ៊ីចឹង គាត់​ថា​គាត់​តវ៉ា​ទាល់​តែ​ប្ដី​គាត់​បាន​ចេញ​ពី​ពន្ធនាគារ អ៊ីចឹង​ខ្ញុំ​តវ៉ា​ទាល់​តែ​មាន​ដំណោះស្រាយ​ឱ្យ​ខ្ញុំ​ដូច​គ្នា»

លោក​អំពាវនាវ​ដល់​អង្គការ​សិទ្ធិ​មនុស្ស​នានា រាប់​ទាំង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ផង ដែល​លោក​បាន​ដាក់​ញត្តិ​ឱ្យ​ជួយ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់ និង​រក​យុត្តិធម៌​ដល់​ពួក​លោក​ផង។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) នៅ​ភ្នំពេញ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការិយាល័យ​របស់​លោក​បាន​ទទួល​ញត្តិ​របស់​កម្មករ ខេ.ឌី.ស៊ី នោះ​ហើយ។ លោក​បញ្ជាក់​ថា ខាង​លោក​កំពុង​ពិនិត្យ​មើល​បញ្ហា​នេះ ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ទេ។ ក្នុង​នាម​ជា​អង្គការ​សិទ្ធិ​មនុស្ស គឺ​ខាង​លោក​នឹង​ការពារ​ដូច​គ្នា៖ «ប៉ុន្តែ​អ្វី​ដែល​សំខាន់ យើង​មើល​ឫសគល់ គឺ​ឫសគល់​នៃ​ការ​បង្ក​ឱ្យ​មាន​អ្នក​រងគ្រោះ។ អ៊ីចឹង​ឫសគល់​នៃ​ការ​បង្ក​ឱ្យ​មាន​អ្នក​រងគ្រោះ គឺ​ចេញ​អំពី​បញ្ហា​ដីធ្លី ដែល​ក្រុមហ៊ុន​មិន​ព្រម​ធ្វើ​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ។ ប៉ុន្តែ​ចំណែក​ពលរដ្ឋ និង​កម្មករ យើង​ចាត់​ទុក​ថា​ជា​ជន​រងគ្រោះ​ដូច​គ្នា»

លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ និង​តុលាការ ឱ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ក្រុមហ៊ុន​មិន​ព្រម​ដោះស្រាយ​កន្លង​មក ជា​ជាង​ការ​បង្ក​ឱ្យ​មាន​ការ​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​ជា​បន្ត​ទៅ​ទៀត៖ «បើ​សិន​ជា​អនុសាសន៍ និង​ប្រសាសន៍​របស់​សម្ដេច ដែល​បាន​ចេញ​បទបញ្ជា ហើយ​មិន​ព្រម​ដោះស្រាយ​ទេ ឬ​ក៏​ក្រុមហ៊ុន​ណា​មិន​អនុវត្ត អាជ្ញាធរ​ណា​មិន​អនុវត្ត ហ្នឹង​ត្រូវ​តែ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​ទាំងអស់​នោះ ជា​ជាង​ដែល​យើង​ទៅ​គាប​សង្កត់​ទៅ​លើ​ប្រជាពលរដ្ឋ ឬ​ក៏​កម្មករ​នោះ»

បញ្ហា​ហិង្សា​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង គឺ​ទាក់ទង​នឹង​ជម្លោះ​ដី​ធ្លី​ទំហំ ១៨២​ហិកតារ ដែល​អូស​បន្លាយ​អស់​រយៈពេល​ជិត ១០​ឆ្នាំ​មក​ហើយ រវាង​អ្នក​ភូមិ និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ដែល​ជា​ភរិយា​របស់ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។ ភាគី​ជម្លោះ​នៅ​ពេល​នេះ បាន​កើន​ឡើង​ទៅ​ជា​បី​ភាគី គឺ​រវាង​អ្នក​ភូមិ និង​ក្រុមហ៊ុន អំពី​ការ​រឹប​អូស​ដីធ្លី និង​រវាង​អ្នក​ភូមិ និង​ក្រុម​កម្មករ អំពី​បញ្ហា​ហិង្សា​នៅ​ក្នុង​ពេល​តវ៉ា​ទាមទារ​ដីធ្លី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

7 Responses to "កម្មករ​ស៊ី​ឈ្នួល​ធ្វើ​របង​ក្រុមហ៊ុន​នៅ​ភូមិ​ឡពាង​ដាក់​ញត្តិ​ឲ្យ​ជួយ​រក​យុត្តិធម៌"

  1. CountryStudent says:

    You need to think before you act; if someone hire you to do something, you need to consider that it is legal thing to do or not; is that moral thing to do or not? Is that the right thing to do or not? Someone hire you to steal or rob innocent people’s property, you must not do it at all; crooked company hire you to do illegally land grabbing from people, you must not do it because that is illegal, and you will the price yourself. You and your boss responsible for your won act. Shame on you bad workers!!!

  2. CountryStudent says:

    You need to think before you act; if someone hire you to do something, you need to consider that it is legal thing to do or not; is that moral thing to do or not? Is that the right thing to do or not? Someone hire you to steal or rob innocent people’s property, you must not do it at all; crooked company hire you to do illegally land grabbing from people, you must not do it because that is illegal, and you will pay the price yourself. You and your boss responsible for your won act. Shame on you bad workers!!!

  3. ភ្នែកភ្លឺ says:

    វិធីសាស្ត្រយកបន្លា ជួសបន្លា បញ្ជាក់ថា ពួកបីសាចមិនព្រមបង្កើតឲ្យមានសន្តិភាព។

  4. ពូជអ្នកជា says:

    ហ្នឹងហើយដែលគេប្រើអ្នកក្រទៅធ្វើបាបអ្នកក្រដូចគ្នា ពួកកម្មករស៊ីឈ្នួលកុំគិតតែលុយពេក

    ត្រូខគិតពីការងារដែលពួកអ្នកឯងធ្វើផង តើខ្លួនបានធ្វើត្រឹមត្រូវដែរឬទេ បើពួកឯងមិនធ្វើរបងលើ

    ដីគេ ប្រហែលជាប្រជាពលរដ្ឋក៏មិនវាយបកលើពួកកម្មករឯងទេ គ្មាននរណាទៅធ្វើការតវ៉ាដោយ

    គេបង្ខំនោះទេ អស់លោកក៏អញ្ចឹងដែរ គេថាបើដល់កគឺអាចនៅរស់បាន តែបើដល់ច្រមុះហើយ

    នៅក៏ស្លាប់ទៅក៏ស្លាប់ តែទៅបានគេដឹងឮច្រើន ឯអ្នកប្រព្រិត្តអំពើជាអកុសលមកលើប្រជា

    ពលរដ្ឋខ្លួនឯង ហេតុអីក៏ចង់រស់តែអស់លោក និងពួកអ្នមានៗខ្លាំងម្លេះ មិនចង់ចែកខាងអ្នក

    ក្រឲ្យគ្នារស់ទេអី ។គិតដូចមិនយល់សោះ ??????????? ៕

  5. អុជអាល says:

    ពួកកម្មករដែលត្រូវរបួសគួរទៅសួរជំទាវប្រពន្ធ ស៊ុយ សែមវិញថាហេតុអ្វី
    បានជារំលោភដីអ្នកស្រុក? សូមអ្នកជ្រាបថា បើខ្លួនបានដើរជាន់លើសម្បុក
    ស្រមោច តើនឹងមានអ្វីកើតឡើង? នេះស្រមោចផង ចុះទំរាំតែមនុស្ស ស្អែក
    រំលោភបានស្រួលៗហើយអាវ៉ា!! ម្យ៉ាងពីមុនសម្ដេចនាយកមិនបានដឹងថាមាន
    គេរំលោភដីរាស្រ្ត ព្រោះមិនបានទទួលញ្ញត្តិ ពីថ្ងៃនេះទៅសម្ដេចដឹងហើយ មើល
    អាណាមួយក្បា់លប៉ានដែកហ៊ានរំលោភដីរាស្រ្តទៀត បើទប់ស្កាត់មិនបានប្រហែល
    ជាសម្ដេចកាត់ ក គ្រវាត់ចោលម្ដងទៀតឲ្យរាស្រ្តមើ់លលេង ទុកជាការកំសាន្ត។

  6. តិច says:

    កន្តួយម៉ែពួកអាសិទ្វិមនុស្សងាប់តែងហោងទៅណាហើយ. ហែងជួយពួកអាបង្ករេឿង

  7. ផ្កាយមាស៥ថោកទាបផុតលេខ says:

    ពូជចោរហ៊ុនសែនកាន់អំណាចប្រជាជនខ្មែរ ត្រូវបាត់បង់ដីធ្លីគ្រប់កន្លែង
    ល្មមភ្ញាក់ខ្លួនឈប់បោះឆ្នោតឱ្យចោរលួចប្លន់ដីធ្លីផ្ទះសំបែងលោកអ្នកហើយ
    បើមិនអញ្ចឹងទេប្រាកដជាបាត់បង់ដីធ្លីហើយ មកតវ៉ាត្រូវឆ្កែប៉ូលិសកំណាច
    របស់ ហ៊ុន សែន វាយសំពងអស់លោកអ្នកទៀតជាពុំខានឡើយ ជឿថា
    អស់លោកអ្នកហ្នឹងភ្ញាក់ខ្លួន មិនចង់បាត់ដីធ្លីនិងឱ្យគេវាយឈឺសាច់ទៀតទេ
    ( ដូចនេះសូមអស់លោកអ្នកនាំគ្នាបោះឆ្នោតយកមេដឹកនាំថ្លៃថ្នូរ ធាក់ក្បាលពូជចោរចេញ )