Sat, 30 August 2014
វង្ស សុខេង
ភ្នំពេញប៉ុស្តិ៍
បញ្ហាខ្មែរកម្ពុជាក្រោម ដែលរងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង ពីអាជ្ញាធរវៀតណាម បានដក់ជាប់ជានិច្ចនៅក្នុងដួងចិត្តរបស់លោក ថាច់ សេដ្ឋា ហើយលោកតែងតែស្រក់ទឹកភ្នែកអួលដើមក នៅពេលដែលនឹកឃើញដល់ «យួនចាប់អ្នកប្រាជ្ញ ឬបញ្ញវន្តអ្នកស្នេហាជាតិខ្មែរយកទៅដាក់គុកធ្វើទារុណកម្ម ឬសម្លាប់» ដោយសារតែអ្នកទាំងនោះ ហ៊ានចេញមុខការពារប្រពៃណីសាសនាទំនៀមទម្លាប់និងអក្សរសាស្ត្រខ្មែរ។
លោក ថាច់ សេដ្ឋា កើតនៅថ្ងៃទី១៤ ខែឧសភាឆ្នាំ១៩៥៣ ក្នុងភូមិអញ្ចាញ ឃុំតាសឹកស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែលជាទឹកដីកម្ពុជាក្រោមស្ថិតនៅប៉ែកខាងត្បូងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន។ លោកសេដ្ឋា បានខិតខំតស៊ូសឹងតែពេញមួយជីវិតរបស់លោក គឺដើម្បីរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអក្សរសាស្រ្តខ្មែរ។
លោក សេដ្ឋា បានប្រាប់«កម្ពុជាចុងសប្ដាហ៍»ថា លោកធំដឹងក្ដីនៅក្នុងទឹកដីកម្ពុជាក្រោម និងបញ្ចប់ការសិក្សានៅទីនោះ តាមកម្មវិធីសិក្សា របៀបរបស់ខ្មែរនៅក្នុងប្រទេសខ្មែរ។
នៅឆ្នាំ ១៩៧០ លោកបានមកស្រុកខ្មែរដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យមនុស្សសាស្រ្ត និងអក្សរសាស្រ្ត នៅភ្នំពេញ តែមិនបានចប់ទេ ដោយត្រូវវិលត្រឡប់ទៅកម្ពុជាក្រោមវិញនាឆ្នាំដដែលនោះ ហើយបានបញ្ចប់ការសិក្សានៅពុទ្ធិកវិទ្យាល័យ នៅក្នុងស្រុកកំណើត ហើយបានធ្វើជាសាស្ត្រាចារ្យនៅទីនោះ។
លោក សេដ្ឋា បានរៀបរាប់ពីសាវតារដ៏ឈឺចាប់ ដែលយួនបានធ្វើទៅលើអ្នកនយោបាយខ្មែរនៅអំឡុងឆ្នាំ១៩៨៤ ដែលត្រូវបានគេចាប់យកទៅធ្វើទារុណកម្មនិងសម្លាប់ដោយអយុត្តិធម៌។
លោកបញ្ជាក់ថា៖ «ខ្ញុំតាំងពីក្មេងចាប់អារម្មណ៍នឹងរឿងនយោបាយ និងជាតិ ដោយសារតែការឈឺចាប់ ព្រោះកើតមកឃើញតែភាពអយុត្តិធម៌ ឃើញយួនធ្វើបាបខ្មែរស្រស់ៗពេក នៅលើទឹកដីរបស់ខ្លួន»។
លោកបញ្ជាក់ថា៖ «ខ្ញុំមានបងប្អូនជីដូនមួយមា្នក់ ត្រូវបានយួនចាប់ផ្សឹក និងបណ្ដើរយកទៅឲ្យជីករណ្ដៅដោយខ្លួនឯងហើយវ៉ៃនឹងដំបងដែកគោលយ៉ាងឃោរឃៅព្រៃផ្សៃបំផុត ទម្លាក់ចូលទៅក្នុងរណ្តៅនោះ»។
លោក សេដ្ឋា នៅចងចាំមិនភ្លេចទេ គឺនៅក្នុងឆ្នាំ១៩៨៤ មានយុទ្ធនាការរបស់អាជ្ញាធរវៀតណាម ចាប់ផ្ដើមចាប់អ្នកប្រាជ្ញ បញ្ញវន្តខ្មែរ នៅក្នុងទឹកដីកម្ពុជាក្រោមទាំងអស់។ ទន្ទឹមនឹងនោះផងដែរ សាលារៀនទាំងអស់ត្រូវបានបិទទ្វារ មិនឲ្យរៀន ឬបង្រៀនភាសាខ្មែរឡើយ ដោយសារអាជ្ញាធរវៀតណាម ត្រូវការត្រួតពិនិត្យ និងគ្រប់គ្រងសាលារៀនទាំងស្រុង ដែលពីមុនធ្លាប់ត្រូវបានគ្រប់គ្រងដោយខ្មែរ។
នៅក្នុងឆ្នាំដដែលនោះ គ្រូបង្រៀន និងអ្នកប្រាជ្ញខ្មែរទាំងអស់ប្រមាណ៤២៤៨នាក់ ខ្លះថា ៦០០០ នាក់ ត្រូវបានវៀតណាម ចាប់ដាក់គុកធ្វើទារុណកម្ម ហើយមួយចំនួនបានពិការរហូតដល់សព្វថ្ងៃនេះ។ ការឈឺចាប់បានដក់នៅក្នុងចិត្តរបស់លោកជាប់ជានិច្ច ហើយបានជំរុញឲ្យលោកចូលរួមចលនាតស៊ូរបស់ខ្មែរ នៅក្នុងរឿងនយោបាយជាហូរហែចាប់តាំងពីពេលនោះមក។ លោក សេដ្ឋា បានចាប់ផ្ដើមការងាររៀបចំសាលារៀនបានពីរថ្ងៃ ក្រោយពីមានការឃាត់ខ្លួន ថ្នាក់ដឹកនាំនយោបាយខ្មែរក្រោមនាពេលនោះ។
លោកបានបន្តថា៖ «ពេលនោះ ជីវិតនយោបាយរបស់ខ្ញុំ និងអ្នកនយោបាយដទៃទៀតត្រូវបានអាជ្ញាធរយួន គាបសង្កត់យ៉ាងខ្លាំង មិនឲ្យមានទំនាក់ទំនងពីវត្តមួយទៅវត្តមួយទេ»។
អាជ្ញាធរវៀតណាម បានចោទថ្នាក់ដឹកនាំនយោបាយខ្មែរថា មានគំនិតក្បត់តាំងពីឆ្នាំ១៩៧២។ នៅពេលនោះអាជ្ញាធរវៀតណាម រកចាប់រូបលោក តែលោកបានរត់គេចខ្លួនមកភ្នំពេញ។
«ខ្ញុំឃើញខ្មែរនៅក្នុងគុក អត់បាយ អត់ទឹក និងមានអ្នកស្លាប់ដោយសារយួនចាក់ថ្នាំសម្លាប់ដែលធ្វើឲ្យខ្ញុំតក់ស្លុត…(នៅពេលនិយាយមកដល់ត្រង់ចំណុចនេះ លោកស្រក់ទឹកភ្នែកអួលដើម ក និយាយលែងរួច និងបានឈប់មួយសន្ទុះ) ដោយសភាពការណ៍នេះហាក់បីដូចជា នៅចំពោះមុខខ្ញុំស្រស់ៗ»។
លោក សេដ្ឋា បានរត់គេចមកស្រុកខ្មែរ ដោយមានគេតាមរហូត តែដោយសារតែលោកដូរនាមត្រកូល ទើបបានគេចខ្លួនផុតមកដល់ភ្នំពេញនៅឆ្នាំ១៩៨៥ ហើយបានរកការងារធ្វើជាបណ្តោះអាសន្ន។
ដោយសារតែចង់ចូលរួមចលនានយោបាយ នៅឆ្នាំ១៩៨៨ លោក សេដ្ឋា បានព្យាយាមរត់ទៅព្រំដែនខ្មែរ-ថៃ តែទៅមិនរួច ក៏ត្រឡប់មកភ្នំពេញវិញ។ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ លោកបានក្លាយទៅជាសមាជិកគណបក្យនយោបាយ របស់លោកតា សឺន សាន (BLDP) នៅខេត្តកណ្ដាល ហើយទន្ទឹមនឹងគ្នានោះ លោកក៏បានធ្វើជាគ្រូបង្រៀននៅទីនោះ។ លោក សឺន សាន ក៏ជាអ្នកដែលមានដើមកំណើតនៅកម្ពុជាក្រោមផងដែរ។ លោក សេដ្ឋា ជាស្ថាបនិកម្នាក់ ដែលបានចូលរួមបង្កើតកាសែតប្រឆាំង មានកាសែត មនសិការខ្មែរ សំឡេងយុវជន សេរីភាពខ្មែរ នគរភ្នំ និងឧត្តមគតិខ្មែរ។
លោកថ្លែងថា៖ «ខ្ញុំបង្រៀនបណ្ដើរសរសេរអត្ថបទកាសែតបណ្ដើរ រហូតក្លាយជាចាងហ្វាងកាសែត ក្នុងឆ្នាំ១៩៩៤»។
នៅក្នុងឆ្នាំ១៩៩៥ លោកសម រង្ស៊ី ត្រូវបានគេបណ្ដេញចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ក្រោយមកក៏បានប្រមូលផ្ដុំគ្នា បង្កើតជាគណបក្សជាតិខ្មែរ ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ១៩៩៨។ ដោយសារតែអត្ថបទកាសែតរបស់លោក ទើបលោកមានឱកាស បានជួបលោក សម រង្ស៊ី។ នៅក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធដ៏បង្ហូរឈាម នៅកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥-៦ កក្កដា ឆ្នាំ១៩៩៧ រវាងកងកម្លាំង ដែលស្មោះត្រង់នឹងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី ១ និងកងកម្លាំងដែលស្មោះត្រង់នឹងលោកហ៊ុន សែន នាយករដ្ឋមន្ត្រីទី ២ លោក សេដ្ឋា ក៏ដូចអ្នកនយោបាយប្រឆាំងដទៃទៀតដែរ គឺបានរត់ភៀសខ្លួនទៅថៃ ដោយបានឆ្លងកាត់តំបន់ប្រយុទ្ធជាច្រើនកន្លែង ប៉ុន្តែមិនមានគ្រោះថ្នាក់អ្វីទេ ដោយអាចទៅដល់ប្រទេសថៃដោយសុវត្ថិភាព។
នៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ លោក សេដ្ឋា បានក្លាយជាប្រធានគណបក្សជាតិខ្មែរ ខេត្តព្រៃវែង ហើយមានការដោះដូរ មកឈរជាតំណាងរាស្ត្រ នៅភ្នំពេញ និងខេត្តក្រចេះ ប៉ុន្តែមិនបានជាប់កៅអីទេ។ នៅក្រោយការបោះឆ្នោត គឺនៅក្នុងឆ្នាំ១៩៩៩ គណបក្សបានចាត់ឲ្យលោកមកធ្វើជាសមាជិកព្រឹទ្ធសភា។
នៅក្នុងសកម្មភាពនយោបាយ លោកសេដ្ឋា មិនចាប់អារម្មណ៍រឿងអំណាចបុណ្យស័ក្តិអ្វីទេ ដោយសារតែលោក មានអារម្មណ៍ដក់ជាប់ក្នុងចិត្តជានិច្ច ជាមួយនឹងខ្មែរនៅកម្ពុជាក្រោម។
នៅក្នុងឆ្នាំ ២០០០ លោកបានរៀបចំបុណ្យសហស្សវត្យរ៍សម្រាប់រំឭកដល់កម្ពុជាក្រោមដំបូងបង្អស់ នៅសាលចតុមុខ ហើយពិធីនេះ បានធ្វើឲ្យគេស្គាល់ចលនាខ្មែរក្រោមកាន់តែច្រើន។ «ខ្ញុំមានគំនិតរៀបចំបុណ្យសហស្សវត្សរ៍ សម្រាប់ខ្មែរក្រោម ក៏ដោយសារយើងបានតស៊ូស្លាប់មនុស្សរាប់លាននាក់ និងវីរបុរសរបស់ខ្មែរក្រោមយើងច្រើនណាស»។
លោកបន្តថា សម័យព្រះករុណា សម្តេចឪ នរោត្តម សីហនុ ព្រះអង្គ បានជួយជ្រោមជ្រែងណាស់ ដោយព្រះអង្គ តែងតែចាត់តាំងតំណាងឲ្យមកចូលរួមរាល់សកម្មភាពបុណ្យរបស់ខ្មែរក្រោម។ លោក សេដ្ឋា បានថ្លែងថា លោកតែងតែទទួលរងការគំរាមកំហែង នៅពេលដែលលោករៀបចំពិធីអ្វីមួយ ទាក់ទងនឹងខ្មែរក្រោម។
លោកបញ្ជាក់ថា៖ «ទោះបីជាមានការគំរាមពីយួនយ៉ាងខ្លាំង រហូតថា បំផ្ទុះគ្រាប់បែក បើខ្ញុំហ៊ានធ្វើពិធីសម្រាប់ខ្មែរក្រោមក៏ដោយ តែខ្ញុំនៅជម្នះធ្វើទាល់តែបាន ហើយនិងបន្តជំរុញសកម្មភាពឲ្យបានទូលាយ ដើម្បីរក្សាវប្បធម៌ និងទំនៀមទម្លាប់ និងអក្សរសាស្រ្តរបស់ខ្មែរ តាមរយៈការរៀបចំទិវារំឭកថ្ងៃដែលបារាំងកាត់ទឹកដីខ្មែរកម្ពុជាក្រោម ទៅឲ្យយួនបង្កើតទិវាកាន់ទុក្ខជាតិខ្មែរសម្រាប់យើងចងចាំទាំងអស់គ្នា»។
លោក សេដ្ឋា បានធ្វើការជាច្រើន ដើម្បីខ្មែរក្រោម និងបានទៅទស្សនកិច្ចសហគមន៍ខ្មែរក្រោមជាច្រើននៅក្រៅប្រទេស និងបានបង្កើតសហគមន៍ខ្មែរកម្ពុជាក្រោមនៅកម្ពុជា ដែលសព្វថ្ងៃ លោកជាប្រធាន និងបានធ្វើបុណ្យរំឭកខួបកាន់ទុក្ខការបាត់បង់ទឹកដីកម្ពុជាក្រោមជារៀងរាល់ឆ្នាំ ហើយកំពុងតែបន្តទាមទារឲ្យរដ្ឋាភិបាលដាក់ថ្ងៃដែលបារាំងកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមត្រួតត្រា ជាទិវាបុណ្យជាតិ។ «យើងចង់បានទិវានេះ ជារបស់ជាតិដើម្បីឲ្យកូនខ្មែរបានដឹងពីប្រវត្តិសាស្រ្តរបស់ជាតិ»។
កាលពីឆ្នាំ២០០៣ លោក សេដ្ឋា បានដាក់លិខិតមួយទៅរដ្ឋសភា និងព្រឹទ្ធសភាបារាំង សុំឲ្យប្រទេសមហាអំណាចមួយនេះ លុបច្បាប់៤៩៧៣៣ ចោល ព្រោះច្បាប់នេះហើយ ដែលបារាំង បានកាត់ទឹកដីកម្ពុជាក្រោមចំនួន ២១ ខេត្តក្រុងទៅឲ្យវៀតណាមត្រួតត្រាទាំងអយុត្តិធម៌ជាឯកតោភាគី រវាងវៀតណាម និងបារាំង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ១៩៤៩។
លោកបញ្ជាក់ថា មានតែសម្តេចឪ នរោត្តម សីហនុ មួយអង្គគត់ ដែលគាំទ្រញត្តិរបស់លោកហើយលោកបានជជែកជាមួយឯកអគ្គរាជទូតបារាំង ពីការកាត់ទឹកដីនេះ ហើយគាត់ថា នឹងនាំសារទៅឲ្យរដ្ឋាភិបាលរបស់គាត់។
លោកមានប្រសាសន៍ថា៖ «ខ្ញុំធ្វើនេះគឺដើម្បីការពារពូជសាសន៍របស់យើង មិនមែនរករឿងប្រទេសជិតខាងនោះទេ តែរំឭកឲ្យខ្មែរយើងមានស្មារតីចេះការពារជាតិ។ ដូចជាការធ្វើបាតុកម្មមុខស្ថានទូតយួនកន្លងមកនេះ ជាការដាស់ស្មារតីកូនខ្មែរ ឲ្យចេះស្រឡាញ់ជាតិ និងទឹកដីរបស់យើង»។
ក្រៅពីធ្វើការដើម្បីខ្មែរក្រោម លោក សេដ្ឋា ក៏ជាស្ថាបនិកម្នាក់របស់គណបក្សប្រឆាំង តាំងពីឆ្នាំ១៩៩៥ រហូតមកទល់ពេលនេះ ហើយបច្ចុប្បន្ន លោកជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ របស់គណបក្សសង្គ្រោះជាតិ។ លោកសេដ្ឋា ធ្លាប់ធ្វើជាសមាជិកព្រឹទ្ធសភាអស់រយៈពេល ៨ ឆ្នាំកន្លះ និងក៏ធ្លាប់ធ្វើជាសមាជិកក្រុមប្រឹក្សារាជធានីផងដែរ។
លោក សេដ្ឋា បានរៀបការនៅឆ្នាំ ១៩៩៩ មានកូន៤ នាក់។ លោក សេដ្ឋា គឺជាអ្នកដែលបានចូលរួមដឹកនាំធ្វើបាតុកម្មប្រឆាំងវៀតណាម ដើម្បីទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម ធ្វើការសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ ចំពោះការថ្លែងកាឡៃប្រវត្តិសាស្ត្រ ដែលថា ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់វៀតណាម តាំងពីយូរលង់ណាស់មកហើយ បានចាត់ទុកការស្លាប់គឺជារឿងធម្មតា ក្នុងចលនារបស់លោក ពាក់ព័ន្ធទៅនឹងខ្មែរកម្ពុជាក្រោម៕
So that means any Vietnamese people can enter Cambodia illegally, freely, any time, any where and then Khmer authority will just issue them legal immigration card and that’s it??????? ??????????????????
What kind of immigration law is this?????????????????????????????
The right and good immigration law of any independent country in the world is the following:
(I just indicate one point only)
Any foreigner who enter another country must first have legal permission for entry (Visa or other form required)
Any foreigner who illegally enter another another country with out permission will be arrested and prosecuted; after serving their time in jail, they will be deported back to their home land
Illegal immigrant could be arrested along the border and or all over the country; the police job is to search and check for the suspect; the people of the own country must report the suspect to authority and the police must strictly enforce the immigration law
Whoever flow illegal immigrant to the country is a traitor and must be brought up to trail
All foreigner must respect and go through immigration law of the country, and that is not discrimination against race at all; it’s practiced of all countries in the world including Vietnam and Thailand
Vietnam and Thailand enforce and practice their immigration law 1000 times more strictly than Cambodia !!!
The amount of illegal Vietnamese people in Cambodia is more than 6 persons; the law must be enforced to all illegal one, not just 6 of them; it could had been acting long time ago before it ‘s too late!!!!
តាំងពីដើមមកខ្មែរក្រោមមិនដែលចង់ឲ្យខ្មែរកណ្តាលបានសុខទេ
ជំនាន់អាបែន
ជំនាន់សឺន ង៉ុកថាញ់
All cursing words below should be use to curse Hun sen, Heng Sam Rin , Chea Sim and all their CPP members; they don’t apply to all other Cambodians
————————————————
Nguen Tiha
September 2, 2014 at 4:02 pm
អាឆ្កែណាហ៊ាន ចាប់គ្នាអញ ។ ពួកអាឆ្កែខ្មែរអស់អែង សុទ្ធតែជាកញ្ជះអញទាំងអស់ អញចង់ចាប់ ចុយ មីណា កាប់អាឆ្កែណាក៏បានដែរ ។ អាណាហ៊ានធ្វើអីអញ ????? ពួកអាខ្មែរ អាក្រពើ ម៉េចចង់ប្តឹងស្អី? ថ្ងៃក្រោយ អញចូលទៅកាប់ដល់ក្នុងប៉ុស្តិក៏គ្មានអាឆ្កែណា ហ៊ានធ្វើអីអញបានដែរ ។ ពួកអាខ្មែរ អាខួរក្បាលបង្កង ពួកអាខ្មែរ ក្រ ពួកអាខ្ជិល ពូជអាខ្ញុំកញ្ជះគេ ៕
អៀងសារិនិងស៊ុនសេនក៏ជាខ្មែរក្រោមដែរតែជាឆ្កែបំរើយួន!!!!