ប៉ះ​ទង្គិច​មួយ​ប្រាវ​សន្លប់​​ពល​រដ្ឋ​រងគ្រោះ​២ ​ឃាត់​ខ្លួន ៣​នាក់

ក្រុម​ពល​រដ្ឋ​រង​គ្រោះ​ជួយ​សែង​បុរស​ដែល​សន្លប់​ដោយ​សារ​ប៉ះ​ទង្គិច​ជា​មួយ​សមត្ថ​កិច្ច​ពី​ម្សិ​ល​មិញ​។ រូប​ថត វីរៈ

ក្រុម​ពល​រដ្ឋ​រង​គ្រោះ​ជួយ​សែង​បុរស​ដែល​សន្លប់​ដោយ​សារ​ប៉ះ​ទង្គិច​ជា​មួយ​សមត្ថ​កិច្ច​ពី​ម្សិ​ល​មិញ​។ ម៉ៃ រីរៈ



ភ្នំពេញប៉ុស្តិ៍

ស្ត្រី​អ្នក​ភូមិ​​បឹង​កក់​ ៣ នាក់ ត្រូវ​បាន​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​រយៈពេល​ខ្លី យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វារ​កាល​ពី​ព្រឹក​ម្សិលមិញ ខណៈ​ពួក​គេ​ទៅ​ចូលរួម​តវ៉ា​ជាមួយ​ពលរដ្ឋ​​ដែល​រង​គ្រោះ​ដោយ​សារ​បញ្ហា​ដីធ្លី​មកពី​ខេត្ត​ចំនួន​៤ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​ចាស់ សង្កាត់​ជ្រោយ​ចង្វារ​ដែល​បម្រុង​ហែញត្តិ​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី និង​រដ្ឋសភា។

មុនការ​ឃាត់​ខ្លួន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ រវាង​ប្រជាពលរដ្ឋ​ប្រមាណ ១០០នាក់ និង​សមត្ថកិច្ច​ខណ្ឌ ដែល​បាន​ព្យាយាម​បិទ​ផ្លូវ​ចេញ​ពី​វត្ត​ចាស់ បណ្តាល​ឲ្យ​ពលរដ្ឋ​២​នាក់​សន្លប់ ដោយ​សន្តិសុខ​បាន​ប្រើ​ដំបង​បុក​ស្រ្តី​​បឹងកក់​ ៤នាក់ ដែល​ត្រូវ​ឃាត់​ខ្លួន​រុញ​បញ្ចូល​រថយន្ត​ប៉ូលិស ខណៈ​ពួកគេ​ចុះ​ពី​ម៉ូតូ​កង់​បី​ដើម្បី​ចូល​រួម​តវ៉ា​នោះ មាន​អ្នក​​ស្រី ទេព​ វន្នី អ្នកស្រី គង់ ចាន់ថា អ្នក​ស្រី​ ខែក​ ចាន់​រស្មី និង​អ្នក​ស្រីសុង​ ស្រី​លាភ។

អ្នក​ស្រី ខែក​ ចាន់​រស្មី បាន​សន្លប់​ ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដោយ​សារ​សមត្ថ​កិច្ច​ចាប់​សែង​រុញ​បញ្ចូលឡាន​ ហើយ​​ប៉ះ​ទង្គិច​ចំ​ក្បាល។

ពល​រដ្ឋ​ដែល​មក​តវ៉ា​រឿង​ដី​ធ្លី ដែល​ពុំ​មាន​ដំណោះ​ស្រាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​​កំពុង​ស្នាក់​នៅ​វត្ត​ចាស់ មាន​​មក​ពី​ខេត្ត​​បន្ទាយ​មានជ័យ បាត់​​ដំបង ប៉ៃលិន និង​ស្វាយ​រៀង​។

លោក ចាន់ ពុទ្ធសក្តិ តំណាង​សហគមន៍​បឹងកក់​ថ្លែង​ថា៖ «អ្នក​ទាំងបួន ត្រូវ​​សមត្ថកិច្ច​ឃាត់​ខ្លួន តែ​បាន​ដោះ​លែង​អ្នកស្រី​ចាន់​រស្មី វិញ​នៅ​ពេល​គាត់​សន្លប់។ ពេល​នោះ​ប៉ូលិស​ស្លន់​ស្លោក៏​ឲ្យ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយសារ​ប៉ះ​ចំ​ក្បាល នៅ​ពេល​ប៉ូលិស​រុញ​គាត់​បញ្ចូល​ឡាន»។ ចំណែក​​៣​នាក់​ទៀត​ត្រូវ​បាន​ដោះ​លែង​នៅ​​ពេល​ក្រោយ​មក។

លោក​បន្ត​ថា៖ «យើង​តែង​ចូល​រួម​តវ៉ា​លើរឿង​ដីធ្លី ពី​ព្រោះ​ប្រជា​​ពលរដ្ឋ​ទាំង​នោះ ក៏ជា​អ្នក​រង​គ្រោះ​ដូច​ពួកយើង​ដែរ​ អ៊ីចឹង​យើង​ត្រូវ​​គាំទ្រ​ពួកគេ»។

លោក​ ឃ្លាំង​ ហួត អភិបាល​ខណ្ឌ​ឫស្សីកែវ​​ក៏​បាន​ចុះ​ទៅសម្រប​សម្រួល​ នៅ​វត្ត​ចាស់​​ផង​ដែរ ដើម្បី​ចៀសវាង​​ការ​ប្រឈម​មុខ​ដាក់គ្នា៕


What Next?

Recent Articles

2 Responses to "ប៉ះ​ទង្គិច​មួយ​ប្រាវ​សន្លប់​​ពល​រដ្ឋ​រងគ្រោះ​២ ​ឃាត់​ខ្លួន ៣​នាក់"

  1. Hun Nal says:

    ពួកអាទេវទត្ត ដូចជាអត់មានអីដោះស្រាយ ក្រៅតែពីប្រើហិង្សា វាយតប់ ចាប់ចង គុកច្រវាក់លើពលរដ្ឋនោះទេ…!
    នេះជាពួកទមិឡ អន្តេរត្ថិយ៍…!?

  2. ?? says:

    all CAMBODIAN should know who was ordering to crack down protesters that having problem about land seize from high ranging CPP leaders or from the big company that close to HUN SEN. how can we believe on what HUN SEN said. as he stated he did not know about these land problem and there was no reported to him. my answer is this guy is lying . my question is how can any one be a PM for the whole nation did not know what going on . my request is you are the one that great the problem . you should trying to solve it whit peacefully . and do not ordering to use fire again the fire it may explode. being a leader is a big responsibility. research what have to be done. what going on in the whole country. should not use any kind of extortion again whit any one or your own people. peace to all CAMBODIAN