សណ្ឋាគារ​ប្រណីត​បន្ទប់​តូច​ដូច​ប្រអប់​ដំបូង​បង្អស់​នៅ​កម្ពុជា

បន្ទប់​ស្នាក់​នៅ​ទំហំ​៥​ម៉ែត្រការ៉េ​បំពាក់​ដោយ​បរិក្ខារ​ទំនើប។ រូបថត Eli Meixler បន្ទប់​សណ្ឋាគារ​តម្រៀប​គ្នា​នៅ​អគារ​ភ្នំពេញ​ថៅវើរ។

បន្ទប់​ស្នាក់​នៅ​ទំហំ​៥​ម៉ែត្រការ៉េ​បំពាក់​ដោយ​បរិក្ខារ​ទំនើប។ រូបថត Eli Meixler បន្ទប់​សណ្ឋាគារ​តម្រៀប​គ្នា​នៅ​អគារ​ភ្នំពេញ​ថៅវើរ។ រូបថត Eli Meixler



ភ្នំពេញប៉ុស្តិ៍

សាកល្បង​ស្រមើស្រមៃ​ថា​អ្នក​កំពុង​គេង​ក្នុង​សណ្ឋាគារ​ប៊ូទិក​ដ៏ស្អាត​មួយ ស្ថិត​នៅ​អគារ​ដ៏ខ្ពស់​ស្កឹមស្កៃ​នៅ​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​អ្វី​ដែល​ពិសេស​គឺ​ថា បន្ទប់​ដ៏ទំនើប​ដែល​លោក​អ្នក​ស្នាក់នៅ​នោះ​មាន​ទំហំ​មិន​ធំ​ជាង​ទូ​ដាក់​ខោអាវ​ប៉ុន្មាន​ទេ​។

បទពិសោធដ៏​ប្លែក​ដែល​សណ្ឋាគារ Tama Hotel ឬ The H22 ផ្ដល់​ជូន​លោក​អ្នក​នោះ​គឺ​ការ​ស្នាក់នៅ​ក្នុង​បន្ទប់​ដ៏តូច​ដូច​ប្រអប់ ទំហំ​តែ​៥​ម៉ែត្រការ៉េ ប៉ុន្តែ​បំពាក់​សុទ្ធតែ​បរិក្ខារ​ទំនើបៗ​មិន​ចាញ់​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ​ពីរ ផ្កាយ​បី​ឡើយ​។

លោក ញឹម រាសី អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ​ដែល​មាន​បន្ទប់​តូច​ច្រឡឹង​នេះ​បាន​រៀបរាប់​ក្នុង​សារ​អេឡិចត្រូនិក​ថា នៅ​ថ្ងៃ​អនាគត​ដ៏ខ្លី​ខាង​មុខ បន្ទប់​ទាំងនេះ​នឹង​ស្វាគមន៍​ការ​ជួល​គិត​ជា​ម៉ោង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​និយោជក-និយោជិត​ដ៏ច្រើន​ក្នុង​សហគមន៍​ការិយាល័យ​នៃ​អគារ​ភ្នំពេញ​ថៅវើរ​ផង​ដែរ។

លោក​បាន​ឲ្យ​ដឹង​ថា៖ «បន្ទប់​នេះ​មិន​ត្រឹម​តែ​ផ្ដល់​ភាព​ងាយស្រួល​ដល់​បុគ្គលិក​ការិយាល័យ​ដែល​ចង់​ទម្រេត​ខ្លួន ងូតទឹក​ជម្រះ​កាយ​អំឡុង​ម៉ោង​សម្រាក​នោះ​ទេ វា​ក៏​អាច​ផ្ដល់​សេវា​ស្នាក់នៅ​ដល់​អ្នក​ដំណើរ​ដែល​រក​កន្លែង​សម្រាក​ពេល​រង់ចាំ​ជើង​យន្តហោះ​របស់​ពួកគេ​ផង​ដែរ»។

សេវា​បន្ទប់​សណ្ឋាគារ​តូចៗ​ដូច​ប្រអប់​នេះ ជា​គំនិត​អាជីវកម្ម​ដ៏ពេញនិយម​នៅ​បណ្ដា​ទីក្រុង​ទំនើប​ជឿនលឿន​ដូច​ជា​ទីក្រុង​ញូវយ៉ក និង​សិង្ហបុរី​ជាដើម ខណៈ​ដែល​តម្លៃ​៣៥​ដុល្លារ​នេះ​សឹងតែ​មិន​អាច​ជួល​គ្រែ​គេង​មួយ​ក្នុង​ផ្ទះ​ស្នាក់​ដ៏សាមញ្ញ​នៅ​បណ្ដា​ប្រទេស​ទាំងនោះ​ផង។

ប៉ុន្តែ​សួរ​ថា តើ​នៅ​ប្រទេស​កម្ពុជា ដែល​ពោរពេញ​ដោយ​ផ្ទះសំណាក់ សណ្ឋាគារ ឬ​សេវា​ស្នាក់នៅ​តម្លៃ​ថោកៗ​នោះ ការ​ស្នាក់នៅ​បន្ទប់​២​ម៉ែត្រ​បួន​ជ្រុង​ក្នុង​តម្លៃ​៣៥​ដុល្លារ​អាច​ទទួល​បាន​ប្រជាប្រិយភាព​ពី​អតិថិជន​ប៉ុន​ណា​ដែរ?

ភោជនីយដ្ឋាន និង​បារ៍ D22 ដែល​មាន​ការ​តុបតែង​ដោយ​វត្ថុ​ចាស់ៗ​ពី​សម័យ​មុន គួរ​ជា​ទី​ចាប់អារម្មណ៍​។ រូបថត Eli Meixler

ដូច្នេះ​ហើយ ខ្ញុំ​ក៏​សម្រេច​ចិត្ត​សាកល្បង​ដោយ​ផ្ទាល់ តាមរយៈ​ការ​កក់​បន្ទប់​ស្នាក់​មួយ​នៅ​សណ្ឋាគារ Tama Hotel ដែល​ស្ថិត​នៅ​ជាន់​ទី​២២​។ អ្វី​ដែល​ខ្ញុំ​កត់សម្គាល់​មុន​គេ​បង្អស់ ពេល​ដែល​ឈាន​ជើង​ចូល​ក្នុង​បន្ទប់​ដ៏តូច​នោះ​ភ្លាម​គឺ​វា​ហាក់​ដូចជា​ធំ​ទូលាយ​ច្រើន បើ​ធៀប​ជាមួយ​បន្ទប់​សណ្ឋាគារ​ប្រអប់​នៅ​ប្រទេស​ជប៉ុន ដែល​មាន​ទំហំ​ធំ​ជាង​ក្ដារមឈូស​តែ​បន្តិច​ប៉ុណ្ណោះ។ នៅ​សណ្ឋាគារ​ប៊ូទិក Tama Hotel នេះ​គ្រប់​ចំអាម គ្រប់​ជ្រុង​នៃ​បន្ទប់​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​តែ​ម្ដង។ តុ​អាច​បត់​បាន ហើយ​គ្រែ​គេង​ស្ថិត​នៅលើ​ក្បាល ពេល​ដែល​យើង​អង្គុយ​មើល​ទូរទស្សន៍​អេក្រង់​សំប៉ែត។

ទាក់ទិន​នឹង​ការ​រចនា​នៃ​បន្ទប់​សណ្ឋាគារ​ដ៏តូច​នេះ លោក ញឹម រាសី បាន​អះអាង​ថា៖ «អ្វី​ដែល​សំខាន់​គឺ​សិល្បៈ​នៃ​ការ​រៀបចំ​គ្រឿង​តុបតែង និង​សង្ហារិម​ឲ្យ​ស្រប​ទៅ​តាម​ទំហំ​បន្ទប់​នេះ»។

គ្រែ​គេង​ស្ថិត​នៅលើ​សាឡុង និង​អាច​ឡើង​ទៅ​សម្រាក​បាន​ដោយ​ឡើង​ជណ្ដើរ​តែ​ពីរ​បី​កាំ​។ ទូរទស្សន៍​អេក្រង់​សំប៉ែត​ព្យួរ​ខ្លួន​ជាប់​នឹង​ជញ្ជាំង ល្មម​អាច​ឲ្យ​យើង​អង្គុយ​ទម្រេត​ខ្នង​លើ​សាឡុង​ទស្សនា​ភាពយន្ត​បាន។

ដើម​ឡើយ​ខ្ញុំ​បារម្ភ​ថា ការ​គេង​ក្នុង​បន្ទប់​តូច​ដូច្នេះ អាច​មាន​អារម្មណ៍​ដូច​ត្រូវ​គេ​ឃុំឃាំង​បាត់បង់​សេរីភាព។ ប៉ុន្តែ​នៅ​សណ្ឋាគារ Tama Hotel បច្ចេកទេស​រៀបចំ​អំពូល​ភ្លើង​បំភ្លឺ គ្រឿង​សង្ហារិម​ឈើ ការ​តុបតែង​និង​បរិយាកាស​ទាំង​មូល​ពិតជា​ផ្ដល់​ភាព​ស្រស់ស្រាយ និង​កក់ក្ដៅ​ក្នុង​ការ​ស្នាក់នៅ​ណាស់។ យ៉ាង​ណា​មិញ ប្រសិន​បើ​មាន​បង្អួច​នៅ​ក្បែរ​បន្ទប់​វា​រឹត​តែ​ប្រសើរ ប៉ុន្តែ​វា​ជា​បន្ទប់​ដែល​ស្ថិត​នៅ​បរិវេណ​កណ្ដាល​អគារ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៀត​នោះ គឺ​ល្បឿន​អ៊ីនធឺណិត​គ្មាន​ខ្សែ​នៅក្នុង​បន្ទប់​ពិតជា​លឿន​ដូច​ផ្លេកបន្ទោរ។ ថ្វីដ្បិត​តែ​ការ​ស្នាក់នៅ​បន្ទប់​ដ៏តូច​នេះ យើង​ត្រូវ​ប្រើ​បន្ទប់ទឹក​រួម​ក្ដី ប៉ុន្តែ​វា​ពិតជា​មាន​អនាម័យ​ស្អាត​ណាស់។ កន្លែង​ងូតទឹក​ត្រូវ​បាន​ខណ្ឌ​ចែក​ជា​លក្ខណៈ​ឯកជន ហើយ​សណ្ឋគារ​ក៏​មាន​ផ្ដល់​នូវ​សាប៊ូ​ដុស​ខ្លួន និង​សាប៊ូ​កក់សក់​សម្រាប់​ប្រើប្រាស់​ទៀត​ផង។

ទោះ​ជា​ក្នុង​បន្ទប់​មិន​មាន​តេឡេបញ្ជា​សីតុណ្ហភាព​ក្ដី ប៉ុន្តែ​ម៉ាស៊ីន​ត្រជាក់​ធំ​ដំណើរការ​បាន​ល្អ ហើយ​បរិយាកាស​ក៏​មាន​ចរន្ត​ខ្យល់​ចេញ​ចូល​ធ្វើឲ្យ​វា​មិន​ហប់​ផង​ដែរ ដោយសារ​តែ​ការ​រៀបចំ​មាន​បច្ចេកទេស​ត្រឹមត្រូវ​។

គ្រាន់តែ​ឡើង​ជណ្ដើរ​ឆ្ពោះ​ទៅ​កាន់​គ្រែ​ដ៏តូច​ទន់ល្មើយ​របស់​ខ្ញុំ​ភ្លាម ខ្ញុំ​ក៏​ទ្រោប​ខ្លួន​លើ​គ្រែ​ភ្លែត​ដោយ​មិន​ដឹង​គេង​លង់លក់​ពី​ថ្មើរ​ណា។ រាត្រី​នោះ ខ្ញុំ​ពិតជា​គេង​លក់​ស្កប់ស្កល់ ទោះជា​ជើង​ខ្ញុំ​វែង​ហៀរ​គ្រែ​បន្តិច​ក្ដី​។ លុះ​ក្រោក​ពី​ព្រលឹម ខ្ញុំ​ក៏​ក្រោក​ទៅ​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​ដោយ​ឥត​គិត​ថ្លៃ​នៅ​ភោជនីយដ្ឋាន និង​បារ៍ D22 ដែល​មាន​ការ​តុបតែង​ដោយ​វត្ថុ​ចាស់ៗ​ពី​សម័យ​មុន​ដូចជា ម៉ាស៊ីន​វាយអង្គុលីលេខ និង​កាមេរ៉ា ជាដើម​។

ការ​ស្នាក់នៅ​សណ្ឋាគារ​នេះ​ក៏​ផ្ដល់​ភាព​ងាយស្រួល​ដោយសារ​តែ​វា​ស្ថិត​នៅ​ជិត Eclipse Skybar ជា​បារ៍​លើ​ដំបូល​អគារ ដែល​អាច​ឲ្យ​អ្នក​គយគន់ ទេសភាព​រាជធានី​ភ្នំពេញ​ទាំង​មូល​ពី​លើ​ទី​ខ្ពស់​ផង​ដែរ។

សណ្ឋាគារ Tama Hotel ស្ថិត​នៅ​អគារ​ភ្នំពេញ​ថៅវើរ មហាវិថីព្រះមុនីវង្ស សង្កាត់​បឹងព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ទាក់ទង លេខ​ទូរស័ព្ទ ០២៣ ​៩៦៤ ​០២០៕


What Next?

Recent Articles

2 Responses to "សណ្ឋាគារ​ប្រណីត​បន្ទប់​តូច​ដូច​ប្រអប់​ដំបូង​បង្អស់​នៅ​កម្ពុជា"

  1. Banh Bev says:

    It is very funny!

  2. CountryStudent says:

    All cursing words below should be use to curse Hun sen, Heng Sam Rin , Chea Sim and all their CPP members; they don’t apply to all other Cambodians

    ————————————————

    Nguen Tiha
    September 2, 2014 at 4:02 pm

    អាឆ្កែណាហ៊ាន ចាប់គ្នាអញ ។ ពួកអាឆ្កែខ្មែរអស់អែង សុទ្ធតែជាកញ្ជះអញទាំងអស់ អញចង់ចាប់ ចុយ មីណា កាប់អាឆ្កែណាក៏បានដែរ ។ អាណាហ៊ានធ្វើអីអញ ????? ពួកអាខ្មែរ អាក្រពើ ម៉េចចង់ប្តឹងស្អី? ថ្ងៃក្រោយ អញចូលទៅកាប់ដល់ក្នុងប៉ុស្តិក៏គ្មានអាឆ្កែណា ហ៊ានធ្វើអីអញបានដែរ ។ ពួកអាខ្មែរ អាខួរក្បាលបង្កង ពួកអាខ្មែរ ក្រ ពួកអាខ្ជិល ពូជអាខ្ញុំកញ្ជះគេ ៕