​ពលរដ្ឋ​ប្រមាណ​២០០​នាក់​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្តកោះកុង​ចែក​ខិតបណ្ណ​រក​ការគាំទ្រ​

ដោយ៖​ ប៉ែន ប៉ូលីន និង អាន ហៃយ៉ា​
ថ្ងៃសៅរ៍ ទី30 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ប្រជាពលរដ្ឋ​ចែក​ខិតប័ណ្ណ​ដល់​សាធារណៈជនតាមដងផ្លូវ (រូបថត៖ ខេង ដេន)

ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់​មកពី​ភូមិ​ចំនួន​បី​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​នៅ​ខេត្ត​កោះកុង​ចែក​ខិតបណ្ណ​ដល់​សាធារណៈជន  ដើម្បី​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​លើ​ដីធ្លី​របស់​ពួកគាត់​ឲ្យបាន​ឆាប់​។​

​នៅ​ថ្ងៃ​សៅរ៍​នេះ​ប្រជាពលរដ្ឋ​ដែល​មកពី​ភូមិ​ចំនួន​៣​គឺ​ភូមិ​ត្រពាំង​កណ្ដោល  ភូមិ​ឈូក និង​ភូមិ​ជីខ ឃុំ​ជីខ​លើ​ស្រុក​ស្រែអំបិល​ខេត្ត​កោះកុង​បាន​នាំគ្នា​ឈរ​ចែក​ខិតបណ្ណ​ទៅដល់​សាធារណជន ​ជាតិ​និង​អន្ដរជាតិ​ដែល​កំពុង​ធ្វើដំណើរ​នៅ​តាម​ផ្លូវជាតិ​លេខ​៤៨ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​មហាជន​បាន​ដឹងឮ​និង​ចូលរួម ជំរុញ​ឲ្យមាន​ការដោះស្រា​យ​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ស៊ូ​ហ្គា​(SUGAR)​និង​ក្រុមហ៊ុន ផ្លេ​ន ថេ​សិន (PLANTAION)​ ឲ្យបាន​ឆាប់​។​

​ក្នុង​ខិតប័ណ្ណ​ចែកចាយ​នោះ ពលរដ្ឋ​ក៏បាន​អំពាវនាវ​ឲ្យមាន​ការគាំទ្រ​ផែនការហែញ​ត្តិ នៅ​ថ្ងៃ​ទី​១៥​ខែ​កញ្ញា​ឆ្នាំ​២០១៤​ខាងមុខ យកទៅ​ដាក់​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យជួយ​ដោះស្រាយ​ផង​ដែរ​។

(រូបថត៖ ខេង ដេន)

(រូបថត៖ ខេង ដេន)

លោក ​យិន ជៀវ​តំណាង​ប្រជាពលរដ្ឋ​មកពី​ភូមិ​ឈូក​បាន​ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ពួកគាត់​ទាំងអស់​គ្នា​បាន​មកជួបជុំ​គ្នា​ចែក​ខិតបណ្ណ​តាំងពី​ម៉ោង​៨​ព្រឹក​មក​ម្លេះ​។ លោក​បាន​បន្ដទៀតថា​ខ្លឹមសារ​សំខាន់​នៅក្នុង​បណ្ណ​នោះ​គឺ​ដើម្បី​អំពាវនាវ​ទៅដល់​រដ្ឋអំណាច អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្ដរជាតិ​ឲ្យជួយ​អន្ដរាគមន៍​។​ ឯ​លោក ព្រំ ឃឹម អាយុ​៣៩​ឆ្នាំ​ជា​តំណាង​ប្រជាពលរដ្ឋ​មកពី​ភូមិ ជីខ វិញ​បាន​បញ្ជាក់​ប្រាប់​VOD​ឲ្យដឹង​នៅ​ព្រឹក​នេះ​ដែរ​ថា ពួកគាត់​រំពឹងថា​តាមរយៈ​បណ្ណ​នេះ​នឹង​ផ្សព្វផ្សាយ​ទៅ​ដល់​ថ្នាក់​ដឹកនាំ​ពិសេស​គឺ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន​។

គួរបញ្ជាក់​ថា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​បន្ត​អូសបន្លាយ​តាំងពី​ឆ្នាំ​២០០៦​មក​ម្លេះ ប៉ុន្តែ​រហូត​មក​ដល់​នឹង​ពេលនេះ​ពុំទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេខណៈ​​ដែល​ប្រជាពលរដ្ឋ​ទាំង​បី​ភូមិ​កាន់តែ​មាន​ការតវ៉ា​ខ្លាំង​ឡើងៗ​យ៉ាងណាក៏ដោយ​៕

សរសេរ​មកកាន់លោក ប៉ែន ប៉ូលីន តាមរយៈ​ penpoline@yahoo.com.au

What Next?

Recent Articles

One Response to "​ពលរដ្ឋ​ប្រមាណ​២០០​នាក់​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្តកោះកុង​ចែក​ខិតបណ្ណ​រក​ការគាំទ្រ​"

  1. ផ្កាយមាស៥ថោកទាបផុតលេខ says:

    ពូជចោរហ៊ុនសែនកាន់អំណាចប្រជាជនខ្មែរ ត្រូវបាត់បង់ដីធ្លីគ្រប់កន្លែង
    ល្មមភ្ញាក់ខ្លួនឈប់បោះឆ្នោតឱ្យចោរលួចប្លន់ដីធ្លីផ្ទះសំបែងលោកអ្នកហើយ
    បើមិនអញ្ចឹងទេប្រាកដជាបាត់បង់ដីធ្លីហើយ មកតវ៉ាត្រូវឆ្កែប៉ូលិសកំណាច
    របស់ ហ៊ុន សែន វាយសំពងអស់លោកអ្នកទៀតជាពុំខានឡើយ ជឿថា
    អស់លោកអ្នកហ្នឹងភ្ញាក់ខ្លួន មិនចង់បាត់ដីធ្លីនិងឱ្យគេវាយឈឺសាច់ទៀតទេ
    ( ដូចនេះសូមអស់លោកអ្នកនាំគ្នាបោះឆ្នោតយកមេដឹកនាំថ្លៃថ្នូរ ធាក់ក្បាលពូជចោរចេញ )