ដោយ វណ្ណ វិចារ
2014-09-21
RFA

សាច់ញាតិជនរងគ្រោះក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកដៃនៅមុខអតីតមន្ទីររដ្ឋសភាកាលពីថ្ងៃ៣០ មីនា ឆ្នាំ១៩៩៧ អុជធូបគោរពវិញ្ញាណក្ខន្ធនៅខាងមុខចេតិយ នៅព្រឹកថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៣។ RFA/Den Ayuthyea
មេដឹកនាំបក្សប្រឆាំង សន្យាជាថ្មីថា នឹងទាមទារយុត្តិធម៌ឲ្យវិញ្ញាណក្ខន្ធបាតុករដែលស្លាប់កាលពីឆ្នាំ១៩៩៧។ ការអះអាងនេះ ធ្វើឡើងដោយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី ក្នុងពិធីបុណ្យបង្សុកូលឧទ្ទិសកុសលជូនបាតុករដែលបានស្លាប់នៅជិតទីតាំងរដ្ឋសភាចាស់ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៣។
គណបក្សសង្គ្រោះជាតិ ចាត់ទុកថា បាតុករដែលបានស្លាប់ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ជាអ្នកដែលលះបង់ជីវិតដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៉ី ឡើងថ្លែងការណ៍រំឭកពីប្រវត្តិនៃបាតុកម្មនៅខាងមុខរដ្ឋសភាចាស់ ក្នុងបុព្វហេតុទាមទារដំឡើងប្រាក់ខែកម្មករ។ លោកបន្តថា បើគ្មានការងើបឡើងតវ៉ាតាំងពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ទេនោះ ក៏មិនមានចលនារួមគ្នា ដើម្បីកម្លាំងលទ្ធិប្រជាធិបតេយ្យដូចពេលនេះដែរ។
លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែមិនប្ដូរជំហរក្នុងការទាមទារយុត្តិធម៌ជូនជនរងគ្រោះនោះឡើយ៖ «បាតុករទាំងអស់ហ្នឹងគាត់បានលះបង់អាយុជីវិត ប្ដេជ្ញាតស៊ូជាមួយគ្នាដោយសន្តិវិធី ដើម្បីបុព្វហេតុសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ»។
ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១រដ្ឋសភា លោក កឹម សុខា ថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីបង្សុកូលនេះថា បាតុករដែលបានស្លាប់កាលពីឆ្នាំ១៩៩៧ ជាវរជនដែលបានត្រួសត្រាយផ្លូវប្រជាធិបតេយ្យរហូតមកដល់ពេលនេះ។ លោកថែមទាំងអំពាវនាវឲ្យអ្នកនយោបាយទាំងអស់ ដើរផ្លូវព្រះ ជៀសវាងដើរតាមគន្លងមារ។ កាលពីឆ្នាំ១៩៩៧ លោក សម រង្ស៉ី ធ្វើជាប្រធានគណបក្សជាតិខ្មែរ។ លោកបានដឹកនាំកម្មករធ្វើបាតុកម្ម ទាមទារដំឡើងប្រាក់ខែ និងកែទម្រង់ប្រព័ន្ធតុលាការ។ បាតុកម្មត្រូវបានបញ្ចប់នៅពេលជនមិនស្គាល់មុខគប់គ្រាប់បែក បណ្ដាលឲ្យមនុស្សជាង ១០នាក់ និងរងរបួសរាប់សិបនាក់ផ្សេងទៀត។ មកទល់បច្ចុប្បន្ននេះ ឃាតកគប់គ្រាប់នេះ ស្ថិតនៅក្រៅសំណាញ់ច្បាប់នៅឡើយ។ មន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ថ្លែងប្រាប់អ្នកកាសែតជាច្រើនដងច្រើនសាថា កំពុងដំណើរការស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតកនៅឡើយ។
យ៉ាងណាមិញ លោក សម រង្ស៉ី និងលោក ហ៊ុន សែន បានថ្លែងក្នុងរដ្ឋសភាកាលពីខែសីហា ថា ប្ដេជ្ញាលុបបំបាត់វប្បធម៌សងសឹក ឬវប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីឲ្យអស់ពីសង្គមខ្មែរ។ លោក ហ៊ុន សែន ក៏អំពាវនាវឲ្យពលរដ្ឋកត់ត្រាសម្ដីរបស់អ្នកទាំងពីរឲ្យបានច្បាស់ថែមទៀតផង។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច លើកឡើងថា លោក សម រង្ស៉ី មិនអាចមានលទ្ធភាពឆាប់ក្នុងការចាប់ឃាតកគប់គ្រាប់បែកតាំងពីឆ្នាំ១៩៩៧ មកដាក់ទោសបានទេ។ លោកបន្តថា បក្សប្រឆាំងអាចដេញដោលអាជ្ញាធរក្នុងរឿងសម្លាប់មនុស្សនៅផ្លូវវ៉េងស្រេង បាន ព្រោះវានៅក្តៅៗនៅឡើយ។ ម្យ៉ាង ក៏មានខ្សែវីដេអូឯកសារច្រើនដែរ ជាជាងធ្វើរឿងចាស់ដែលស្ទើរតែគ្មានពន្លឺសោះនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- នាយករដ្ឋមន្ត្រីផ្ញើសារអបអរទិវាសន្តិភាពអន្តរជាតិប្ដេជ្ញាបន្តពង្រឹងវប្បធម៌សន្តិភាព
- ក្រុមហ៊ុនបញ្ជាទិញខោអាវម៉ាកល្បីៗបង្ហាញជំហរយល់ស្របនឹងការដំឡើងប្រាក់ឈ្នួលកម្មករ
- តើសារាចរណែនាំរបស់ប្រធានរដ្ឋសភាស្របតាមគោលការណ៍ប្រជាធិបតេយ្យឬទេ?
- លោក កឹម សុខា ថាតំណាងរាស្ត្រមិនមែនមានតួនាទីតែក្នុងរដ្ឋសភាទេ
- កម្មកររោងចក្រចំនួនពីរច្រានចោលដីការក្សាការពារដែលកំណត់ឲ្យកម្មករចូលធ្វើការវិញ
- បក្សប្រជាជនបដិសេធដាក់ស្ថាប័នរដ្ឋាភិបាលឲ្យនៅដាច់ពីបក្សនយោបាយ
- កម្ពុជាចាប់ជនជាតិថៃ៣នាក់ពីបទព្យាយាមចរាចរលុយក្លែងក្លាយជាង៧លានដុល្លារ
- ក្រុមសហជីពកម្មករដាក់ញត្តិឲ្យក្រុមហ៊ុនបញ្ជាទិញខោអាវពីកម្ពុជា
- លោក ផៃ ស៊ីផាន រងការចោទថាខ្ចីប្រាក់៦លានរៀលមិនសងអស់រយៈពេលជាង១០ឆ្នាំ
ប្រព័ន្ធគំនិតរបស់អ្នកដឹកនាំខ្មែរជាអតីតពួកខ្មែរក្រហម មិនព្រមលះបង់ចោលការសម្លាប់
មនុស្សដទៃដើម្បីដណ្តើមយកឈ្នះនោះឡើយ។ពួកគេយល់ថា ត្រូវតែសម្លាប់ចោលជន
ណាដែលលេចធ្លោឡើងដើម្បីអំណាចរបស់ខ្លួនឯងតែម្យ៉ាងប៉ុណ្ណោះ។យើងសង្កេតឃើញ
ដូចសព្វថ្ងៃនេះ ដោយសារតែប្រព័ន្ធសន្តិភាពនិងមនុស្សធម៌ចូលមកជ្រៀតជ្រកនៅក្នុង
ពាសពេញប្រទេសនៃទឹកដីខ្មែរ ពួកអ្នកដឹកនាំអតីតខ្មែរក្រហមទាំងនោះក៏បានផ្លាស់ប្តូរពី
យុទ្ធសាស្ត្រ ត្រូវតែសម្លាប់ ទៅជាច្បាប់ដាក់ទោសធ្វើទុកបុកម្នេញទៅវិញ។ទាំងនេះយើង
យល់បានថា ការសម្លាប់ដើម្បីមានអំណាច ឯការចាប់ដាក់គុកគឺដើម្បីការលើកដំកើងបក្ស
ពួក គ្រួសារនិយម។មានពាក្យសម្តីចេញពីមាត់អ្នកដឹកនាំខ្លះដែលកំពុងតែមានការព្រួយបារម្ភ
ខ្លាចនឹងការសងសឹក។អតីតកាលនៃមនុស្សយើងម្នាក់ៗ តើខ្លួនយើងបានសាងអំពើអាក្រក់
បាបកម្មអ្វីខ្លះ បានជាពេលនេះមានសម្តីចេញពីមាត់ខ្លួនឯងមកយ៉ាងដូច្នេះ? ។ យល់ដឹងថា
ចំពោះគូរប្រជែងការដឹកនាំនយោបាយជាមួយខ្លួន ពួកគេគ្មានកងកម្លាំងប្រដាប់អាវុធយោធា
សន្តិសុខដើម្បីប្រឆាំងសងសឹកមកវិញនោះទេ ប៉ុន្តែអ្នកកំពុងតែចង់សងសឹកនោះមានតែជន
ជាដៃជើងរបស់ខ្លួនឯងតែប៉ុណ្ណោះ។របត់នយោបាយនៃប្រទេសខ្មែរអ្នកប្រាជ្ញពិភពលោកបាន
គន់គូរទុកជាយូរមកហើយនោះ គឺតំណទៅមុខមនុស្សជរាជំនាន់ចាស់ត្រូវតែផុតរលត់បាត់ទៅ
អស់ ហើយមានមនុស្សកើតស្រករក្រោយ មិនមែនជាកុម្មុយនិស្តនឹងធ្វើអោយប្រទេសខ្មែរទៅ
ជាលោកសេរីភាពនិយមពិតប្រាកដសម្បូររុងរឿងទៅហោង។
កូនមីកាដួយហោករីកស្ញេញ់.Bun Rany
.ក្ដៅឆេះកាដួយម៉ែ ah Hun Sen me Di Pok
បើក្ដៅក្រហាយខ្លាំងណាស់ ចាប់ប្រពន្ធ័ Ah Hun Sen ហែកកាដួយឱ្យ ហេង សំរិ និង ហ៊ុន សែន ចុយ chea muy khnea ទៅ កូនមីឆ្កែ
កូនមីកាដួយហោករីកស្ញេញ់.Bun Rany
.ក្ដៅឆេះកាដួយម៉ែ ah Hun Sen me Di Pok
បើក្ដៅក្រហាយខ្លាំងណាស់ ចាប់ប្រពន្ធ័ Ah Hun Sen ហែកកាដួយឱ្យ ហេង សំរិ និង ហ៊ុន សែន ចុយ chea muy khnea ទៅ កូនមីឆ្កែ