ដោយ ហ៊ុំ ចំរើន
2014-09-20
RFA

អនុប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោក កឹម សុខា សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តពោធិ៍អណ្ដែត ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤។ RFA/Hum Chamroeun
អនុប្រធានទី១នៃរដ្ឋសភា ថ្លែងខណៈសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តព្រៃវែង ថា សមាជិកសភា តំណាងរាស្ត្រគ្រប់រូប មានតួនាទីសំខាន់ណាស់ក្នុងការជួយដោះស្រាយពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ មិនថាខាងក្នុង ឬនៅក្រៅរបងរដ្ឋសភានោះទេ គឺមានកាតព្វកិច្ចពន្យល់ និងបកស្រាយគ្រប់ទីកន្លែងទាំងអស់។
ការលើកឡើងរបស់ លោក កឹម សុខា ទំនងឆ្លើយតបនឹងប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងថា តំណាងរាស្ត្រអង្គុយនៅកៅអីណា ធ្វើការនៅទីនោះ និងមិនគួរដើររិះគន់ក្រៅសភា។
លោក កឹម សុខា ថ្លែងបែបនេះក្នុងឱកាសដឹកនាំសមាជិកសភាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តពោធិ៍អណ្ដែត ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២០ ខែកញ្ញា។
លោក កឹម សុខា និយាយក្នុងទឹកមុខញញឹមញញែមទៅកាន់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ក្នុងឱកាសកាន់បិណ្ឌនោះថា លោកនឹងមិនថ្លែងសារនយោបាយក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះទេ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើបុណ្យឧទ្ទិសកុសលជូនទៅដល់ជីដូនជីតា និងបុព្វការីជនទាំង ៧សន្ដាន។ ឆ្លៀតក្នុងឱកាសនោះដែរ លោក កឹម សុខា បានពន្យល់ប្រជាពលរដ្ឋទំនងបែបឆ្លើយតបទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោកលើកឡើងថា សមាជិកសភាតំណាងរាស្ត្រគ្រប់រូប មានតួនាទីសំខាន់ មិនមែននៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ដែលមានកម្រាលព្រំស្អាតនោះទេ គឺសមាជិកសភាតំណាងរាស្ត្រ មាននាទីចុះទៅសួរសុខទុក្ខ និងជួយដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់៖ «តួនាទីរបស់តំណាងរាស្ត្រ គឺតំណាងឲ្យប្រជារាស្ត្រ អ៊ីចឹងរឿងរ៉ាវសំខាន់បំផុត មិនមែនអង្គុយនៅក្នុងសភាទេ រឿងធំបំផុត គឺអង្គុយនៅក្បែរប្រជារាស្ត្រ និយាយទៅកាន់ប្រជារាស្ត្រ ស្ដាប់ប្រជារាស្ត្រ តើប្រជារាស្ត្រចង់ដឹងរឿងអី ខ្វល់ខ្វាយរឿងអី។ ហើយក្នុងនាមខ្លួនជាតំណាងឲ្យប្រជារាស្ត្រនេះ គឺមើលឃើញបញ្ហាស្រុកទេសហ្នឹង បញ្ហានយោបាយហ្នឹង វាខ្វះខាតត្រង់ណា វាល្អត្រង់ណា ត្រូវមកប្រាប់រាស្ត្រវិញ។ បើតំណាងរាស្ត្រអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ និយាយតែក្នុងសភា មិនមែនតំណាងពិតប្រាកដទេណាស់ លោកយាយលោកតាណាស់ បាទ! ខ្ញុំបញ្ជាក់ជូនប៉ុណ្ណឹងសិន»។
កន្លងមក លោក ហ៊ុន សែន ធ្លាប់បានថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូកេត្រា (SOFITEL PHNOM PENH PHOKEETHRA) នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គ្មានអ្នកបាញ់កាំភ្លើងធំដាក់លោកទេ គឺលោក ហ៊ុន សែន ចង់សំដៅទៅលើ លោក កឹម សុខា មិនបានរិះគន់ដល់លោកនៅឱកាសពិធីភ្ជុំបិណ្ឌជិតមកដល់នេះ។ លោក ហ៊ុន សែន អះអាងថា តំណាងរាស្ត្រទាំងអស់អង្គុយលើកៅអីណា ត្រូវធ្វើការនៅកៅអីនោះនៅក្នុងសភា មិនត្រូវដើររិះគន់នៅក្រៅសភាទេ៖ «គេអត់ទៅនិយាយនៅក្រៅតាមចិញ្ចើមថ្នល់ និយាយឃោសនាទេ ហើយពេលខ្លះនិយាយជ្រុលថា មិនបាច់ទៅរកអ្នកណាទេ ជួយនាយករដ្ឋមន្ត្រីបោសសម្អាតនាយករដ្ឋមន្ត្រី ព្រោះរដ្ឋមន្ត្រីជួយយកលុយឲ្យនាយករដ្ឋមន្ត្រី បើអ៊ីចឹងចប់ហើយ រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ទៀ បាញ់ ទាំងអស់ហ្នឹង រដ្ឋមន្ត្រីឲ្យតែធុនហ្នឹង ចប់បាត់ហើយ តែនាយករដ្ឋមន្ត្រី ត្រូវការពាររដ្ឋមន្ត្រីខ្លួនដែរណា? តែបើសិនខុសមែន មិនបាច់ឲ្យអស់លោកបោះឆ្នោតឲ្យទម្លាក់ទេ តែបើបោះឆ្នោតទម្លាក់ មកនិយាយនៅក្នុងសភា មិនមែននិយាយនៅក្រៅរដ្ឋសភាទេ»។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា សមាជិកសភាតំណាងរាស្ត្រ មានសិទ្ធិសម្ដែងមតិគ្រប់ទីកន្លែង ទាំងនៅក្នុង និងខាងក្រៅរដ្ឋសភា លើកលែងតែការទៅឃោសនាឲ្យគណបក្សនយោបាយ ដើម្បីប្រជាប្រិយភាពគណបក្សរបស់ខ្លួន ព្រោះមានតួនាទីក្នុងការបង្កើតច្បាប់ និងមានតួនាទីចុះទៅសួរសុខទុក្ខប្រជារាស្ត្រម្ចាស់ឆ្នោត។ លោកបណ្ឌិត សុខ ទូច ចាត់ទុកការឌឺដងដាក់គ្នារបស់ថ្នាក់ដឹកនាំគណបក្សធំៗទាំងពីរ ថាជារឿងធម្មតារបស់អ្នកនយោបាយហើយ ដើម្បីបង្កើតសកម្មភាពមិនឲ្យស្ងប់ស្ងាត់ក្នុងសង្គម៖ «អ៊ីចឹងលោកទៅកាន់ ២៤ខេត្តក្រុងហ្នឹង លោកទៅបានទាំងអស់។ប៉ុន្តែអ្វីដែលជាភាពរឹងមាំធ្វើការដោះស្រាយ វាត្រូវការអនុម័តច្បាប់អនុម័តអី ត្រូវតែមកសភាហើយ។ ព្រោះបានចែងច្បាស់ណាស់ថា រាល់ការសម្រេចណាមួយនៅក្នុងសភា ហើយសភាមិនអាចប្រជុំក្រៅអំអីអឺ! រាជធានីភ្នំពេញទេ លើកលែងតែមានសង្គ្រាម ទើបគេប្ដូរប្លង់ទីតាំង។ អ៊ីចឹងអារឿងមានផ្ដល់គំនិតមិនសំខាន់ទេទៅទីណាក៏បានដែរ»។
កន្លងមក លោក ហ៊ុន សែន ធ្លាប់គំរាមដកតួនាទីអនុប្រធានទី១រដ្ឋសភា គឺលោក កឹម សុខា។ ការគំរាមដកនេះ ដោយសារតែ លោក កឹម សុខា មានប្រសាសន៍ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅខេត្តសៀមរាប កាលពីថ្ងៃទី៦ កញ្ញា ថា គណបក្សសង្គ្រោះជាតិ រកឃើញថា មន្ត្រីពុករលួយមួយចំនួន កំពុងសម្ងំកាន់តំណែងនៅក្នុងជួររដ្ឋាភិបាល ចង់មិនចង់ គឺអាចបោះឆ្នោតទម្លាក់មន្ត្រីរដ្ឋាភិបាល ឬក៏រដ្ឋមន្ត្រីណាមួយចេញពីតំណែងទៀតផង បើរកឃើញថា មន្ត្រីទាំងនោះប្រព្រឹត្តអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តើសារាចរណែនាំរបស់ប្រធានរដ្ឋសភាស្របតាមគោលការណ៍ប្រជាធិបតេយ្យឬទេ?
- បក្សប្រជាជនបដិសេធដាក់ស្ថាប័នរដ្ឋាភិបាលឲ្យនៅដាច់ពីបក្សនយោបាយ
- លោក ផៃ ស៊ីផាន រងការចោទថាខ្ចីប្រាក់៦លានរៀលមិនសងអស់រយៈពេលជាង១០ឆ្នាំ
- លោក ហ៊ុន សែន ថាមិនបានជ្រៀតជ្រែកកិច្ចការរដ្ឋសភា
- រដ្ឋមន្ត្រីក្រសួងអប់រំចូលឆ្លើយសំណួរនៅរដ្ឋសភាជាលើកដំបូង
- សកម្មជនបក្សប្រឆាំងដែលរងការចោទថាគំរាមប្រជាការពារនៅពោធិ៍សាត់ពន្យារពេលចូលបំភ្លឺ
- លោក ឱម យ៉ិនទៀង មិនទាន់កំណត់ថ្ងៃចូលបំភ្លឺនៅរដ្ឋសភាពីការប្រឆាំងអំពើពុករលួយ
- UNHCR បញ្ជាក់ជំហរមិនជាប់ទាក់ទងនឹងគម្រោងបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជា
- អង្គការតម្លាភាពកម្ពុជាត្រៀមផ្ដល់បច្ចេកទេសនិងឯកសារពុករលួយជូនរដ្ឋសភា
ម្សៀបោកប្រាស់ប្រជាពលរដ្ឋ កិម សុខា បានចេញមុកមកខ្វាមទៀតហើយ សន្យាខ្យល់របស់ម្សៀអែងគ្មាននាក់ណាគេជឿទៀតឡើយ ?បោកប្រាស់ពល់រដ្ឋចាស់ៗថានិងបើកប្រាក់១ខែ$៤០ដុល្លាក្នុងមួយនាក់ដល់ប្រជាពលរដ្ឋណាដែលបានគាំទ្របោះឆ្នោតឲបក្សសង្រ្គោះជាតិម្សៀអែង ? សន្យាខ្យល់?សន្យាថានិងតតាំងជាមួយនិងបក្សកាន់អំណាចដាច់ខាតមិនចូល សភា បើសិនជាបក្សសង្រ្គោះជាតិចូលសភាក៏ដូចជាចូលទៅបម្រើយួនអញ្ចិងដែរ នេះជាពាក្យសន្យារបស់បក្សសង្រ្គោះជាតិ កិម សុខា អែង ? កិម សុខា អែងមិនខុសពីឆ្កែអង្កេសុីបុ៉ន្មានទេឲតែគេបោះឆ្អិងឲសុីនោះគឹខំត្របាក់ហើយ ក៏ព្រោះតែមហិឆ្ឆិតារបស់ខ្លួន កិម សុខាអែង មិនខ្វល់ពីរឿងពាក្យសន្យាស្អីឡើយនោះគ្រាន់តែជាពាក្យសន្យាខ្យល់ទេតើ?
,,,, … ប្រាសាទអង្គរវត្ត ជា របស់ ប្រទេស កម្ពុជា ហេតុអី បានជា អោយ សរសេរ អក្សរ បរទេស ? !
ព្រះរាជាណាចក្រដែលសំបូរដោយមនុស្សេជាសត្វតិរិច្ឆានោនិងមនុស្សតបេតោដឹកនាំប្រទេស
ពូកែរបោកប្រាស់កុហុកភូទភនិងចោរឡើងចាងដោយសារពួកអាពពុះទឺក(ណាមកុក)។
តំណាងរាស្ត្រជាតំណាងរបស់ប្រជាជន ត្រូវជួយដោះស្រាយគ្រប់បញ្ហារទាំអស់ជូនប្រជាជន និងស្គាល់សុខទុក្ខការលំបាករបស់ប្រជាជន ដូច្នេះតំណាងរាស្ត្រមិនមែនតំណាងឪ្យតែរដ្ឋាភិបាលទេ គឺតំណាងឪ្យរាស្ត្រនិងជាអ្នកនាំពាក្យនិងការលំបាកពីរាស្ត្រៅរដ្ឋាភិបាលដើម្បីដោះស្រាយ ។ដោយសារតែក្រុមតំណាងរាស្ត្ររបស់គណបក្យប្រជាជនកន្លងជាច្រើនអាណ័តមកនេះ គ្មានសម្ថតភាព ឬក៏ចូលសាលាមិនបានគ្រប់ទឹក ទើបមិនស្គាល់តួរនាទីរបស់តំណាងរាស្ត្រ ដោយរវល់ឆ្គួតវង្វេងនិងនាទីបុណ្យស័ក្ត ក្រុមពួកអាឆ្គួតល្មោភបុណ្យស័ក្តអស់ហ្នឹង វាជិតដល់ថ្ងៃអន្សារហើយ ធ្វើការតែរបៀបហ្នឹងបានស្រុកកាន់តែរលាយហិនហោចទៅៗ ប្រជាជនគេបោះឆ្នោតឪ្យ ដើម្បីឪ្យធ្វើការបំរើប្រជាជន មិនមែនឪ្យជិះជាន់ប្រជាជនទេ ។
តំណាងរាស្ត្រជាតំណាងរបស់ប្រជាជន ត្រូវជួយដោះស្រាយគ្រប់បញ្ហារទាំអស់ជូនប្រជាជន និងស្គាល់សុខទុក្ខការលំបាករបស់ប្រជាជន ដូច្នេះតំណាងរាស្ត្រមិនមែនតំណាងឪ្យតែរដ្ឋាភិបាលទេ គឺតំណាងឪ្យរាស្ត្រនិងជាអ្នកនាំពាក្យនិងការលំបាកពីរាស្ត្រៅរដ្ឋាភិបាលដើម្បីដោះស្រាយ ។ដោយសារតែក្រុមតំណាងរាស្ត្ររបស់គណបក្យប្រជាជនកន្លងជាច្រើនអាណ័តមកនេះ គ្មានសម្ថតភាព ឬក៏ចូលសាលាមិនបានគ្រប់ទឹក ទើបមិនស្គាល់តួរនាទីរបស់តំណាងរាស្ត្រ ដោយរវល់ឆ្គួតវង្វេងនិងនាទីបុណ្យស័ក្ត ក្រុមពួកអាឆ្គួតល្មោភបុណ្យស័ក្តអស់ហ្នឹង វាជិតដល់ថ្ងៃអន្សារហើយ ធ្វើការតែរបៀបហ្នឹងបានស្រុកកាន់តែរលាយហិនហោចទៅៗ ប្រជាជនគេបោះឆ្នោតឪ្យ ដើម្បីឪ្យធ្វើការបំរើប្រជាជន មិនមែនឪ្យជិះជាន់ប្រជាជនទេ ។
cpp M-P alway come out when near election and cheat gave one small sac of seasoning and one sarong and small sac of rice ,after election they try to committed corruption and collect all the money when ever they can.why people vote for them? 35 ys not really improve much.most of rich people only associated with cpp .people need to think and think before you vote .GOD bless all cambodian people’
និយាយត្រឹមត្រូវ ខ្ញុំគាំទ្រ តំណាងរាស្រ្តគ្រប់ក្បាលមានសិទ្ធិគ្រប់គ្នាដើរសួរសុខទុក្ខរាស្រ្ត
មិនមែនអង្គយក្នុងសភាម៉ាសីុនត្រជាក់ដាច់ខែយកលុយរាស្រ្តទេអាឆ្គួត អព្ចឹាងតើបាន
ជាពួកអាមានអំអាចមួយចំនួនប្លន់ដីរាស្រ្ត ដឹកឈើលក់ យួនចូលស្រុកគ្មានអាឆ្កែណាដឹង
ថោកទាបមែនពួកអាតំណាងរាស្រ្តមុន្រ្តីក្បត់ជាតិ៕
Member of parliament is elected by citizens in every five year term. S/he is supposed to work for the people, not for a group of politicians or political party. The article 77 of the constitution stipulates that “the Members of the National Assembly are the representatives of the whole Khmer Nation and not of the only citizens from their constituencies.” The role of the member of parliament include law making/approval, oversight of the performance of the government, constituency visit, etc. Thus, member of parliament is supposed not only work in the air-conditioner room of the National Assembly, but take constituency visit, in order to listen to issue of concerns of the constituents, and take action to find a solution for the people through the National Assembly or submitting issue of concerns of the people to the government.
Member of Parliament has the complete right to constructively criticize the government institutions and leaders. The role and right of Member of Parliament shall be respected and shall not be violated. Member of Parliament has the right to speak to people across the nation. Member of Parliament has the rights to explain and/or tell people about the social and political situation and development in the country. Concerns and unhappiness of citizens are the Member of Parliament’s.