មន្ត្រី​គណៈកម្មការ​ទី​១​សភា​គ្រោង​ចុះ​អង្កេត​ទំនាស់​ដី​នៅ​ឡពាង​ក្រោយ​បុណ្យ​ភ្ជុំ

ដោយ ទេព សុរ៉ាវី
2014-09-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជម្លោះ​ដី ឡពាង ៦២០
អ្នក​ភូមិ​ឡពាង និង​អ្នក​ភូមិ​បឹងកក់ នា​ខេត្ត​កំពង់ឆ្នាំង ដើរ​តវ៉ា​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​មក​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៤។ RFA/Chin Chetha

មន្ត្រី​ជំនាញ​នៃ​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា គ្រោង​ចុះ​ទៅ​ស្រាវជ្រាវ​ករណី​ជម្លោះ​ដីធ្លី​រវាង​លោកស្រី ជា ខេង ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម ជាមួយ​អ្នក​ភូមិ​ឡពាង ខេត្ត​កំពង់ឆ្នាំង ក្រោយ​ពេល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​រួច។

គម្រោង​ចុះ​អង្កេត​ផ្ទាល់​នៅ​ភូមិ​ឡពាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​អ្នក​វិភាគ​សង្គម​ស្រាវជ្រាវ​រក​ឃើញ​ថា ទំនាស់​ដីធ្លី​នៅ​ឡពាង​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ធំៗ និង​អ្នក​មាន​អំណាច​ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ប្រយោជន៍​របស់​ខ្លួន។
ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធសភា ឬ​ហៅ​ថា គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា កំពុង​ប្រមូល​ព័ត៌មាន​ពី​ភាគី​ពាក់ព័ន្ធ រួម​មាន​ពី​អង្គការ​សង្គម​ស៊ីវិល ពី​ពលរដ្ឋ និង​ខាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដើម្បី​ត្រៀម​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​មូលដ្ឋាន។

អ្នក​ភូមិ​ឡពាង បាន​បោះបង់​ការ​តវ៉ា​នៅ​មូលដ្ឋាន បន្ទាប់ពី​អស់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​បាន​វេច​បង្វេច​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ តាំង​ពី​ខែ​សីហា។ អ្នក​ភូមិ​ឡពាង បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ច្រើន​លើក​ទៅ​រដ្ឋ​សភា ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ជួយ​ដោះស្រាយ​វិវាទ​នេះ។

​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ទំនាស់​ដីធ្លី​នៅ​ឡពាង មាន​ភាព​ស្មុគស្មាញ ដែល​ទាមទារ​ឲ្យ​លោក​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​មូលដ្ឋាន​មុន​នឹង​សម្រេច​បញ្ជូន​ករណី​នេះ​បន្ត​ទៅ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​អន្តរាគមន៍។ លោក​បញ្ជាក់​ថា អ្នក​ភូមិ​ឡពាង ចង់​បញ្ចប់​ករណី​វិវាទ​នេះ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​ចង់​ឲ្យ​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​រឿង​នេះ។

​លោក អេង ឆៃអ៊ាង៖ «គណៈកម្មការ​ទី​១​នឹង​រៀបចំ​ក្រុម​ការងារ​ដើម្បី​ចុះ​ទៅ​អង្កេត​រឿង​ហ្នឹង​សិន អង្កេត​ឲ្យ​ដឹង​ច្បាស់​សិន រួច​ហើយ​បាន​គណៈកម្មការ​នឹង​ផ្ដល់​ព័ត៌មាន​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។ បើ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ទាំង​ក្រុមហ៊ុន ទាំង​ប្រជាពលរដ្ឋ លោក​ចង់​ឲ្យ​គណៈកម្មការ​ទី​១ ធ្វើ​ជា​អ្នក​សម្របសម្រួល យើង​នឹង​ដើរ​តួនាទី​ហ្នឹង តែ​បើ​ពលរដ្ឋ​អត់​ត្រូវការ​ទេ ចង់​ឲ្យ​និយាយ​រឿង​យុត្តិធម៌ និយាយ​ពី​រឿង​ឈ្នះ​ចាញ់ យើង​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ជា​ស្ថាប័ន​សម្រាប់​ការ​ដោះស្រាយ ធ្វើការ​ដោះស្រាយ ហើយ​គណៈកម្មការ​ទី​១​នេះ នឹង​ឃ្លាំមើល​ដំណើរការ​នេះ»

​អ្នក​ភូមិ​ឡពាង​ចំនួន ៨៣​គ្រួសារ នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​លោកស្រី ជា ខេង ទំហំ ១៨៣​ហិកតារ។ ជម្លោះ​នេះ​បាន​អូស​បន្លាយ​ពេល​ជិត ១០​ឆ្នាំ ហើយ​បាន​កក្រើក​ឡើង​វិញ​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៤ នេះ គឺ​នៅ​បន្ទាប់​ពី​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ និង​កម្លាំង​កម្មករ​រាប់​រយ​នាក់​ធ្វើ​របង​ព័ទ្ធ​លើ​ដី​ដែល​កំពុង​មាន​ជម្លោះ។

តំណាង​អ្នក​ភូមិ​ឡពាង អ្នកស្រី អ៊ុំ សុភី សង្ឃឹម​ថា ការ​ចុះ​ទៅ​ស្រាវជ្រាវ​របស់​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា​ពេល​ខាង​មុខ នឹង​ផ្ដល់​យុត្តិធម៌​ពិត​ដល់​អ្នក​ភូមិ ហើយ​អាច​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​ដែល​ពួក​គាត់​រស់​នៅ និង​បាន​កាន់​កាប់​លើ​ដី​ទំនាស់​នោះ។

អ្នកស្រី អ៊ុំ សុភី៖ «បើ​គាត់​ស៊ើប​អង្កេត​ប៉ះចំ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ឬ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន គឺ​អាជ្ញាធរ​គាត់​មិន​គាំទ្រ​ពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី​ទេ។ ប៉ុន្តែ​បើ​គាត់​បាន​ចុះ​មក​ស៊ើប​សួរ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពិតប្រាកដ គាត់​នឹង​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ត្រឹមត្រូវ»

របាយការណ៍​បឋម​ស្ដីពី​ទំនាក់ទំនង​អំពើ​ពុករលួយ និង​និទណ្ឌភាព​របស់​អង្គការ​តម្លាភាព​កម្ពុជា ដែល​សិក្សា​ស្រាវជ្រាវ​ដោយ​ក្រុម​របស់​លោក កែម ឡី រក​ឃើញ​ថា ករណី​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡពាង មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ធំៗ និង​អ្នក​មាន​អំណាច​ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ប្រយោជន៍​របស់​ខ្លួន។ រយៈពេល​ជិត ៨​ឆ្នាំ​កន្លង​មក មាន​អ្នកភូមិ​ឡពាង ១១​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង ១១​នាក់​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​តាម​អំណាច​នៃ​ការ​ប្ដឹង​របស់​តំណាង​ក្រុមហ៊ុន ហើយ​បណ្ដឹង​ទាំង​នោះ​សុទ្ធតែ​បាន​ចាត់ការ​និង​មាន​ដីកា​កោះហៅ។ ចំណែក​ឯ​អ្នកភូមិ​ឡពាង​វិញ ក៏​បាន​ដាក់​​ពាក្យ​បណ្ដឹង​ជាង ១០០​បណ្ដឹង នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​តុលាការ​ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​ពាក្យ​បណ្ដឹង​នោះ​ត្រូវ​បាន​ចាត់ការ​តិចតួច​បំផុត។

​របាយការណ៍​ដដែល​ក៏​រក​ឃើញ​ថា ថ្នាក់ដឹកនាំ​បាន​ចូលរួម​តិចតួច​បំផុត​ក្នុង​ការ​ដោះស្រាយ​ទំនាស់​នេះ ដោយ​គ្រាន់តែ​ចេញ​លិខិត​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌​ចេញ​កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា ដែល​លិខិត​នេះ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្អាក​ដំណើរការ​របស់​ក្រុមហ៊ុន ឬ​បាន​ដោះស្រាយ​លើ​ចំណុច​ណា​មួយ​ឡើយ។ ការ​ដាក់​កងកម្លាំង​ដើម្បី​ការពារ ប៉ុន្តែ​បែរ​ជា​រឹត​បន្តឹង​សេរីភាព​របស់​ពលរដ្ឋ។

ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី បាន​ធ្លាក់​ចុះ​ផ្នែក​ស្មារតី​និង​ជីវភាព រី​ឯ​ក្មេងៗ​តូចៗ​វិញ រង​ផល​ប៉ះពាល់​ដល់​សុខភាព​និង​ប្រាជ្ញា ក្រោយ​ពី​រង​របួស​ក្បាល​និង​រាង​កាយ​ក្នុង​ព្រឹត្តិការណ៍​ដែល​ក្រុម​កម្មករ​ក្រុមហ៊ុន និង​អ្នក​ភូមិ​ឡពាង ប្រយុទ្ធ​គ្នា​ដោយ​ចម្ពាម​កៅស៊ូ និង​ដំបង​កាលពី​ខែ​មិថុនា កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "មន្ត្រី​គណៈកម្មការ​ទី​១​សភា​គ្រោង​ចុះ​អង្កេត​ទំនាស់​ដី​នៅ​ឡពាង​ក្រោយ​បុណ្យ​ភ្ជុំ"

  1. VengSreng(ChongAkheat) says:

    កូនមីកាដួយហោករីកស្ញេញ់.Bun Rany

    .ក្ដៅឆេះកាដួយម៉ែ ah Hun Sen me Di Pok

    បើក្ដៅក្រហាយខ្លាំងណាស់ ចាប់ប្រពន្ធ័ Ah Hun Sen ហែកកាដួយឱ្យ ah ហេង សំរិ និង ah ហ៊ុន សែន ចុយ chea muy khnea ទៅ កូនមីឆ្កែ