នាយករដ្ឋមន្ត្រី ប្រកាស​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ក្រសួង​សុខាភិបាល​​

ដោយ៖​ ឡាយ សា​មាន​​
ថ្ងៃព្រហស្បតិ៍ ទី25 កញ្ញា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែង​ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា កាលពីព្រឹកមិញ

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះប្រកាស​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការនៅ​ក្រសួង​សុខាភិបាល ដោយ​សំអាង​ថាជា​ការលើកទឹកចិត្ត​ដល់​បុគ្គលិក​រដ្ឋ​ក្នុង​កំណែទម្រង់​ថ្មី​។​

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​មួយ​ដែល​ធ្វើ​នៅ​កោះ​ពេជ្រ ព្រឹក​ថ្ងៃ​ទី​២៥​ខែកញ្ញា​នេះ លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា ក្រោយ​ពី​ការដំឡើង​ប្រាក់ខែ​ដល់​គ្រូបង្រៀន រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់ខែ​ដល់​បុគ្គលិក​សុខាភិបាល​ចាប់ពី​ខែតុលា ឆ្នាំ​២០១៤​នេះ​ទៅ ហើយ​នឹង​មាន​គម្រោង​ដំឡើង​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ​២០១៥​។

លោកនាយក​រដ្ឋមន្ត្រី ឲ្យដឹងទៀតថា ប្រាក់ខែ​បុគ្គលិក​សុខាភិបាល​ដែល​ទាប​បំផុត​ចាប់ ពី​៤៤​ម៉ឺន​រៀល នឹង​ឡើង​ដល់​៥៥​ម៉ឺន​រៀល​។​ ​លោក ហ៊ុន សែន បន្ថែមថាសម្រាប់​ពេទ្យឆ្មប​កម្រិត​បឋម​មាន​១៩៥៧​នាក់ នឹង​ឡើង​ទៅ​ដល់​៥៥​ម៉ឺន​រៀល ចំណែក​ប្រាក់ខែ​មន្ត្រី​ការិយាល័យ​មាន​ចាប់ពី​១​លាន​​៦​សែន ហើយ​នឹង​ឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ​។​ លោកបញ្ជាក់ថា សម្រាប់​អ្នក​ដែលមានប្រាក់ខែ​តិចតួច នឹង​ត្រូវ​ដំឡើង​បាន​ច្រើនជាងគេ​។​

​ប្រធាន​អង្គការ​ MEDICAM លោក ស៊ិន សុ​មុន្នី មានប្រសាសន៍ថា ការដំឡើង​ប្រាក់ខែ​នេះជា​ចំណុច​មួយ​ល្អ​សម្រាប់​ការលើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​ទាំងនោះ។ តែ​លោក​ថាទន្ទឹម​នឹង​ការដំឡើង​ប្រាក់ខែ ត្រូវតែ​ពិនិត្យមើល​អំពី​ម៉ោងពេលវេលា​ការងារ បទបញ្ជាផ្ទៃក្នុង ឲ្យ​ពួកគាត់​គោរព និង​ម​ប្រើ​ការងារ​ជូន​សាធារណៈជន​ឲ្យមាន​ប្រសិទ្ធភាព​។

​សម្រាប់​លោក ស៊ិន សុ​មុន្នី ទាំង​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ​យុវជន និង​កីឡា គួរតែ​រក​វិធីសាស្ត្រ ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ ព្រោះ​ស្ថាប័នទាំងនេះ​ជា​អ្នកបណ្តុះបណ្តាល​ធនធាន​មនុស្ស​។ 

​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​លោក រ៉ុង ឈុន សាទរ​ចំពោះ​ការដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ក្រសួង​សុខាភិបាល​។ តែ​លោក​ថា រដ្ឋាភិបាល​គួរតែ​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ទាំងអស់​គ្រប់​ផ្នែក​ឲ្យដល់ ១​លាន​រៀល ដើម្បី​ឲ្យ​បុគ្គលិកមាន​ទឹកចិត្ត​ធ្វើការ និង​ជំរុញ​ឲ្យមាន​អភិបាល​កិច្ច​ល្អ​ក្នុង​ស្ថាប័ន​នោះ​។

​លោកនាយក​រដ្ឋមន្ត្រី ឲ្យដឹងថា ក្នុងចំណោម​មន្ត្រីរាជការ​រដ្ឋ​ចំនួន​១៨​ម៉ឺន​នាក់ គ្រូបង្រៀន​មាន​ទៅ​ដល់​ជាង​១១​ម៉ឺន​នាក់ ចំណែក​បុគ្គលិក​សុខាភិបាល​មាន​ត្រឹម​ជិត​២​ម៉ឺន​នាក់​។ លោក​ថា​បុគ្គលិក​ការិយាល័យ​នៃ​ក្រសួង​សុខាភិបាល​មាន​ចំនួន ៤២៦​នាក់ សម្រាប់​ពេទ្យឆ្មប​កម្រិត​បឋម​មាន​១៩៥៧​នាក់ នឹង​ឡើង​ទៅ​ដល់​៥៥​ម៉ឺន​រៀល ហើយ​នឹង​ឡើង​ជាបន្តបន្ទាប់​ចាប់ពី​ដើម​ឆ្នាំ​២០១៥៕

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

9 Responses to "នាយករដ្ឋមន្ត្រី ប្រកាស​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ក្រសួង​សុខាភិបាល​​"

  1. VengSreng(ChongAkheat) says:

    កូនមីកាដួយហោករីកស្ញេញ់.Bun Rany

    .ក្ដៅឆេះកាដួយម៉ែ ah Hun Sen me Di Pok

    បើក្ដៅក្រហាយខ្លាំងណាស់ ចាប់ប្រពន្ធ័ Ah Hun Sen ហែកកាដួយឱ្យ ហេង សំរិ និង ហ៊ុន សែន ចុយ chea muy khnea ទៅ កូនមីឆ្កែ

  2. ចៅអាំងចេក says:

    មានមនុស្សកើតរោគចិត្តកំពុងតែចាប់ផ្តើមឆ្គួតនិងបន្តឆ្គួត

  3. sambo says:

    ប្រុងប្រយ័ត្នបងប្ឋូន” សំដីរបស់ហ៊ុនសែនជាសំដីគ្មានការពិត ។

  4. Anonymous says:

    ដូចទើបភ្ញាក់ពីដំណេក ពេលនេះទើបនឹកឃើញមន្រ្តីសុខាភបាល។សូមសូរខាងCPP តើវេជ្ជបណ្ឌិតស្រុកគេប្រាក់ខែប៉ុន្មានក្នុង១ខែ??? ត្រឹមប្រទេសសៀមបានហើយ ឆ្លើយបានអត់?? រឺមួយពួកលោកឯង គិតថាអោយតែពួកពេទ្យសុទ្ធតែអ្នកមាន?????

  5. Chourn says:

    បើចង់ឲ្យស្ថាបន័រដ្ឋបំពេញការងារបានល្អនោះត្រូវតែតម្លើងប្រាក់ខែទាំងអស់ទៅមិនបាច់ធ្វើម្តងមួយៗ ដូចនោមទាស់ដូចនេះនោះទេ។ យុទ្ធសាស្ត្រធ្វើឲ្យមន្ត្រីមានប្រាក់ចាយមិនគ្រប់នោះគេដឹងអស់ហើយ អ្វីដែនៅពីក្រោយនោះគឺហ៊ុន​សែនងាយស្រួលដឹកនាំនៅពេលមន្ត្រីក្រោមឪវាទមានប្រាក់ចាយមិនគ្រប់ ហើយយុទ្ធសាស្ត្រពេលនេះដែលឡើងបៀរវត្សម្តងមួយៗនេះគឺគ្រាន់តែជាយុទ្ធសាស្ត្រចង់បានសន្លឹក ឆ្នោតនៅអាណត្តិក្រោយតែប៉ុនណ្ណឹង។ បើអញ្ចឹងដដែលគេបោះឆ្នោតឲ្យបក្សប្រឆាំងនៅអាណត្តិក្រោយ ទៅនោះពួកគេនិងបានប្រាក់ខែ១លានរៀលយ៉ាងតិចនោះបាត់ទៅហើយមិនបាច់រង់ចាំតម្លើងដូចខ្យង បណ្ណាក់គ្នាដូចនេះនោះទេ។

  6. ឆ្មាខ្មៅ says:

    សម្តេចអើយ បើបានជាតម្លើងប្រាក់ខែដល់បុគ្គលិក មន្រី្តរាជការ ហើយក៏សូមជួយការពារទំនិញគ្រប់ប្រភេទនៅលើទីផ្សារកុំអោយតម្លើងថ្លៃ បើមិនដូច្នេះទេ យុទ្ឋសាស្រ្តរបស់សម្តេចនឹងបរាជ័យហើយ!

  7. ?? says:

    I’m really sick and tied to see this face for more than thirty five years . do you???????????????? peace for all

  8. ព្រះរាជាណាចក្រអាខ្វាក់ជិះកអាខ្វិន says:

    ជយោមហាហោះផ្លោងសម្តេសតម្លើងប្រាក់ខែដល់បុគ្គលិក មន្រី្តរាជការតាមដំណើរខ្យងវា
    តែប្រេងនិងទំនិញតាមសន្ទុះសេះផាយ!!!!!!

  9. ព្រះរាជាណាចក្រអាខ្វាក់ជិះកអាខ្វិន says:

    ជយោមហាហោះផ្លោងសម្តេចបានតម្លើងប្រាក់ខែដល់បុគ្គលិកមន្រី្តរាជការតាមដំណើរខ្យងវា
    តែប្រេងនិងទំនិញតាមសន្ទុះសេះផាយ!!!!!!