លោកប្រធានាធិបតីថ្លៃងក្នុងពិធីគំនិតផ្តួចផ្តើមជាសកលរបស់លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton (Clinton Global Initiative) នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារទី២៣ខែកញ្ញាឆ្នាំ២០១៤ ត្រូវនឹងថ្ងៃពុធក្នុងប្រទេសកម្ពុជា។
ហេង រស្មី
25 កញ្ញា 2014
វីអូអេខ្មែរ
ភ្នំពេញ—
នេះជាលើកដំបូងហើយដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាបានថ្លែងកោតសរសើរចំពោះសកម្មជននៅកម្ពុជាចំនួនពីររូប ដែលការពារបរិស្ថាន សិទ្ធិមនុស្ស គឺលោក ឈុត វុទ្ធី ប្រធានអង្គការអភិរក្សធនធានធម្មជាតិ និងលោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោកប្រធានាធិបតីថ្លៃងក្នុងពិធីគំនិតផ្តួចផ្តើមជាសកលរបស់លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារត្រូវនឹងថ្ងៃពុធក្នុងប្រទេសកម្ពុជា ដោយលោកបានថ្លែងកោតសរសើរដល់បុរសស្រ្តីក្លាហានក្នុងពិភពលោកដែលហ៊ានឡើងនិយាយ ហើយត្រូវរងការយារយីនិងការវាយប្រហារ ដែលមានពេលខ្លះរហូតដល់សលោកប្រធានាធិបតីថ្លៃងក្នុងពិធីគំនិតផ្តួចផ្តើមជាសកលរបស់លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារត្រូវនឹងថ្ងៃពុធក្នុងប្រទេសកម្ពុជាម្លាប់ថែមទៀត។
លោកបាននិយាយតាមសម្តីដើមថា៖ «ថ្ងៃនេះយើងសូមគោរពដល់អ្នកដែលបានពលីជីវិត។ នៅក្នុងចំណោមនោះរួមមានលោក Eric Lembembe ក្នុងប្រទេសកាមេរូន (Cameroon) លោក Salwa Bugaighis ក្នុងប្រទេសលីប៊ី និងលោកឈុត វុទ្ធី ក្នុងប្រទេសកម្ពុជា»។
លោកបារ៉ាក់ អូបាម៉ាមានប្រសាសន៍ថា «យើងគាំទ្រសកម្មជនដូចជាលោកស្រីចក់ សុភាពក្នុងប្រទេសកម្ពុជា។ លោកស្រីចក់ សុភាពបានឃើញអ្នកធ្វើការគាំទ្រសិទ្ធិមនុស្សដូចគ្នាត្រូវបាននគរបាលចាប់យកទៅ។ ពេលនោះលោកស្រីអាចគេចខ្លួនបាន តែលោកស្រីនិយាយថា លោកស្រីនឹងមិនចាកចេញពីប្រទេសកម្ពុជាមួយនាទីណាឡើយ។
ដូច្នេះអ្នកស្រីបានដើរកៀងគរអ្នកតវ៉ា និងបំផុសយុវជនឲ្យទាមទារយុត្តិធម៌។ កាលណោះ លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមានការស្រម៉ៃចង់បានថា ពលរដ្ឋខ្មែរមានសេរីភាពដែលត្រូវគេមាន»។
លោក អូបាម៉ា មានប្រសាសន៍ថា៖ «យើងមានមោទនភាពចំពោះលោកស្រីហើយយើងគាំទ្រលោកស្រីចក់ សុភាព»។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកំពុងជាប់បំពេញបេសកម្មនៅសហរដ្ឋអាមេរិក។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកំពុងជាប់បំពេញបេសកម្មនៅសហរដ្ឋអាមេរិក។
លោកស្រីមានប្រសាសន៍ថា៖ «ចា៎ នេះជាកិត្តិយសមួយសម្រាប់រូបខ្ញុំ ហើយក៏ជាកិត្តិយសម្រាប់លោកឈុត វុទ្ធីផងដែរ ដែលលោកប្រធានាធិបតីអូបាម៉ាបានលើកឈ្មោះរបស់យើងមកថ្លែងក្នុងសុន្ទរកថារបស់លោក។ ហើយនេះជាមោទនភាពរបស់ប្រទេសកម្ពុជាយើង ហើយនឹងសកម្មជនទាំងអស់ដែលគាត់បានលើកឡើងនូវតួនាទីសំខាន់របស់តួអង្គសង្គមស៊ីវិល ជាពិសេសគឺពលរដ្ឋទាំងមូលចា៎»។
បទសម្ភាសន៍វីអូអេជាមួយលោកស្រី ចក់ សុភាព
លោកឈុត វុទ្ធី ប្រធានអង្គការអភិរក្សធនធានធម្មជាតិ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសាឆ្នាំ២០១២ នៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈពេលដែលលោកនាំអ្នកយកព័ត៌មានចំនួន២រូបចុះអង្កេតសកម្មភាពកាប់បំផ្លាញព្រៃឈើនៅទីនោះ។
ឃាតកម្មទៅលើលោក ឈុត វុទ្ធីត្រូវបានរដ្ឋាភិបាលបញ្ចប់ការស៊ើបអង្កេត និងបានសន្និដ្ឋានថា លោកឈុត វុទ្ធីបានស្លាប់ដោយសាររាលកៃគ្រាប់កាំភ្លើងពីមន្ត្រីកងរាជអាវុធហត្ថម្នាក់ផ្សេងទៀត។
លោក ឆើយ ឧត្តមរស្មី អាយុ២១ឆ្នាំ កូនប្រុសលោក ឈុត វុទ្ធី មានប្រសាសន៍ថា នេះជាមោនភាពណាស់ដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានកោតសរសើរដល់សពឪពុករបស់លោក។ តែលោកបានស្នើសុំឲ្យសហរដ្ឋអាមេរិកជួយឃ្លាំមើលដំណើរការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបេតយ្យ និងការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាផង។
លោកនិយាយថា៖ «ថ្នាក់ដឹកនាំអាមេរិកមួយដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គេបានកោតសរសើរលើឪពុកខ្ញុំ។ ខ្ញុំមានការសប្បាយចិត្តមែនទែន។ ខ្ញុំគិតថា អញ្ចឹងមានន័យថា អាមេរិកនៅមើលឃើញឪពុករបស់ខ្ញុំថា ជាមនុស្សម្នាក់ដែលធ្វើអ្វីដើម្បីបរិស្ថាន និងពិភពលោក គឺល្អមែនទែន ខុសប្លែកពីមេដឹកនាំក្នុងប្រទេសកម្ពុជាយើង»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា ការវាយតម្លៃរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគ្រាន់តែជាការវាយតម្លៃមួយដាច់ដោយឡែករបស់បរទេសតែប៉ុណ្ណោះ។ ក៏ប៉ុន្តែកម្ពុជាក៏បានវាយតម្លៃសម្រាប់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដូចគ្នានេះដែរ។
លោកនិយាយថា៖ «រឿងការស្លាប់របស់គាត់គឺដាច់ដោយឡែកពីបេសកកម្មរបស់គាត់ ជារឿងមួយវាខុសពេល ហើយនិងខុសកន្លែង ដែលយើងខំធ្វើការស្រាវជ្រាវ ការពិនិត្យមើល ហើយករណីហ្នឹងបានបិទរួចស្រេចទៅហើយ»។
លោក ចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការកោតសរសើររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកជាការលើកទឹកចិត្តមួយដល់សកម្មជនការពារសិទ្ធិមនុស្សដទៃផ្សេងទៀត ឲ្យខិតខំតស៊ូដើម្បីលើកស្ទួយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា និងក៏ជាការពញាក់អារម្មណ៍ដល់មេដឹកនាំកម្ពុជាផងដែរ ដែលមានមេដឹកនាំពិភពលោកមួយមកចាប់អារម្មណ៍លើសកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន៕
អត្ថបទព័ត៌មានទាក់ទង
- ខ្មែរអាមេរិកាំង៖ ការស្រុះស្រួលនយោបាយនៅកម្ពុជាប៉ះពាល់ប្រជាធិបតេយ្យ
- ច្បាប់អ៊ីនធឺណិតរងការរិះគន់អន្តរជាតិ
- អ្នកចូលរួមបាតុកម្មគណបក្សសង្គ្រោះជាតិភាគច្រើនជាជនរងគ្រោះទំនាស់ដីធ្លី




Mr. President Obama, your intervention and encouragement are too late now. Chutt Vuthy had died already and you did nothing during Chutt Vuthy fighting against the deforestation in Cambodia. If you had shown your leadership toward Mr. Chutt Vuthy like this time, he would not die. Your leadership is very weak like a child, not strong enough to protect the world’s victims.
ហេតុអ្វីក៏អាមេរិកមិនបានសរសើរដល់លោកស្រី ប៊ុន រ៉ានីផង???
USA& EU and other western country can not just put their hand on some country that have human right abuse . all they do is warning or make a complain to those government. but only those nation itself rising up again whit it at that time they will do some thing about it. we can not blaming to any world leader they are too smart to became a president. unlike some gangsters leader. peace for all
ព្រោះUSAវាសសើតែអ្នកណាដែលបំរើនយោបាយគ្រប់គ្រងមហាអំណាចរបស់វា