ដោយ៖ ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី25 កញ្ញា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី កាលពីកន្លងទៅ
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី លើកឡើងថាកម្ពុជាស្ថិតនៅត្រង់របត់នៃការផ្លាស់ប្តូរប្រវត្តិសាស្ត្រ តែការការពារសិទ្ធិមនុស្សមិនទាន់មាននៅឡើយទេ។
សេចក្តីប្រកាសព័ត៌មានរបស់លោក ស៊ូប៊ែឌី ចេញផ្សាយនៅថ្ងៃទី២៤ខែកញ្ញា ឲ្យដឹងថា រហូតមកដល់ពេលនេះ ស្ថានភាពនយោបាយនៅកម្ពុជាអាចផ្លាស់ប្តូរ តែគោលការណ៍គ្រឹះនៃអភិបាលកិច្ច និងការការពារសិទ្ធិមនុស្សមិនទាន់មាននៅឡើយទេ។លោកបន្តថាស្ថានភាពនៅកម្ពុជាបច្ចុប្បនេះគឺខុសប្លែកខ្លាំងពីស្ថានភាពកាលពីខ្ញុំកាន់តួនាទីជាអ្នករាយការណ៍ពិសេស៥ឆ្នាំកន្លងទៅ។
លោក ស៊ូប៊ែឌី បញ្ជាក់ថាអ្វីដែលកម្ពុជាត្រូវការពេលនេះ គឺបង្កើតរចនាសម្ព័ន្ធសិទ្ធិមនុស្សខ្លាំងមួយ ដែលអាចគាំទ្រកំណែទម្រង់ទូលំទូលាយ និងដ៏មានអត្ថន័យមួយ។
សេចក្តីប្រកាសព័ត៌មានបន្តថាចាប់តាំងពីឆ្នាំ២០០៩អ្នករាយការណ៍ពិសេសបានចេញរបាយការណ៍ចំនួន៤ទៅលើកំណែទម្រង់ដីធ្លី ការបោះឆ្នោត ប្រព័ន្ធតុលាការ និងសភា ដើម្បីជួយរដ្ឋាភិបាលជាមួយកំណែទម្រង់ស្ថាប័នរដ្ឋ សម្រាប់ការការពារ និងលើកតម្កើងសិទ្ធិមនុស្ស។
លោក ស៊ូប៊ែឌី ឲ្យដឹងទៀតថាបញ្ហាជាច្រើនជុំវិញសិទ្ធិដីធ្លី មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ហើយប្រជាពលរដ្ឋបន្តឈឺចាប់ពីការរំលោភបំពានសិទ្ធិធ្ងន់ធ្ងរ។បញ្ហាផ្សេងៗទៀតរួមមាននិទណ្ឌភាពនៃការប្រើកម្លាំងហួសហេតុលើប្រជាជនចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣ ការរឹតត្បិតសិទ្ធិសង្គមស៊ីវិល សិទ្ធិសហជីព លំហូរព័ត៌មានលើប្រព័ន្ធអ៊ិនធើណែតជាដើម។ លោកស្នើឲ្យសហគមន៍អន្តរជាតិតាមដានពីស្ថានភាពនៅកម្ពុជាយ៉ាងយកចិត្តទុកដាក់ និងជួយកិច្ចការទាំងនេះ។
សមាគមអាដហុកលើកឡើងថាជិត១ឆ្នាំនៃការជាប់គាំងនយោបាយនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១៣ ស្ថានភាពនៃការគោរពសិទ្ធិមនុស្សអាក្រក់បំផុតបើប្រៀបធៀបនឹងការបោះឆ្នោតបួនអាណត្តិមុន។នៅចន្លោះពេលជិត១ឆ្នាំនេះ មនុស្ស៨នាក់បានស្លាប់ដោយសារការបាញ់បង្ក្រាប គឺនៅស្ពានអាកាសក្បាលថ្នល់ម្នាក់ ស្ពានស្ទឹងមានជ័យម្នាក់ និងនៅតាមបណ្តោយផ្លូវវ៉េងស្រេង៦នាក់។
រហូតមកដល់ពេលនេះ លោក សុរិយា ស៊ូប៊ែឌី បានដាក់អនុសាសន៍ឲ្យនាំយកជនដៃដល់ប្រើហិង្សាលើបាតុករមកផ្តន្ទាទោសតាមច្បាប់។លោកក៏បានស្នើឲ្យបង្កើតគណៈកម្មការជាតិឯករាជ្យស្តីពីសិទ្ធិមនុស្សពិតប្រាកដមួយ ដែលគណៈកម្មការនេះនឹងអាចជួយឲ្យអ្នកដែលមានក្តីបារម្ភពីបញ្ហាសិទ្ធិមនុស្ស អ្នករងការបំពាន អាចស្វែងរកដំណោះស្រាយ និងយន្តការការពារសមស្រប។
មន្ត្រីរដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែរិះគន់ និងច្រានចោលរបាយការណ៍ និងអនុសាសន៍របស់លោក ស៊ូប៊ែឌី។
គួរបញ្ជាក់ថាលោក ស៊ូប៊ែឌី នឹងបញ្ចប់បេសកកម្មជាអ្នករាយការណ៍ពិសេសនៅខែមីនាឆ្នាំ២០១៥។ លោកគ្រោងនឹងបំពេញបេសកកម្មចុងក្រោយនៅក្នុងខែមករាឆ្នាំ២០១៥ខាងមុខនេះ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
Human rights watch and other social organisations should work closely with HM the king as the king has social obligations to justice, protection citizens rights and stop abuses of power under his kingdom.
if we are talking about the king of CAMBODIA it mean not thing for this nation. for thirty yeas our king seem to be did not care about his nation. unlike the Queen of ENGLAN or the King of THAILAND those monarchy they care so much about their nation. they have to care for their nation because every thing they have came from their nation. let say a simple word if his or her nation has been eliminated where will they stay . the King or Queen can not be a toy for any politician or under the threatening of any one. even right now our king did not even know his nation under threatening of losing sovereignty. I have no confident to our king at all. peace for all CAMBODIAN