លោក ​អូបាម៉ា ​ថ្លែង​សរសើរ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​និង​ព្រៃឈើ​កម្ពុជា

ដោយ យាង សុជាមេត្តា
2014-09-24
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama)

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) (AFP/Photo)

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ថ្លែង​កោតសរសើរ ចំពោះ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​បាន​ខិតខំ​ធ្វើ​ការងារ​ដើម្បី លើក​កម្ពស់ ប្រជាធិបតេយ្យ និង​ការពារ​សិទ្ធិ​សេរីភាព​នៅ​លើ​ពិភពលោក។ ដោយឡែក​សម្រាប់​កម្ពុជា នៅ​ក្នុង​សុន្ទរកថា​របស់​លោក លោក អូបាម៉ា បាន​ឧទ្ទិស​នាម​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បាន​រម្លឹក​ឈ្មោះ​សកម្មជន​ការពារ​ព្រៃឈើ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ឃាតក​បាញ់ សម្លាប់​កាលពី​ឆ្នាំ​២០១២។ លោក អូ​បា​ម៉ា ថ្លែង​ថា សហរដ្ឋអាមេរិក នឹង​ឈរ​ខាង​ពួកគេ។

ថ្លែង​ទៅកាន់​អ្នកចូលរួម ក្នុង​ជំនួប​ប្រចាំ​ឆ្នាំ​នៅ​ឯ​កម្មវិធី​ផ្ដួចផ្ដើម​គំនិត​ពិភពលោក​ក្លីនតុ​ន (Clinton Global Initiative) នៅ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បារ៉ាក់ អូបាម៉ា បាន​ថ្លែង​រម្លឹក​ឈ្មោះ​លោក ឈុត វុទ្ធី សកម្មជន​ការពារ​បរិស្ថាន​របស់​កម្ពុជា​ដែល​ត្រូវ​ឃាតក​បាញ់សម្លាប់​នៅ​ខេត្ត​កោះកុង និង កោតសរសើរ​ចំពោះ​ការងារ​ការពារ​សិទ្ធិមនុស្ស​របស់​អ្នកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។

លោក​ប្រធានាធិបតី អូបាម៉ា មាន​ប្រសាសន៍ថា អាមេរិក​ឈរ​ជាមួយ​សកម្មជន​ដូចជា អ្នកស្រី ចក់ សុភាព នៅ​កម្ពុជា។ លោក អូបាម៉ា ថ្លែង​ដោយ​ស្រង់​សម្ដី​របស់​អ្នកស្រី ចក់ សុភាព ដែល​បាន​លើក​ឡើង​ថា អ្នកស្រី​សុបិន្ត ថា​ពលរដ្ឋ​ខ្មែរ​អាច​រីករាយ​នឹង​សេរីភាព ដែល​ពួកគេ​គួរ​ទទួល​បាន។ សម្ដី​នេះ​ហើយ ដែល លោក អូបាម៉ា ឆ្លើយតប​វិញ​ថា យើង​មិន​អាច​មិន​មាន​មោទនភាព​ចំពោះ​អ្នក​បានទេ ហើយ​យើង​ឈរ​ជាមួយ​អ្នក។

ទាក់ទង​នឹង​ប្រទេស​កម្ពុជា​ដែរ លោក អូបាម៉ា ថ្លែង​ថា សហរដ្ឋអាមេរិក​គាំទ្រ​អ្នក​ដែល ប្រយុទ្ធ​ប្រឆាំង​នឹង​ច្បាប់​ទាំងឡាយ​ណា ដែល​មាន​លក្ខណៈ​រឹត​បន្តឹង​លើ​ក្រុម អង្គការ សង្គម​ស៊ីវិល។ លោក​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​បាន​ធ្វើ​ការ ជាមួយ​គ្នា​ដើម្បី​រារាំង ការ​រឹត​ត្បិត​ថ្មីៗ​ទៅលើ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

ក្រៅពី​អ្នកស្រី ចក់ សុភាព សកម្មជន​ការពារ​សិទ្ធិមនុស្ស​៣​នាក់​ផ្សេងទៀត មកពី​ប្រទេស កេនយ៉ា (Kenya) ប្រទេស​ហុងឌុយរ៉ាស់ (Honduras) និង​ប្រទេស​អេហ្សី​ប (Egypt) ក៏​ត្រូវ បាន​លោក អូ​បា​ម៉ា ហៅ​ឈ្មោះ​និង​សរសើរ​អំពី​ការងារ​របស់​គេ​ដែរ។

លោក អូ​បា​ម៉ា ក៏បាន​លើកឡើង​អំពី​សកម្មជន​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន ផ្សេង​ទៀត ដែល​កំពុង​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ពួកគេ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន មាន ដូចជា លីអូប៉ូលដូ ឡូប៉ែស (Leopoldo Lopez) នៅ​វេណេហ្សូអេឡា (Venezuela) លោក ព្យែរ ក្លាវវ៉េ (Pierre Claver) នៅ​ប៊ូរុនឌី (Burundi) អាមេដ ម៉ាហើ (Ahmed Maher) នៅអេហ្សីប លោក លឺ ហ្សាវបូ (Liu Xiaobo) និង​លោក អីលឡា​ម តូទី (IIham Tohti) នៅ​ចិន និង​លោក​ឪពុក លី (Father Ly) នៅ​វៀតណាម។ លោក អូ​បា​ម៉ា ថ្លែង​ថា អ្នក​ទាំងអស់​នេះ​សម​ទទួល​បាន​សេរីភាព និង​គួរ​ទទួល​បាន​ការ​ដោះលែង។

វា​អាច​ជា​រឿង​កម្រ​មួយ​ដែល​មេដឹកនាំ​កំពូល​របស់​ប្រទេស​មហាអំណាច​បំផុត​លើ​ពិភព​លោក​ថ្លែង​កោតសរសើរ និង​ហៅ​ចំ​ឈ្មោះ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ព្រៃឈើ​នៅ​កម្ពុជា​។ ការ​យក​ចិត្ត​ទុកដាក់​របស់​ប្រធានាធិបតី​អាមេរិក​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា នេះ ប្រាកដ​ណាស់​ថា នឹង​ត្រូវ​បាន​អបអរសាទរ​ដោយ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​វិញ មិន​ប្រាកដ​ថា ជា​រឿង​គួរ​ឲ្យ​ស្វាគមន៍​នោះ​ឡើយ។

ទីប្រឹក្សា​រដ្ឋាភិបាល និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​លោក ទិត្យ សុធា មាន​ប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា​មិន​ចាប់អារម្មណ៍​ទៅ​នឹង ការថ្លែង​ណាមួយ ដែល​ធ្វើឡើង​ដោយ​មិន​មែន​ជា​ការពិត និង​សុក្រឹតភាព​នោះ​ឡើយ។ លោក ទិត្យ សុធា ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​លើកទឹកចិត្ត​ខ្លាំង​ណាស់ ឲ្យ​មានការ​ចូលរួម​ពី សង្គម ស៊ីវិល លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​ដើម្បី រួមចំណែក​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ការ គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប៉ុន្តែ​លោក​ថា ការ​លើក​ឡើង​របស់​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពេលនេះ គឺ​ដោយសារ​លោក អូបាម៉ា ទទួល​ព័ត៌មាន​មិនបាន​គ្រប់​ជ្រុងជ្រោយ ហើយ សុទ្ធសឹងតែ​ជា​ព័ត៌មាន​ដែល​ក្លែងបន្លំ និង​មួលបង្កាច់ កិត្តិយស​របស់​កម្ពុជា៖ «ខ្ញុំ​ថា​ការ​យក​កេរ្តិ៍ឈ្មោះ​កិត្តិយស​របស់​ប្រទេស​មួយ ដែល​បាន​ប្រឹងប្រែង​កិត្តិយស កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​មួយ ដែល​បាន​ប្រឹងប្រែង​លើក​កម្ពស់ ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ហើយ​បែរជា​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​ខ្វះ សុចរិត​ភាព​បែបនេះ ខ្ញុំ​យល់​ថា បណ្ដា​ប្រទេស​មួយ​ចំនួន​គេ​ជឿជាក់​ណាស់ នៅ​លើ​ការចូលរួម​ផ្ទាល់ ជាមួយ​នឹង​កម្ពុជា គឺ​គេ​នឹង​បាន​ដឹង មិនមែន​មានន័យថា គ្រប់​សារ​នយោបាយ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក សុទ្ធ​តែ​ជា​ការពិត ហើយ​ធ្វើ​ឲ្យ​គេ​ជឿ​បាន​ទាំងអស់​នោះ​ទេ យើង​មិន​ខ្វល់​នឹង​សេចក្ដី​ថ្លែង ការណ៍​ណា ដែល​ប្រាស់​ចាក​ពី​ការពិត​នោះ​ទេ»

ចំពោះ​ករណី​លោក ឈុត វុទ្ធី លោក ទិត្យ សុធា ថ្លែង​ថា វា​គឺជា​ជម្លោះ​រវាង​បុគ្គល​និង​បុគ្គល មិនមែន​នៅ​ក្នុង​បេសកកម្ម​ដែល​លោក ឈុត វុទ្ធី ទៅ​ការពារ​ព្រៃឈើ​នោះ​ឡើយ ហើយ លោក​ថា​ជន​ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស ក៏​ត្រូវ​បាន​ផ្ដន្ទាទោស​រួចហើយ​ដែរ ដែល​នេះ លោក​ថា វា​មិនមែន​ជា​វប្បធម៌​និទណ្ឌ​ភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ នៅ​កម្ពុជា​នោះ​ទេ។ ទាក់ទង​បញ្ហា​ច្បាប់​វិញ លោក ទិត្យ សុធា ថា​សង្គម​ស៊ីវិល គួរ​ធ្វើ​អ្វីៗ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់។ លោក​ថា​កម្ពុជា​ប្រកាន់យក​គោលការណ៍​នីតិរដ្ឋ មិន​អាច​បណ្ដោយ​ឲ្យ​បុគ្គល​ណា​ម្នាក់ ធ្វើ​សកម្ម ភាព​ជិះ​សេះ​លែងដៃ​បាន​ឡើយ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សង្គម​ស៊ីវិល និង​សហគមន៍ អន្តរជាតិ​ពី​ការរំលោភ​សិទ្ធិមនុស្ស ដូចជា​ការ​បាញ់​សម្លាប់​លើ​កម្មករ​តវ៉ា​ដំឡើង​ប្រាក់ខែ ការ​ប្រើ​ហិង្សា​លើ​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកកាសែត ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ការ​រឹត​បន្តឹង​លើ​សេរីភាព​ធ្វើបាតុកម្ម​និង​ការ​ប្រមូល​ផ្ដុំ ព្រមទាំង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ គាបសង្កត់​លើ​ប្រធាន​សហជីព​ជាដើម។

លោក អូបាម៉ា បាន​ផ្ដាំផ្ញើ​ទៅ​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​លើ​ពិភពលោក​ថា ពួកគេ​នឹង​មិន នៅ​ឯកា​ឡើយ។ លោ​កថា​ដៃគូ​ពួកគេ​នឹង​ឈរ​ជាមួយ​ពួកគេ។ សហគមន៍​ពួកគេ​នឹង​ឈរ ជាមួយ​ពួកគេ។ មិត្ត​ភក្តិ​នៅ​លើ​សកលលោក​នឹង​ឈរ​ជាមួយ​ពួកគេ ហើយ​ជាពិសេស សហរដ្ឋអាមេរិក និង​ប្រធានាធិបតី​អាមេរិក នឹង​ឈរ​ជាមួយ​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

11 Responses to "លោក ​អូបាម៉ា ​ថ្លែង​សរសើរ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​និង​ព្រៃឈើ​កម្ពុជា"

  1. Anonymous says:

    ព្រោះជាក្រុមបំរើនយោបាយឲលោកobama(ឬជាឆ្កែរបស់obama)

  2. Anonymous says:

    ព្រោះជាក្រុមបំរើនយោបាយឲលោកobama

  3. K M says:

    សូមអ្នកដឹកនាំសព្វថ្ងៃប្រយ័ត្ន ដូចសេរ៊ីនិងអិរ៉ាក់

  4. ឆ្មាខ្មៅ says:

    លោក ជំទាវធំសម្តេចប៊ុន រ៉ានីឃើញតែដើរចែកអំណោយផ្សេងៗទៅដល់ជនក្រីក្រសឹងតែគ្រប់ប៉ុស្តិទូរទស្សន៏ទាំងអស់ ប៉ុន្តែបែជាលោក អូ បាម៉ាទៅសរសើរលោកស្រី ចក់ សុភាពទៅវិញ ហេតុអ្វីទៅ? ព្រោះអាមេរិកវាចេះតែនិយាយការពិត វាមិនចេះនិយាយលើកជើង អែបអបខុសទំនងនោះទេ ដូច្នេះ ពួកដែលចូលចិត្តអោយគេសសរសើរខុសការពិតគួរដឹងខ្លួនខ្លះផង អោយមានកូនចិត្តតូចមួយចេះខ្មាស់អៀនរាស្រ្តខ្មែរខ្លះទៅ។

  5. K M says:

    ប្រយ័ត្នដូចពួក ISIS

  6. Hun Nal says:

    ឆ្មាខ្មៅ: អារឿងចែកអំណោយហ្នឹង វាប្រជាភិថុត ចែកអោយតែអាណាគាំទ្រ CPP បុ៉ណ្ណោះ បើអាណាមិនគាំទ្រ វាមិនចែកអោយទេ…ជាក់ស្តែង ជនរងគ្រោះដីធ្លី ផ្ទះសំបែង កម្មករដែលស្លាប់នឹងរបួសនៅស្ទឹងមានជ័យ ផ្លូវវ៉េងស្រេង…តើប្៊ន រ៉ានីទៅចែកអំណោយអោយទេ?
    ចុះអាក្រុមសន្តិសុខសុីឈ្នួលខុសច្បាប់វិញ ហេតុអីក៏រត់ចង់បាក់កទៅចែកដល់មន្ទីពេទ្យទៀត?
    នេះគេហៅថា កាកបាទក្រហម បិសាចជញ្ជក់ឈាម…!!!

  7. i,khmer says:

    One fucking word from Obama….all your fucking dumb C.P.P Khmer should admired!!! it’s 100% true…. unlike your fucking prime minister speech for hour of useless and nonsense meaning…..”10th grade prime minister”!!!
    ……………..{FUCKYOUCPP’SSUPPORTERS}……………………..

  8. Kmeng Peal says:

    អូបាម៉ាភ្លេចសរសើរអាគាត់មូយដែលពូកែខាងលួច,លក់ជាតិទោះជាមានភ្នែកតែ១ក៍ដោយ។

  9. Chourn says:

    Mr. President Obama, your encouragement is too late now. Chutt Vuthy had died already and you did nothing during Chutt Vuthy fighting against the deforestation in Cambodia. If you had shown your leadership toward Mr. Chutt Vuthy like this time, he would not die. Your leadership is very weak like a child, not strong enough to protect the world’s victims.

  10. ផ្កាយមាស៥ថោកទាបផុតលេខ says:

    ខ្ញុំចង់ឃើញ អូបាម៉ា ផ្ញើរកាដូគ្រាប់ម៉ីស៊ីលខ្លះ ទៅផ្ទះអាខ្វាក់ ដូចភ្ញើរទៅ ISIS ។

  11. Anonymous says:

    USAវាអត់ចេះផ្ញើកាដូទេវាចេះតែផ្ញើមុីសុីិឲ្យតែអាណាប្រឆាំងវាដូចisisជាដើមនេះហើយប្រជាធិបតេយ្យរបស់លោកមហាអំណាចUSA