ដោយ៖ ណុល ដារ៉ា
ថ្ងៃព្រហស្បតិ៍ ទី25 កញ្ញា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
កន្លងមកមានការជួបប្រជុំគ្នារវាងមេដឹកនាំកម្ពុជា និងអូស្ត្រាលីចំនួនពីរលើករួចមកហើយ ដើម្បីពិភាក្សាអំពីការបញ្ជូនជនភៀសខ្លួន ដែលប៉ុនប៉ងទៅជ្រកកោននៅប្រទេសនេះ ឲ្យមកនៅកម្ពុជា។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃ២៤ ខែកញ្ញា ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែនអូស្ត្រាលី លោក Scott MORRISON នឹងមកទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ គឺថ្ងៃ២៦ និង២៧ កញ្ញា ស្អែកនេះ ហើយក្នុងដំណើរទស្សនកិច្ចនោះ លោក Scott MORRISON តំណាងឲ្យរដ្ឋាភិបាលអូស្ត្រាលី និងលោក ស ខេង តំណាងឲ្យរដ្ឋាភិបាលកម្ពុជា និងចុះអនុស្សរណៈយោគយល់គ្នាមួយ ទាក់ទងនឹងការបញ្ជូនជនអន្តោប្រវេសន៍ពីអូស្ត្រាលីមកតាំងទីលំនៅនៅកម្ពុជា។
តើការបញ្ជូនអន្តោប្រវេសន៍ខ្លួនអូស្ត្រាលីចេញពីអូស្ត្រាលីមកកម្ពុជានេះ អាចជាការបើកផ្លូវឲ្យមានការទទួលស្គាល់ជនជាតិវៀតណាមខុសច្បាប់នៅកម្ពុជាដែរឬទេ?
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការទទួលយកជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជានេះ មិនអាចជាមូលហេតុនាំឲ្យមានការទទួលស្គាល់ជនជាតិវៀតណាមខុសច្បាប់នៅកម្ពុជានោះទេ។ លោកថានេះជារឿងពីរដាច់ពីគ្នា។
លោកបណ្ឌិត មាស នី បន្តថាតាមលោកយល់ការទទួលយកជនភៀសខ្លួនពីអូស្ត្រាលីនេះ គឺរដ្ឋាភិបាលចង់បានចំណេញផ្នែកសេដ្ឋកិច្ចច្រើនជាង ហើយមួយទៀតរដ្ឋាភិបាលកម្ពុជាចង់បង្ហាញដល់អន្តរជាតិថា ខ្លួនមានសមត្ថភាពទទួលយកជនភៀសខ្លួនបាន។ លោកបញ្ជាក់ថា «បាទរឿងបើយើងគិតមើលមួយភ្លែត វាហាក់ដូចជារដ្ឋាភិបាលខ្មែរហ្នឹងបង្ហាញអំពីមនុស្សធម៌របស់ខ្លួនទៅគេ ក៏ប៉ុន្តែបើយើងមើលអ្វីដែលនៅពីក្រោយហ្នឹង គឺរឿងលុយទេជារឿងធំ។ ប៉ុន្តែចំពោះសេវាកម្ម ហើយនិងសមត្ថភាពដែលខ្លួនឯងសម្រាប់ត្រៀមលក្ខណៈក្នុងការប្រឈម ហើយនិងដោះស្រាយជាមួយនឹងជនភៀសខ្លួន ដែលនឹងត្រូវដឹកមកហ្នឹង គឺវាមិនទាន់មានស្អីដែលជាលម្អិត ត្រៀមលក្ខណៈគ្រប់គ្រាន់»។
ទោះយ៉ាងណា លោកបណ្ឌិត មាស នី សម្ដែងការព្រួយបារម្ភថា រដ្ឋាភិបាលកម្ពុជាមិនទាន់មានលទ្ធភាពផ្ដល់សេវាសង្គម ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋខ្លួនគ្រប់គ្រាន់ផង ធ្វើម៉េចនឹងមានលទ្ធភាពផ្ដល់សេវាសង្គមដល់ជនអន្តោប្រវេសន៍ទាំងនោះទៅកើត។ ម្យ៉ាងទៀតកម្ពុជានៅមិនទាន់ផ្ដល់នូវសេរីភាពគ្រប់គ្រាន់ជាគំរូ សម្រាប់ប្រទេសដែលទទួលយកជនអន្តោប្រវេសន៍នៅឡើយ។
អ្នកសិក្សាពីការអភិវឌ្ឍសង្គមម្នាក់ទៀត លោកកែម ឡី ក៏យល់ដូចគ្នានឹងអ្នកសិក្សាខាងលើដែរថា រឿងបញ្ជូនជនអន្តោប្រវេសន៍ពីអូស្ត្រាលីមកកម្ពុជា មិនអាចជាប់ពាក់ព័ន្ធនឹងការទទួលយកជនអន្តោរប្រវេសន៍វៀតណាមខុសច្បាប់នៅកម្ពុជានោះទេ។
លោក កែម ឡី យល់ថា បើមានការគ្រប់គ្រងបានល្អ នោះការទទួលយកជនអន្តោប្រវេសន៍ពីអូស្ត្រាលីនេះ អាចឲ្យកម្ពុជាចំណេញ ដោយទទួលបានជំនួយពីអូស្ត្រាលី និងប្រទេសផ្សេងៗទៀត ក៏ដូចជា UNHCR ជាដើម ដើម្បីផ្គត់ផ្គង់ដល់អ្នកទាំងនោះ ជាឱកាសឲ្យកម្ពុជាបានលក់ផលិតផលកសិកម្មរបស់ខ្លួនផង ឲ្យយុវជនមានការងារធ្វើផង តាមរយៈការធ្វើជាអ្នកគ្រប់គ្រងសន្តិសុខនៅក្នុងជំរំ។
លោក កែម ឡី បន្តថា ជាមួយគ្នាកម្ពុជាក៏ទទួលបានបទពិសោធពីការគ្រប់គ្រងលើជនអន្តោប្រវេសន៍ផងដែរ។ ក៏ប៉ុន្តែលោកកែម ឡី យល់ថា បើការចុះអនុស្សរណៈនោះមិនបានល្អទេ វាជាក៏គ្រោះថ្នាក់មួយសម្រាប់ជាតិផងដែរ។ លោកមានប្រសាសន៍ថា «បើសិនជាកិច្ចព្រមព្រៀងហ្នឹងមិនល្អ ការអនុវត្តហ្នឹងមិនល្អ វាធ្វើឲ្យគ្រោះថ្នាក់ទៅដល់ប្រទេសកម្ពុជា។ ដោយសារអី? ជនភៀសខ្លួនដែលទៅរស់នៅអូស្ត្រាលីហ្នឹង ក៏មានជនជាតិវៀតណាមច្រើនដែរ។ ជនជាតិវៀតណាមអាចចេញពីជំរំនៃការរស់នៅ ហើយធ្វើអត្តសញ្ញាណប័ណ្ណ [សៀវភៅ]គ្រួសារ សញ្ជាតិ ប៉ាស្ព័រអី វាធ្វើឲ្យមានភាពច្របូកច្របល់បន្ថែមទៀត អាហ្នឹងរឿងមួយ។ ហើយរឿងទី២ វាអាចក្នុងស្ថានភាពបច្ចុប្បន្ននេះ នៅពេលដែលយើងមានភាពធូររលូង ហើយមិនអាចគ្រប់គ្រងបាន វាធ្វើឲ្យមានជនអន្តោប្រវេសន៍ច្រើនទៀត»។
កន្លងមកសង្គមស៊ីវិលបានរិះគន់ដល់រដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំង ករណីទទួលយកជនអន្តោប្រវេសន៍ពីអូស្ត្រាលីនេះ ដោយថាកម្ពុជាជាប្រទេសមិនទាន់មានការគោរពសិទ្ធិមនុស្សគ្រប់គ្រាន់ ខ្វះសេវាសង្គម ខ្វះការងារឲ្យពលរដ្ឋខ្លួនធ្វើជាដើម៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
អាចុយម្រាយហ៊ុន សែន វាយកពួកអាចាមដែលប្រទេសគេខ្លាចមិនហ៊ានឱ្យនៅផងមកធ្វើអី នាំគ្រោះឱ្យខ្មែរ្ មិនចេះចប់ពូជន៍មីសំផឹងយួន ព្រោះតែលុយ វាមិនខ្វល់ថាក្រោយគ្រោះថ្នាក់ដល់ខ្មែរ ជាបិសេសគឺបង ប្អូនខ្មែរអីស្លាមដែលធ្លាប់តែរស់នៅដោយសន្តិភាពនឹងមានការប្រែប្រួលដោយពួកជ្រុលមិយម អាល់កៃដា អាបូសៃយ៉ាស់ នឹង ក្រុមisis ដែលអូស្រាលីនឹងដោះលែងនឹងបញ្ជូនមកខ្មែរលាយឡំគ្នានឹជាភាសខ្លួនសាមញ៌….