​នាយករដ្ឋមន្ត្រី​បន្ទោស​ស្ថាប័នរដ្ឋ​៧ ដែល​មិន​បាន​បើក​ប្រាក់ខែ​ជូន​បុគ្គលិក​មុន​ភ្ជុំ​​

ដោយ៖​ កាន់ វិច្ឆិកា​​
ថ្ងៃព្រហស្បតិ៍ ទី25 កញ្ញា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅកោះពេជ្រ​ នៅព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​នេះ

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ស្តីបន្ទោស​ស្ថាប័ន​រដ្ឋ​ចំនួន​៧ ដែល​ខកខាន​មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ខ្លួន​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ជាហេតុ​មិន​បាន​សម្រួល​ដល់​ការចាយវាយ​របស់​មន្ត្រី​រាជការ​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការ​ខកខាន​មិន​បាន​បើកប្រាក់​បៀវត្ស​បែបនេះ ធ្វើ​ឲ្យ​បុគ្គលិក​ថ្នាក់ក្រោម​ដែល​មិន​អាច​រកចំណូលបាន​ខ្ពស់​មាន​ការពិបាក​ក្នុង​ការចំណាយ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​។ ។ លោក​ថា ស្ថាប័ន​ដែល​មិន​បាន​បើក​ប្រាក់ខែ​មុនពេល​ភ្ជុំ មានដូចជា ក្រសួង​ផែនការ ក្រសួង​អភិវឌ្ឍ​ជនបទ ក្រសួង​កិច្ចការនារី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាលាឧទ្ធរណ៍ អគ្គសវនកម្ម​ជាតិ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ 

​លោកនាយក​រដ្ឋមន្ត្រី​បន្ថែម​ដោយ​បញ្ជា​ឲ្យ​បណ្តា​ក្រសួង និង​ស្ថាប័នរដ្ឋ​ទាំងអស់​ត្រូវ​បើកប្រាក់​បៀវត្ស​ជូន​បុគ្គលិក​មន្ត្រី​រាជការឲ្យ​បានមុ​ន​ភ្ជុំ​រៀងរាល់ឆ្នាំ ដោយ​កុំ​អាង​ថា​មន្ត្រី​ធំៗ​មាន​ប្រាក់​ចាយ​គ្រប់គ្រាន់​មិន​គិត​ពី​ថ្នាក់​ក្រោម «​ឥ​ចឹង​ទៅវិញ​ជំរុញរ​ដ្ឋ​មន្ត្រី​ឲ្យ​មែនទែន ហើយ​ឆ្នាំក្រោយ​ខិតខំ​បើក​ឲ្យបាន​មុន​ភ្ជុំ​ទៀត ហើយ​រដ្ឋ​មន្ត្រី​នានា​ត្រៀម ខ្ញុំ​នឹង​ប្រកាសជូន​អត់​ប្រាប់​មុន​ទេ ព្រោះ​វា​ជា​ការ​ធ្វើការ​លើ​ស្មារតី​ភ្ញាក់រ​ឮ​ក​។ ដោយ​មូលហេតុ​អី​បានជា​មិនបាន ថា​មកពី​ខ្វះ​ឯកសារ ខ្វះ​ឯកសារ ខ្វះ​នៅទីណា ខ្វះ​ពី​ក្រសួង​មក​។ ឥ​ចឹង​ទេ​ក្រសួង​នានា​រួចខ្លួន នៅសល់​តែ​ក្រសួង​មួយចំនួនទៀត ខ្ញុំ​ប្រកាស​យក​តែ​ម្តង​ដើម្បី​ឲ្យឃើញ​ពី​ការទទួលខុសត្រូវ​»​។​

VOD មិនទាន់​អាច​ទាក់ទង​សុំ​ការអធិប្បាយ​ពី​បណ្តា​ថ្នាក់ដឹកនាំ​ស្ថាប័ន​ដែល​បាន​រៀបរាប់​ខាងលើ​បាននៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ​ដែរ​តំណាង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា ការយឺតយ៉ាវ​មិនបាន​បើកប្រាក់​បៀវត្ស​ជូន​បុគ្គលិក​មន្ត្រីរាជការ​មុន​ពិធី​បុណ្យទាន​ផ្សេងៗ បាន​ធ្វើឲ្យ​ការចូលរួម​ប្រារព្ធ​ពិធី​មិន​មាន​ដំណើរការ​ល្អ​។ លោក​ថា មន្ត្រីរាជការ​មាន​ប្រាក់ខែ​តិច ដូច្នេះ​រាល់​ការចំណាយ​ផ្សេងៗ​ត្រូវ​ជួប​ការខ្វះខាត ជា​ហេតុ​ធ្វើឲ្យ​ការអនុវត្ត​ការងា​ររបស់​ពួកគាត់​មិន​បាន​ល្អ​។

​កន្លងមក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រាប់​ឲ្យ​បណ្តា​រដ្ឋមន្ត្រី​ក្រសួង និង​ប្រធាន​ស្ថាប័នរដ្ឋ ឲ្យ​បើក​ប្រាក់ខែ​ជូន​បុគ្គលិក មន្ត្រីរាជការ​មុន​ឱកាស​បុណ្យ​ជាតិ​ធំៗ​មួយចំនួន និង​កុំឲ្យ​យឺតយ៉ាវ​ឆ្លង​ដល់​ខែ​មួយទៀត ដើម្បី​សម្រួល​ដល់​ការចំណាយ និង​ការ​ប្រារព្ធ​ពិធី​ទាំងនោះ​៕

សូមសរសេរមកកាន់​កញ្ញា កាន់ វិច្ឆិកា​​ តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles

12 Responses to "​នាយករដ្ឋមន្ត្រី​បន្ទោស​ស្ថាប័នរដ្ឋ​៧ ដែល​មិន​បាន​បើក​ប្រាក់ខែ​ជូន​បុគ្គលិក​មុន​ភ្ជុំ​​"

  1. Chourn says:

    ហ៊ុនសែនធ្វើដូចខ្មោចងាប់៧ថ្ងៃអញ្ចឹង។ យូរហើយទើបដឹងខ្លួន! ហ្នឹងហើយអាធ្លាក់សន្លឹកឆ្នោតគឺវា ដោយសារតែអញ្ចឹងឯង គឺអាមន្ត្រីថ្នាក់ធំវាធ្វើបាបនិងធ្វើមិនដឹងមិនឮអាមន្ត្រីថ្នាក់តូច។ ជាលទ្ធផល អាមន្ត្រីថ្នាក់តូចវាចាយមិនគ្រប់និងបើកប្រាក់ខែមិនទាន់រួមទាំងធ្វើទុកបុកម្នេញពីថ្នាក់លើទៀតពួក មន្ត្រីថ្នាកតូចដើមានចំនួនច្រើនជាងមន្ត្រីថ្នាក់ធំទាំងនោះគេក៍លែងបោះឆ្នោតឲ្យបក្សប្រជាជន។ រឿងវាមានតាប៉ុនហ្នឹងល្បងភ្នែកម្ខាងអើយ។

  2. Chourn says:

    ស្ថាប័ន​ដែល​មិន​បាន​បើក​ប្រាក់ខែ​មុនពេល​ភ្ជុំ មានដូចជា ក្រសួង​ផែនការ ក្រសួង​អភិវឌ្ឍ​ជនបទ ក្រសួង​កិច្ចការនារី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាលាឧទ្ធរណ៍ អគ្គសវនកម្ម​ជាតិ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

  3. អាយួន says:

    សំដីគ្មានឥទ្ធពលសូមបីតែអ្នករត់ Taxi ក្រុមហ៊ុនឡានក្រុងគ្មានអាណាស្តាប់មួយ

  4. ចេះតែបន្ទោសគេហេតុអីមិនបន្ទោសខ្លួនឯងផង

  5. khmerpith says:

    សម្តេចភ្លេចក្រសួងធម្មការ និងសាសនាហើយ​។

  6. Fesses says:

    ល្បិចសាមកុក ខ្លួនគ្មានស្បៀង ចាប់មេចុងភៅកាត់ក្បាល ហើយចោទថាលួចស្បៀងទៅលក់ ។ មន្ត្រីទាំងអស់រង់ចាំតែ អោយ មេដឹកនាំរបៀបនេះកាត់ក្បាលលែងទៅ

  7. កុំជឿពួកអាឆ្កែដំបៅក្បាល កុំជឿពួកយកចោរធ្វើឪពុក says:

    ចាស់ក្បាលណាស់ទៅហើយ នៅល្ងង់ខ្លៅទៀត បើចង់និយាយគួរនិយាយមុនថ្ងៃបុណ្យ
    មកនិយាយក្រោយថ្ងៃបុណ្យរួចផុតទៅហើយ និយាយរកក្ដអីទេ … មាយាទអាម៉ីអាថោង
    ពួកអាយកចោរធ្វើឪពុក វាដូចតែមាយាទអាឪឆ្កែដំបៅក្បាលហ្នឹងណា វាមិនខុសគ្នាទេ !

  8. ?? says:

    how can we say our leader are smarter than the other leaders. when ever he give a speak he only reading a book not thing coming out from his mind and filling. if he speak without reading his book the evil word are coming from his mind. we never know the book he read may be writing by those VEIT adviser . peace for all

  9. Mrស. says:

    He is a performer and player. He never got any constructive things from his brain. He can only think of evil and cruel things from his brain.

  10. Mr ស៊ុន says:

    ស្តីបន្ទោសបែបនេះ គឺជាប្រជាភិថុតទេ។ ម៉េចមិនដាក់វិន័យរដ្ឋបាលទៅ។ ស្រែកអាឡេអឡូបែបនេះ គឺជាការបង្ខូចកេរ្ត៍គេជាសាធារណៈហើយ។ ពួកតាក់ស៊ី វាមិនខ្លាចផង ទំរាំរដ្ឋមន្រ្តីដែលសូកលុយអស់ រាប់​លាននោះ ពួកវាមិនខ្លាចហ៊ុន សែនទេ។

  11. donjeyu says:

    បន្ទោសគេតែខ្លួនអែងដឺកនាំចោម្សៀត

  12. veitKong says:

    បងធំ៧មករាថ្លែងការពេលណាដូចមែនទែន៊៊៊៊៊៊៊៊៊៊៊៊៊៊៊