ដោយ៖ ញឹម សុខន
ថ្ងៃពុធ ទី8 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ក្នុងការតវ៉ាមុខស្ថានទូតវៀតណាមនៅថ្ងៃនេះ (រូបដោយ៖ សុខន)
មេដឹកនាំបាតុកម្ម ប្រកាសនៅរសៀលថ្ងៃពុធនេះថា ទទួលបានជោគជ័យលើសលប់ដោយសារបានបញ្ជ្រៀបគំនិតស្នេហាជាតិដល់កូនខ្មែរជំនាន់ក្រោយ បន្ទាប់ពីយុទ្ធនាការ៥ថ្ងៃ ប្រឆាំងវៀតណាមដែលពួកគេចោទថា បានបំភ្លៃប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោមនោះ ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ដែលដឹកនាំការរហែក្បូន៥ថ្ងៃក្នុងរាជធានីភ្នំពេញនោះ អះអាងនៅចំពោះមុខស្ថានទូតវៀតណាម នាថ្ងៃទី៨ខែតុលាឆ្នាំ២០១៤នេះថា ក្រុមបាតុករបានដាក់ញត្តិទៅសហគមន៍អន្តរជាតិប្រចាំកម្ពុជា ដូចជា ស្ថានទូតបារាំង និងរដ្ឋសភាខែ្មររួចហើយ ដើម្បីបង្ហាញថាពលរដ្ឋខ្មែរមិនទទួលយកចំពោះការបំភ្លៃប្រវត្តិសាស្ត្ររបស់វៀតណាមនោះទេ។
លោក ថាច់ សេដ្ឋា ឲ្យដឹងទៀតថាការដើរហែក្បូន ស្រែកតាមដងផ្លូវ ៥ថ្ងៃមកនេះ មានការសហការល្អពីកម្លាំងសមត្ថកិច្ច ដោយជួយសម្រួលចរាចរណ៍ឲ្យអ្នកដើហែក្បួនបានបញ្ចេញមតិពេញលេញ។ លោកថា ការស្រែកជ័យឃោសតាមដងផ្លូវនេះ ធ្វើឲ្យពលរដ្ឋខ្មែរ ច្រើនរយគ្រួសារនៅតាមដងផ្លូវ យល់ដឹងពីគំនិតអាក្រក់របស់វៀតណាមដែលតែចិញ្ចឹមចិតចង់លេបត្របាក់ទឹកដីកម្ពុជានោះ។
ក្រុមបាតុករបានស្រែកនៅតាមដងផ្លូវ ក្នុងបំណងបណ្តុះគំនិតស្នេហាជាតិដល់យុវជន និងប្រជាពលរដ្ឋឲ្យចេះការពារទឹកដី និងប្រវត្តិសាស្ត្ររបស់ខ្លួន។
ក្រុមបាតុករក៏បានអំពាវនាវកុំឲ្យពលរដ្ឋខ្មែរ ប្រើប្រាស់ផលិតផល វៀតណាម ដូចជាប្រេងឥន្ធៈសូគីមិច ទូរស័ព្ទចល័យ០៩៧ និងបន្លែផ្លែឈើ ត្រី សាច់ ជាដើម ដែលនាំចូលពីវៀតណាម ព្រោះតែអ្នកនាំពាក្យស្ថានទូតវៀតណាមមិនព្រមសុំទោសលើសំដីរបស់ខ្លួន។
ប្រធានផ្នែកទំនាក់ទំនងនយោបាយ និងសន្តិសុខនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ លោកសាស្ត្រាចារ្យ ឯម សុវណ្ណរ៉ា យល់ថាការដែលរដ្ឋាភិបាលខ្មែរ មិនប្រើកម្លាំងទប់ស្កាត់ក្រុមបាតុករពេលនេះអាចជាសារបង្ហាញថា បក្សកាន់អំណាច នឹងមិនស្ថិតក្រោមគំនាបនយោបាយរបស់វៀតណាម ដូចការចោទប្រកាន់នោះទេ។
យ៉ាងណាក៏ដោយក្រោយបញ្ចប់យុទ្ធនាការដើរហែក្បូន រយៈពេល៥ថ្ងៃមកនេះ មិនទាន់មានសញ្ញាណាមួយបង្ហាញថា វៀតណាមព្រមចេញមុខ ទទួលស្គាល់ថា ការលើកឡើងរបស់មន្ត្រីស្ថានទូតវៀតណាម លោកត្រឹង វ៉ាន់ថុង ដែលថា ទឹកដីកម្ពុជាក្រោមជារបស់វៀតនោះ ថាជារឿងបំភ្លៃប្រវត្តិសាស្ត្រខ្មែរនោះទេ។
មេដឹកនាំបាតុកម្មប្រឆាំងវៀតណាម លោក ថាច់ សេដ្ឋា អះអាងថា បើវៀតណាម មិនសុំទោសខ្មែរទេ លោកនឹងបន្តដឹកនាំយុទ្ធនាការនេះបន្តទៀត បើទោះបីពេលនេះ លោកកំពុងត្រូវបានជនមិនស្គាល់មុខ គំរាមសម្លាប់ក៏ដោយ ៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
-បាតុកម្មរហូតដល់មានចម្លើយពីវៀតណាម។
-រយៈពេល៥ថ្ងៃមកនេះ មិនទាន់មានសញ្ញាណាមួយបង្ហាញថា វៀតណាមព្រមចេញមុខទទួលស្គាល់អ្វីទាំងអស់។
-លោក ថាច់ សេដ្ឋា ប្រកាសអះអាងថា នេះគឺជាជោគជ័យរបស់ខ្លួន។
-អញឈ្នះហើយ! ពីព្រោះវៀតណាមមិនព្រមចេញមុខទទួលស្គាល់អ្វីទាំងអស់។
ធ្វើបានល្អ លោកពូ សូមតស៊ូ ទៅមុខទៀត ខ្ញុំសូមគាំទ្រ
Next time do not let anyone knows who lead and organize demonstration, we all Khmer just work together for our nation