គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ជួប​សួរ​ដេញ​ដោល​មន្ត្រី​ធម្មការ​រឿង​ដី​ពុទ្ធសាសនបណ្ឌិត្យ

ដោយ ម៉ម មុនីរតន៍
2014-10-09
RFA

យ៉ែម បុញ្ញឫទ្ធិ ៦២០

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​អប់រំ​យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរ ទទួល​ញត្តិ​ពី​ព្រះសង្ឃ ទាមទារ​បញ្ឈប់​លក់​ដី​អាគារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​ថ្ងៃ​ទី ថ្ងៃ​ទី ០៣ តុលា ២០១៤។ RFA/Brach Chev

ប្រធាន​គណៈកម្មការ​ជំនាញ​ទី៧ នៃ​រដ្ឋសភា ជួប​សួរ​ដេញ​ដោល មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ជុំវិញ​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដែល​សង្ស័យ​ថា​លក់​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើល (Naga World) នៅ​រដ្ឋសភា នា​រសៀល​ថ្ងៃ​ទី ៩ តុលា។

ក្នុង​ជំនួប​បិទ​ទ្វារ​រវាង​គណៈកម្មការ​អប់រំ​យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរ ដឹកនាំ​ដោយ​ប្រធាន​គណៈកម្មការ​មក​ពី​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ និង​ប្រតិភូ​ក្រសួងធម្មការ និង​សាសនា ដឹកនាំ​ដោយ​លោក មិន ឃិន នៅ​មិន​ទាន់​បាន​ដឹង​លទ្ធផល​ជុំវិញ​ការ​សាកសួរ​នៅ​ឡើយ​ទេ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ជួប​សួរ​ដេញ​ដោល​មន្ត្រី​ធម្មការ​រឿង​ដី​ពុទ្ធសាសនបណ្ឌិត្យ"

  1. ដារ៉ា says:

    ធ្វើបានល្អ លោក យ៉ែម បុញ្ញឫទ្ធិ សូមមេត្តាបន្តសកម្មភាព និងភាពក្លាហានរបស់លោកបន្តទៀត