គម្រោង​យក​កូន​របស់ គង់ សុជាតិ ជាប់​បម្រាម CTN

ពិធីការិនី គង់ សុជាតិ​។

ពិធីការិនី គង់ សុជាតិ​។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មាន​រយៈពេល​ជិត​១​ឆ្នាំ​ហើយ តែ​នៅពេល​នេះ គូស្វាមី​ភរិយា​ខុស​វ័យ​រវាង​ពិធីការិនី​ជើងខ្លាំង​អ្នកនាង គង់ សុជាតិ និង​ពិធីករ​សម្បូរ​វោហារ លោក ជា វិបុល នៅ​តែ​មិន​ទាន់​អាច​រក​កំណប់​កូនប្រុស​ស្រី​បាន​នៅ​ឡើយ។ ការ​រក​មិន​ទាន់​ឃើញ​កំណប់​កូន​ម្នាក់​ទុក​ជា​ចំណងដៃ​ស្នេហ៍​នេះ ត្រូវ​បាន​គេ​ដឹង​ថា មិនមែន​អ្នក​ទាំង​ពីរ​អសមត្ថភាព​រក​មិន​ឃើញ​នោះ​ទេ តែ​ការ​ពន្យារពេល​នេះ​ដោយសារ​តែ​អ្នកនាង គង់ សុជាតិ ជាប់​បម្រាម​ទូរទស្សន៍​ស៊ីធីអិន។

នៅក្នុង​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន ទស្សនិកជន​ជាច្រើន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​នៅពេល​ពួកគេ​ឃើញ​វត្តមាន​អ្នកនាង គង់ សុជាតិ ស្លៀកពាក់​រ៉ូប​ក្នុង​ឈុត​ពណ៌​ត្រួយចេក ដោយ​ពោះ​នាង​មាន​លក្ខណៈ​ធំ​បន្តិច ប្រៀប​បាន​នឹង​មាន​ផ្ទៃពោះ ដែល​នាំឲ្យ​មាន​ការ​ចោទសួរ​ថា តើ​តារា​កម្ពុជា​ខ្លាំង​លើ​ជំនាញ​ពិធីការិនី​អ្នកនាង គង់ សុជាតិ ពពោះ​ហើយ​ឬ​? ប៉ុន្តែ​យ៉ាង​ណា​ប្រភព​ពី​អ្នក​សិល្បៈ​បាន​បញ្ជាក់​ថា អ្នកនាង គង់ សុជាតិ មិន​អាច​យក​កូន​បាន​នៅពេល​នេះ​ទេ ដោយសារ​តែ​នាង​នៅ​ជាប់​បម្រាម​ទូរទស្សន៍​ស៊ីធីអិន​ក្នុង​រយៈពេល​យូរ​។

នៅ​ជុំវិញ​ចម្ងល់​មាន​ផ្ទៃពោះ​របស់​តារា​រូប​នេះ អ្នកនាង គង់ សុជាតិ បាន​ទទួល​ស្គាល់​ថា នៅពេល​នេះ អ្នក​នាង​មិន​ទាន់​មាន​ផ្ទៃពោះ​នៅ​ឡើយ​ទេ។ កំពុង​ស្ថិត​នៅលើ​ទឹកដី​ភ្នំ​គូលែន​ដ៏ស័ក្តិសិទ្ធិ។ អ្នកនាង គង់ សុជាតិ បាន​និយាយ​ថា៖​«​ខ្ញុំ​និយាយ​ដោយ​ស្មោះត្រង់ ព្រោះ​នៅលើ​ភ្នំ​គូលែន​នេះ ស័ក្តិសិទ្ធិ​ណាស់ គឺ​ខ្ញុំ​អត់​ទាន់​មាន​ផ្ទៃពោះ​នោះ​ទេ»។

នៅពេល​និយាយ​ដល់​ការ​ដកឃ្លា​យក​កូន​មិន​បាន អាច​ជាប់​ពាក់ព័ន្ធ​នឹង​បម្រាម​របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន​នោះ អ្នកនាង គង់ សុជាតិ ហាក់​និយាយ​លេងសើច​លាយឡំ​នឹង​ការពិត​ថា នោះ​ជា​ចំណែក​មួយ ព្រោះ​នាង​កំពុង​ជាប់​កុងត្រា​ជាមួយ​នឹង​ទូរទស្សន៍​ស៊ីធីអិន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ដ៏ល្បី​ឈ្មោះ «​សំនៀង​ចែងចាំង»។

ពិធីការិនី​ជើងចាស់​ប៉ះ​ចំ​ប្តី​ក្មេង​អ្នកនាង គង់ សុជាតិ បាន​និយាយ​បែប​លេងសើច​ថា៖​«​នៅពេល​នេះ ស៊ីធីអិន មិន​ទាន់​ឲ្យ​ខ្ញុំ​យក​កូន​ទេ (​សើច​) ព្រោះ​ខ្ញុំ​ជាប់​ធ្វើ​ជា​ពិធីការិនី​ក្នុង​កម្មវិធី សំនៀង​ចែងចាំង។ ស៊ីធីអិន តែង​សុំ​ខ្ញុំ និយាយ​ជាមួយ​ខ្ញុំ សុំ​ខ្ញុំ​កុំ​អាល​យក​កូន​អី ចាំ​ចប់​កម្មវិធី​នេះ​សិន គឺ​នៅ​ចុង​ឆ្នាំ​នេះ ចប់​ហើយ»។

ទោះបី​យ៉ាងណា អ្នកនាង គង់ សុជាតិ បាន​ឲ្យ​ដឹង​ថា នៅ​មាន​ការងារ​ជាច្រើន​ទៀត ដែល​ជា​ឧបសគ្គ​ក្នុង​ការ​លៃ​ពេល​យក​កូន​ប្រុស​ស្រី​នោះ​។ អ្នក​នាង​និយាយ​ថា៖​«​ក្រៅពី​ជាប់​កម្មវិធី​នោះ ខ្ញុំ​នៅ​មាន​ការងារ​ជាច្រើន​ទៀត អ៊ីចឹង​ហើយ​ទើប​មិន​ទាន់​អាច​ឲ្យ​ពួក​ខ្ញុំ​មាន​ពេល​គ្រប់គ្រាន់​សម្រាក​យក​កូន​នោះ​ទេ​»។

យ៉ាងណា​មិញ គូស្នេហ៍​មួយ​នេះ​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​ពី​ការ​អសមត្ថភាព​យក​កូន​របស់​ពួកគេ​។ អ្នកនាង សុជាតិ បញ្ជាក់​ថា៖​«​នេះ​មិនមែន​មកពី​ខ្ញុំ​អសមត្ថភាព​យក​កូន​បាន​ទេ តែ​មកពី​ប្តី​ប្រពន្ធ​ខ្ញុំ​រវល់​ខ្លាំង​ពេក មិន​ទាន់​អាច​ដកឃ្លា​បាន​»។ នាង​បញ្ជាក់​បន្ថែម​ថា៖​«​ទាល់តែ​ចប់​ចុង​ឆ្នាំ​នេះ ទើប​យើង​មាន​គម្រោង​យក​កូន​»៕


What Next?

Recent Articles

2 Responses to "គម្រោង​យក​កូន​របស់ គង់ សុជាតិ ជាប់​បម្រាម CTN"

  1. you must fuck all day and night , so both of you will get baby soon !

  2. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang