Thu, 9 October 2014
តាំង វីដា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានឆ្លើយតបនឹងមតិរិះគន់ ជុំវិញការដែលកម្ពុជា ប្រឹងអួតពីរង្វាន់មេដាយមាសកីឡាការិនី ស៊ន សៀវម៉ី គឺដោយសារតែកម្ពុជា មិនដែលឈ្នះមេដាយមាសពីមុនមក។
លោកបញ្ជាក់ថា «ដោយសារតែអាមួយហ្នឹង (មេដាយមាស) ហើយបានចាំបាច់មានម៉ូតូអមតាំងពីពោធិចិនតុងនោះ ព្រោះអាមួយហ្នឹង វាអត់ដែលមាន ខ្ញុំបញ្ជាក់ថា អត់ដែលមានតាំងពីមួយជិវិតរបស់កម្ពុជាតែម្តង»។
លោកថ្លែងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រ នៅកោះពេជ្រថ្ងៃនេះ គឺដើម្បីតបនឹងការរិះគន់ ជុំវិញពិធីដ៏គគ្រឹងគគ្រេងស្វាគមន៍ការវិលត្រលប់របស់កីឡាការិនី ខណៈដែលថ្មីៗនេះ ភាពចម្រូងចម្រាសនៃការក្លែងអត្តសញ្ញាណរបស់សៀវម៉ី ដោយជនអនាមិក នៅតាមបណ្តាញសង្គម ដើម្បីរៃអង្គាសប្រាក់ កំពុងក្លាយជាក្តីបារម្ភមួយ។
យ៉ាងណាមិញ គេហទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃនេះផងដែរ បានចេញផ្សាយថា «ថ្មីនេះសង្កេតឃើញមានការបង្កើត Account ហ្វេសប៊ុក ក៏ដូចជា Page មួយចំនួនដោយប្រើប្រាស់ឈ្មោះ កីឡាការិនី ស៊ន សៀវម៉ី ហើយខ្លះបានប្រើប្រាស់ក្នុងសកម្មភាពរៃអង្គាសថវិការជាដើម។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សុំបញ្ជាក់ថា កីឡាការិនី ស៊ន សៀវម៉ី ពុំទាន់មាន Page ផ្លូវការណាមួយនោះទេ ហើយក៏មិនបានធ្វើការរៃអង្គាសតាមបណ្តាញសង្គមហ្វេសប៊ុកដែរ»។
សូមរង់ចាំអានព័ត៌មានពិស្តារ…
តាមពិតនេះជារឿងច្រណែនឈ្នានិះ ដែលជាចរិតពីកំណើតរបស់មនុស្សខ្មែរ។
ចរិតនេះហើយ ដែលធ្វើឲ្យខ្មែរបាត់បង់ទឹកដី ធ្វើឲ្យខ្មែរលាយ។ ថ្ងៃនេះហើយ ខ្មែរនៅតែបន្ត ប្រកាន់គំនិតនេះដដែល។
យើងសូមគោរពនិងគាំទ្រលោកហ៊ុនសែនដោយស្មោះ។ យើងដឹង និងយល់ថា អ្នីដែលលោកបានធ្វើ ក៏លោករកចំណេញដែរ។ តែអ្វីដែលលោកបានធ្វើនេះ គឺលោកកំពុងធ្វើ ដើម្បីឲ្យសង្គមរីកចំរើន លោកកំពុងដាស់ស្មារតីយុវជនខ្មែរឲ្យឃើញថា តើការប្រឹងប្រែងដូចនាងសៀវម៉ី ទទួលបានអ្វីមកវិញ។