ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ប្រកាសថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រេចឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានប្រាក់បៀវត្សរ៍ចាប់ពី៨០ម៉ឺនរៀលឡើងទៅ នឹងត្រូវបង់ពន្ធជូនរដ្ឋ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS) នៅកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កាលពីមុនមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានប្រាក់ខែចាប់ពី៥០ម៉ឺនរៀល នឹងត្រូវបង់ពន្ធជូនរដ្ឋ ប៉ុន្តែឥឡូវនេះលោកសម្រេចឲ្យអ្នកមានប្រាក់បៀវត្សរ៍ចាប់ពី៨០ម៉ឺនរៀលវិញ ជាអ្នកត្រូវជាប់កាតព្វកិច្ចបង់ពន្ធ។ លោកថា លោកបានចារឯកភាពលើសេចក្តីព្រាងច្បាប់ថវិការួចហើយ បន្ទាប់មកនឹងត្រូវបញ្ជូនទៅរដ្ឋសភានៅសប្តាហ៍ក្រោយ ដើម្បីឆ្លងឲ្យបាននៅសប្តាហ៍ទី៤ នៃខែតុលានេះ។ លោកបញ្ជាក់ថា «ក្រោម៨០ម៉ឺនគឺអត់ជាប់ពន្ធទេ គ្រាន់តែប៉ុណ្ណឹង រដ្ឋត្រូវបាត់បង់ចំណូល១០លានដុល្លារ ប៉ុន្តែវាតិចតួចដែរទេ ដើម្បីឲ្យមន្ត្រីរាជការ កម្មករកម្មការិនីរបស់យើងមិនជាប់ពន្ធប្រាក់បៀវត្សរ៍ ព្រោះប្រទេសណាក៏ដោយក៏មានអាពន្ធបៀវត្សរ៍ហ្នឹងដែរ»។
VOD មិនអាចទាក់ទងសុំការអធិប្បាយពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានទេនៅព្រឹកនេះ។
ពាក់ព័ន្ធនឹងការសម្រេចនេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ជាការប្រសើរតែត្រូវមានទិន្នន័យសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យការអនុវត្តមានប្រសិទ្ធភាព។ លោកថា ការកំណត់កាត់ពន្ធប្រាក់បៀវត្សរ៍ត្រឹម៨០ម៉ឺនរៀលឡើង គ្រាន់តែអាចសម្រួលដល់ជីវភាពចំពោះអ្នកមានប្រាក់បៀវត្សរ៍តិចប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានទិន្នន័យណាមួយបញ្ជាក់ថាជាចំនួនល្អ ឬក៏យ៉ាងណានៅឡើយទេ។ លោកថា «ទាល់តែមានគេហៅថាមីនីម៉ូម(ទាបបំផុប)សិន ប្រាក់បៀវត្សរ៍អប្បបរមាត្រឹមណា ព្រោះអីយើងអត់ទាន់មានកម្រិតប្រាក់បៀវត្សរ៍ជាតិមួយផង ហើយយើងអត់ទាន់ដឹងថាតើកម្រិតអប្បបរមាត្រឹមណា? គេយកកម្រិត៣០ភាគរយឡើងលើ កម្រិតអប្បបរមាដើម្បីជាប់ពន្ធ ប៉ុន្តែប្រសិនជាក្រោមនេះគេអត់យកពន្ធទេ ជាស្តង់ដារអន្តរជាតិ»។
ចំណែកប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន យល់ថាការសម្រេចនេះនឹងមានភាពល្អប្រសើរ ប្រសិនជាកំណត់តែលើប្រាក់បៀវត្សរ៍គោល ដោយមិនបូកបញ្ចូលប្រាក់បន្ថែមម៉ោង ឬប្រាក់បន្ទាប់បន្សំផ្សេងទៀត ដែលជួយសម្រួលដល់ការរស់នៅរបស់កម្មករកម្មការិនី ក៏ដូចជាមន្ត្រីរាជការដែលមានប្រាក់ខែទាប។ លោកបញ្ជាក់ថា «វាធ្វើឲ្យមានការប្រសើរដែរចំពោះគ្រូបង្រៀនកម្មករមន្ត្រីរាជការមួយចំនួនហ្នឹង ត្រូវបានរួចពន្ធ ប៉ុន្តែយើងសូមបញ្ជាក់ថា ត្រូវបែងចែកឲ្យច្បាស់ កុំឲ្យសរសេរទៅលើពន្ធប្រាក់ខែ ឬប្រាក់ឈ្នួលតែប៉ុណ្ណឹង វាច្របូកច្របល់ទៀតហើយ។ យើងចង់សំដៅថា ទៅលើប្រាក់ខែគោល ឬមួយប្រាក់ខែគោលរួមជាមួយប្រាក់បន្ទាប់បន្សំប្រចាំខែ»។
តាមការកំណត់ប្រាក់ពន្ធប្រចាំខែរបស់និយោជិត នាពេលបច្ចុប្បន្ននេះ កំណត់ថា ប្រាក់បៀវត្សរ៍ដែលមានចំនួនស្មើ ឬតិចជាង៥០ម៉ឺនរៀល(ប្រហែល១២៥ដុល្លារ)មិនតម្រូវឲ្យបង់ពន្ធទេ។ សម្រាប់ប្រាក់បៀវត្សរ៍លើសពី ៥០០ ០០០រៀល ដល់ ១ ២៥០ ០០០រៀលត្រូវបង់ពន្ធចំនួន៥ភាគរយ និងប្រាក់បៀវត្សរ៍លើសពីនេះតម្រូវឲ្យបង់ពន្ធពី១០ដល់២០ភាគរយ ទៅតាមកំណើននៃប្រាក់បៀវត្សរ៍។
បច្ចុប្បន្នក្រុមសហជីពកំពុងធ្វើការតវ៉ាទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យដល់១៧៧ដុល្លារ (ជាង៧០ម៉ឺនរៀល) ដោយគេរកឃើញថា ចំនួននេះនឹងអាចធ្វើឲ្យពួកគេរស់នៅសមរម្យ។ ការសម្រេចថ្មីនេះ នឹងរក្សាចំនួនប្រាក់ឈ្នួលអប្បរមាដែលកម្មករទាមទារនៅរួចកាតព្វកិច្ចបង់ពន្ធដដែល៕
សរសេរមកកាន់កញ្ញា តាមរយៈ vicheika@vodhotnews.com
I think is not good for people in cambodai .in cambodai every thing is very expansive.hun san need money more to become richer
Very good decision of the government in helping low-salary receiver. When 50,000 applies, the cost of living is also low. Now the inflation and the high cost of living make the living hard and that employee has to work hard to earn more.
If the government is blindly applies tax on those over 500,000 riels, it is not right at the present situation. Poverty reduction means to help people living in the better life. It also means that government knows what impacts the living of its own people and help them settle it.
Now that the PM announces the increase of salary tax ceiling, this will greatly to low-paid employees.
What about you, your family, relatives, friends and Youn, do they pay tax too? How will you collect tax from them when your government , administrator, police and tax collectors are very corrupted and afraid to go near their places???? How will they verify and audit their documentations; what will happen is that only helpless Khmer people will be ripoff and victims of your youn boss colonial policy to a puppet state
That stupit idea PM so where those money go………viet name?
shit decision
គួរមានការពិគ្រោះយោបល់អោយបានទូលំទូលាយសិន។ ពន្ធដែលយកនោះ គឺពន្ធលើបៀវត្ស ពុំមែនពន្ធលើប្រាក់គោលទេ។ ពេលតម្លើង គឺតម្លើងប្រាក់គោល តែពេលយកពន្ធ គឺយកលើបៀវត្សសរុប ធ្វើបែបនេះ មិនយុត្តិធម៌ទេ គឺជាការឆ្ពិនភ្នែកសុទ្ធសាធ។ សូមសម្តេចពិចារណាឡើងវិញផង កុំអោយជំពាក់បំណុលឈាមប្រជាជនកាន់តែធ្ងន់ធ្្ងរទៅ។