ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com
រដ្ឋាភិបាលបារាំងផ្តល់ជំនួយ១៩ម៉ឺនដុល្លារដល់អង្គការក្រៅរដ្ឋាភិបាលចំនួន២សម្រាប់គម្រោងជំនួយផ្នែកច្បាប់ ដោយលើកឡើងថា ដើម្បីពង្រឹងនីតិរដ្ឋ លើកស្ទួយសិទ្ធិទទួលបានយុត្តិធម៌ និងទ្រទ្រង់អង្គការសង្គមស៊ីវិលក្នុងស្រុកនានានៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាដែលចេញនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ នេះ បង្ហាញថាអង្គការចំនួន២ដែលទទួលបានជំនួយក្រោមកិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីថ្ងៃទី០១ និងទី០២ខែតុលា ឆ្នាំ២០១៤ គឺសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលកំពុងអនុវត្តគម្រោងជំនួយផ្នែកច្បាប់ដល់ពលរដ្ឋក្រីក្រ និងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ដែលតំណាងភាគីដើមបណ្តឹងរដ្ឋប្បវេណីនីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(សាលាក្ដីខ្មែរក្រហម) ។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថាជំនួយទាំងនេះនឹងអនុញ្ញាតឲ្យសមាគមអាដហុកបន្តផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគាំទ្រសកម្មភាពរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បន្តធ្វើជាតំណាងភាគីដើមបណ្តឹងរដ្ឋប្បវេណីក្នុងតុលាការខ្មែរក្រហម។
សេចក្តីប្រកាសឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ២០០៩មក ស្ថានទូតបារាំងប្រចាំកម្ពុជាបានផ្តល់ទឹកប្រាក់ជាង ៣៦២០០០ដុល្លារអាមេរិក ដល់កម្មវិធីជំនួយផ្នែកច្បាប់ ការលើកកម្ពស់ច្បាប់ក្នុងប្រទេសកម្ពុជា និងការការពារសិទ្ធិជនរងគ្រោះនៅតាមតុលាការ និងតុលាការខ្មែរក្រហម៕
សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com

Thanks, France…. for giving $190,000 to Khmer fucking C.P.P on time for the new 2015 Range Rover!!! Next time, give it to the poor Khmer factory worker instead you dumb fucking moron!!!