ក្រុម​និស្សិត​នឹង​នាំ​គ្នា​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទប់ស្កាត់​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី

ដោយ ខែ សុណង
2014-10-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ស ខេង និង​ស្កុត ម៉ូរីសុន (Scott Morrison) ៦២០
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) ក្នុង​ពិធី​ចុះ​ហត្ថលេខា​អនុស្សរណៈ​យោគយល់​នៃ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៤។ RFA/Yeang Socheametta

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​អំពាវនាវ​ដល់​សិស្ស​និស្សិត បញ្ញវន្ត និង​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ឲ្យ​ចូលរួម​ការ​ជួប​ជុំ និង​ដង្ហែ​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​បញ្ជូន និង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​តាំង​ទីលំនៅ​នៅ​ប្រទេស​កម្ពុជា។

ព្រះសង្ឃ យុវជន សហគមន៍​ដីធ្លី និង​ប្រជាពលរដ្ឋ​ប្រមាណ ១​ពាន់​នាក់ គ្រោង​ជួប​ជុំ​គ្នា​នៅ​ស្ថានទូត​អាមេរិក នៅ​ថ្ងៃ​សុក្រ ទី​១៧ តុលា ដើម្បី​ធ្វើ​បាតុកម្ម​ដង្ហែ​ញត្តិ និង​សម្ដែង​មតិ​ទៅ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ចំនួន​៦ ស្នើ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​នីតិវិធី​បញ្ជូន និង​ទទួល​ជន​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​កាន់​កម្ពុជា។

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ថា គម្រោង​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​១៧ តុលា នោះ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី កុំ​អនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​ស្ដីពី​ជន​ភៀស​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៤ កន្លង​មក។ លោក​ថា ការ​សម្រេច​បញ្ជូន​ពួក​គេ​មក​រស់​នៅ​ប្រទេស​កម្ពុជា វា​នឹង​មិន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​ពលរដ្ឋ​កម្ពុជា និង​ជន​ភៀស​ខ្លួន​ទាំង​នោះ​ទេ។

លោក​ថា កម្ពុជា មិន​ទាន់​មាន​សមត្ថភាព​ពេញ​លេញ​ដើម្បី​ទទួល​ជន​អន្តោប្រវេសន៍​ចូល​មក​រស់នៅ​កម្ពុជា ទេ ពីព្រោះ​សព្វថ្ងៃ កម្ពុជា មិន​ទាន់​មាន​ការ​គោរព​ច្បាប់​ឲ្យ​បាន​ពេញ​លេញ មាន​ភាព​ក្រីក្រ មាន​វិវាទ​ដីធ្លី​ដែល​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ៖ «ទោះ​មាន​ការ​រារាំង​ក៏​យើង​ត្រូវ​តែ​ធ្វើ ដើម្បី​សម្ដែង​មតិ ព្រោះ​យើង​ចង់​ផ្ញើ​សារ​ដល់​អន្តរជាតិ​ឲ្យ​ឃើញ​ច្បាស់​ថា ប្រទេស​អូស្ត្រាលី ហើយ​និង​ប្រទេស​កម្ពុជា កំពុង​តែ​រួម​ដៃ​គ្នា​រំលោភ​លើ​សិទ្ធិ​មនុស្ស គឺ​រំលោភ​លើ​សិទ្ធិ​ជន​ភៀស​ខ្លួន​នេះ​តែ​ម្ដង។ មក​ដល់​ពេល​នេះ គឺ​យើង​មាន​អង្គការ​អន្តរជាតិ​ដែល​គេ​កំពុង​ធ្វើ​យុទ្ធនាការ​អំពី​សិទ្ធិ​ជន​ភៀស​ខ្លួន​ដែរ ដែល​មាន​ស្នាក់​ការ​នៅ​ប្រទេស​អូស្ត្រាលី គេ​បាន​គេ​ទាក់ទង​មក​យើង ហើយ​គេ​កំពុង​ធ្វើ​យុទ្ធនាការ​នេះ​គេ គេ​គ្រោង​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ស៊ីដនី (Sydney) នៅ​ក្នុង​ថ្ងៃ​១៧ ទន្ទឹម​នឹង​ថ្ងៃ​ដែល​គេ​ធ្វើ​បាតុកម្ម​ហ្នឹង»

គម្រោង​បាតុកម្ម​របស់​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែ​តុលា ឆ្នាំ​២០១៤ នោះ គេ​គ្រោង​ធ្វើ​ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៥​ល្ងាច ដោយ​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក មុន​គេ រួច​ហែ​ឆ្ពោះ​ទៅ​វិមាន​សន្តិភាព​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ការិយាល័យ​អង្គការ​សហប្រជាជាតិ ការិយាល័យ​សហភាព​អឺរ៉ុប មន្ទីរ​រដ្ឋសភា និង​ចុង​ក្រោយ​ហែ​ឆ្ពោះ​ទៅ​ស្ថានទូត​អូស្ត្រាលី។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​រាជធានី​អាច​នឹង​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១៥ ឬ​នៅ​ថ្ងៃ​ទី​១៦ តុលា ដើម្បី​ជជែក​ពី​គម្រោង​ជួប​ជុំ​ធ្វើ​បាតុកម្ម​នេះ។ រីឯ​ការ​ប្រកាន់​ជំហរ​ថា​នៅ​តែ​ហែ​ញត្តិ​ក្នុង​ចំនួន​ច្រើន​នោះ លោក​មិន​អត្ថាធិប្បាយ​នោះ​ទេ៖ «យើង​ត្រូវ​ហៅ​គាត់​មក​ជជែក​គ្នា​សិន ឥឡូវ​យើង​អត់​ទាន់​មាន​ពេល​ជជែក ប្រហែល​ជា​អាច​ហៅ​គាត់​ស្អែក។ ខ្ញុំ​កំពុង​ឆ្លង​គោលការណ៍​ពី​ឯកឧត្ដម​អភិបាល​រង​សិន បើ​អត់​ស្អែក​មាន​តែ​ថ្ងៃ​១៦ បាទ​ត្រូវ​ហើយ។ ខ្ញុំ​អត់​ទាន់​ដឹង​ទេ»

គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នៃ​ការ​បញ្ជូន និង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​តាំង​ទីលំនៅ​នៅ​ប្រទេស​កម្ពុជា នេះ បន្ទាប់​ពី​ក្រុម​យុវជន​និស្សិត ព្រះសង្ឃ និង​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី បាន​ប្រជុំ​គ្នា ហើយ​ប្រកាស​បន្ត​ជំទាស់​នឹង​គម្រោង​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី មក​រស់នៅ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ តុលា។

មន្ត្រី​រដ្ឋាភិបាល តែង​តែ​អះអាង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា យល់​ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី និង​ផ្ដល់​ការ​តាំង​ទីលំនៅ​ឲ្យ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្អែក​លើ​មូលដ្ឋាន​ស្ម័គ្រចិត្ត ហើយ​ស្រប​ទៅ​នឹង​អនុសញ្ញា​ជន​ភៀស​ខ្លួន ហើយ​ថា​ចំនួន និង​ពេល​វេលា​សម្រាប់​ការ​តាំង​ទីលំនៅ នឹង​ត្រូវ​បាន​កំណត់​ដោយ​ប្រទេស​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្ដីពី​ការ​បញ្ជូន និង​ទទួល​ជន​អន្តោប្រវេសន៍​ពី​ប្រទេស​អូស្ត្រាលី មក​រស់នៅ​កម្ពុជា។ កិច្ច​ព្រមព្រៀង​នោះ មាន​សុពលភាព​រយៈពេល ៤​ឆ្នាំ។

ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​នៅ​តែ​បន្ត​ចាត់​ទុក​កិច្ច​ព្រមព្រៀង​នេះ​ថា ជា​ការ​រំលោភ​ទៅ​លើ​អនុសញ្ញា​អន្តរជាតិ ស្ដីពី​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១ ដោយសារ​តែ​វា​មិន​មាន​មធ្យោបាយ​ណា​មួយ ដែល​រដ្ឋាភិបាល​អូស្ត្រាលី អាច​ធានា​ថា ខណៈ​ដែល​ជន​ភៀស​ខ្លួន​ទាំង​នេះ​មក​ដល់​កម្ពុជា ពួក​គេ​នឹង​ទទួល​បាន​ការ​ការពារ​សិទ្ធិ​មនុស្ស​មូលដ្ឋាន​ដូច​មាន​នៅ​ប្រទេស​អូស្ត្រាលី ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ក្រុម​និស្សិត​នឹង​នាំ​គ្នា​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទប់ស្កាត់​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី"

  1. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang