Wed, 15 October 2014
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ប៉ៃលិនៈ លោក អ៊ី ឈាន អតីតអភិបាល ខេត្តប៉ៃលិន ត្រូវបានសមាជិកក្រុមប្រឹក្សាខេត្តនេះចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធនឹងប្រាក់ជិតកន្លះលានដុល្លារដែលបានប្រព្រឹត្តនៅមុនពេលលោកត្រូវបានដកចេញពីតំណែង ហើយត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានក្រុមប្រឹក្សាខេត្តនេះកាលពីប៉ុន្មានខែមុន។
សមាជិកក្រុមប្រឹក្សា ខេត្តប៉ៃលិន លោកស្រី វេន រ៉ា និងលោក ស៊ូ ឌីណា មកពីគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ចំពោះការប្រព្រឹត្តអំពើពុករលួយនេះ ពួកគេ បានទូរស័ព្ទទៅអង្គភាពប្រឆាំងអំពើពុករលួយនិងគណៈកម្មការប្រឆាំងអំពើពុករលួយរបស់រដ្ឋសភា ដែលដឹកនាំដោយលោក ហូរ វ៉ាន់ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដើម្បីស្នើសុំឲ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីនេះ។ សមាជិកក្រុមប្រឹក្សាទាំងពីររូបនេះបានអះអាងថា នៅពេលលោក អ៊ី ឈាន អតីតមេបញ្ជាការខ្មែរក្រហម ធ្វើជាអភិបាល ខេត្តប៉ៃលិន គាត់បានចំណាយថវិកាគ្មានតម្លាភាពក្នុងចំណាយផ្សេងៗ។
លោក ស៊ូ ឌីណា បានថ្លែងថា៖ «យើងចង់ដឹងថា តើប្រាក់ប៉ុន្មានដែលអតីតអភិបាលបានប្រើប្រាស់។ តើប្រាក់ប៉ុន្មានគាត់ជំពាក់។ តើគាត់ចំណាយលើកម្មវត្ថុអ្វីខ្លះ?»។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ លោកស្រី វេន រ៉ា និងលោក ស៊ូ ឌីណា បានបញ្ជាក់ថា លោក អ៊ី ឈាន បានជាប់ពាក់ព័ន្ធនឹងការបាត់បង់ប្រាក់ជាង ៤ សែនដុល្លារ ហើយប្រាក់ទាំងអស់នោះ លោក អ៊ី ឈាន បានអះអាងថា គាត់បានខ្ចីពីក្រុមហ៊ុនឯកជន សម្រាប់បេសកកម្មរបស់មន្រ្តី និងថ្នាក់ដឹកនាំខេត្ត ប៉ុន្តែ លោក អ៊ី ឈាន មិនបានផ្តល់តួលេខច្បាស់លាស់ នៃប្រាក់ដែលគាត់បានចំណាយនោះទេ និងក្រុមហ៊ុនណាខ្លះ ដែលគាត់បានជំពាក់នោះទេ។
លោកស្រី វេន រ៉ា បានថ្លែងថា៖ «បុគ្គលដែលជិតស្និទ្ធនឹងគាត់ (អ៊ី ឈាន) បានប្រាប់ខ្ញុំកាលពីថ្ងៃ ទី៧ ខែតុលា ថា ឯកឧត្តមអភិបាលខេត្តចាស់ បានប្រើប្រាស់ប្រាក់ជាង ៤ សែនដុល្លារ ដោយគ្មានតម្លាភាព»។ ប៉ុន្តែ លោកស្រីបានបដិសេធមិនប្រាប់ឈ្មោះបុគ្គលនោះទេ។
លោកស្រីបានបន្ថែមថា ទាក់ទងនឹងការចំណាយ និងការខ្ចីប្រាក់ពីក្រុមហ៊ុនឯកជន លោកស្រីក៏បានសួរលោក អ៊ី ឈាន ក្នុងកិច្ចប្រជុំកាលពី ២ ខែមុនផងដែរ ប៉ុន្តែ លោក ឈាន មិនបានប្រាប់ច្បាស់លាស់អំពីការចំណាយនេះទេគ្រាន់តែប្រាប់អង្គប្រជុំដោយខ្លីថា គាត់ជំពាក់ក្រុមហ៊ុនឯកជន ដោយសារតែបេសកកម្មរបស់មន្ត្រីខេត្ត។
លោកស្រីថ្លែងបន្ថែមថា៖ «កាប់ព្រៃឈើអស់ហើយ ហើយគ្មានការអភិវឌ្ឍទេ។ ព្រៃឈើត្រូវបានបំផ្លាញ គាត់មិនសាងសង់អ្វីទេ គាត់អភិវឌ្ឍតែខ្លួនឯង។ ខ្ញុំស្នើអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតលោក អ៊ី ឈាន និងប្រពន្ធគាត់គឺ តំណាងរាស្រ្ត បាន ស្រីមុំ។ ពីមុនគាត់គ្មានប្រាក់ច្រើនបែបនេះទេ ឥឡូវនេះគាត់មានប្រាក់ច្រើនណាស់»។
លោក អ៊ី ឈាន មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។ ចំណែកលោក កើត សុធា អភិបាល ខេត្តប៉ៃលិន ថ្មីបានបដិសេធផ្តល់ការអត្ថាធិប្បាយ ដោយលោកថ្លែងថា លោកសូមពិនិត្យករណីនេះជាមុនសិន។
លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយរបស់រដ្ឋសភា បានបញ្ជាក់ថា គណៈកម្មការរបស់លោកនឹងចុះទៅស៊ើបអង្កេតលើករណីនេះ ក្នុងពេលឆាប់ៗ នៅពេលណាលោកទទួលបានពាក្យបណ្តឹង។
លោក ហូរ វ៉ាន់ បានថ្លែងបញ្ជាក់ថា៖ «រាល់ស្ថាប័នទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ យើងនឹងយកមកដោះស្រាយ។ អ្វីដែលយើងមិនច្បាស់ យើងនឹងចុះទៅស៊ើបអង្កេត»។
នៅពេលទាក់ទងកាលពីថ្ងៃម្សិលមិញ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា អង្គភាពមិនអាចស៊ើបអង្កេតករណីអំពើពុករលួយផ្អែកតាមការអំពាវនាវទេ ដោយលោកថ្លែងថា ប្រសិនបើមានពាក្យបណ្តឹងត្រូវតែដាក់មកអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា៖ «ច្បាប់មិនអនុញ្ញាតឲ្យយើងធ្វើការស៊ើបអង្កេតផ្អែកតាមការអំពាវនាវទេ»។
លោក អ៊ី ឈាន ដែលជាអតីតអង្គរក្សលោក ប៉ុល ពត មេដឹកនាំខ្មែរក្រហម បានធ្វើជាអភិបាល ខេត្តប៉ៃលិន ចាប់តាំងពីលោក អៀង សារី អតីតរដ្ឋមន្រ្តីការបរទេសខ្មែរក្រហម បានដឹកនាំកម្លាំងរបស់ខ្លួនផ្តាច់ខ្លួនចូលរួមជាមួយរដ្ឋាភិបាលក្នុង ឆ្នាំ១៩៩៦។
លោក អ៊ី ឈាន អាយុ ៦៣ឆ្នាំ បានចុះចេញពីតំណែងជាអភិបាលខេត្តជាប់ព្រំដែនថៃមួយនេះ កាលពី ខែឧសភា ដោយសារតែដល់អាយុត្រូវចូលនិវត្តន៍ ហើយលោកត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សាខេត្តនេះ៕
Hun Sen ,
Ah sam-re,
ah kro-roham,
ah ac-vi-chea,
ah la-gne langer,
ah khmer kro-ham,
ah khiet – to- kor,
ah bom-planh cheat,
ah ka-jass youn,
ah kbot cheat,
ah kvac ma-ah-yoos
ah plon dey reash
ah louch pro-pon ke
ah pouk-ro-louy louch cheat
ah ngoab ty-hong
ah pou-ke khang khouch, khang pler
ah ot om-noi-tien
ah un-jeang arch
ah choy mer heng un-dor-ra thien
ah ke kab kbal
ah ke cut kbal chro-louk khnong pa-kun arch
ah kdor veng khmao sa-oy ko-krooc
ah chhker ka-chas dom-bao kbal
ah cut tuek dey auy youn
ah auy youn chol srok
ah ty-hong millions dorng
ah plon-san-leuk chnoat
ah criminal 100000000000000000000000000000000000000000 yang