ជនរងគ្រោះស្នើឲ្យតុលាការកំពូល​កោះ​ហៅ ឈូក បណ្ឌិត​ មក​តទល់ក្នុងសវនាការ​

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃពុធ ទី15 តុលា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត កាលមិនទាន់​គេងខ្លួន

លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត កាលមិនទាន់​គេងខ្លួន

ជន​រងគ្រោះ​ដោយសារ​ការ​បាញ់​ប្រហារពីសំណាក់អតីត​អភិបាល​ក្រុងបាវិត លោក ឈូក បណ្ឌិត បាន​ស្នើ​ឲ្យ​តុលាការ​កំពូល​ពន្លឿន​នី​តិវិធី ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ តាមរយៈការ​​កោះ​ហៅ​ជន​ជាប់​ចោទ​មក​តទល់ដោយ​ផ្ទាល់​នៅក្នុង​សវនាការ។

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ តុលាការ​កំពូលបាន​សម្រេច​លើកពេល​បើក​សវនាការលើ​បណ្តឹង​សាទុក្ខ​របស់​កម្មការិនី​៣​នាក់ ដែល​រង​គ្រោះ​ដោយ​សារ​លោក ឈូក​ បណ្ឌិត​ បាញ់​ឲ្យ​របួស​ពេល​តវ៉ា​លក្ខខណ្ឌការងារ​​។

ជន​រងគ្រោះ​ អ្នកស្រី កែវ នា​ ប្រាប់ VOD នៅព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ពួក​រងគ្រោះចង់​ឲ្យ​តុលាការ​កំពូល​ពន្លឿន​ការ​កោះ​ហៅ​ជន​ជាប់ចោទ លោក ឈូក​ បណ្ឌិត ចេញមក​តទល់​ជាមួយ​ពួកគេ​នៅ​សវនាការ​ដើម្បី​ផ្តល់​យុត្តិធម៌ ខណៈពួកគាត់ខកចិត្តនឹងការ​ពន្យារពេលក្នុងសំណុំ​​រឿង​នេះ​។ អ្នក​ស្រី​បញ្ជាក់​ថា «ធ្វើ​ចឹង​ពន្យារពេល​ដើម្បី​ថា​ទុក​ឲ្យ​យូរ​ឆ្នាំ​នៅ​សាលាដំបូង គេ​ដាក់​ទោស​១ឆ្នាំ​៦​ខែ ដល់​ពេល​ចឹង​ទៅ​ប្រហែល​ជា​គាត់​ចង់ពន្យារ​ឲ្យ​រឿង​ហ្នឹង​ដល់​១​ឆ្នាំ​៦​ខែ ពេល​ចង់​យូរៗ​ទៅ​វា​បញ្ចប់​តែ​ម្តង»។

មេធាវី​របស់​ជនរងគ្រោះ លោក ជិន លី​ដា មានប្រសាសន៍​ថា តុលាការ​កំពូល​បាន​សម្រេច​ពន្យារពេល​សវនាការ ដោយ​អះអាង​ថា លោក ឈូក បណ្ឌិត មិនបានទទួល​ដីកាកោះ និងមាន​ការ​ស្នើ​សុំ​ពន្យារពេល​របស់​មេធាវី​២នាក់​របស់​ជនជាប់​ចោទ​។ លោកថា បណ្តឹង​សារទុក្ខរបស់ជន​រងគ្រោះទាំង​បី​នាក់បាន​ដាក់ទៅ​តុលាការ​កំពូល​តាំងពី​ចុង​ខែធ្នូ ឆ្នាំ​២០១៤មក​ម្ល៉េះ។ លោក​បន្ថែម​ថា «បើ​យើង​ពិនិត្យ​មើល​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​យើង​ឃើញ​ថា មាន​មាត្រា​មួយ​គេ​បាន​ចែង​ថា បន្ទាប់​ពី​ទទួល​សំណុំ​រឿង​ពី​សាលាឧទ្ធរណ៍​មក​ ចុះសំណុំ​រឿង​នៅ​តុលាការកំពូល​ហើយ ក្នុង​រយៈ​ពេល​យ៉ាង​យូរ​៦ខែ​ត្រូវ​បើក​សវនាការ។ ក៏​ប៉ុន្តែ​នៅ​ក្នុង​សំណុំរឿង​នេះ ការ​ចុះ​បញ្ជី​សំណុំ​រឿង​តាំង​តែ​ពី​ចុង​ខែ១២ ឆ្នាំ​២០១៣ រហូត​មក​ដល់​ខែ១០ ឆ្នាំ​២០១៤ហ្នឹង​វាលើស​៦​ខែ​ហើយ វា​ចូល​ដល់​១០ខែ អ៊ីចឹង​ប្រសិន​ជា​លើស៦​ខែ​ហើយ​ តុលាការ​កំពូល​នៅ​តែ​ពន្យារ​ពេលសវនាការ​ទៀត អា​ហ្នឹង​វា​ខុស​ពី​មាត្រា​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ហ្នឹង​ហើយ​។

លោក ជិន លីដា បន្ថែម​ថា តុលាការគួរ​តែពន្លឿន​សវនាការ​​ឲ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ ចៀសវាងការ​​ធ្វើ​ឲ្យពួកគេ​បាត់ជំនឿ​ចិត្ត​លើ​តុលាការ​ ហើយ​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច ដោយសារជនល្មើសបន្តរស់នៅក្រៅឃុំ​។

VOD មិនអាចទាក់ទងសុំ​ការអធិប្បាយ​ពី​ប្រធាន​តុលាការ​កំពូល លោក ឌិត មន្ទីរ​ បានទេ។

ពាក់ព័ន្ធ​នឹងករណីនេះប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក នី ចរិយា យល់​ថា ការ​លើកពេលនេះ​គឺជា​ការ​ឆ្លើយ​ដោះ​សារ​របស់​តុលាការ​កំពូល ដោយ​សារ​តែ​ជន​ល្មើស​គឺ​ជា​មនុស្ស​មាន​ឥទ្ធិ​ពល​ម្នាក់​នៅក្នុងបក្សប្រជាជនកម្ពុជា។ លោក​ថា តាម​គោល​ការណ៍​ច្បាប់​នៅ​ពេល​មិនមាន​វត្តមានរបស់ជន​ល្មើស តុលាការអាច​កាត់​ក្តី​ដោយ​កំបាំង​មុខ​បាន។ លោក​មាន​ប្រសាសន៍​ថា «យើង​ដឹងហើយ​ថា ឈូក បណ្ឌិត មិន​មែន​ជា​មនុស្ស​ធម្មតា​ទេ គឺ​ជា​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​គណបក្ស​ប្រជាជន​ផង ហើយជា​មន្រ្តី​មាន​អំណាច​ក្នុង​ក្រុង​បាវិត​ផង អ៊ីចឹង​ខ្ញុំ​គិត​ថា តុលាការ​កំពូល​ធ្វើ​នេះ គឺ​គ្រាន់​តែ​ជា​ការ​ជួយ​បិទ​បាំង លាក់​លៀម ឈូក បណ្ឌិត ដើម្បី​ឲ្យ​គេច​ផុត​ពី​កា​រតាម​ចាប់​តែ​ប៉ុណ្ណឹង​ទេ»។

លោក ឈូក បណ្ឌិត ត្រូវបានតុលាការខេត្តស្វាយរៀង បាន​ចេញ​ដី​កា​​ឲ្យ​ចាប់ខ្លួនដើម្បី​ដាក់​ពន្ធនាគារ ១៨​ខែ ចោទ​ពី​បទ​បង្ក​របួសស្នាម​ដោយ​​អ​ចេតនា ទាក់ទិន​នឹង​ការបាញ់​កម្មករ​ឲ្យ​​រងរបួស​ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។​ ចំណែក​សាលាឧទ្ធរណ៍បានសម្រេចតម្កល់​សាល​ក្រម​សាលាដំបូង​ទុកជាបានការ។ប៉ុន្តែមកដល់ពេលនេះ ជនល្មើសដែលជាអតីតអភិបាលក្រុងបាវិតរូបនេះ នៅតែបន្តរស់នៅក្រៅឃុំ៕

សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles

4 Responses to "ជនរងគ្រោះស្នើឲ្យតុលាការកំពូល​កោះ​ហៅ ឈូក បណ្ឌិត​ មក​តទល់ក្នុងសវនាការ​"

  1. people says:

    who ever relate to hun-sen or top man in government nobody can touch ,this is king dom of wonder ,king dom of hun-sen,king dom of injustice,king dom of hell.

  2. VengSreng(ChongAkheat) says:

    Hun Sen ,
    Ah sam-re,
    ah kro-roham,
    ah ac-vi-chea,
    ah la-gne langer,
    ah khmer kro-ham,
    ah khiet – to- kor,
    ah bom-planh cheat,
    ah ka-jass youn,
    ah kbot cheat,
    ah kvac ma-ah-yoos
    ah plon dey reash
    ah louch pro-pon ke
    ah pouk-ro-louy louch cheat
    ah ngoab ty-hong
    ah pou-ke khang khouch, khang pler
    ah ot om-noi-tien
    ah un-jeang arch
    ah choy mer heng un-dor-ra thien
    ah ke kab kbal
    ah ke cut kbal chro-louk khnong pa-kun arch
    ah kdor veng khmao sa-oy ko-krooc
    ah chhker ka-chas dom-bao kbal
    ah cut tuek dey auy youn
    ah auy youn chol srok
    ah ty-hong millions dorng
    ah plon-san-leuk chnoat
    ah criminal 100000000000000000000000000000000000000000 yang

  3. មន្រ្តីធំៗបក្សប្រជាជនការពារមន្រី្តឧក្រិដ្ឋរំលោភសិទ្ធិមនុស្ស says:

    លោក ប្រែត អាដាំ និងប្រជាជនខ្មែររិះគន់ចំក្រយ៉ៅអាក្រក់ពួកមន្រ្តីកាន់អំណាចថោកទាបបានល្អណាស់
    ជាពិសេសពួកមន្រ្តីប៉ូលិសធំៗក្នុងក្រសួងមហាផ្ទៃ គួរមានចិត្តគំនិតជាមនុស្សផង កុំចាំប្រជាជនរិះគន់ចំក្បាល
    ខឹងច្រឡោតរករឿងគេនោះ ត្រូវចេះមានខួរក្បាលគិតពីមាយាទខ្លួនបក្ខពួកនិយមដ៍អាក្រក់ផង ។

  4. កោះពេជ្រ says:

    នេះបង្ហាញពីគំនិតដ៍មហាអាក្រក់ច្បាស់ៗ នៃប៉ូលិសនិងតុលាការរដ្ឋាភិបាល ហ៊ុន សែន
    ដែលមិនចាប់ឃាតក ឈូក បណ្ឌិត ដែលបានបាញ់កម្មការិនី៣នាក់មកកាត់ទោសតាមច្បាប់ ។