ដោយ ម៉ៅ សុធានី
2014-10-15
RFA

អតីតមេដឹកនាំនៅរបបខ្មែរក្រហម នួន ជា (ឆ្វេង) និង ខៀវ សំផន (Photo courtesy of ECCC)
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម នឹងបើកសវនាការលើអង្គសេចក្តីនៃសំណុំរឿង០០២ វគ្គ២ ប្រឆាំងនឹងអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម នួន ជា និងខៀវ សំផន។ សវនាការលើអង្គសេចក្តីនេះ នឹងមានរយៈពេល ២ខែ ចាប់ផ្ដើមពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤។
បទចោទក្នុងសំណុំរឿង០០២ វគ្គ២ ផ្ដោតលើឧក្រិដ្ឋកម្មមួយចំនួន ក្នុងនោះមានបទប្រល័យពូជសាសន៍ផង។ ទោះជាយ៉ាងណា មេធាវីរបស់ជនជាប់ចោទ ខៀវ សំផន នឹងស្នើតុលាការសុំពន្យារសវនាការនៅថ្ងៃសុក្រ ខាងមុខនេះ។
សវនាការសំណុំរឿង០០២ វគ្គ២ លើជនជាប់ចោទ នួន ជា និងខៀវ សំផន គឺជាការជំនុំជម្រះក្តីដាច់ដោយឡែកលើបទចោទមួយចំនួនផ្សេងទៀត ដែលអតីតមេដឹកនាំខ្មែរក្រហមទាំងពីរ ជាប់ពាក់ព័ន្ធកាលពីខ្លួនកាន់អំណាចក្នុងអំឡុងពេលពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ដ្រា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា មូលដ្ឋានសំខាន់នៃសំណុំរឿង០០២ វគ្គ២ នេះ គឺពាក់ព័ន្ធនឹងទីតាំងឧក្រិដ្ឋកម្ម ដែលបានចោទប្រកាន់ទៅតាមអង្គហេតុមួយចំនួនផ្សេងទៀត៖ «រួមមានបទប្រល័យពូជសាសន៍ចំពោះជនជាតិចាម និងវៀតណាម ការបង្ខំឲ្យរៀបការ និងបទរំលោភសេពសន្ថវៈ ការបោសសម្អាតផ្ទៃក្នុងមន្ទីរសន្តិសុខ ស២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង មន្ទីរសន្តិសុខភ្នំក្រោល ការដ្ឋានទំនប់១មករា ការដ្ឋានសាងសង់ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ការដ្ឋានទំនប់ត្រពាំងថ្ម សហករណ៍ត្រាំកក់ និងអង្គហេតុមួយទៀត ការប្រព្រឹត្តចំពោះពុទ្ធសាសនិកជន ការប្រព្រឹត្តលើអ្នករដ្ឋការនៃរបបសាធារណរដ្ឋជាដើម។ ទាំងអស់នេះ ជាអង្គហេតុក្នុងការជំនុំជម្រះក្តីសំណុំរឿង០០២ វគ្គ២»។
សវនាការអង្គសេចក្តីលើសំណុំរឿង០០២ វគ្គ២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន មានរយៈពេល ២ខែ គិតចាប់ផ្ដើមពីថ្ងៃទី១៧ ខែតុលា នេះទៅ និងប្រព្រឹត្តទៅ ៣ថ្ងៃក្នុងមួយសប្ដាហ៍។ សហព្រះរាជអាជ្ញា នឹងត្រូវអនុញ្ញាតឲ្យធ្វើសេចក្តីសន្និដ្ឋានលើបទចោទប្រកាន់ចំពោះជនជាប់ចោទដោយសង្ខេប ហើយជនជាប់ចោទ និងមេធាវីការពារក្តី នឹងត្រូវផ្តល់ឱកាសក្នុងការធ្វើសេចក្តីសន្និដ្ឋានតបដោយសង្ខេបដែរ មុននឹងសាក្សីទី១ត្រូវបានកោះហៅដើម្បីផ្តល់សក្ខីកម្មនៅថ្ងៃទី២០ ខែតុលា ខាងមុខ ទាក់ទងនឹងអង្គហេតុចោទប្រកាន់នៅសហករណ៍ត្រាំកក់ និងការប្រព្រឹត្តលើពុទ្ធសាសនិក និងនៅមន្ទីរសន្តិសុខក្រាំងតាចាន់។
ក៏ប៉ុន្តែ មេធាវីការពារក្តីឲ្យ លោក ខៀវ សំផន គឺលោក គង់ សំអុន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា លោកនឹងស្នើអោយតុលាការពន្យារសវនាការអង្គសេចក្តីលើសំណុំរឿង០០២ វគ្គ២នេះ ដោយសារកំពុងជាប់ប្ដឹងសារទុក្ខលើសាលក្រមសំណុំរឿង០០២ វគ្គ១ ហើយគ្មានពេលរៀបចំឯកសារសម្រាប់វគ្គ២នេះ៖ «កំពុងតែចាត់ការរៀបចំធ្វើបណ្ដឹងសារទុក្ខ បែរជាតុលាការបង្គាប់ឲ្យយើងចូលរួមសវនាការ។ ដូច្នេះ យើងអត់អាចប្រើពេលវេលាដើម្បីរៀបចំធ្វើបណ្ដឹងសារទុក្ខផង និងចូលរួមសវនាការ ៣ថ្ងៃក្នុងមួយសប្ដាហ៍ផងបានទេ ពីព្រោះយើងត្រូវការពេលវេលាជួបជាមួយកូនក្តី ការពិភាក្សា ការសិក្សាស្រាវជ្រាវផ្សេងៗទៀត ដូចយើងដឹងថា សំណុំរឿងនេះស្មុគស្មាញ និងមានអង្គហេតុច្រើន»។
ចំណែកលោកមេធាវី សួន វីសាល ទីប្រឹក្សាច្បាប់នៃក្រុមមេធាវីការពារក្តីឲ្យ លោក នួន ជា វិញ មានប្រសាសន៍ថា ក្រុមរបស់លោកនឹងសម្រេចចិត្តនៅថ្ងៃសុក្រ ទី១៧ ខែតុលា ថ្ងៃបើកសវនាការនោះ៖ «ចំណែកមេធាវីចំនួន ២នាក់ គឺលោក ស៊ុន អារ៉ុន និងមេធាវីបរទេសម្នាក់ទៀតរាប់ទាំងរូបលោក យើងនឹងទៅទាំងអស់គ្នា ប៉ុន្តែនៅពេលចាប់ផ្ដើម យើងនឹងពិនិត្យមើលផ្លូវច្បាប់ ប្រសិនបើតុលាការអនុវត្តច្បាប់ត្រឹមត្រូវ យើងនឹងបន្តទៀត បើសិនបើតុលាការមានកំហុសផ្លូវច្បាប់ យើងនឹងសម្រេចនៅពេលហ្នឹងតែម្តង»។
កាលពីដើមខែសីហា កន្លងមកនេះ សាលាដំបូងនៃសាលាក្តីខ្មែរក្រហម បានកាត់ទោសពិរុទ្ធជន នួន ជា និងខៀវ សំផន ឱ្យជាប់គុកអស់មួយជីវិតក្នុងសំណុំរឿង០០២ វគ្គ១ ពីបទចោទលើការជម្លៀសដោយបង្ខំ និងការសម្លាប់អតីតអ្នករដ្ឋការរបបសាធារណរដ្ឋខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សម្ភាសមេធាវីការពារក្តីឲ្យអតីតមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០២វគ្គ២
- សាលាក្ដីខ្មែរក្រហមនឹងប្រជុំពេញអង្គលើកទី១១នៅថ្ងៃទី១៦តុលា
- ជនរងគ្រោះនៃសម័យខ្មែរក្រហមជួបប្រជុំក្នុងសំណុំរឿង០០២
- សាលាក្ដីខ្មែរក្រហមនឹងរៀបចំកិច្ចប្រជុំរវាងដើមបណ្ដឹងរដ្ឋប្បវេណីនិងមេធាវីនៅថ្ងៃ៦តុលា
- សាលាក្ដីខ្មែរក្រហមនឹងបើកសវនាការសំណុំរឿង០០២វគ្គ២នៅថ្ងៃ១៧តុលា
- ប្រទេសឈីលីផ្ដល់ជំនួយដល់តុលាការខ្មែរក្រហមចំនួន ១ម៉ឺនដុល្លារ
- អង្គការសហប្រជាជាតិនិងព្រះមហាក្សត្រខ្មែរតែងតាំងចៅក្រមអន្តរជាតិថ្មី
- ដើមបណ្ដឹងខ្មែរក្រោមមួយចំនួនខកចិត្តដែលមិនបានចូលស្ដាប់សាលក្រមសាលាក្ដីខ្មែរក្រហម
- បទវិភាគ៖ យុត្តិធម៌មិនពេញលេញពីសាលាក្ដីខ្មែរក្រហម
Hun Sen ,
Ah sam-re,
ah kro-roham,
ah ac-vi-chea,
ah la-gne langer,
ah khmer kro-ham,
ah khiet – to- kor,
ah bom-planh cheat,
ah ka-jass youn,
ah kbot cheat,
ah kvac ma-ah-yoos
ah plon dey reash
ah louch pro-pon ke
ah pouk-ro-louy louch cheat
ah ngoab ty-hong
ah pou-ke khang khouch, khang pler
ah ot om-noi-tien
ah un-jeang arch
ah choy mer heng un-dor-ra thien
ah ke kab kbal
ah ke cut kbal chro-louk khnong pa-kun arch
ah kdor veng khmao sa-oy ko-krooc
ah chhker ka-chas dom-bao kbal
ah cut tuek dey auy youn
ah auy youn chol srok
ah ty-hong millions dorng
ah plon-san-leuk chnoat
ah criminal 100000000000000000000000000000000000000000 yang